បុណ្យ​សង្សារ៖ គួរ​ស្គាល់​ច្បាប់​ខ្លះ


ចាស់​ៗ គាត់​ចូល​ចិត្ត​អប់រំ​ក្មេងៗ​ឱ្យ​ស្គាល់​តែ​អ្វី​ជា​ប្រពៃណី​ទំនៀមទំលាប់​សល់​ពី​សម័យ​គាត់​មក​ឱ្យ​ក្មេង​ដឹង។ កាល​ដែល​ក្មេង​ៗនាំ​គ្នាហៅ​ Valentine’s day ថា​បុណ្យ​សង្សារ​ៗ ពេញ​ៗមាត់​បែប​នេះ ចាស់​ៗ គាត់​ចង់​ស្ទះ​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។

បុណ្យ​សង្សារៗ ជា​បុណ្យ ​ជា​ពិធី​របស់​ក្មេង​ៗ គ្នា​វា គេ​បង្កើត​ឡើង​សម្រាប់​តែ​សប្បាយ​ភ្លើតភ្លើន ក្នុង​រង្វង់​ក្មេង​ៗ​គ្នា​វា មិន​មែន​សម្រាប់​ចាស់​ៗ​ទេ។ សម្រាប់​ ចាស់​ៗវិញ ​បុណ្យ​ដែល​សប្បាយសម្រាប់​ខ្លួន​គាត់ គឺ​បុណ្យ​ទាន​​ជាមួយ​លោក​សង្ឃ​ហ្នឹង​ហើយ។

តែ​ការ​សប្បាយ​ សប្បាយ​ត្រូវ​ឱ្យ​ស្គាល់ច្បាប់ ច្បាប់​មិន​មែន​ទំលាប់​ទេ គឺច្បាប់​អនុម័ត​ដោយ​សភា។ នៅ​សម័យនេះ មិន​ដូច​សម័យ​មុន​ទៀត មនុស្ស​ពេញ​វ័យ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ឯង មាន​សិទ្ធិក្នុង​​ជ្រើសរើស ។ មនុស្ស​សម័យ​នេះ មាន​សិទ្ធិ​ជ្រើសរើស​មិន​ធ្វើ​តាម​ប្រពៃណី មាន​សិទ្ធិ​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ​ក្មេង​សម័យ​នេះ​ទាន់​សម័យ​មែន​ទែន តែ​ដូចជា​ទាន់​សម័យ​តែ​សម្ភារៈ តែ​ចំណេះ​ដឹង​ពី​ច្បាប់​ ពី​សុខភាព​ដូច​គ្មាន​ទាន់​សម័យ​អ្វី​បន្តិច។

ច្បាប់សំខាន់​ដែល​ក្មេងឬចាស់​ ​គួរ​ដឹង គឺ​ច្បាប់​ក្នុង​ការ​រួមភេទ។ មាត្រា​ទី ៤២ នៃ​ “ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​” បាន​ចែង​ថា

ជន​ណា​រួម​ភេទ​ជាមួយ​ជន​ដទៃ​ ដែល​មាន​អាយុ​តិច​ជាង​ ១៥​ (ដប់ប្រាំ)ឆ្នាំ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ (ប្រាំ)ឆ្នាំ​ ដល់​ ១០​ (ដប់) ឆ្នាំ។

ដូច្នេះ​សូម​ប្រយ័ត មិន​ត្រូវ​រួម​ភេទ ឬ មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ក្មេង​អាយុ​ក្រោម ១៥ ឆ្នាំ​ជា​ដាច់​ខាត ទោះ​បី​ក្មេងនោះ​​ឱ្យ​ដៃ​ក៏​ដោយ។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

21 Responses to បុណ្យ​សង្សារ៖ គួរ​ស្គាល់​ច្បាប់​ខ្លះ

  1. អែម ចាន់​បុទុំ និយាយថា៖

    ចុះបើលើសពី ១៥ឆ្នាំ រួចខ្លួនអ្ហីយ?

