ទស្សនៈ ៖ ទម្លាប់​អាក្រក់​មួយ​របស់​មនុស្សលោក


ទម្លាប់​អាក្រក់​មួយ​របស់​មនុស្ស គឺ ទម្លាប់ខ្ជិល​អាន ទម្លាប់​ស្ដាប់​តៗគ្នា​ជឿ​តៗ​ដោយ​មិន​សួរ​ដេញ​ដោល​រក​ប្រភព​អោយ​បាន​ច្បាស់​លាស់ រួច​ហើយ​បន្ទរតាម​គ្នា​ក្អែក​មួយ​ជា​ក្អែក​ដប់​ កែ​កុន​ដំណឹង​តាម​ចំណង់​ចំណូល​ចិត្ត​ខ្លួន។ ទម្លាប់បែប​​នេះ មាន​នៅ​លើ​មនុស្ស​គ្រប់​ជំពូក តាំង​ពី​មនុស្ស​ខ្វះ​ការ​អប់រំ រហូត​ដល់​មនុស្ស​ដែល​មាន​ការ​អប់រំ​ខ្ពស់។

ដោយ​សារ​ទម្លាប់​បែប​នេះ អ្នក​ខ្លះ កូពី​ពាក្យ​សំដី​គេ​មកនិយាយបន្ត ធ្វើ​ដូច​ជា​ពាក្យ​សំដី និង ទស្សនៈ​របស់​ខ្លួន ក្នុង​ចិត្តមិន​ទាំង​ខ្វល់​ថាទស្សនៈ​ដែល​ខ្លួន​យក​មក​និយាយ​នោះ​ត្រូវ​ឬខុស​ទេ ឬ​មាន​មន្ទិល​ថា ត្រូវ​ឬ​ខុស​នោះ​ទេ ​តែសំខាន់​បំផុត​គឺ​ទស្សនៈ​នោះ​ខ្លួន​ពេញ​ចិត្ត ឬ​ស្រប​នឹង​គំនិត​ខ្លួន។

នេះ​ហើយ​ជា​ចំណុច​ខ្សោយ​របស់​មនុស្ស​លោក​​។ ចូលចិត្ត​ស្ដាប់​តែ​ការ​បក​ស្រាយ​ដែល​គាំ​ទ្រជំនឿ​របស់​ខ្លួន បើ​ការ​បក​ស្រាយ​ណា​ផ្ទុយ​ពី​ជំនឿ​របស់​ខ្លួន​មិន​ខ្ចី​ស្ដាប់ មិន​ខ្ចី​ឆ្ងល់ តែ​បើ​ការ​ស្រាយ​ណា​គាំ​ទ្រ​ជំនឿ​របស់​ខ្លួន នឹង​ប្រឹង​ប្រែង​ស្ដាប់ តែ​មិន​ខ្ចី​សួរ​ជីក​ឫស​ជីក​គល់​រក​ខុស​ត្រូវ​នោះ​ទេ។ ឧបមា​ថា បើ​ខ្ញុំ​ជឿ​ថា​ផែនដី​សំប៉ែត ចង់​មហា​អ្នក​ប្រាជ្ញ​មក​ពី​ NASA មក​ពន្យល់​ខ្ញុំ​ថា​ផែនដី​រាង​ដូច​ផ្លែក្រូច ក៏៍ខ្ញុំ​មិន​ជឿ​ដែរ។ តែ​បើ​មនុស្ស​ឆ្កួត​ម្នាក់​មិន​ដែល​ទាំង​ចូល​សាលា​ផង មក​បក​ស្រាយ​ថា ផែនដី​រាង​សំប៉ែត នោះ​ខ្ញុំ​នឹង​ស្ដាប់​ឡើង​បាក់​ត្រចៀក​ខ្លប រួច​ហើយ​លើក​ក្រោយ​ បើ​និយាយ​អ្វី​ទាក់​ទង​នឹង​រឿងផែន​ដី​មូល​សំប៉ែត នេះ ខ្ញុំ​នឹង​ប្រឹង​លើក​យក​ទស្សនៈ​របស់​មនុស្ស​ខ្វះ​ការ​អប់រំ​នោះ មក​គាំ​ទ្រ​គំនិត​របស់​ខ្ញុំ។ ផ្ទុយមកវិញ បើ​ខ្ញុំ​ជឿ​ថា ផែនដី​មាន​រាង​មូល ទោះ​បី​ជា​អ្នក​ប្រាជ្ញ​ខាង​រូបវិទ្យា តារាវិទ្យាមក​បក​ស្រាយ​ថា​រាងមូល ហើយ​ខ្ញុំ​ស្ដាប់​ហេតុផល​គេ​មិន​យល់​យ៉ាង​ណា​ក៏​ដោយ ក៍​ខ្ញុំ​នៅ​តែ​ជឿ​គេ​ដែរ ហើយ​បើ​មាន​នរណា​ម្នាក់​មក​ពន្យល់​ថា​ផែនដី​រាង​សំប៉ែត មាន​ហេតុផល​ជា​ច្រើន​ដែល​ខ្ញុំ​រក​គំនិត​អ្វី​មក​ជំទាស់មិន​​បាន ក៍៏​ខ្ញុំ​នៅ​តែ​មិន​ព្រម​ជឿ​ថា​ផែនដី​រាង​សំប៉ែត​ដែរ គឺ​ខ្ញុំ​នឹង​វាយតម្លៃ​ជាមុន​ថា​ការ​បក​ស្រាយ​ទាំង​នោះ​សុទ្ធ​តែ​ខុស​ទាំង​អស់ ទោះ​បីខ្ញុំ​មិន​អាច​ពន្យល់​ថា​ខុស​ក៏​ដោយ។​

