សិស្ស​ខ្មែរ ទទួល​បាន​ជ័យ​លាភី​លេខ​៣ ក្នុង​ការ​ប្រកួតគណិតវិទ្យា Nanfang Cup នៅ ហុងកុង


សិស្ស​ពូកែ​​កម្ពុជា ៣ នាក់ ​ទទួល​ជ័យ​លាភី​លេខ​៣ ក្នុង​ការ​ប្រលង​សិស្ស​ពូកែគណិតវិទ្យាលំដាប់​អន្តរជាតិមួយ ដែល​មាន​ឈ្មោះថា The Nanfang Cup International Mathematics Competition (NFC Competition) ។

The Nanfang Cup International Mathematics Competition (NFC Competition) ដែល​ពេល​នេះ​គេ​ស្គាល់​ថា​ជា Asia-Pacific Cup International Mathematics Competition, ​បាន​ចាប់​កំណើត​នៅ​​ប្រទេស​ចិន​ភាគ​ខាង​ត្បូង, ជា​ការ​ប្រកួត​ប្រជែង​ផ្នែក​គណិតវិទ្យា​លំដាប់​អន្តរជាតិ​មួយ​ ដែល​មាន​កម្រិត​បឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ។

Sokhonn Rainy ជា​សិស្ស​ពូកែ​មក​ពី​វិទ្យាល័យ​ស៊ីសុវត្តិ និង Leang Engsea ជា​សិស្ស​ពូកែ​មក​ពី​វិទ្យាល័យបាក់​ទូក បាន​ទទួល​ជ័យ​លាភី​លេខ​៣ ក្នុង​ការ​ប្រកួតសិស្ស​ពូកែ​គណិតវិទ្យា​​កម្រិតថ្នាក់​ទី​១០ ក្នុង​វគ្គផ្ដាច់​ព្រាត់ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ហុងកុង ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១០​។
ចំណែក​​​ឯ​សិស្ស​ពូកែ​កម្ពុជាម្នាក់​ទៀត​ឈ្មោះ Ngo Penghok ជា​សិស្ស​ពូកែ​មក​ពី​វិទ្យាល័យបាក់​ទូក ក៏​បាន​ទទួល​ជ័យ​លាភី​លេខ​៣ ដែរ ក្នុង​ការ​ប្រកួតសិស្ស​ពូកែ​គណិតវិទ្យា​​កម្រិតថ្នាក់​ទី​១១។

ក្នុង​ការ​ប្រកួត Nanfang Cup នេះ ការ​ផ្ដល់​ជ័យលាភី​លេខ​១ ត្រូវ​បាន​ផ្ដល់​ទៅ​សិស្ស​ 5% ; លាភី​លេខ​២ ត្រូវ​បាន​ផ្ដល់​ទៅ​សិស្ស​ 15% និង លាភី​លេខ​៣ ត្រូវ​បាន​ផ្ដល់​ទៅ​សិស្ស​ 30% នៃចំនួន​បេក្ខជន​សរុប ដែល​ទទួល​បាន​ពិន្ទុ​លើ​គេ។


បេក្ខជនកម្ពុជា​ដែល​បាន​ទៅ​ចូល​រួម​ការ​ប្រកួត។បេក្ខជន​ទី ៥ រាប់​ពី​ឆ្វេងជា Sokhonn Rainy ។ លោក​បណ្ឌិត ច័ន្ទ រ័ត្ន (ទី១ ពី​ខាង​ស្ដាំ) ។

រូបថត៖ Facebook របស់ Sokhonn Rainy

Source:

1) www.nanfangcup.com

2) http://www.facebook.com/rainymathboyawesome; http://rainymathboy.wordpress.com

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គណិតវិទ្យា​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

16 Responses to សិស្ស​ខ្មែរ ទទួល​បាន​ជ័យ​លាភី​លេខ​៣ ក្នុង​ការ​ប្រកួតគណិតវិទ្យា Nanfang Cup នៅ ហុងកុង

  1. រេនី និយាយថា៖

    លោក​គ្រូ! សូម​ជួយ​ដាក់​រូប​ឲ​សិស្ស​ដទៃ​ផង​ ព្រោះ​ជាប់​ទាំង​អស់​៣​នាក់…

  2. khea និយាយថា៖

    សប្បាយចិត្តពេលបានលឺ😀

  3. រេនី និយាយថា៖

    ជ័យ​លាភី​២រូប​ទៀត​គឺៈ
    _លាង​ អេង​សៀ (ទី​៦ រាប់​ពី​ស្ដាំ)
    http://www.facebook.com/profile.php?id=100000907692972
    _ង៉ោ ប៉េង​ហុក (ទី៤ រាប់​ពី​ឆ្វេង)
    http://www.facebook.com/profile.php?id=100000923516791

  4. វិចិត្រ និយាយថា៖

    ដំនឹង​ល្អ​សំរាប់​ឆ្នាំ​ថ្មី😀

  5. សុភា និយាយថា៖

    គួរអោយសប្បាយចិត្តមែន។ តែមិនដឹងថាមានទូរទស្សន៏ខ្មែរផ្សាយឫអត់ទេ ព្រោះគេផ្សាយតែមុខតារាៗណឹង

    Ngo Penghok ប្អូនរបស់ Ngo Pengty ក៏មិនមែន?

  6. រេនី និយាយថា៖

    គេ​ផ្សាយ​តាម​ CTN, Bayon, SEATV, RFA, តែ​​កាល​ហ្នឹង​ គេ​ផ្សាយ​បាន​តែ​២​នាក់​ អត់​មាន​បង​ប៉េង​ហុក​ទេ ព្រោះ​អត់​មាន​ឈ្មោះ​គាត់​ជាប់។ ក្រោយ​មក​ ទើប​គេ​សើ​រើ​ឃើញ​ថា គាត់​ក៏​ជាប់​ដែរ។

  7. Monika - ម៉ូនីការ និយាយថា៖

    ពិតជាឡូយមែន! សូមជួយអបអរ!

  8. Fidele និយាយថា៖

    គួរ​ឲ្យ​មោទនៈ​មែន!:mrgreen:

  9. ជីវិតអមតៈ និយាយថា៖

    សូមអបអរសាទរ^^
    សង្ឃឹមថាខ្មែរយើងនឹករីកចំរើនជឿនលឿនឆាប់រហ័សលើគ្រប់វិស័យ

  10. សុផាត និយាយថា៖

    វ៉ៅ ពិតជាពិសេសមែន តែនេះមិនមែនជាលើកទី១ទេ ដែលខ្មែរយើងជាប់ចំណាត់ថ្នាក់ក្នុងចំនោមប្រទេសដ៏ទៃ។​ ចូលរួមអបអរសាទរ!​

  11. LoveTruth007 និយាយថា៖

    សូមជួយអបអរសាទរ !🙂

  12. seventheara និយាយថា៖

    ពិត​ែមន! ខ្្ញុំបានមើល

  13. posoky និយាយថា៖

    ចុះកូនសេដ្ឋីៗស្រុកខ្មែរទាំងនេះបានរង្វាន់អីដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s