រឿងនិទាន


  • រឿង​ផ្សាយមិន​ទាន់ ចប់

មួយពាន់មួយយប់(2008/04/28)
កាលពីយូរលង់ណាស់មកហើយ មានស្តេចមួយអង្គ ដែល​ជា​ស្តេច​នៃ​ស្តេច​​ទាំង​ឡាយ គ្រប់គ្រងទាំងឥណ្ឌានិងចិន ជា​ម្ចាស់​នៃ​ទាហាន អ្នកបម្រើទាំងឡាយ។ គាត់​មាន​បុត្រ​២​នាក់។ បុត្រមួយអង្គធំពេញវ័យកម្លោះ បុត្រ​មួយ​អង្គ​ទៀត​នៅ​ជំទង់​​នៅ​ឡើយ។​ អ្នកទាំង២សុទ្ធ តែមានសេចក្តីអង់អាចក្លាហានក្នុងការធ្វើសឹកសង្គ្រាម។…


បញ្ចតន្ត្រ(2008/05/06)
នៅ​ឥណ្ឌា​ភាគ​ខាង​ត្បូង​មាន​ក្រុង​មួយ​ឈ្មោះ មហិលរោព្យាម។ កូន​ប្រុស​របស់​មហា​សេដ្ឋី​ម្នាក់​រស់​នៅ​ទី​នោះ។ គាត់​មាន​ឈ្មោះ​ថា វធ៌ម។ យប់​មួយ ពេល​គាត់​កំពុង​តែ​សំរាក​លើ​គ្រែ គាត់​មាន​គំនិត​ច្របូក​ច្របល់​មួយ។ នេះ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​គាត់។ “សូម្បី​តែ​មនុស្ស​ម្នាក់​​ដែល​មាន​លុយ​ច្រើន​រាប់​មិន​អស់ទៅ​ហើយ​ ក៏​មនុស្សម្នាក់​នោះ​​នៅ​តែ​ប្រឹង​រក​លុយ​ថែម​ទៀត។…


សាឌិច​ រឺ ​ព្រហ្មលិខិត

[…] ថ្ងៃ​មួយ​ពេល​កំពុង​តែ ​ដើរ​នៅ​ជិត​ព្រៃ​មួយ វា​ឃើញ​ក្បួន​ម្ចាស់​ក្សត្រី​បាន​ហែសំដៅ​មក​រក​វា ដោយ​មាន​មន្ត្រី​ហែហម​ជា​ច្រើន​នាក់​ផង ដែល​មើល​ទៅ​ហាក់​ដូច​ជា​បារម្ភ​អំពី​អ្វី​មួយ ហើយ​​ម្តង​រត់​ទៅ​នេះ ម្តង​ទៅ​នោះ ឆ្លេ​ឆ្លា​ចុះ​ឡើង ហាក់​ដូច​ជា​កំពុង​តែ​រក​វត្ថុ​មាន​តំលៃ​អ្វី​មួយ។ មហាតលឹក​​ម្នាក់មក​សួរ​​សាឌិច​ថា […]


  • រឿង​ខ្លីៗ..

រឿង​ព្រេង​ចិន​សំរាប់​និទានពេល​​បុណ្យ​សែន​លោក​ខែ

កំពូល​មេធាវី​គ្មាន​ពីរ​លើ​លោក​!!

អាបហោះកាត់មុខផ្ទះខ្ញុំ

គណិតវិទូ​ធ្វើ​មេ​ឆ្នោត..

កាដូ​ខួប​កំនើត

ច្បាប់​អ្នក​ស្រែ
នា​ថ្ងៃ​សៅរ៍​មួយ​នោះ លោក​មេធាវី​ម្នាក់​នៅ​ក្រុង​ភ្នំ​ពេញ ដែល​ទើប​តែ​ប្តឹង​លោក​នៅ​វត្តមួយ​ពី​បទ​សូត្រ​ធម៌​និង​ទូង​ស្គរ តំលង់​រក​គាត់​សំរាន្តមិន​បាន​ បាន​ចេញ​ទៅ​ដើរ​លេង​បាញ់​សត្វ​នៅ​ស្រុក​ស្រែ។គាត់​បាន​ឃើញ​សត្វ​សារិកា​កែវ​មួយ​ក្បាល​ទុំ​លើ​មែក​ឈើ​ក៏​បាញ់​ទំលាក់​។ តែ​សត្វ​នោះ​ក៏​ធ្លាក់​ចូល​ក្នុង​ចំការ​បុរស​ម្នាក់។ លោក​មេធាវី​ក៏​ចូល​ទៅ​រើស តែ​ពេល​ដើរចេញ​មក​វិញ​មិន​ទាន់​ផុត​ពី​របង​ផង ម្ចាស់​ចំការ​ក៏​ស្រែក​ថា
“ហេ​ យក​​សត្វ​នេះទៅ​ណា យក​មក​​វិញ​ភ្លាម!”។[…]