  2. កូនផ្សោត និយាយថា៖

    15 ឆ្នាំតិចម្លេះ? ខ្ញុំស្មានតែ ១៦ ឫ ១៨ឆ្នាំតើ។

    • វិចិត្រ និយាយថា៖

      ក្នុង​ច្បាប់​ហ្នឹង ក្រោម​១៨​ឆ្នាំ​ជា​អនីតិជន។ តែ​ក្នុង​ច្បាប់​ដដែល​ហ្នឹង ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​អនីតិជនអាយុ​ក្រោម១៥ឆ្នាំ មាន​ទោស​។ តែ​អាយុ​លើស​នេះ មាន​ទោស​ដូច​គ្នា បើ​ទំនាក់ទំនង​នោះឋិត​ក្រោម​រូបភាព​ទិញ​ដូរ។

  3. សុភ័ក្ត្រ និយាយថា៖

    ចេះ​តែ​បក​បុណ្យ​សង្សារ​ៗ​ចឹង​បាន​វា​ទៅ​ចឹង កុំ​បក​បុណ្យ​សង្សារ​ទៅ​…

    • វិចិត្រ និយាយថា៖

      ពាក្យ​បុណ្យ​សង្សារ​ហ្នឹង​មិនមែន​ពាក្យ​ខ្ញុំ​អ្នក​បក​ទេ គឺ​ពាក្យ​ក្មេង​ៗ​គេ​បង្កើត។
      បើ​យើង​ហៅ​ទិវា​ស្នេហា ទិវា​នៃក្ដី​ស្រលាញ់ ។ល។ ថា​ជា​អ្វី​ៗ​ដែល​ក្មេង​ៗកំពុង​ធ្វើ​ហ្នឹង ហាក់​ដូចជា​មិន​មែន។

      អ្វីៗ​ដែល​ក្មេង​កំពុង​ធ្វើ​ហ្នឹង ពពាក់ពពូន​គ្នា​អីហ្នឹង ជ្រួលជ្រើម​អី​ហ្នឹង វា​ហៅ​បុណ្យ​សង្សារ​ហ្នឹង ​ត្រូវរបស់​វា​ហើយ។​

  4. ចុះបើខាងស្រីបៀតបៀនទិញដូរខាងប្រុសក្រោមអាយុ១៥ឆ្នាំវិញ គិតម៉េច?

  5. achharia និយាយថា៖

    គួរអោយស្ដាយ បើហៅតាមតែគេថាថ្ងៃValentineទៅ
    ម្ល៉េះម្នាក់ៗនឹងឆ្ងល់ហើយស្វែងរកន័យពិតនៃពាក្យនេះ
    តាមទំព័រនានា ហើយគេនឹងយល់ថានៅថ្ងៃហ្នឹងនរណា
    គេធ្វើអ្វីខ្លះ …មិនមែនត្រូវនាំគ្នារួមភេទដើម្បីសំដែងការ
    យល់ព្រមស្នេហ៍ស្មោះអីទេ ។ កោតអ្នកបកប្រែហ្នឹងចេះ
    តែខំត្រដររកនឹកបកអោយទាល់តែបានទៅកើត មិនគិតពី
    ការប្រែខុសន័យដើមនិងផលវិបាកដល់សង្គម ។ ជាពិសេស
    នៅតាមប៉ុស្ត៍វិទ្យុនិងទូរទស្សន៍តែម្ដង តែថាហើយវាមាន
    អំណាចសាយភាយបានខ្លាំងណាស់ ដូចជាពាក្យកន្លង
    មកហើយមាន គ្រុនបក្សី(ចុះបក្សា?) គេហទំព័រ(មិនដឹង
    ជាចង់សំដៅយក website ឬ homepage) ។ល។ មិនងាយ
    កែទេ ។

  6. somada និយាយថា៖

    ថ្ងៃបុណ្យសង្សារ ឬ ទិវានៃក្តីស្រឡាញ់ វាមានអត្ថន័យស្ថិតនៅលើចិត្តរបស់អ្នកប្រព្រឹត្ត​ទៅ​វិញទេ ។ អ្នកខ្លះជាពិសេសក្មេងស្រីដែលមានអាយុក្រោម ១៥​ ឆ្នាំព្រោះតែសង្គម និង ភាព​ភ្លើត​ភ្លើនបានធ្វើឲ្យមានការសោកស្តាយមួយជីវិត នេះហៅថាបុណ្យសង្សារ ព្រោះគេចង់បាន​តែអ្វីម្យ៉ាងពីខាង​ស្រី ។ តែចំណែកពាក្យថា ទិវានៃក្តីស្រលាញ់ គឺជាការរំលឹក​ដល់​អនុស្សាវ​រីយ៍​​ដែលធ្លាប់បានសាងរួមគ្នា ដោយមិនគិតកេងប្រយោជន៏ពីខាងណាម្នាក់ និង​ជាការផ្តល់​កិត្តិយស​ឲ្យគ្នាទៅវិញទៅមក ។ នេះជាយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ ។​

