ចូល​ឆ្នាំ​ខ្មែរ ៖ ធ្វើ​ដូច​ជា​​គ្មាន​ក្បួន​គ្មាន​ខ្នាត



មនុស្ស​ស្រី​ជិះ​ទន្សាយ​នេះ​ជា​អ្វី?

នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ គេ​តែង​តំណាល​ប្រាប់​គ្នា​ពី​ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ទាក់​ទង​ដល់​រឿង​កបិល​មហាព្រហ្ម។ រឿង​និទាន​​នោះ មិន​មាន​ទាក់​ទង​អ្វី​នឹង​សត្វ​តំណាង​ឆ្នាំ​ទាំង​១២​ (ជូត ឆ្លូវ ខាល​ ថោះ …) សោះ ។  ឯជំនិះ​របស់​ទេវតា​ប្រចាំ​ឆ្នាំ​ក៏​មិន​មែន​សត្វ​ទាំង​១២ ទៅ​ទៀត ពិត​មែន​តែ​មាន​សត្វ​ខ្លះ​ក្នុង​ចំណោម​សត្វ​ទាំង​១២នេះមែន។

[អាន​បន្ត …]

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

14 Responses to ចូល​ឆ្នាំ​ខ្មែរ ៖ ធ្វើ​ដូច​ជា​​គ្មាន​ក្បួន​គ្មាន​ខ្នាត

  1. Tola និយាយថា៖

    ខ្ញុំមិនយល់ ពេលឃើញរូបទេវតាកាន់កាំភ្លើង ខ្លះមុខទៅជាដូចយក្ស។ វាដូចជាត្រលប់ត្រលិន។ ឯខ្លះទៅជាតែងរឿងលេងបង្ហាញពីទេវតាប្រជុំគ្នានិយាយពីការងារក្នុងប្រទេសឯណា។ ចុះប្រទេសផ្សេងដែលមានសង្រ្កានដូចយើងដូចជាភូមា ឡាវ ស្រីលង្កា ។ល។ គេរៀបយ៉ាងម៉េចដែរ? បើមានអត្ថបទអំពីរឿងនេះ សូមជួយបង្ហាញផង។ អរគុណវិចិត្រ។

    • វិចិត្រ និយាយថា៖

      មក​ពី​អ្នក​គូរ​រូប​គេ​គូរ​លាយ​ទេវតា​ប្រចាំ​ឆ្នាំ និង ពង្ស​របស់​ឆ្នាំ ដែល​មានពង្ស​ទេវតា ពង្ស​យក្ស ពង្ស​មនុស្ស។ ដូច្នេះ​មើល​ទៅ​ដូច​ជា​មិន​ដឹង​ស្អី​ជា​ស្អី។

      បើ​តាម​អ្វី​ដែល​គេ​និយាយ​ក្នុងមហាសង្ក្រាន្ត​ ឃើញ​មាន​តែទេវតា​ចុះ​ពីឋាន​ទេវតា​មក ដង្ហែរក្បាល​កបិលមហាព្រហ្ម​ ជុំវិញភ្ណំ​ព្រះ​សុមេរុ រួច​ទៅ​តាំង​ធម៌​ ហើយ​ត្រលប់​ទៅ​ឋាន​ទេវតា​វិញ។ ទេវតា​នីមួយ​ៗ ដែល​ត្រូវ​វេន​ មាន​តួនាទី​កាន់​ក្បាល​កបិល​មហាព្រហ្ម​តែ​ប៉ុណ្ណឹង ដូច​ជា​គ្មាន​កាន់​ការ​ប្រទេស​ជាតិ​ស្អី​ផង។​

      • Khmerling និយាយថា៖

        ការងារខាងលើរបស់ទេវតាដែលមាននិយាយក្នុងមហាសង្ក្រាន​មានតិចពេក ហេតុនេះគេត្រូវបញ្ចេញបញ្ចូលលើកជើងអ្នកនេះ​អ្នកនោះឲ្យមានដង្ហើមរស់ ។
        មិនដឹងក្នុងកម្មវិធីនេះមុនសម័យខ្មែរក្រហម ខាងវិទ្យុនិងទូរទស្សន៍ នាពេលនោះគេធ្វើយ៉ាងម៉េចដែរ ?