មនុស្ស​យើងភាគច្រើន​គឺ​បែប​នេះ​ឯង មិន​ថា​ខ្ញុំ​ថា​មិន​ថាគេ មាន​គំនិត​ទន់​ខ្សោយ​បែប​នេះ​ឯង។ អ្នក​អាច​មិន​ទទួលស្គាល់​ថា ខ្លួន​អ្នក​ជា​មនុស្ស​បែប​នេះ តែ​អ្នក​មិន​អាច​កុហក​ខ្លួន​ឯង​បាន​ឡើយ៕

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

7 Responses to ទស្សនៈ ៖ ទម្លាប់​អាក្រក់​មួយ​របស់​មនុស្សលោក

  1. Fidele និយាយថា៖

    មនុស្ស​ពិត​ជា​រឹង​រូស​ណាស់ ព្រោះ​តែ​មិន​ចង់​ចាញ់​គេ😀

  2. កុកស និយាយថា៖

    ទស្សនៈរបស់អ្នកត្រឹមត្រូវណាស់ ពិព្រោះទស្សនៈរបស់លោកស្របនឹងគំនិតរបស់ខ្ញុំ។ ទោះបី
    អ្នកប្រាជ្ញមកពីឋានព្រះច័ន្ទ មកនិយាយបកស្រាយផ្ទុយពីនេះ ក៏ខ្ញុំមិនជឿតាមដែរ។

  3. somada និយាយថា៖

    ពិតជាត្រូវណាស់លោកវិចិត្រ បន្ទាប់ពីអានអត្ថបទរបស់លោកធ្វើឲ្យខ្ញុំនឹកឃើញកាលពីខ្ញុំនៅ​រៀនវិទ្យាល័យ ពេលនោះខ្ញុំបានជជែកគ្នាជាមួយមិត្តរួមថ្នាក់ឡើងតឹងសសៃក ព្រោះតែការពារ​គំនិតរបស់ខ្លួនឯង​ ដែលប្រាសចាកពីការពិត ទោះបីជាពេលជជែកនោះដឹងថាគំនិតដែលខ្លួន​លើកឡើងនោះខុសក៏ដោយ ។ ហេតុអីបានជាមនុស្សក្បាលខ្មៅបែបនេះហ្ន៎ ! ​ ​

  4. សុផាត និយាយថា៖

    ភាគច្រើនគឺបែបនេះ តែគួរតែរៀនវិភាគ​ និងបើកចិត្តឲ្យទូលាយ…
    ខ្ញុំក៏ដឹងខ្លួនឯង តែក៏បើកចិត្តឲ្យទូលាយជានិច្ច!

  5. somada និយាយថា៖

    តែពេលនេះ ខ្ញុំមិនមែនដូចមុនទេណាលោកសុផាត ព្រោះគិតថាមនុស្សត្រូវមានហេតុផល តែមិនមែនហេតុផល​ខុសទេ ។ ត្រូវចេះបើកចិត្តឲ្យទូលាយដូចលោកសុផាត មនុស្សត្រូវ​ការ​ពឹង​ពាក់គ្នា មិនអាចរស់នៅម្នាក់ឯង​បានទេ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s