សរសេរពាក្យ Style របស់​អង់គ្លេស​ជា​ខ្មែរ

ពាក្យ Style សរសេរ​ជា​ខ្មែរ ខ្លះ​សរសេរថា ស្តាយ ។ ខ្លះ​ទៀត ខ្លាច​ច្រលំ​នឹង​ពាក្យ ស្ដាយ [ស/ដាយ]របស់​ខ្មែរ (ជា​ពាក្យ​អវិជ្ជមាន ផ្ទុយ​នឹង​គោល​បំណង​ដែល​ប្រើ​ពាក្យ​ style ដើម្បី​ឱ្យ​គេ​ថា វាហ៊ឹកហ៊ាក់) ក៏​សរសេរ​ជា ស្ទាយ ។ បើ​សរសេរ​ថា ស្ទាយ នឹង​អាន​ចេញ​ ស្ទាយ [ស/ទាយ] ដូចពាក្យ​ ស្ទាប ​ស្ទុះ ស្ទើរ … មិន​ខាន។

ម៉េច​ក៏​មិន​កែច្នៃ ​មក​សរសេរ​ជាព្យាង្គ​រាយ​ ជា សតាយ វិញ? ត្បិត​អី​តែ​ខុស​នឹង​សព្ទ​គេ​បន្តិច​បន្តួច​មែន តែ​ក៏​មិន​ខុស​អី​ឆ្ងាយ និង ធ្វើ​ឱ្យ​ភាន់​ច្រលំ​អី​ខ្លាំង​ដែរ។ សតាយ បើ​អាន​មួយ​ៗ នឹង​ចេញ​ជា ស-តាយ រឺ សៈ-តាយ តែ​បើ​អាន​ញាប់​ធម្មតា​ទៅ​នឹងចេញ​ ស/តាយ ជា​មិន​ខាន។

របៀប​នេះ យើង​មានប្រើ​ខ្លះ​មក​ហើយ ដូចជា​ពាក្យ ល្ម៉ើ និង លម៉ើ អាន​ចេញ​ស្រដៀង​តែ​គ្នា។ ពាក្យ សមាទាន សមាធិ ក្លាយជា ស្មាទាន ស្មាធិ->ស្មាធិ៍ ជា​ដើម។

បានផ្សាយ​ក្នុង ទស្សនៈ | 37 មតិ

រឿង​ខ្លី ៖ កញ្ចក់

THE MIRROR

BY CATULLE MENDES

 

កាល​ពី​ព្រេង​នាយ​ មាន​រាជាណាចក្រ​មួយ ដែល​រាស្ត្រ​នៅ​ស្រុក​​នោះ​មិន​ដែល​ស្គាល់​កញ្ចក់។  កញ្ចក់​ទាំង​អស់​ត្រូវ​បាន​គេ​បំផ្លាញ​ចោល បំបែក​ជា​បំណែក​តូច​ៗ តាម​រាជ​បញ្ជា​របស់​រាជិនី​​នៃ​​នគរ​នោះ។  បើ​កញ្ចក់​ ឬ​សូម្បី​តែ​បំណែក​នៃ​កញ្ចក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ផ្ទះ​ណា  រាជិនី​នោះ​នឹង​ចេញ​រាជ​បញ្ជា​ឱ្យ​អាមាត្យប្រហារជីវិត​ជន​នោះ​ឬ​គ្រួសារ​នោះ​ ជា​មួយ​នឹង​ទារុណកម្ម​យ៉ាង​សាហាវ​ឃោរឃៅ​បំផុត។

តើ​អ្វី​ទៅ​ជា​អាថ៌កំបាំង​នៃ​ទង្វើ​ដ៏​ឆ្កួត​លេលា​របស់​ស្ដេច​ស្រី​មួយអង្គ​នេះ?  ស្តេច​ស្រី​អង្គ​នេះ មាន​រូប​អាក្រក់​សែន​មហា​អាក្រក់​ ។ ព្រះនាង​មិន​ចង់​ឃើញ​រូប​ខ្លួន​ឯង និង​មិន​ចង់​ឃើញ​ថា​ ​ខ្លួន​ឯងរូប​​អាក្រក់  វា​ជា​ការ​លួង​លោម​មួយ​ នៅ​ពេល​ដែល​ព្រះ​នាង​ដឹង​ថា ​ស្រី​ផ្សេង​ទៀត​ គ្មាន​នរណា​ដឹង​ថា​ខ្លួន​ឯង​មានរូប​ស្អាត​។

