ប្រវត្តិ​នៃ​ការ​ចង​ក្រង​វចនានុក្រម​ខ្មែរ រៀបរាប់​ដោយ​លោក​ ហ្សក សេដែស


ដោយ​យល់​ឃើញ​ថា លោក​អ្នក​ខ្លះ​ ដែល​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​ការ​ជួយ​ឲ្យ​វចនានុក្រម​លេច​ចេញ​ជា​រូបរាង​ឡើង តែ​ត្រូវ​ខ្មែរ​យើង​បំភ្លេច​ចោល​ ខ្ញុំ​សូម​លើក​យក​កូន​អត្ថបទ​មួយ​ដែល​ចុះ​ក្នុង​ព្រឹត្តិបត្រ​សាលា​បារាំង​ចុង​បូព៌ា ឆ្នាំ ១៩៣៨ ភាគ ៣៨ លេខ ១ សរសេរ​ដោយ​លោក ហក្ស សេដែស អ្នក​ប្រាជ្ញ​បុរាណវិទ្យា និង ប្រវត្តិវិទ្យា​អាស៊ី​អគ្នេយ៍ មក​ចុះ​ផ្សាយ​បន្ត។

អត្ថបទ​នេះ​សរសេរ​ជា​ភាសា​បារាំង ដែល​ខ្ញុំ​បាន​បក​ប្រែ​ជា​ខ្មែរ​។ ដូច្នេះ​ បើ​មាន​កំហុស​លើ​ការ​សរសេរ​ឈ្មោះ ឬ ងារ​នៃ​បុគ្គល​ណា​ម្នាក់​ជា​ខ្មែរ សូម​អ្នក​អាន​ជួយ​កែ​តម្រូវ​ផង​។​


លោក ហ្សក សេដែស

អត្ថបទសរសេរដោយលោក សេដែស មានដូចតទៅ៖

ខ្ញុំសូមរៀបរាប់ដោយលំអិតពីការរៀបចំវចនានុក្រមខ្មែរថ្មី ដែលក្នុងគ្រាដែលភាគពីរបោះពុម្ពចប់ វចនានុក្រមនេះនឹងក្លាយជាស្នាដៃមួយដែលពេញលេញ។ ខ្ញុំសូមផ្ដល់តែទិដ្ឋភាពខាងក្រៅខ្លះៗនៃការងារសព្វថ្ងៃនេះ និង ទៅលើរបៀបដែលវចនានុក្រមនេះបានរៀបចំឡើងតែប៉ុណ្ណោះ។
សៀវភៅនេះត្រូវតែបានតាក់តែងឡើងជាភាសាខ្មែរទាំងស្រុង។
ពាក្យនីមួយៗត្រូវបានបោះពុម្ពដោយអក្សរត្រង់។ ក្នុងករណីមានការសង្ស័យលើការអានពាក្យ  របៀបអានត្រូវបានបញ្ជាក់ក្នុងរង្វង់ក្រចក។ ប្រភេទវេយ្យាករណ៍បង្ហាញជាអក្សរកាត់។ ប្រភពពាក្យ ត្រូវបានបញ្ជាក់ចំពោះគ្រប់ពាក្យមិនមែនមានប្រភពមកពីពាក្យខ្មែរ។ ចុងក្រោយគឺនិយមន័យពាក្យ និងការបង្ហាញពីកន្សោមពាក្យនានាដែលប្រើប្រាស់ពាក្យនោះ។ លំដាប់លំដោយពាក្យ គឺរៀបតាមអក្សរខ្មែរ ដែលជាលំដាប់លំដោយតួអក្សរសំស្ក្រឹត។ អ្នកនិពន្ធវចនានុក្រមត្រូវបង្ខំចិត្តបញ្ចូល គ្រប់ពាក្យដែលក្លាយមកពីពាក្យសំស្ក្រឹតនិងបាលី ដែលគេនៅតែប្រើប្រាស់នៅឡើយនៅកម្ពុជា ;  តាមរយៈការសារភាពដ៏ហូរហែរដោយផ្ទាល់របស់ពួកគេ អ្នកនិពន្ធគួរតែរង្គៀសចិត្តចំពោះចំណុចមួយទៀតវិញច្រើនជាង ដោយសារថា ពួកគេបានបញ្ចូលពាក្យដែលមិនទាន់មានប្រើប្រាស់នៅឡើយ ប៉ុន្តែពួកគេគិតថាពាក្យទាំងនោះនឹងត្រូវយកមកប្រើប្រាស់។

