របៀប​ថត​រូប​៖ កូន​ភព​តូច​មួយ



មនុស្ស​តូច​ៗ​ក្នុង​រូប​នេះ កំពុង​តែ​តម្រង់​ជួរ​ ដើម្បី​ត្រៀម​ថើប​គ្នា បំបែក​ឯតទគ្គកម្ម​ខាង​ថើប​គ្នា នៅ​ទីលាន Charles de Gaulle ក្រុង​រ៉ែនស៍។ មិន​ដឹង​ថា​បាន​សម្រេច​ឬ​អត់​ទេ ព្រោះ​មិន​សូវ​មាន​មនុស្ស​ចូល​រួម​ច្រើន​ឡើយ។

ឆ្ងល់​ពី​របៀប​ធ្វើ​រូប​នេះ? សូម​អាន​នៅ​ទី​នេះ

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ការ​ឆ្លើយ​តប​ចំនួន 9 ទៅ​កាន់ របៀប​ថត​រូប​៖ កូន​ភព​តូច​មួយ

  1. ថតយ៉ាងម្តេចទៅ? បានចេញយ៉ាងនឹង ខ្ញុំចង់ទិញ NIKON ៣៤០ តែមិនដឹងថតយ៉ាងម៉េចស្អាត រាល់ដងចុចតែ auto

  2. latephonenews ថា:

    តាមពិត NIKON 3100 គេថាគេទិញ ជិត ៧០០ដុល្លា តែត្រូវការលុយគេលក់ អោយខ្ញុំ ៤០០ នៅថ្មីនៅឡើយ ខ្ញុំចង់យក តែនៅក្នុងដៃមាន canon S90 ទិញជាង៤០០ តូចស្រួលកាន់ជាង ហើយ តែថាអា Nikon នឹង វាថតបានស្អាត ទាស់វាធំបន្តិច ។

    អូ! ខ្ញុំស្មានតែថតម៉ាប៉ុស្ត៍ចេញរបៀបនឹងតែម្តង

    អរគុណ

  3. latephonenews ថា:

    និយាយអីចឹងសូមសួបងបន្តិចថា ISO ត្រូវសេរេវានៅពេលណា ហើយស្អីគេ exposure ?

    • Aperture : ជាកត្តា​ទាក់​ទង​នឹង​ទំហំ​ប្រហោង​ខាង​ក្នុង lens។
      – បើ​ប្រហោង​នេះ បើ​កធំ (ឧ. F/1.8) ពន្លឺ​ចូល​ច្រើន (ដូច្នេះ​យើង​អាច​បង្កើន speed ថែម​ទៀតបាន ដោយ​មិន​ងងិត) ។ ក្រៅ​ពី​ពន្លឺ បើ Aperture ធំ នោះ​គេ​នឹង​ទទួល​បាន​រូប​ភាព​ shallow depth of field (រូបភាព​ដែល​ច្បាស់​តែ​ក្នុងដែន​កំនត់​តូច​មួយ ដូចជា​ ពេល​ថត​មុខ​មនុស្ស​ គេ​ច្រើន​ចង់​បាន shallow depth of field (DOF) គឺ​រូប​ដែល​ឃើញ​មុខ​មនុស្ស​ច្បាស់ តែ​រូប background ព្រាល​ខ្លាំង-bokeh)
      – បើ​ប្រហោងនេះ តូច (ឧ. F/16) នោះ​ពន្លឺ​ចូល​តិច (រូបភាព​រាង​ងងិត)។ ប្រើ​សំរាប់​ថត​ពេល​ថ្ងៃ​ភ្លឺ​ខ្លាំង រឺ ចង់​បាន large DOF

      ដូច្នេះ បើ F/v, v-តូច នោះ​នឹង​អាច​ថត​បាន speed លឿន និង ទទួល​បាន DOF តូច។

      តែ lens ទូទៅ(របស់ DSLR កាមេរ៉ា) v តូច​បំផុត ត្រឹម 5.6 ។ Lens ដែល​មាន​ v តូច​រហូតដល់ 1.0, 1.4, 1.8 ,… ជា​ទូទៅ​ថ្លៃ។ តែ​ lens ខ្លះ​ដូចជា Nikkor 35mm 1.8 ថោក​គួរ​សម ។

  4. Exposure-Aperture-ISO ជា​កត្តា​៣យ៉ាង​ដែល​អ្នក​ថត​រូប​គួរ​តែ​ដឹង។
    Exposure : ជា​រយៈ​ពេល​ដែល sensor ប្រឈម​នឹង​ពន្លឺ​ចេញ​ពី​រូប​ភាព​ដែល​យើង​ត្រូវ​ថត។ Exposure នេះ​ជា ល្បឿន​ចាប់​យក​រូបភាព​នៅ​ពេល​ថត​នេះ​ឯង (Shutter speed) ។ ឧ. បើ shutter speed =1/100s មាន​ន័យ​ថា exposure = 1/100s ជា​រយៈ​ពេល​ដែល​ពន្លឺ​ចេញ​ពី​រូបភាព​មក​ប៉ះ​នឹង sensor។
    – បើ exposure តូច (speed លឿន) (រយៈ​ពេល​ទទួល​ពន្លឺ​ខ្លី) នោះ​រូប​ភាព​នឹង​ងងិត ៖ ចាំ​បាច់​ពេល​ថត​រូបមាន​ចលនា មិន​ព្រាក ។ល។
    – បើ exposure ធំ (speed យឺត) នោះ​រូបភាពនឹង​ភ្លឺ តែ​អាច​ព្រាក (ព្រោះ​ដៃ​យើង​ញ័រ វត្ថុ​ផ្លាស់​ទី ។ល។) ។ ឧ. ​ថត​ទេសភាព​នៅ​ពេល​យប់ គេ​ប្រើ​speed យឺត ដូចជា 1/5″, 1/30″, +++

  5. ISO ទាក់​ទង​នឹង sensitivity របស់ sensor ទៅនឹង​បរិមាណ​ពន្លឺ។ បើ​បរិមាណ​ពន្លឺ​ស្មើ​គ្នា ISO ធំ ទទួល​បាន​រូបភ្លឺ​ជាង ISO តូច។ តែ ISO ធំ មាន​ Noise កាន់​តែ​ច្រើន​ដែរ។ ដូច្នេះ បើ​មិន​ចាំ​បាច់​ គេ​នឹងរក្សា​ ISO អោយ​នៅ​ទាប​បំផុត។ គេ​ប្រើ​នៅ​ពេល​ណា?
    ឧ. នៅ​កន្លែង​មាន​ពន្លឺ​តិច មិន​ចង់​ប្រើ Flash, យើង​បន្ថយ F រហូត​ដល់​តម្លៃ​តូច​បំផុត ដូចជា F/5.6 តែដើម្បី​ទទួល​បាន​ពន្លឺ​គ្រប់​គ្រាន់ រូបភាព​មិន​ងងិត ​ល្បឿន​ថត​របស់​យើង​បាន​លឿន​បំផុត​ត្រឹម​តែ 1/10″ ។ ពេល​ថត​អាច flou ។ ដូច្នេះ មាន​តែ​បង្កើន​ ល្បឿនថត។ ពេល​បង្កើន​ ល្បឿនថត ដូចជា មក 1/80″ នោះ​រូប​នឹង​ងងិត។ ដើម្បី​កុំ​អោយ​ងងិត ត្រូវ​បង្កើន ISO ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s