សរសេរពាក្យ Style របស់​អង់គ្លេស​ជា​ខ្មែរ


ពាក្យ Style សរសេរ​ជា​ខ្មែរ ខ្លះ​សរសេរថា ស្តាយ ។ ខ្លះ​ទៀត ខ្លាច​ច្រលំ​នឹង​ពាក្យ ស្ដាយ [ស/ដាយ]របស់​ខ្មែរ (ជា​ពាក្យ​អវិជ្ជមាន ផ្ទុយ​នឹង​គោល​បំណង​ដែល​ប្រើ​ពាក្យ​ style ដើម្បី​ឱ្យ​គេ​ថា វាហ៊ឹកហ៊ាក់) ក៏​សរសេរ​ជា ស្ទាយ ។ បើ​សរសេរ​ថា ស្ទាយ នឹង​អាន​ចេញ​ ស្ទាយ [ស/ទាយ] ដូចពាក្យ​ ស្ទាប ​ស្ទុះ ស្ទើរ … មិន​ខាន។

ម៉េច​ក៏​មិន​កែច្នៃ ​មក​សរសេរ​ជាព្យាង្គ​រាយ​ ជា សតាយ វិញ? ត្បិត​អី​តែ​ខុស​នឹង​សព្ទ​គេ​បន្តិច​បន្តួច​មែន តែ​ក៏​មិន​ខុស​អី​ឆ្ងាយ និង ធ្វើ​ឱ្យ​ភាន់​ច្រលំ​អី​ខ្លាំង​ដែរ។ សតាយ បើ​អាន​មួយ​ៗ នឹង​ចេញ​ជា ស-តាយ រឺ សៈ-តាយ តែ​បើ​អាន​ញាប់​ធម្មតា​ទៅ​នឹងចេញ​ ស/តាយ ជា​មិន​ខាន។

របៀប​នេះ យើង​មានប្រើ​ខ្លះ​មក​ហើយ ដូចជា​ពាក្យ ល្ម៉ើ និង លម៉ើ អាន​ចេញ​ស្រដៀង​តែ​គ្នា។ ពាក្យ សមាទាន សមាធិ ក្លាយជា ស្មាទាន ស្មាធិ->ស្មាធិ៍ ជា​ដើម។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

37 Responses to សរសេរពាក្យ Style របស់​អង់គ្លេស​ជា​ខ្មែរ

  1. khea ថា:

    កាលពីមុនខ្ញុំធ្លាប់សរសេរពាក្យនេះជាភាសាខ្មែរដែរ គឺស្ដាយថ្មី តែមានមិត្តភក្ដិខ្ញុំម្នាក់បែរជាអានថា សដាយថ្មីទៅវិញ ពេលនោះខ្ញុំក៏ដូរដាក់ថាស្ទីលថ្មីវិញ 😀

  2. ប្រើ​ពាក្យ “ស្ទីល” វិញ​ទៅ ព្រោះ​ពាក្យ “ស្ទីល” ក៏ បាន​ប្រើ​ប្រាស់​ជាច្រើន​ណាស់​មក​ហើយ​ដែរ ហើយ​វា​មិន​បណ្តាល​អោយ​ចំរុងចំរាស​ផង។

  3. ឧត្តម ថា:

    ចុះបកខ្មែរថា “រចនាបថ” បានអត់!
    បើឲ្យញឹកញាប់ នឹងក្លាយជាទម្លាប់មាត់ លែងប្លែកហើយ!

  4. រឿង​បក​ប្រែ​ជា​រឿង​ផ្សេង ពាក្យថា អាការៈ ពាក្យថា លំនាំ ពាក្យថា ទំនង … មាន​ន័យ​ចំ​នឹង​ពាក្យ style ហ្នឹង​ហើយ។

    ខ្ញុំ​ក៏​និយម​និយាយ​ថា ស្ទីលៗ ដែរ ។

    តែ​មនុស្ស​សម័យ​នេះ ខ្លះ​គេ​និយម​និយាយតាម​អង់គ្លេស​វិញ ដាក់​ឈ្មោះ​ហាង​ តាម​សូរ​អង់គ្លេស។ បើ​ហៅ​តាម​សូរ​អង់គ្លេស​អ៊ីចឹង គួរ​សរសេរ​ជា​ខ្មែរ យ៉ាង​ម៉េច? នេះ​ជា​កម្មវត្ថុ។