អ្នក​អាចស្រមើ​​ស្រមៃ​បាន​ថា ក្មេង​ស្រី​របស់​ប្រទេស​នេះ នឹង​ មិន​សុខ​មិន​សាប់​ក្នុង​ចិត្ត​ប៉ុណ្ណា ។ តើ​ស្អាត​មាន​ប្រយោជន៍​ស្អី​ទៅ​ បើ​អ្នកមិន​អាចនឹង​​ពេញ​ចិត្តនឹង​​រូប​ខ្លួន​ឯង​បាន​ផង​នោះ​?

ពួក​គេ​អាច​ប្រើ​កូន​ស្ទឹង​បឹង​បួ​អូរ​ត្រពាំង​ធ្វើ​ជា​កញ្ចក់​ឆ្លុះ  តែ​ព្រះ​រាជិនី​ដឹង​រឿង​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ  ហើយ​បាន​រៀប​ចំ​លាក់​កំបាំង​ទឹក​ត្រពាំង​បឹង​បួ​នោះ​អស់​​ជា​ស្រេច ដោយ​ប្រើ​ផ្ទាំង​ថ្ម​ធំ​ៗ​ដើម្បី​​​បិទ​បាំង។  អណ្តូង​​ត្រូវ​បាន​គេ​ជីក​យ៉ាង​ជ្រៅ ដើម្បី​កុំ​ឱ្យ​មាន​នរណា​​ម្នាក់​អាច​មើល​ឃើញ​មុខ​ខ្លួន​ឯង​បាន។ ប៉ោត​ពាង​ត្រូវ​បាន​គេ​ហាម​ឃាត់​ ​ដោយ​ក្រែង​ខ្លាច​ក្រែង​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ឆ្លុះ​មុខ។  អា​ង​ទឹក​ក្រោម​ដី​ត្រូវ​យក​មក​ប្រើ​ជំនួស​វិញ។

អាន​បន្ត​

បានផ្សាយ​ក្នុង រឿង​និទាន​, រឿង​និទាន​ខ្លីៗ | បញ្ចេញមតិ

ចូល​ឆ្នាំ​ខ្មែរ ៖ ធ្វើ​ដូច​ជា​​គ្មាន​ក្បួន​គ្មាន​ខ្នាត


មនុស្ស​ស្រី​ជិះ​ទន្សាយ​នេះ​ជា​អ្វី?

នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ គេ​តែង​តំណាល​ប្រាប់​គ្នា​ពី​ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ទាក់​ទង​ដល់​រឿង​កបិល​មហាព្រហ្ម។ រឿង​និទាន​​នោះ មិន​មាន​ទាក់​ទង​អ្វី​នឹង​សត្វ​តំណាង​ឆ្នាំ​ទាំង​១២​ (ជូត ឆ្លូវ ខាល​ ថោះ …) សោះ ។  ឯជំនិះ​របស់​ទេវតា​ប្រចាំ​ឆ្នាំ​ក៏​មិន​មែន​សត្វ​ទាំង​១២ ទៅ​ទៀត ពិត​មែន​តែ​មាន​សត្វ​ខ្លះ​ក្នុង​ចំណោម​សត្វ​ទាំង​១២នេះមែន។

[អាន​បន្ត …]

បានផ្សាយ​ក្នុង ទស្សនៈ, វប្បធម៌​ទូទៅ | 14 មតិ

រូប​ថត​ម៉ាក្រូ​ដោយ​ប្រើ lens Raynox 250

ចំណុចពិសេស​របស់ Lens Raynox 250
– ប្រើ​ដោយ​ដាក់​បន្តុប​ពី​លើ Lens ផ្សេង​ទៀត ដូច្នេះ មិន​បាច់​ដោះ​ដាក់ lens ដែល​អាច​នាំ​ឱ្យ​ដី​ចូល sensor
– តម្លៃ​ថោក តែ ៥០​ដុល្លារ​ជាង​តែ​ប៉ុណ្ណោះ