អ្នក​គណិត​វិទ្យាពីរនាក់​ចូល​ហាង
អ្នក​គណិត​វិទ្យាពីរនាក់​ចូល​ទៅ​ហាងផឹក​ស៊ី​មួយ។ បុរស​ទី​មួយ​បាន​និយាយ​ថា “នៅ​កន្លែង​ហ្នឹង អ្នក​ចេះ​ម៉ាត់​ មាន​មិន​ដល់​ពាក់​កណ្តាល​ទេ.. “។ បុរស​ទី​ពីរ​បដិសេធ។
បុរស​ទី​មួយ​ចេញ​ទៅ​បន្ទប់​ទឹក​បន្តិច។ បុរស​ទី​ពីរ​ក៏​ហៅ​ស្រី​បំរើ​មក​ជិត ហើយ​និយាយ​ប្រាប់​ថា “បន្តិច​ទៀត​ពេល​ពួក​ម៉ាក​ខ្ញុំ​ត្រលប់​មក​វិញ ខ្ញុំ​សួរ​អី​ក៏​ដោយ នាង​ត្រូវ​ឆ្លើយ​ថា មួយ​លើ​បី​អ៊ិច គូប”។[…]


មេធាវី​ចិត្ត​ល្អ
ក្រុម​ការងារ​សប្បុរស​ធម៌​ដើម្បី​ការ​ការពារ​ប្រាសាទ​ព្រះវិហារ ​​ក្រោយ​ពី​ពិនិត្យ​មើល​​ទឹក​ប្រាក់​វិភាគ​ទាន​ បាន​មក​ពី​សប្បុរសជននានា​រួច​មក​​ ក៏​រក​ឃើញ​ថា ពួក​គេ​មិន​បាន​​ទទួលវិភាគទានមួយ​កាក់​មួយ​សេន​​ទាល់​តែ​សោះ​​ពី​លោក​ មេធាវីល្បី​ល្បាញ​បំផុត​ប្រចាំ​ក្រុង​។ អ្នក​ទទួល​បន្ទុក​រៃ​អង្គាស បានទូរសព្ទ​ទៅ​ទាក់​ទង​គាត់​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​អោយ​លោក​មេធាវី​ជួយ ​ផ្តល់​ជា​វិភាគ​ទាន​ខ្លះ។[…]


ប្រវត្តិ​កូរ​សមុទ្រ​ទឹក​ដោះ

indra_elephant

មាន​កាល​មួយ​នោះ​ព្រះ​ឥន្ទ្រ ជិះ​ដំរីឰរវ័ត កាត់​អ្នក​សច្ចំ​ម្នាក់​ឈ្មោះ​ថា ទុរពាស។ ទុរពាស បាន​ជូន​កម្រង​ផ្កា​ពិសេស​មួយ​ដល់​ព្រះ​ឥន្ទ្រ។ ព្រះឥន្ទ្រ​ក៏​ទទួល​យក​កម្រង​ផ្កា​របស់​ទុរពាស តែ​ព្រះ​ឥន្ទ្រ​យក​ទៅ​ដាក់​នៅ​លើ​ប្រមោយ​ដំរី។ ដំរី​មិន​អាច​ទ្រាំ​នឹង​ក្លិន​ផ្កា​នោះ​បាន ក៏​ក្រវាត់​កម្រង​ផ្កា​ចោល​ទៅ​លើ​ដី។ អ្នក​សច្ចំ​នោះ​ក៏​ខឹង​យ៉ាង​ខ្លាំង ព្រោះ​ថា​កម្រង​ផ្កា​ជា​គ្រឿង​សិរីសួស្តី គួរ​តែ​គេ​គោរព​ដូច​ជា​ប្រាសាទ។ សច្ចំ​ទុរពាស ក៏​ជេរ​ដាក់​បណ្តាសា​ព្រះឥន្ទ្រ ឲ្យ​រលាយ​អស់​សីល​ មហិទ្ធិរិទ្ធ​ទាំង​ឡាយ។…