  7. ក្មេងស្រែ និយាយថា៖

    បើគេអោយតែដៃ ប្រហែលជាទៅមិនរួចរ៉េលោកគ្រូ, តែ​បើ​ថា​ហេកុបម៉ោទាំងខ្លួនអីថា!

  8. Khmerling និយាយថា៖

    ការហៅពិធីនេះថា បុណ្យសង្សារ កាលពីដំបូងទំនងជាគ្មាននរណាខ្វល់ទេ តែក្រោយមកមើល​ទៅមិនស្រួល ព្រោះយុវនារីខ្លះខូចខ្លួន​ប្រាណ ហើយនៅមិនសុខផ្អើលដល់ចាស់ ៗ ។​ លុះតាម​ដានទៅវាកើតពីថ្ងៃហ្នឹង ទើបចាស់ ៗ នាំគ្នាផ្អើលឈុលឡើង និងនាំគ្នាបង្វែរ​ពាក្យបុណ្យសង្សារ​មកជា ទិវានៃក្តីស្រឡាញ់ ក្រែងទប់បានខ្លះ ។ ពាក្យ បុណ្យសង្សារ មិនដឹងជាលោកណាជា​វីរៈជនប្រែ​ពាក្យនេះមុនគេទេ ឬអាចថាក្មេង ៗ ហៅតាមគ្នា ហើយនិយមហៅបែបនេះរហូតមក ។ ទោះប្រែថ្ងៃ 14 កុម្ភៈ ជាអ្វីក៏ដោយ សូមតែម្យ៉ាងធ្វើយ៉ាងណាកុំសាងបញ្ហាដល់សង្គមឬកុំនាំ​ទុក្ខ​មក​ដាក់ខ្លួន​ទៅវា​បានហើយ ។

    • វិចិត្រ និយាយថា៖

      បើ​ទស្សនៈខ្ញុំ​វិញ ខ្ញុំ​គ្មាន​ជំនឿ​លើ​ការ​ដាក់​ឈ្មោះ​នេះ​ទេ។ នេះ​គឺ​មក​ពី​ក្មេង​វា​ជ្រើម​តាម​គ្នា​ហ្នឹង​។ យូរៗទៅ សូម្បី​តែបោះបាយ​បិណ្ឌ ក៏​យក​មក​ញ៉ែ​គ្នា​បាន​ដែរ។
      ខ្ញុំ​ឃើញក្នុង​រឿង​អាមេរិច ក្មេង​ៗ​ច្រើន​អស់​ … ក្នុង​ពេល​​ prom ។ អោយ​តែ​ដល់​ពេល​ហ្នឹង​ ក្មេង​ៗ វា​ជ្រើម​រឿង​ប្រគល់​ខ្លួន​អោយ​គ្នា​ទៅវិញ​ទៅមក។ តែ​ខ្មែរ​យើង​មិនអស់​ពេល prom បែរ​ជា​អស់​ពេល​ 14 កុម្ភៈ​ ហ្នឹង​វិញ។

      នៅ​ពេល​មួយ​ដែល​មនុស្ស​មាន​សេរីភាពក្នុង​ការ​សំរេចចិត្ត គំនាប​វប្បធម៌​ចុះ​ខ្សោយ វប្បធម៌​ប្លែកៗ​ប្រាសចាក​ពី​វប្បធម៌​ចាស់​នឹង​រីក​សុះសាយ​ឡើង។ វា​មិន​មែន​ជា​វប្បធម៌​បរទេស​ស្អីទេ នេះ​ជា​សារជាតិ​របស់​មនុស្ស។ ព្រោះ​ថា មនុស្ស​មិន​ធ្វើ​អ្វី​មួយ​អាច​មាន​កត្តា​ពីរ​យ៉ាង៖ រឺមួយ​គេ​មិន​ចង់​ធ្វើ រឺ​មួយ​គេ​ចង់​ធ្វើ​តែ​មាន​គំនាប​។ បើ​ថ្ងៃ​មួយ​គំនាប​នោះ​វា​ចុះ​ខ្សោយ រឿង​ដែល​ប្រុងតែនឹង​ផ្ទុះ​ឡើង វា​នឹង​ផ្ទុះ​ចេញ​មក។