  5. achharia ថា:

    បើជាមួយអ្នកនិយមតាមភាសាបារាំងដូចរយៈកន្លងមក
    គឺ ស្ទីល ហ្នឹងហើយ។ បើអ្នកចូលចិត្តពាក្យបាលីសំស្ក្រឹត
    មុចជាថា រចនាបថ ហើយ ។ ចំពោះអ្នកនិយមតាមភាសា
    អង់គ្លេស៍ គួរសរសេរ ស្តាយល៍ រឺ​ សតាយល៍ មាន​ ល៍ ខាងចុង
    ដរាណាពាក្យប្រយោជន៍ នៅរក្សាទុក -ន៍ ព្រោះតែប្រភពនៃ
    ពាក្យ ។ បើចង់យកមកកែកុន សំលាប់អោយបានជាពាក្យខ្មែរ
    ដូចធ្លាប់ដើរដល់ម្ដងមកហើយចំពោះពាក្យ ប្រយោច អាច់…
    ដែលខ្មែរណាក៏ស្ដាប់បានទាំងក្មេងទាំងចាស់មិនបាច់ខ្វល់ពី
    ប្រភពពាក្យនោះ ពាក្យ style សរសេរជាខ្មែរថា សតាយ ក៏
    បានមួយពាក្យថ្មីដែរ។

  6. Sopheak.P ថា:

    @achharia. I agree with you. And this is also what i want to say.

    • achharia ថា:

      @Sopheak.P ,
      ម្យ៉ាងទៀត ខ្ញុំធ្លាប់លឺចាស់ៗខាងខែត្របាត្តំបងប្រើពាក្យ​
      ខ្មែរសុទ្ធសាធមួយម៉ាត់ដែលត្រូវនឹងន័យនៃពាក្យ STYLE​ ​
      នេះដែរគឺ “ថា” រឺ​ “ថាថាង” ។​ ​
      ឧ. គ្រាន់តែចេញថាថាង(ស្ទីល)មក គេដឹងបាត់ហើយថាវាមកពីណា ។​

      ផងដែរ ខ្ញុំគិតថាមានពាក្យខ្មែរសុទ្ធសាធមួយដែរដែលត្រូវនឹងពាក្យ
      STYLE នេះគឺ ក្បាច់ ។ ឧ. ផ្ទះក្បាច់បរទេស ក្បាច់បុរាណ…។ល។​

  7. harryhun ថា:

    មិន​យល់​ស្រប​និង​ពាក្យ​ សតាយ អីណុងទេ! វាហាក់​ដូច​ជា​មិន​មាន​លក្ខណៈ​ជា​ប្រកប​ជា​ខ្មែរ​អីសោះ ‹ស្ទីល› ឬ ‹ស្តាយ› តែ​មិន​មែន​ ស្តាយ​ដែល​ប្រើ​ជើង ដ ទេ អោយ​តែ​អាន​តាម​ទំនាញ​សូរ​របស់​ប្រយោគទៅ​ខ្ញុំ​ថា​វា​ពិត​ជា​មិន​ខុស​ទេ ។

    • យើង​គិត​បែប​នេះ មក​ពី​យើង​គិត​មិន​ឃើញ​អ្វី​ក្រៅ​ពីឃើញ​ថា ពាក្យ Style នេះ ត្រូវ​តែ​អានថា ស/តាយ ជា​ដាច់​ខាតនោះ​ឯង។

      ហើយ​យ៉ាង​ម៉េច​ទៅ​ ដែល​ថា គ្មាន​លក្ខណៈ​ជា​ប្រកប​ជា​ខ្មែរ​នោះ?​

  8. ម៉ន ថា:

    t ក៏មានសម្លេង ថ ដែរ ម៉េចក៏មិនសរសេរ ស្ថាយ ?

