ព្រលាន​យន្តហោះ​ហុងកុង


ក្នុង​ឆ្នាំ​២០១០​នេះ អាកាសយានដ្ឋាន​ឬ​ព្រលាន​យន្តហោះហុងកុង បាន​ជាប់​ជា​ព្រលាន​យន្តហោះ​លំដាប់​លេខ​៣ តាម​រយៈ​ Skytrax World Airport Awards ។

​នៅ​ព្រលាន​នេះ គេ​អាច​ប្រើ Internet តាម​រយៈ​ wifi ដោយ​ឥតគិត​ថ្លៃ​ ថែម​ទាំងមាន​កន្លែង​ទុក​ដោត​​ភ្លើង​សម្រាប់​កុំព្យូទ័រ​ថែម​ទៀត​ផង (តែ​ឌុយ​ភ្លើង​នៅ​ទី​នេះ ចម្លែកពី​ឌុយ​ដែល​ខ្ញុំ​ធ្លាប់​ប្រើ​បន្តិច។ បើ​អ្នក​ត្រូវ​មក​លេង​ហុងកុង អ្នក​គួរតែ​សឺកួរ adapter សម្រាប់​ឌុយ​ហុងកុង​)។


ឌុយ និង ព្រី ភ្លើង​នៅ​ហុងកុង

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

22 Responses to ព្រលាន​យន្តហោះ​ហុងកុង

  1. Samady KS និយាយថា៖

    ការ​ចាត​វាយ​នៅ​ហុង​កុង ថ្លៃ​អត់? បើ​នៅ​សាំង​ហ្គា​ពួរ វិញ​កប់​ពពក ហ្មង,,, ការ​ចំណាយ​គឺ​ច្រើន​ជាង​ ម៉ាឡេ និង វៀត​ណាម ២ ទៅ ៣​ដង​ឯណោះ

  2. ហនុមាន និយាយថា៖

    ទីក្រុងដែលខ្ញុំរស់នៅធ្លាប់ជាទីក្រុងមួយដែលអាកាសយាន្តឋានរវល់បំផុតក្នុងលោកតែអាលូវត្រូវធ្លាក់មកនៅលេខ២ម្តង ហើយ ហុងកុងលេខមួយ វិញម្តង !

    • វិចិត្រ និយាយថា៖

      ព្រលាន​ហុងកុង​ធ្លាក់​ពី​លេខ​១ មក​លេខ២ បន្ទាប់​មក​ឆ្នាំ​នេះ​ធ្លាក់​មក​លេខ​៣​។ប្រហែល​អត់​អាប់គ្រេត គេ​តាម​ទាន់​អស់​ទៅ។ ឆ្នាំ​នេះ​ព្រលាន​សិង្ហបុរី ជាប់​លេខ​១ វិញ។

      • Khmer និយាយថា៖

        គួរប្រាប់ពីឌុយនៅ អ៊ឺរ៉ុបផង ព្រោះនៅទីនោះឌុយក៏ខុសពីខ្មែរដែរ ពិបាកណាស់ទំរាំអាចរកមកប្រើបាន។

      • វិចិត្រ និយាយថា៖

        @khmer: ឌុយ​នៅ​បារាំង ចំពោះ​ខ្ញុំ​គ្មាន​បញ្ហា​ទេ ដូចឌុយ​នៅ​សាលា​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ដែរ។
        ឌុយ​នៅ​អឺរ៉ុប​ក៏​មិន​ដូច​គ្នា​ទាំង​អស់​ដែរ។ ឌុយ​នៅ​បារាំង​ដូច​នៅ​បែលស៊ិច តែ​ខុស​ពី​ឌុយ​នៅ​ស្វ៊ីស។ ដូច្នេះ មិន​ដឹង​ស្រុក​ណា​ ប្រើ​ឌុយ​​មួយ​ណា​ទេ😀

  3. អែម ចាន់​បុទុំ និយាយថា៖

    ការចាយវាយថោកដែរហ្នឹង ចាំសន្សំលុយទុកទៅលេងហ្នឹងម្តង

  4. អែម ចាន់​បុទុំ និយាយថា៖

    មិនដឹងថាតម្លៃសំបុត្រយន្តហោះថ្ងៃប៉ុន្មានទេនៀកពីខ្មែរនៅហុងកុង ។ មានអ្នកណាដឹងឬអត់?

  5. ឧត្តម និយាយថា៖

    ចុះព្រលានអំពេញជាប់លេខម៉ានដែរ ?

  6. ខ្ញុំចាំថាកាលឆ្នាំ២០០៦ សំបុត្រពី ភ្នំពេញ ទៅ បាងកក នឹង ពី បាងកក ទៅ ហុងកុង គឺតំលៃ ៦០០ដុល្លា(ដូរយន្តហោះនៅថៃ) ទៅនឹងម៉ោ ។

    ចំណែកតាមភ្នំពេញ ហុងកុង នឹង ហុងកុង ភ្នំពេញ គឺ ៨០០ ដុល្លា ។ ចឹងហើយសុខចិត្តយកអាថោក ម៉ែចាំជើងយន្តហោះ បួនម៉ោង នៅថៃ ។ តែមិនដឹងឥលូវតំលៃប៉ុន្មានទេ? នៅហុងកុងសំបូរអ្នកចេះភាសាអង់គ្លេស នឹងនិយាយភាសាចិន ផ្សេងពីចិនដីគោក និយាយពីចិនដីគោក ដើរចូលហាងញាំមហាវេទនា មិនដឹងកម្មង់អី ព្រោះ No English

  7. monyrinataro និយាយថា៖

    ចិនកាតាំង😀
    មកដល់ស្រុកខ្មែរ រកតែតំណឌុយមុខបីដោតមិនឃើញ ដល់តែផ្ទុះដុំភ្លើង គេសួរថា នៅស្រុកអ្នកឯងមានតខុសប្រព័ន្ធអីហ្អេ? បាទអត់មានទេ គឺប្រើតែខ្សែឌុយមុខពីរហេ……😆

  8. khmerling ភាសាខ្មែរ និយាយថា៖

    ធ្លាប់មានបញ្ហាម្តងពេលទៅស្រុកក្រៅ។ ឌុយយើងជើងបី ឯរន្ធដោតឌុយគេមានតែពីរ ។ ឥឡូវមកឃើញរន្ធបីដែរតែជ្រុង ។ បើជួបបញ្ហាបែបនេះ យើងគួរដោះស្រាយយ៉ាងម៉េចដែរ ដើម្បីបានភ្លើងប្រើ ? អរគុណដែលចែករំលែក ។

    • វិចិត្រ និយាយថា៖

      យ៉ាបដែរ។ តែ​នៅ​អូតែល​របស់​ខ្ញុំ​គេ​អោយ adapter ។ តែ​ពេល​នៅ​កន្លែង​ផ្សេង​ទៀត គេ​ប្រឹង​រុក​ទៅ😀
      សំណាង​ដែរ ដែល​ព្រីរបស់ខ្ញុំ ខ្សែ​ម៉ាស​​របស់​វា ជា​ព្រី​ញី។ តែ​បើ​ព្រី​ឈ្មោល​វិញ (ឌុយ៣) មិន​ដឹង​ធ្វើ​ម៉េច​ទេ មាន​តែ​ទៅ​រក​ទិញ adapter ​នៅ​ផ្សារ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s