  2. Long និយាយថា៖

    ពិតត្រឹមត្រូវហើយបងវិចិត្រ ខ្មែរយើងដូចមិនដែលលើករឿងដែលទាក់ទងនឹងឆ្នាំ១២ មកនិយាយ​សោះ! ពិតជាចង់ដឹងមែន!

    • មហោសថ និយាយថា៖

      វាទាក់ទងនិងសាសនាព្រះពុទ្ធចំពោះរឿងរ៉ាវសត្វឆ្នាំទាំង ១២​។ រឿងរ៉ាវលំអិតសួរចាស់ៗ ឬ យាយជី តាជី​ ឬ លោកសង្ឃទៅ។

    • មហោសថ និយាយថា៖

      កាលមុនយើងចូលឆ្នាំតាមចន្ទគតិ តែក្រោយមកដោយសារពេលវេលាមិនអំណោយផល​ទើប​ដូនតា​ គាត់​ប្តូរមក​ធ្វើ​នៅ​ខែ​ចេត្រ​វិញ ដោយ​សារ​ខែ​ចេត្រ​ជាពេលវេលា​សមស្រប​សំរាក​ពីការ​ប្រមូលផល និង មានពេលទំនេរច្រើន​។

      ចំពោះចូលឆ្នាំដែលគេយកតាមសត្វទាំង ១២ គឺថា កាលនោះព្រះពុទ្ធទ្រង់ហៅសត្វមកប្រជុំគ្នា ហើយមានតែ​សត្វ​ ១២ ប្រភេទ ប៉ុណ្ណ់ោះមកប្រជុំ ។ សត្វដែលមកមុនគេ គឺសត្វគណ្តុរ បន្ទាប់មក គោ និងតាមលំដាប់លំដោយតាម ទើបព្រះពុទ្ធកំណត់យកឆ្នាំតាមសត្វទាំងនោះ ។ ជូត – កណ្តុរ ឆ្លូវ – គោ …..

      បងដឹងតែប៉ុណ្ណឹង

      • មហោសថ និយាយថា៖

        ចំពោះបុត្រីកបិលមហាព្រហ្មទាំង 7 បងមិនបានដឹងអោយច្បាស់ទេ តែប្រហែលជាយកតាមរឿងព្រេងរបស់ខ្មែរយើង ។ ហើយបុត្រទាំង 7 នោះគឺតំណាងអោយថ្ងៃទាំង 7 ។ បើចូលឆ្នាំត្រូវនឹងថ្ងៃណា គេនឹងហៅឈ្មោះទេវតាដែលត្រូវនិងថ្ងៃនោះ ចុះមកគ្រប់គ្រងជំនួសទេវតាឆ្នាំចាស់ ។

      • Long និយាយថា៖

        រឿងបុត្រី និង​ប្រវត្តចូលឆ្នាំប្អូនដឹង តែឆ្នាំទាំងដប់មិនដឹងសោះ អរគុណ​បងដែលបានប្រាប់តំរុយខ្លះៗ!

  3. kh2kh និយាយថា៖

    សួស្តី​វិចិត្រ

    សុខសប្បាយ​ជា​ទេ?

    រីករាយ​ចូល​ឆ្នាំថោះ!

    ខ្ញុំសូម​ជួន​ពរ​ឲ្យ​វិចិត្រ​និងគ្រួសារ ជួប​ប្រទះតែ​ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!

  4. ក្មេងស្រែ និយាយថា៖

    រូបស្រីស្អាត​ជិះ​ទន្សាយខឹង!

  5. អ្នកស្រែ និយាយថា៖

    រីករាយការត្រឡប់មកពី ចូលឆ្នាំវីញ ទៅដល់ណាដែរចូលឆ្នាំ អ្នកទាំងអស់គ្នា? ឥឡូវ ចេញ ឆ្នាំហើយណា។

    កំសត់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s