  9. សាយ័ន្ត និយាយថា៖

    យើងចេះតែ ថាហើយ ! តាមពិតខ្លះអ្នកគេ អោយគ្នាមុនថ្ងៃ ១៤ កុម្ភៈ ទៀតណ៎ ! ហេហេ
    ក្មេងៗ អាលូវគេដឹងហើយ គេមិនទៅរញ៉េរញៃ ក្នុងថ្ងៃនឹងនាំចូលកាសែត ទេ ! មានតែចាស់ៗ ជ្រួលជ្រើមទិញផ្កាជូនគ្នា ជាប្រធាន ជាមិត្ត… អស់លុយម៉ាកំផ្លុស ! ហេហេ អ្នកខ្លះគ្រាន់បើ បានជូនពុកម៉ែ ខ្លះ ! ខ្ញុំឃើញនៅប្រទេសសៀម គេរៀបចំពិធីជាផ្លូវការ តាមសាលាខ្លះទៀតផង (តាមទូរទស្សន៏) គឺគេអញ្ជើញអាណាព្យាបាលសិស្សមកជួបជុំ ហើយសិស្សទាំងនោះឡើងជូនផ្កា និងសំពះ អស់លោកអ្នកមានគុណទាំងនោះ… ម្យ៉ាងដែរ…ណ៎។ ចំណែកនៅយួន រឿងអោយអីៗ អស់ហ្នឹងមិនបាច់ខ្ញុំរ៉ាយរ៉ាប់ទេ វាធម្មតាទៅហើយ😀 តែអ្វីដែល ខ្ញុំចង់ឃើញគេធ្វើបាន គឺថ្ងៃគ្រូបង្រៀននៅខ្មែរ ធ្វើយ៉ាងណា អោយវាបានធំដំ អធិកអធម ដែលអាចលើកទឹកចិត្តដល់ពួកគាត់ ! តើបុណ្យគ្រូបង្រៀនខ្មែរ ថ្ងៃណាទៅខ្ញុំភ្លេចបាត់ហើយ ព្រោះមិនដែលឃើញគេធ្វើអីផង ធ្លាប់តែលឺ !
    ឯបុណ្យនៃក្តីស្រលាញ់ ឬ បុណ្យសង្សារ អីអស់ហ្នឹង ខ្ញុំមិនជាខ្វល់ទេ ព្រោះក្មេងៗ វាជ្រួលជ្រើម តែចឹង…ហេហេ

    • វិចិត្រ និយាយថា៖

      ចុះ​សាយ័ន្ត​ឯង​ហ្នឹង ចាស់​ហើយ​?

      • សាយ័ន្ត និយាយថា៖

        ហេហេ ខ្ញុំគិតថា ខ្ញុំមិនជាចាស់ទុំទេ តែក៏មិនជាក្មេងទៀតដែរ ! ហិហិ
        រឿងដែលមានប្រយោជន៏សំរាប់ខ្លួនឯង ហើយមិនប៉ះពាល់ដល់អ្នកដទៃ ឬ សង្គម ខ្ញុំរីករាយនឹងធ្វើ ! តែរឿងជ្រួលជ្រើមខុសទំនង ដូចជា ការតាមញ៉ែតាប៉ែ គ្នាតាមផ្លូវ, តាមកន្លែងសាធារណៈ,… ឬ ចូលរួមរីករាយថ្ងៃបុណ្យខ្លះ ដែលមិនមែនជាបុណ្យរបស់ខ្មែរ ក៏មិនសូវជាញឹកញ៉ាប់ដែរ តែក៏មិនមិនថាមិនចូលរួមសោះទេ ! អត់ណាស់ ក៏ត្រឹមផ្ញើរពាក្យជូនពរ ប៉ុណ្ណោះ ! អោយចេញមុខចេញមាត់ ពេក ហាក់ដូចជាអៀន ខ្លួនឯងម៉េចមិនដឹង ! ហេហេ
        ខ្ញុំគាំទ្រ ពិធីខ្លះដែលមានប្រយោជន៏រួមច្រើនជាង អ្វីដែលធ្វើ មានពត៌មានរមាស់ ! ហេហេ