    • ដូច​បង​ម៉ន ក៏​ម្យ៉ាង​ដែរ។

      • achharia ថា:

        t មានសំលេង ថ ចំពោះពាក្យអង់គ្លេស ជួនកាល
        សំលេង រ បើតាមអង់គ្លេសបែបអាមេរិចកាំង ។
        ដូចពាក្យ កុំព្យូទ័រ ជាដើម ដែលគួរតែបានសរសេរ
        ថា ខំព្យូធ័រ រឺ​ ខាំព្យូរើ តាំងពីដើមមកម្ល៉េះ ព្រោះ
        computer ជាពាក្យអង់គ្លេស​ តែត្រូវបាននាំគ្នាប្រើ
        សរសេរតាមសូរលាយភាសាបារាំងបាត់ទៅហើយ ។
        ដូចធ្លាប់លឺតាមផ្សារដែរ ពាក្យអង់គ្លេសអានបារាំង
        ដូចជា ម៉ាដេអាំងហ្សាប៉ង់ ( Made in Japan )
        អាំងស៊ីណា ( in China ) …។ល។ អញ្ចឹងហើយបាន
        style នេះត្រូវនៅជាប់សំលេង ត ជា សតាយ មិន
        ទាន់ឈានបានទៅដល់ ស្ថាយ រឺ សថាយ ។

  9. Sopheak.P ថា:

    Stylesសម្រាប់ខ្ញុំសរសេរ ស្តាយល៍។

  10. ខ្ញុំ​តែង​សរសេរថា​ស្ទីល, តែ​មិន​និយម​ប្រើ​ពាក្យ​នេះ​ញឹកញាប់​ទេ ។

  11. សរសេរ​បែប​ Sopheak.P ហ្នឹង​ខ្ញុំ​គាំទ្រ​ជាង ព្រោះ​ពាក្យ​ដែល​ខ្ចី​ពី​បារាំង​មួយ​ចំនួន​ក៏​យើង​ប្រើ​ទណ្ឌឃាត​សម្លាប់​អក្សរ​ចុង​ចោល​ហើយ​មើល​ទៅ​វា​ងាយ​យល់​ផង ។

  12. ម៉ន ថា:

    មកពីខ្មែរមានពាក្យ ស្ដាយ ដឹងគ្រប់គ្នាថាត្រូវអានថា ស​ដាយ រួចទៅហើយ ដូច្នេះទាំងខ្ញុំទាំងគេ បើឃើញ ស្ដាយ ច្បាស់ជាអានថា សដាយ ហើយ ។ ទោះជាសរសេរថា ស្ដាយល៍ ក៏នៅតែអានថា សដាយ ដ៏ដែល ។

  13. Bona ថា:

    ពាក្យនេះ អាចបកប្រែជាខ្មែរបាន

  14. achharia ថា:

    មើលតាមកម្មវិធីបកប្រែពីអង់គ្លេស៍ទៅថៃរបស់ google
    ពួកសៀមវាប្រើដល់ទៅស្រៈអៃ(ៃ) ហើយយកសំលេង
    ត និងទុកកន្ទុយ ល៍ នេះដែរ​ បានជា សតៃល៍ ( สไตล์ ) ។
    ប្រយោជន៍ ក៏វានៅទុក ន៍ នេះសិនដែរ ประโยชน์ ។

    • ម៉ន ថា:

      អក្សរខ្មែរយើងបើដាក់ ៍ គឺជាអក្សរអត់សម្លេង ចំពោះខ្ញុំគឺអត់បានការ បើអត់សម្លេងដ៏ដែល ដឹងដាក់មកធ្វើអីទេ ។ ប៉ុន្ដែ style មានខ្យល់ ល ចុងក្រោយ គ្រាន់តែខ្មែរនិយាយអត់ចេញសម្លេងខ្យល់ ព្រោះភាសាយើងគឺនិយាយត្រង់ៗ ។
      មានពាក្យមួយចំនួន ដែលយើងភាគច្រើនមិនអាចបញ្ចេញខ្យល់បាន ដូចជាពាក្យ
      white, why, wife, wire ខ្មែរយើងភាគច្រើននិយាយថា វ៉ាយ ។

      • achharia ថា:

        ប៉ុន្តែក្នុងភាសាខ្មែរ ពាក្យខ្ចីពីបាលីសំស្ក្រឹតខ្លះ
        មាន ន៍ នៅចុងត្រូវបានប្រើជានាម
        ពេលអត់មាន ន៍ នៅចុងជា កិរិយាសព្ទ ដូចថា
        អនុវត្ត(ន៍) ពិសោធ(ន៍) វិវត្ត(ន៍)…។ល។
        ហ្នឹងបានថានៅយ៉ាប់ នៅមានក្បាច់ក្បូរច្រើនណាស់ !
        នៅមានសេរី រាជ-រាជ្យ បណ្ឌិត-បណ្ឌិត្យ ទៀត ។

