អ្វី​ដែល​អ្នក​មិន​គួរ​ចុះផ្សាយ​នៅ​លើ​ប្លក​ឬ Facebook


អ្នក​ប្រើ​ប្រាស់​​អ៊ីនថឹនែត អ្នក​សរសេរ​ប្លក អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​អនឡាញ បាន​ប្រើ​ប្រាស់​អ៊ីនថឹនែត​ដើម្បីធ្វើ​ជា​មធ្យោបាយ​ចែក​រំលែក​ទាំង​ចំណេះដឹង បទពិសោធន៍ ទស្សនៈ​និង​អារម្មណ៍ប្រចាំ​​ថ្ងៃ​របស់​ខ្លួន​។ មាន​រឿងជា​​ច្រើន​ដែល​យើង​អាច​សរសេរ​បាន តែ​ក៏​មាន​រឿង​ខ្លះដែល​យើង​មិន​គួរ​សរសេរ។

ឧទាហរណ៍​ យើង​សរសេរ​ថា លួចលេង​ហ្គេម Farmville ក្នុង Facebook ក្នុង​ពេល​ធ្វើ​ការ។ ការ​សរសេរ​បែប​នេះ​ បើ​ថៅកែ​យើង​ដឹង​ យើងច្បាស់​ជា​ត្រូវ​រង​ការ​ពិន័យ​ក្រោម​រូបភាព​ណាមួយជា​មិន​ខាន។ ការ​ពិន័យ​នោះ​អាច​ជា​ការ​ទទួល​បាន​នូវ​ការ​មិន​ពេញ​ចិត្ត​ពី​ចៅហ្វាយនាយ ឬ​រហូត​ទៅ​ដល់​បញ្ឃប់​ការងារ​ក៏​មាន​។ យើង​អាច​នឹង​មិន​ឃើញ​លទ្ធផល​នៃ​ទង្វើ​របស់​យើង​ភ្លាម​ៗ​នោះ​ទេ តែ​ទង្វើ​របស់​យើង​ត្រូវ​បាន​គេ​កត់​សម្គាល់​ទុក។ ឧបមា​ថា បើ​ថ្ងៃ​ក្រោយ​ក្រុម​ហ៊ុន មិន​សូវ​រីក​លូតលាស់​ទៅ​មុខ​លឿន នោះ​គេ​ច្បាស់​ជា​បន្ទោស​ថា​មក​ពី​យើង​ ទោះ​បី​ជា​មូលហេតុ​ពិត មិនមែន​មក​ពី​យើង​ក៏​ដោយ ឬក៏​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ គេ​ត្រូវការ​កាត់​បន្ថយ​បុគ្គលិក នោះ​យើង​នេះ​ហើយ​ជា​មុខ​សញ្ញា​ដែល​គេ​បញ្ឈប់​ការងារ​មុន​គេ។

ការ​សរសេរ​ពី​របៀប​លួចបើក​​ប្រើវែបសាយថ៍​ណាមួយ​ដែល​គេ​បានបិទមិន​ឱ្យ​ ប្រើ​នៅ​កន្លែង​ធ្វើ​ការ សុទ្ធ​តែ​ជា​រឿង​មិន​គួរ​សរសេរ។

នៅ​ពេល​ដែល​យើង​សរសេរ​ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាន​បាន ហេតុអ្វី​ក៏​លោក​ថៅកែ​អាន​មិន​បាន។ នៅ​ពេល​ដែល​សកម្ម​នឹង​ Facebook នៅ​ពេល​នោះ​យើង​ក៏​អសកម្ម​នឹង​ការងារ​ដែរ។

វា​មាន​រួច​ទៅ​ហើយ​នូវ​រឿង​មួយ​ដែល​ស្ត្រី​ម្នាក់​បាន​សរសេរ​នៅ​លើ​ Facebook រិះគន់​ចៅហ្វាយ​នាយ​របស់​ខ្លួន បន្ទាប់​មក​ដោយ​សារ​ការ​លេង​សើចនេះ ស្ត្រី​ម្នាក់​នោះ​ត្រូវ​បាន​គេ​បញ្ឃប់​ពី​ការងារ។