  10. sambatt និយាយថា៖

    ច្បាប់់នៅកាណាដា កាលពីមុន ដាក់់កំហិតត្រឹមអាយុ១៤ឆ្នំាទេ ចំពោះមនុស្សប្រុសស្រី
    ទំាងពីរភេទ ។លុះ លោកនាយករដ្ឋមន្រ្តីStephen Harper ឡើងជានាយករដ្ឋមន្ត្រីមក,
    ដោយគ្រប់់គ្នាមើលឃើញថា ក្មេងសម័យឥឡូវជ្រួលជ្រើមតាមគ្នា ជាពិសេសក្នុងឱកាសបុណ្យ
    នៃសេចក្ដីស្រលាញ់់នេះ ហុចផ្កា និងកាដូគ្នាទៅវិញទៅមកនៅមុខគេឯង ហើយថែមទាំងហុចខ្លួនប្រាណទៅមុខនៅក្នុងទីកំបាំង, ទើបលោកនាយករដ្ឋមន្ត្រី
    កែច្បាប់់ហ្នឹងបន្តិច គឺដំឡើងកំរិតអាយុមកត្រឹម១៦ឆ្នាំវិញ។ប៉ុន្តែច្បាប់់ វាគ្រាន់់តែជាការបង្ការ
    ករណីណាមានការប្ដឹង ឫ ឫការមិនសុខចិត្តណាមួយកើតឡើងពីជនរងគ្រោះ
    (គឺជនក្រោមអាយុដែលច្បាប់់នាកំណត់់នោះ)។តាមពិត ការតំឡើងអាយុកំណត់់នោះ
    ដូចជាគ្មានបានបន្ថយការជ្រួលជ្រើមរបស់់ក្មេងៗសោះ ៖គេនៅតែដូរកាដូ និងខ្លួនប្រាណ
    ដោយគ្មាននរណាសប្បាយសុខៗហើយទៅប្ដឹងគ្នាធ្វើអី ..មានមួយចំនួនតូចប៉ុណ្ណោះដែល
    កើតរឿងប្ដឹងផ្ដល់់គ្នា។សម័យឥឡូវ មិនដូចសម័យពីដើមទេ ,សម័យនេះជាសម័យព័ត៌មាន
    វិទ្យា ,ដឹងតាមគ្នាផ្អើលតាមគ្នា ធ្វើតាមគ្នា លឿនដូចផ្ញើe-mail ។បន្ថែមលើនេះ វិឌីអូ ទស្សនាវដ្ដី ភាពយន្ត ទូរទស្សន៍ ….នំាអោយក្មេងសម័យនេះខុសច្រើនពីក្មេងសម័យមុន
    ដែលច្រើនរស់់នៅជាមួយឪពុកម្ដាយ មិនសូវដើរលេងយប់់ មានពួកម៉ាក ភ្លើតភ្លើន ដើរស៊ីចាយតាមចិត្តវា វាមានការធ្វើ អាចចេញពីឪពុកម្ដាយតាមចិត្តវាចង់់។ក្មេងសម័យនេះ
    រក្សាភាពព្រហ្មចារី ដល់់ថ្ងៃពាហ៍ពិពាហ៍ មានមិនសូវច្រើនទេ ។មានសិស្សសាលាច្រើនណាស់់ដែលខូចព្រហ្មចារីតំាងពីអាយុ១២ឆ្នំា ។សាលារៀនក្រៅជាកន្លែងរៀនសូត្រ,វាជាកន្លែងរកឃើញគ្នា ជួបគ្នា ហើយជាលេសគេចផ្ទះ
    ដែលឪពុកម្ដាយមិនដឹង ។

    • sambatt និយាយថា៖

      សូមកែបន្តិច៖ កាលពីមុន កំរិតអាយុអាចរួមភេទ ត្រឹម១៤ឆ្នំា។
      ឥឡូវច្បាប់កែអោយមកត្រឹមអាយុ១៦ឆ្នំាវិញ ។ធ្វើដូច្នេះដើម្បីកុំអោយក្មេង
      ឆាប់់…ពេក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s