គេ​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ ឬ ជន​ក្បត់​ជាតិ
នៅ​ថ្ងៃ​ មួយ​នោះ មិន​ដឹង​ជា​ថ្ងៃ​ណា​មួយ​ឡើយ ខ្ញុំ​រក​នឹក​មិន​យល់​…ខ្ញុំ​ឃើញ​ព្រះ​រាជអជ្ញា​ឬ​ស្នង​ការ​ព្រះ​ រាជរដ្ឋាភិបាល ចោទ​ប្រកាន់​ថា​ខ្ញុំ​ជា​មនុស្ស​ក្បត់​ជាតិ…គឺ​ក្បត់​ក្នុង​កាលៈទេសៈ​មួយ​ដ៏ ​ចម្លែក សូម្បី​តែ​រូប​ខ្ញុំ​ក៏​នឹក​មិន​យល់… មិន​យល់​ថា តើ​ខ្ញុំ​ក្បត់​ជាតិ​នៅ​ក្នុង​កាលៈទេសៈ​យ៉ាង​ដូច​ម្តេច…​តើ​ក្បត់​អ្វី?។ គេ​បាន​ចាប់​ខ្ញុំ​យក​ទៅ​ឃុំឃាំង​ក្នុង​គុក។ ស្នង​ការ​ព្រះ​រាជរដ្ឋាភិបាល​ បាន​ចោទ…


តោ និង កូនឆ្កែ(2008/01/05)
កាល​ សម័យ​ថ្ងៃ​មួយ នៅ​ទីក្រុង​ឡុង មាន​សួន​សត្វ​មួយ ដែល​គេ​អាច​ចូល​ទៅ​ទស្សនា​បាន ដោយ​ទិញ​សំបុត្រ រឺបើ​មិន​ទិញ​សំបុត្រ​គេ​អាច​យក​ឆ្កែ​រឺ​ឆ្មា​សំរាប់​ជា​ចំណី​សត្វ​នៅ​ទី នោះឲ្យ​ទៅ​អ្នក​យាមក៏​បាន​។មាន​បុរស​ក្រី​ក្រ​ម្នាក់​ចង់ចូល​ទស្សនា​សួន​សត្វ​នោះ តែ​គាត់​​គ្មាន​លុយកាក់​​គ្រប់​គ្រាន់​សម្រាប់​​​ទិញ​សំបុត្រចូល​ទេ។ …


ប៉ោមមាស(2008/01/13)
កាល​ពី ​ព្រេងនាយ​មានព្រះចៅអធិរាជ​មួយ​អង្គ។ ជា ព្រះចៅអធិរាជ​ដែល​មិន​ល្អ មិន​អាក្រក់ ប៉ុន្តែ​ជា​ ព្រះចៅអធិរាជ​ ដែល​មហា​គំរិះបំផុត ហើយ​ពូកែ​អផ្សុក​បំផុត។ ថ្ងៃ​ គាត់ចង់​កំសាន្តកែអផ្សុក ដោយ​គាត់​បញ្ជូន​អ្នក​នាំ​ពាក្យ​របស់​គាត់​ទៅកាន់​គ្រប់ទិសទី​ទាំងអស់ ទាំងទីក្រុងតូច ធំ និង​ ជនបទ ឲ្យ​ប្រកាសថា…


ដៃ(2008/06/26/)
គេ​នាំ​គ្នា​ ចោមរោម​លោក ប៊ែរម៊ុតចេ ភ្នាក់​ងារ​ស៊ើប​អង្កេត ដែល​កំពុង​តែ​បញ្ចេញ​យោបល់​អំពី​ឃាតកម្មដ៏​​អាថ៌កំបាំងមួយ​​នៅ សាំង​គ្លូត។ អស់​រយៈពេល​មួយ​ខែ​មក​ហើយ ឧក្រិដ្ឋកម្ម​ដ៏​អាថ៌កំបាំង​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​ប៉ារីស​ភ័យ​រន្ធត់គ្រប់​ៗគ្នា។ គ្មាន​នរណា​ម្នាក់​អាច​ពន្យល់​​​អំពី​មូលហេតុ​របស់​វាបាន​​ទេ។ លោក ប៊ែរម៊ុតចេ បាន​និយាយ ប្រមូល​ភស្តុតាង ពិភាក្សាលើ​ទស្សនៈ​ផ្សេងៗ តែ​មិន​ចេញ​សេចក្តីសន្និដ្ឋាន​អ្វី​ទាំង​អស់។…


