បក​ប្រែ​ខុស​ឱ្យ​តែ​ផ្ដាស ៖ វាយ​ដំ​ទាត់ធាក់ ទៅ បក​ថា រំលោភ​សេពសន្ថវៈ ទៅ​វិញ


ខាង​ដើម​អម្ពិល គួរ​ ទុក​កន្លែង​ណា​មួយ ឱ្យ​អ្នក​អាន​បញ្ចេញ​មតិហើយ ដើម្បី​កុំ​ឱ្យ​ខ្ញុំ​ពិបាក​ យក​មក​សរសេរ​រិះគន់ នៅ​ទី​នេះ ម្ដង​ទៀត។ ព័ត៌មានមួយ នេះ ដើមអម្ពិល បាន​ចុះ​ថា នាង Afshan Azad ត្រូវ​បាន​បង​ប្រុស​របស់​នាង​ចាប់​រំលោភ។ តែ​ពិត​នោះ មាន​រំលោភឯណា គឺ​វាយបោច​សក់​ ទាត់​ធាក់​សោះ​ហ្នឹង។

 

នេះ​ជា​អត្ថបទ​របស់ Channel News Asia :

LONDON: The brother of a “Harry Potter” film actress was jailed for six months Friday for assaulting her because her boyfriend was not Muslim.

Prosecutor Richard Vardon told the court that her brother dragged her downstairs by the hair and punched her repeatedly[…]

ដែល​គួរ​តែ​បក​ថា

… បង​ប្រុស​របស់​តួ​ស្រី​ក្នុង​រឿង Harry Potter ត្រូវ​បានតុលាការ​​ដាក់​​ទោស​ឱ្យ​ជាប់​គុក ៦ ខែ កាល​ពី​ថ្ងៃ​សុក្រ​នេះ ពី​បទ​ប្រព្រឹត្ត​ហិង្សា​លើ​នាង ព្រោះ​តែ​សង្សារ​របស់​នាង មិន​មែន​ជាមូស្ល៊ីម ។

សុភា​ចារបុរស ​Richard Vardon បាន​រាយការណ៍​ក្នុង​សាលាក្ដី​ថា បង​ប្រុស​របស់​នាង​បាន​ចាប់​បោចសក់​នាង រួច​អូស​មក​ជាន់​ក្រោម បន្ទាប់​មក​វាយដំ​នាង​ជា​ច្រើន​ដៃ

គ្រាន់​តែ​ឃើញ​ពាក្យ Assault បក​ថា រំលោភ​ផ្លូវ​ភេទ តែម្ដង😀
ព័ត៌មាន​លម្អិត៖

‘Harry Potter’ star attacked by sibling , channelnewsasia.com

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

19 Responses to បក​ប្រែ​ខុស​ឱ្យ​តែ​ផ្ដាស ៖ វាយ​ដំ​ទាត់ធាក់ ទៅ បក​ថា រំលោភ​សេពសន្ថវៈ ទៅ​វិញ

  1. ខុស​គ្នា​មួយ​ចំហៀង​មេឃ​ម្នាក់​រវាង​ពាក្យ Assault និង Sexual Assualt។ ហើយ​ចុះ​ទោស​ចាប់​រំលោភ​ជាប់​ទោស​តែ​ ៦ ខែ​?

    ដូច​​គ្នា​នឹង​កោះសន្តិភាព​សរសេរ​ថា​ប្រពន្ធ​របស់​អ្នក​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​ជា​អ្នក​ទទួល​ទទួល​បាន​ពាន​ងរង្វាន់​ណូបែល​សន្តិភាព។

  2. posoky និយាយថា៖

    ចាំខ្ញុំទូរស័ព្ទទៅបងភាពខ្ញុំ កែប្រែផង នឹងសុំខោកម៉ាក្រញ៉អ្នក ពិនិត្យអត្ថបទមកផ្សព្វផ្សាយ នេះបើចំអ្នកនៅស្រុកខ្មែរ មិនអសោចកេរ្តិ៍ យ៉ាងណាទៅ?

  3. sambatt និយាយថា៖

    ធ្វើម៉េចអោយអ្នកបកប្រែដឹងខ្លួនខុសផង?
    មិនគួរអត្ថបទចុះផ្សាយរបស់់ដើមអម្ពិលគ្មានកន្លែងដាក់់វាចារ!

  4. Khmer និយាយថា៖

    ដើមអំពិលមិនត្រឹមតែបកប្រែខុសនោះទេ សូម្បីតែការប្រើប្រាស់អក្សរខ្មែរក៏ខុសជាញឹកញាប់ដែរ និងជួនកាលអានយល់ទាំងលំបាក។

    ដាក់ព័ត៌មានឲ្យតែរួចតែពីដៃ ដើម្បីឲ្យគេថាជាព័ត៌មានលឿន ដោយមិនបានពិនិត្យឡើងវិញសោះតែម្តង។ ទោះជាកំហុសបន្តិចបន្តួច និងនរណាក៏អាចខុស​ក៏ពិតមែន តែវាជាអត្ថបទផ្សព្វផ្សាយ ដូច្នេះគួរពិនិត្យឲ្យបានល្អិតល្អន់។ ខ្ញុំសូមស្រង់យកអត្ថបទដែលបានផ្សាយកាលពីម្សិលមិញតែមួយថ្ងៃប៉ុណ្ណោះ មកជម្រាបជូន ​គឺ ដែលគួរតែសរសេរថា និងមួយទៀតគឺ ដែលត្រូវសរសេរថា ​នេះបើយោងតាមវចនានុក្រមសម្តេចព្រះសង្ឈរាជ​ ជួន ណាត។

