អ្នក​ទោស​៤​នាក់​ទាយ​ពណ៌​មួក


អ្នក​ទោស​ឧក្រិដ្ឋ ៤ នាក់​ ត្រូវ​បាន​គេ​កាត់​ទោស​ឱ្យ​ជាប់​គុក តែ​ដោយ​សារ​គុ​ក​ពេញ ឆ្មាំ​គុក​សម្រេច​ចិត្ត​ឱ្យ​អ្នក​ទោស​ទាំង ៤ នាក់​ដោះស្រាយ​ប្រស្នា​មួយ។ បើ​ដោះ​ស្រាយ​ចេញ​ នឹង​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ទាំង​ ៤ នាក់ តែ​បើ​ដោះ​ស្រាយ​មិន​ចេញ​ នឹង​យក​ទៅ​សម្លាប់​ចោល។

ឆ្មាំ​គុក​ឱ្យ​អ្នក​ទោស​ទាំង​៤នាក់​ពាក់​មួក​ អ្នក​ទោស​ពីរ​នាក់​ពាក់​មួក​ខៀវ អ្នក​ទោស​ពីរ​នាក់​ទៀត​ពាក់​មួកក្រហម។ អ្នក​ទោស​ទាំង ៤ នាក់​មិន​ដឹង​ថា​ខ្លួន​ពាក់​មួកពណ៌​ណា​មួយ​នោះ​ទេ តែ​ដឹង​ថា​ក្នុង​ចំណោម​ពួក​គេ មាន​ពីរ​នាក់​ពាក់​មួក​ពណ៌​ខៀវ និង​ពីរ​នាក់​ទៀត​ពាក់​មួក​ពណ៌​ក្រហម។ ឆ្មាំ​គុក​ឱ្យ​អ្នក​ទោស​ ៣ នាក់​ឈរ​រៀប​គ្នា​ជា​ ១ ជួរ​ពី​ក្រោយ​គ្នា។អ្នក​ទោស​ទី៤ គេ​យក​ទៅ​លាក់​ក្នុង​បន្ទប់​មួយ។ អ្នក​ទោស​ទី​១ ឈរ​បែរ​មុខ​ទៅ​ជញ្ជាំង មើល​មិន​ឃើញ​មួក​អ្នក​ទោស​ទី​២ និង ទី៣ នោះ​ទេ​។ អ្នក​ទោស​ទី​ពីរ​ ឈរ​ពី​ក្រោយ​អ្នក​ទោស​ទី១ អាច​មើល​ឃើញ​មួក​របស់​អ្នក​ទោស​ទី១ តែ​មើល​មិន​ឃើញ​មួក​របស់​អ្នក​ទោស​ទី៣ នោះ​ទេ។ អ្នក​ទោស​ទី៣ ឈរពី​ក្រោយ​អ្នក​ទោស​ទី១ និង ​ទី២ ដូច្នេះ​អាច​មើល​ឃើញ​មួក​របស់​អ្នក​ទោស​ទី១ និង​ទី​២ បាន​។

ប្រស្នា​នោះ​គឺ​ បើ​អ្នក​ទោស​ណា​ម្នាក់​អាច​ប្រកាស​ក្ដែង​ៗ (ឮ​ទាំង​អស់​គ្នា) ប្រាប់​​​ពណ៌​មួក​របស់​ខ្លួន​បាន​ត្រឹមត្រូវ នោះ​អ្នក​ទោស​ទាំង ៤ នាក់​នឹង​ត្រូវ​ដោះ​លែង។ សន្មត​ថា អ្នក​ទោស​ទាំង​៤នាក់​នេះ​ ចេះ​តក្កវិទ្យា។ តើ​ពួក​គេអាច​​ដោះ​ស្រាយ​ប្រស្នា​នេះ​ចេញ​តាម​របៀប​ណា?

ចម្លើយ

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គណិតវិទ្យា​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

7 Responses to អ្នក​ទោស​៤​នាក់​ទាយ​ពណ៌​មួក

  1. អែម ចាន់​បុទុំ និយាយថា៖

    ចឹងបានន័យថាក្នុងអ្នកទោសទាំងបួននោះ មានតែម្នាក់ប៉ុណ្ណោះដែលត្រូវរស់?

  2. ព្រហ្មមុខ៤ និយាយថា៖

    បើអ្នកទោសទី១ និងទី២ ពាក់មួកពណ៌ក្រហម ។ នោះអ្នកទោសទី៣អាចឆ្លើយបាន ។ :D​

  3. achharia និយាយថា៖

    អ្នកនៅកណ្ដាលស្រែកថាមួកខ្លួនមានព៌ណ
    ផ្ទុយគ្នាពីព៌ណមួកអ្នកនៅមុខខ្លូន គឺបើ១ខៀវ
    មួយទៀត្រូវក្រហម ។
    ព្រោះបើដូចគ្នា ម្ល៉េះអ្នកនៅក្រោយគេទាយបានបាត់ហើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s