សំនាងល្អលោក ចច ស្គី(2008/04/28)
នៅ​ថ្ងៃទី ២០ ខែកក្កដា ១៩៦៩ ក្នុង​នាម​ជា​មេបញ្ជាការ អាប៉ូឡូ ១១ ទៅ​ស្ថាន​ព្រះ​ចន្ទ លោក នែល អាមស្ត្រង ជា​មនុស្ស​ទី១ ដែល​បាន​ឈានជើង​ជាន់​ស្ថាន​ព្រះ​ចន្ទ។ សម្តី​គាត់​ជា​លើក​ដំបូង​បន្ទាប់​ពី​បោះ​ជំហាន​លើ​ព្រះ​ចន្ទ គឺ “នេះ​ជា​ជំហាន​ដ៏​តូច​មួយ​របស់​មនុស្ស តែវា​ស្មើ​នឹង​យក្ស​លោតមួយ​ផ្លោត​​សំរាប់​មនុស្ស​ជាតិ” ត្រូវ​បាន​គេ​បន្ត​ផ្ទាល់​មក​ផែន​ដី ហើយ​ស្តាប់​ដោយ​មនុស្ស​ជា​ច្រើន​លាន​នាក់។…


ព្យួរកមិនអោយដឹងខ្លួនមុន


កាត់ករឺព្យួរក


សុំទោស…កូននិយាយកុហក
ជែន្នី ទើប​ដូរ​មក​នៅ​ផ្ទះ​ថ្មី​ ក្នុង​ក្រុង។ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​របស់​នាង ដែល​បាន​មក​រស់​នៅ​ក្រុង​មួយ​ដែល​នាង​ពេញ​ចិត្ត។ នាង​រៀប​ចំ​សម្លៀក​បំពាក់​របស់​នាង​ចេញ​ពី​វ៉ាលីស។ នាង​សម្លឹង​មើល​វាំងនន​បង្អួច​របស់​នាង​បក់​ចុះ​ឡើង​ៗ អារម្មណ៍​របស់​នាង​បាន​អណ្តែត​ត្រសែត​គ្មាន​គោល​ដៅ។ នាងពេញ​ចិត្ត​នឹង​…


ទឹក​ចិត្ត​ស្រឡាញ់​របស់​កុមារ​ម្នាក់
នៅ​មុន​ថ្ងៃ​បុណ្យ​ គ្រីស្ទម័ស​មួយ​ថ្ងៃ ខ្ញុំ​បាន​ប្រញាប់ប្រញាល់​ទៅ​ផ្សារ​ដើម្បី​ទិញ​កាដូ​ខ្លះ​ដែល​មិន​ទាន់​បាន​ ទិញ។ ពេល​ទៅ​ដល់​ផ្សារ​ខ្ញុំ​ឃើញមនុស្ស​ណែន​តាន់​តាប់។ ​ពេល​ឃើញ​មនុស្ស​ច្រើនបែប​នេះ ខ្ញុំ​ក៏​ចាប់​ផ្តើម​រអ៊ូរ​ក្នុង​ចិត្ត​ថា…


ឧបមា…
-អន្ទិត​ប្រុញ ឯងឥលូវ​ ប្រើ​បច្ចេកទេស​ចាប់​ចង​មនុស្ស​ស្លូត​ត្រង់​ យក​ទៅ​ឃុំឃាំង​បាន​ច្រើន​នាក់​ទេ?-ទេ​ លោក​បង! ឥលូវ​ធុន​ចាប់​ចង​បែប​ណឹង​ គេ​ឈប់​ប្រើ​ហើយ។ បើ​មាន​គឺ​មាន​ដោយ​អចេតនា ព្រោះ​នៅ​ក្នុង​វិជ្ជា​ជីវៈ តែង​មាន​…