  5. Khmer និយាយថា៖

    ខាងលើកំហុសបច្ចេកទេស មិនដឹងថាហេតុអ្វីបានជាមិនរំលេចចំនុចសំខាន់​ ដូច្នេះសូនអានខាងក្រោម៖

    ដើមអំពិលមិនត្រឹមតែបកប្រែខុសនោះទេ សូម្បីតែការប្រើប្រាស់អក្សរខ្មែរក៏ខុសជាញឹកញាប់ដែរ និងជួនកាលអានយល់ទាំងលំបាក។

    ដាក់ព័ត៌មានឲ្យតែរួចតែពីដៃ ដើម្បីឲ្យគេថាជាព័ត៌មានលឿន ដោយមិនបានពិនិត្យឡើងវិញសោះតែម្តង។ ទោះជាកំហុសបន្តិចបន្តួច និងនរណាក៏អាចខុស​ក៏ពិតមែន តែវាជាអត្ថបទផ្សព្វផ្សាយ ដូច្នេះគួរពិនិត្យឲ្យបានល្អិតល្អន់។ ខ្ញុំសូមស្រង់យកអត្ថបទដែលបានផ្សាយកាលពីម្សិលមិញតែមួយថ្ងៃប៉ុណ្ណោះ មកជម្រាបជូន ​គឺ ដែលគួរតែសរសេរថា …ខណៈដែលនាងនូវតែម្នាក់ឯង… គួរសរសេរថា …ខណៈដែលនាងនូវតែម្នាក់ឯង… និងមួយទៀតគឺ …ស្រ្តីចំណាស់លក់តាប៉ែ… ដែលត្រូវសរសេរថា …ស្រ្តីចំណាស់លក់ត្រប៉ែ… ​នេះបើយោងតាមវចនានុក្រមសម្តេចព្រះសង្ឈរាជ​ ជួន ណាត។

  6. ឆេងរ៉ន និយាយថា៖

    មែនហើយ មិនបាច់ចាំនិយាយពីរឿងបកប្រែទេ សូមបីតែអក្ខរាវិរុទ្ធខ្មែរ ក៏សសេរមិនដែរពិនិត្យឡើងវិញដែរ រួចយកទៅចុះផ្សាយ
    តើអោយក្មេងជំនាន់ក្រោយជឿម្តេចបានទៅ?
    សូមមេត្តាភ្នាក់ងារផ្សព្វផ្សាយទាំងអស់ ពិនិត្យអត្ថបទសារជាថ្មីផង មុននឹងចុះផ្សាយ?

  7. ខុស​អក្ខរាវិរុទ្ធ​​មិន​ធ្ងន់ធ្ងរ​ដល់​ខុស​អត្ថន័យ​នោះ​ទេ។ ខុស​អក្ខរាវិរុទ្ធ​គ្រប់​អ្នក​សរសេរ​ទាំង​អស់​សុទ្ធ​តែ​អាចកើត​​មាន តែ​បើ​ខុស​អត្ថន័យ​វិញ​នោះ​គឺមាន​ន័យ​ថា​អត្ថបទ​ទាំង​មូល​ខុស​ហើយ​មិន​អាច​យក​ជា​បាន​ការ​ទេ។

  8. វិចិត្រ និយាយថា៖

    ដើម​អម្ពិល​ សង្ស័យ​តែ​លុប​ព័ត៌មាន​ហ្នឹង​ចោល​បាត់​ ទៅ​ហើយ បាន​ឥលូវ​រក​អត់​ឃើញ​អ៊ីចឹង។
    ខំ​ទៅ​មើល ក្រែង​លោ គេ​កែសំរួល​វិញ តែ​រក​អត់​ឃើញ។

  9. pkay_sour និយាយថា៖

    ពិបាកថាដែរ ភាសាជាតិនិមួយៗខុសៗគ្នា បើទោះពូកែយ៉ាងណាក៏នៅមានខុសដែរ តែបើបកខុសអាចមានបញ្ហា យ៉ាប់មែន

  10. ប្រាក់ សុភី និយាយថា៖

    ដើមអំពិល​គ្មាន​ផ្លែទៀត​ទេ​គឺមាន​តែស្លឹក​​ ដែល​ធ្លាក់​មក​អត់​ប្រយោជន៍​សូម្បី​យក​ទៅ​ធ្វើជី​ក៏មិន​បាន​ផង!

  11. ទឹម បឿន និយាយថា៖

    ខាង​ដើមអម្ពិល ខ្ញុំ​មិន​សូវ​មើល​ទេ ព្រោះ​ព័ត៌មាន​​ច្រើន​តែ​​បំផ្លើស​ មិន​ច្បាស់លាស់ ។

  12. សុទ្ធា និយាយថា៖

    មិនដែលឃើញដើមអំពិលចុះផ្សាយពត៌មាន បូមខ្សាច់លប់ផ្ទះប្រជាជននៅបឹងកក់សោះ😀

  13. posoky និយាយថា៖

    ថាហើយខ្ញុំcall ទៅប្រាប់លោកភាព!​😀

  14. វឌ្ឍនា និយាយថា៖

    តួឯកស្រី? តួររាយរងសោះហ្នឹងណា!

  15. ពិសិដ្ឋ និយាយថា៖

    ទម្លាប់មិនសូវទទួលកំហុសជាជំនាញរបស់យើង ពូកែណាស់ខាងលុបបំបាត់ ពូកែណាស់ខាងធ្វើឲ្យមានបរិសុទ្ធភាព។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s