អារម្ភកថា ដែលមិនមានចុះហត្ថលេខា ប៉ុន្តែទំនងជាតាក់តែងឡើងដោយគណៈកម្មការវចនានុក្រម បានសន្មតថា ការតាក់តែង និង ការបង្កើតនៃការងារចងក្រងពាក្យដ៏ធំសំបើមនេះ  ដែលប្រភេទការងារនេះ ធ្វើឡើងជាលើកដំបូងនៅប្រទេសកម្ពុជា មានកំណើតឡើងតាមរយៈរាជក្រឹត្យចុះថ្ងៃទី ១០ កញ្ញា ១៩២៩។ ត្រង់នេះមានការកែប្រែការពិតមួយ ដោយចេតនា ឬ អចេតនា ដែលបណ្ដាលឲ្យខ្ញុំមិនអាចទ្រាំបានដោយមិនធ្វើការកត់សម្គាល់ និង ក្រើនរំលឹកពីហេតុការណ៍ខ្លះៗ បានឡើយ។

រាជក្រឹត្យចុះថ្ងៃ១០ កញ្ញា ១៩២៩ នេះ ដែលតាមការរៀបរាប់របស់អារម្ភកថា មើលទៅហាក់ដូចជាការបង្កើតគណៈកម្មការវចនានុក្រម តាមពិតមានគោលបំណងគ្រាន់តែដើម្បីកែប្រែសមាសភាពរបស់គណៈកម្មការទទួលបន្ទុកកែពង្រាងវចនានុក្រម តែប៉ុណ្ណោះ  ដែលគណៈកម្មការនេះត្រូវបានកំណត់ឡើងរួចមកហើយដោយរាជក្រឹត្យចុះថ្ងៃទី ៣០ វិច្ឆិកា ១៩២៧។ តាមរយៈការសង្កេតនេះ យើងឃើញថា កំណើតវចនានុក្រមនេះបានកើតឡើងមុនឆ្នាំ១៩២៩ ដោយសារថានៅឆ្នាំ ១៩២៧ គេបានត្រៀមបោះពុម្ព និង កែ វចនានុក្រមពុម្ពរួចទៅហើយ។

តាមពិតទៅ ការចាប់ផ្ដើមការងារបានប្រព្រឹត្តិឡើងកាលពី១៤ឆ្នាំមុនមកម្ល៉េះ ដែលអារម្ភកថានេះមិននិយាយដល់ ហើយ អារម្ភកថានេះសមតែចាត់ទុកជាគំនូសលាតត្រដាងនៃផ្ទាំងក្ដោងដែលបិទបាំងបំភ្លេចជាពិសេសនូវអ្វីដែលបានធ្វើឡើងមុនឆ្នាំ១៩២៩ ឆ្នាំនៃការបង្កើតវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ។

អានបន្ត

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ប្រវត្តិ​នៃ​ការ​ចង​ក្រង​វចនានុក្រម​ខ្មែរ រៀបរាប់​ដោយ​លោក​ ហ្សក សេដែស

  1. ស្រុកស្រែ និយាយថា៖

    អរគុណចំពោះអត្ថបទបកប្រែរបស់លោកនេះ…😀

  2. loy-vy@yahoo-com និយាយថា៖

    តើលោកទៀវរសនៅឯប្រទេសថៃសព្វថ្ងៃសុខសប្បាយជាឫទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s