ឲ្យ​ណោត​ខ្ញុំ​ឲ្យ​ច្រើន….
កាល​ពី ​ជំនាន់​ដើម នៅ​ប្រទេស​អារ៉ាប់ ប្រជាជន​អារ៉ាប់ បាន​កាន់​ទំនៀម​ទំលាប់​ម្យ៉ាង​គួរឲ្យ​ភ័យ​រន្ធត់។ ទំនៀមទំលាប់​នោះ​បាន​តម្រូវ​ឲ្យ​ភរិយា​ទាំង​ឡាយ​ ដុត​ខ្លួន​ទាំង​រស់​ឲ្យ​ស្លាប់​តាម​ប្តី កាល​បើ​ប្តី​ខ្លួន​ស្លាប់។ ធ្វើ​ដូច​នេះ ដើម្បី​ឲ្យ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ និង​ឲ្យ​បាន​កើត​ជា​ស្រី​សួគ៌។ ពិធី​ដុត​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​យ៉ាង​ឱឡារិក​​នៅ​ចំពោះ​មុខ​សាធារណជន។ ស្រី​ម៉េម៉ាយ​ត្រូវ​លោត​ទៅលើ​សព​ប្តី​ខ្លួន​ដែល​កំពុង​តែ​ឆេះក្នុង​ភ្លើង​​ សន្ធោសន្ធៅ​។ កុល​សម្ព័ន្ធ​ណា​មួយ​ឬ​ភូមិ​ណា​មួយ ដែល​មាន​ស្រី​ម៉េម៉ាយ​ដុត​ខ្លួន​ច្រើន​ជា​ង​គេ​ គេ​ចាត់​ទុក​ថា​កុលសម្ព័ន្ធ​ឬ​ស្រុក​ភូមិ​នោះ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​គួរឲ្យ​គោរព​ជាង​គេ​បំផុត។ពោល​មក ​ដល់​ត្រឹម​នេះ​ភ្លាម សាស្ត្រាចារ្យ​ម្នាក់​ដែល​ជា​មេ​ប្រយោគ​សួរ​ផ្ទាល់​មាត់​នៅ​ក្នុង​សម័យ​ ប្រឡង​បាក់​អង បាន​ឃាត់​នាង​ក្រមុំ​ម្នាក់​ជា​បេក្ខជន…


ខ្លាំង​ហួស​បើ​គិត
កាលពី​ខែ​ មុន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កំពង់​ចាម ដើម្បី​ដើរ​លេង​ផង និង​ បើ់ក​ប្រាក់​ខែ​ផង។ នៅ​ពេល​ឆ្លង​សាឡាង​ព្រែក​ក្តាម ខ្ញុំ​ឃើញ​ស្រី​ពីរនាក់​ រូប​ល្អ​ប្រិម​ប្រិយ បី​ដូច​រូប​ចម្លាក់​ទេព​អប្សរ​នៅ​ប្រាសាទអង្គរ កំពុង​តែ​អង្គុយ​ជជែក​គ្នា​លេង​សប្បាយ​ សើច​ញញឹម​ញញែម​នៅ​ក្នុង​ឡាន​ទំនើប​មួយ ដែល​ឈប់​សំចត​នៅ​ក្បាល​សាឡាង។…


  • រឿង​នៅ​ក្នុង​​វ៉ិប​សាយ​ដទៃ

ស្រីហិតោបទេស(khmercenter.ch)
គតិលោក(khmercenter.ch)
ចរិត​ខ្មែរ(khmercenter.ch)
គុក​នយោបាយ(khmercenter.ch)
កំណប់​ភូជង្គនាគ(khmercenter.ch)
បណ្តាំ​ក្រម​ង៉ុយ(khmercenter.ch)
ច្បាប់​ទូន្មានផ្សេងៗ(khmercenter.ch)
ច្បាប់​ព្រះ​បន្ទូល​ចែង(4cambodia)
ពាក្យមួយចំនួនផ្តើមដោយ រាជ(4cambodia)
រឿង​មហា​ភារតយុទ្ធ
ពាក្យ​រៀល​យក​ពីរមណីយដ្ឋាន​ទន្លេ​បាទី(sambath)

8 Responses to រឿងនិទាន

  1. បុណ្យ ថា:

    សូមដាក់រឿងមួយពាន់មួយយប់អោយចប់។ ព្រោះខ្ញុំអានចប់អស់ហើយនៅលើវែបសាយរបស់អ្នក

  2. ychanraksmey ថា:

    ខ្ញុំគិតថាកាផ្សាយគឺល្អ

  3. ខ្ញុំចែករំលែក ថា:

    បង! វេបសាយ khmercenter.ch មិនអាច​បើកចេញបានទេ។​ ឯរឿង​មហា​ភារតយុទ្ធ បើកទៅចេញតែ​ អារម្ភកថាណឹង? រីករាយ​ដែល​បានអានរឿងជាច្រើន។ បើ​បង​រក្សាវាទុកជា​ប្រភេទឯកសារ​ pdf រឹតតែល្អ ស្រួលទាញយក។ សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s