  15. Lovepeehs05 ថា:

    ដូចជាអត់យល់ ពាក្យ STYLE នេះ បើខ្ញុំយើងគួរ សរសេរជាខ្មែរថា ស្ទែល ។ ពាក្យនេះ ស្តាប់ទៅវាមានសម្លេង ល នៅខាងចុង មិនមែនស្ងាត់ទេ អណ្តាតរបស់យើង គ្រលាស់ ឡើងលើ មិនមែនចុះក្រោម ឬទាញទៅចំហៀងទេ ។ STYLE = ស្ទែល !? មានតែអក្សរ E ទេដែលស្ងាត់ តែអក្សរ E អាចទាញសម្លេងអោយទៅជា (យ) បាន ដូច SIDE, RIDE, BYE, SITE and so on. អក្សរ Y អាចដើរតួរ ជាព្យញ្ជនៈ និងជាស្រៈ ហើយអក្សរ E អាចទាញ Y អោយទៅជា ស្រៈ អែ បាន ដូចបានរៀបរាប់ខាងលើ ។ ខ្ញុំដូចជាអត់ដែល ប្រើជើង ត ជាមួយ អក្សរ ស ទេ មើលទៅ តែធ្លាប់តែប្រើជើង ដ ។

  16. somada ថា:

    ពេលខ្លះខ្ញុំប្រើថា ស្ទីល ហើយពេលខ្លះទៀតប្រើ ស្ទាយ ។ តែមិនបានសង្កេតថាអ្នកផ្សេងគេ​ប្រើដូចជាខ្ញុំឬអត់ លុះមកអានអត្ថបទរបស់លោកវិចិត្រធ្វើឲ្យនឹកឃើញការប្រើប្រាស់ពាក្យ​របស់ខ្លួន ។

  17. បើនិយាយថា ស្ទីល ក៏ជាកាតល្អជាងដែរព្រោះថាវាជាពាក្យកំចី ហើយយើងទទួលយកពីភាសា បារាំង មុន​អង់គ្លេស!

  18. នៅក្នុងភាសាយើងក៏មានជើង ត នៅក្រោមអក្សរ ស ជាច្រើនពាក្យដែរ ។ ហេតុនេះមិនចាំបាច់អ្វី សរសេរបំបែកជា សតាយ នោះទេ ។ ឬថាមិនចង់សរសេរ ស្តាយ គួរសរសេរដូចដែលមតិមួយ​ចំនួនខាងលើលើកឡើងក៏បាន គឺ ខ្ញុំគាំទ្រគំ​និតដែលសរសេរពាក្យ style ជាខ្មែរថា ស្តាយល៍ ។

  19. Phnom Penh ថា:

    You are right, sometime speaking could happen but strange if we put in writing or creating as style. But yeah cool though!

  20. Horm Sanghy ថា:

    គួរតែសរសេរថាអញ្ជែក ស្ទ៉ាយ ត្រូវសូរតាម៉ង

  21. Samnang ថា:

    សរសេរថា សតាយទៅ មើលទៅទំនងដល់ហើយ ងាយស្រួលផង

  22. panha ថា:

    អ្នក​ពូក​កែ​ខាង​វិភាគ​ន័យ​ខ្មែរ​ណាស់​។​ សូម​អរគុណ​ណាស់​ ខ្ញុំ​ច្បាស់​ពី​ន័យ​វា​ហើយ​។

  23. អ្នកស្រុកភ្នំ ថា:

    អ្នកទាំងអស់ និយាយមិនគួរ យកបាន.>>>>(STYLE) ? ពាក្យSTYLE នវ មាន ល នៅខាងចុង ម៉េច ទៅនាំគ្នាសរសេរ ស្តាយ ? ស្តាយ លុះត្រា ណា មាន….យ ទើបអានថា ស្តាយ ឬ សតាយ បាន ។ បើតាមខ្ញុំ គួរណា សរសេរ ថា ស្តាល វិញ ទើបសមជាង

  24. Sohanith_pen ថា:

    យោបល់ខ្ញុំគួរសរសេរ ស្ទ៉ីល រឺ ស្ទ៉ាយ បានទេហ្ន៎? មិនបាច់វែងឆ្ងាយ។អក្សរខ្មែរ អាចដាក់ធ្មេញកណ្តុរ ដើម្បីបំបែកសូរពី អ៊ ទៅ អ បានតើ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s