ចំណុច​ខ្សោយ
– ចម្ងាយ​ឆ្ងាយ​បំផុត​ពី​lens ទៅ​រូប​ដែល​ត្រូវ​ថត មាន​ប្រវែង​ប្រហែល 100 mm តែ​ប៉ុណ្ណោះ។ ដូច្នេះ ពិបាក​ថត​សត្វ​មាន​ជីវិត​ណាស់ ព្រោះ​ងាយ​ធ្វើ​ឱ្យ​សត្វ​ផ្អើល។

រូប​ខាង​ក្រោម​ ខ្ញុំ​ថត​ដោយ​ប្រើ​កាម៉េរ៉ា Nikon D5000 + Lens Tamron 18-200+ Raynox 250 ។

គ្រាប់​បាយ

ក្រូច


ផ្កា​ Daisy


ផ្កា Dandelion


បានផ្សាយ​ក្នុង វប្បធម៌​ទូទៅ | 2 មតិ

Place de la mairie, rennes

ឧទាហរណ៍ មួយ​ទៀត​ នៃ​វិធីកាត់​ត​រូបភាព​ ដូច​រៀបរាប់​ក្នុង របៀប​ថត​រូប​៖ កូន​ភព​តូច​មួយ

បានផ្សាយ​ក្នុង វប្បធម៌​ទូទៅ | បញ្ចេញមតិ

Source code របស់ វចនានុក្រម​ខ្មែរ 2.1 អាច​ត្រូវ​គេ​លួច​បាន​ដោយ​ងាយ

វចនានុក្រម​ខ្មែរអេឡិចត្រូនិច​លេខ ២.១ ត្រូវ​បាន​វិស្វករ​ព័ត៌មាន​វិទ្យា​សរសេរ​ឡើង​មក ដោយ​ប្រើ ភាសា​ Java ហើយ compile ជា .jar file ។ ប្រូក្រាម​ប្រភេទ .jar មាន​លក្ខណៈ​ពិសេស​ត្រង់​អាច​យក​ទៅ​ប្រើ​នៅ​លើ OS ផ្សេង​ៗ​ ដូចជា Windows, Linux, .. បាន​ដោយ​មិន​បាច់​សរសេរ​កូដ​ឡើង​វិញ។ ប៉ុន្តែ​ចំណុច​ខ្សោយ​របស់​វា គឺ ប្រូក្រាមប្រភេទ .jar ត្រូវ​បាន​គេ​បង្កើត​ឡើង​មក​ដោយ​ compile វា​ជា byte-code, ខុស​ពី native code, ដែល​ជា​ទូទៅ​ងាយ​ស្រួល​នឹង ឱ្យ​គេ​ប្រើ​ប្រូក្រាម​ផ្សេង បំបែក​វា​ជា​ source code មក​វិញ។​ ដូចជា​ប្រូក្រាម​ វចនានុក្រម​ខ្មែរអេឡិចត្រូនិច​លេខ ២.១ នេះ គេ​អាច​ប្រើ​ប្រូក្រាម​ប្រភេទ java decompiler ដើម្បី​ទាញ​រក​ source code មក​វិញ​ បាន​តែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។

[អាន​បន្ត…]

បានផ្សាយ​ក្នុង វប្បធម៌​ទូទៅ | 3 មតិ

របៀប​ថត​រូប​៖ កូន​ភព​តូច​មួយ


មនុស្ស​តូច​ៗ​ក្នុង​រូប​នេះ កំពុង​តែ​តម្រង់​ជួរ​ ដើម្បី​ត្រៀម​ថើប​គ្នា បំបែក​ឯតទគ្គកម្ម​ខាង​ថើប​គ្នា នៅ​ទីលាន Charles de Gaulle ក្រុង​រ៉ែនស៍។ មិន​ដឹង​ថា​បាន​សម្រេច​ឬ​អត់​ទេ ព្រោះ​មិន​សូវ​មាន​មនុស្ស​ចូល​រួម​ច្រើន​ឡើយ។

ឆ្ងល់​ពី​របៀប​ធ្វើ​រូប​នេះ? សូម​អាន​នៅ​ទី​នេះ

បានផ្សាយ​ក្នុង វប្បធម៌​ទូទៅ | 9 មតិ