ខ្ញុំ​ធ្លាប់​ឃើញ​អ្នក​ប្រើប្រាស់​ Facebook ខ្លះ​ទៀត បាន​ថត​យក​រូប​ភាព​មិត្តភក្តិ​រួម​ការងារ​របស់​ខ្លួនកំពុង​តែ​ដេក​ក្នុង​ពេល ​ធ្វើ​ការ​មកចុះ​​ផ្សាយ ដើម្បី​ជា​ការ​លេង​សើច។ ការ​លេង​សើច​នេះ​ពិត​ជា​សប្បាយ ប៉ុន្តែ​យើង​មិន​ដឹង​ថា​តើ​នឹង​មាន​កើត​ឡើង​នៅ​ពី​ក្រោយ​ឆាក​សំដែង​នេះ?។

ជា​ចុង​ក្រោយ សូមកុំឱ្យ​ការលេង​សើច​រប៉ិល​រប៉ូច​របស់​អ្នក​ បំផ្លាញ​អនាគត​អ្នក​ និង​មិត្តភក្តិ​របស់​អ្នក !

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

15 Responses to អ្វី​ដែល​អ្នក​មិន​គួរ​ចុះផ្សាយ​នៅ​លើ​ប្លក​ឬ Facebook

  1. វិសាល និយាយថា៖

    ពួក​ម៉ាក​បង​ញ៉ុម​ក៏​ត្រូវ​បាន​បុគ្គលិក​រួម​ក្រុម​ធ្វើ​បាប​ដែរ ដោយ​បុគ្គលិក​រួម​ក្រុម​ម្នាក់​នោះ​បាន​Post​រឿង​មិន​ល្អ​របស់​ពួក​ម៉ាក​បង​ញ៉ុម​ហើយ​ធ្វើ​អោយ​ចៅ​ហ្វាយ​មើល​ឃើញ​…​ឥលូវ​កំពុង​តែ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ​ហើយ…​😦

  2. អែម ចាន់​បុទុំ និយាយថា៖

    ចុះបើថតពេលម៉ោងសម្រាកតែគាត់កំពុងតែដេកម៉េចដែរ?

  3. Samady KS និយាយថា៖

    ហា​ហា​ហា ខ្ញុំ​ធ្លាប់​ថត​រូប​​ក្នុង Office ដាក់​ក្នុង​ប្លក់​ដែរ

  4. DYNA-DAILY និយាយថា៖

    គំនិតមានប្រយោជន៍។

  5. ប្រាក់ សុភី និយាយថា៖

    ពិត​ជា​ត្រឹម​ត្រូវ ព្រោះ​រឿងនេះ​វាបាន​កើត​ឡើង​ហើយ!

  6. monyrinataro និយាយថា៖

    ហេតុអីក៏មានប្លក់មួយ ដាក់ដូចរបស់លោកគ្រូចិត្រឯងម៉្លេះ?
    http://sophearon.wordpress.com/

  7. khmerling ភាសាខ្មែរ និយាយថា៖

    នេះជាការកុពីគ្នាទេដឹង ។ បើមើលកាលបរិច្ឆេទ អ្នកខាងណែះ ១៤ ធ្នូ ឯខាងណោះ ១៦ ធ្នូ ។ រឿងកុពីគ្នានេះជាកិច្ចការរបស់លោកសុភ័ក្រ ។
    http://sopheak.wordpress.com/2010/12/06/coppy-cat/

  8. Monika Pop3 - ម៉ូនីការ និយាយថា៖

    នេះពិតជាគំនិតមានប្រយោជន៍ សូមលើកទឹកចិត្តគ្រប់គ្នាជៀសវាងប្រការលើកឡើងខាងផង។

  9. khmerling ភាសាខ្មែរ និយាយថា៖

    ប្រហែលជាគ្រប់ជាតិសាសន៍ ដែលមានពាក្យប្រើពាក្យដែលមានន័យថា អរគុណ ប្រើក្នុងភាសា ។ បំណាច់នឹងកូពីដោយចេតនាទៅហើយ គួរប្រាប់ប្រភពបន្តិចទៅ ក៏មាន័យថាបាន​អរគុណ​ដល់​ម្ចាស់គេហើយ ។ គិតមួយភ្លែត វាតូចតាច តែបើពិចារណាវែងឆ្ងាយទៅ ទង្វើនេះ​គួរមាន​តិចតួច​បំផុតក្នុងខន្ធសន្ដាន។

  10. khmerling ភាសាខ្មែរ និយាយថា៖

    សូមកែពី ដែលមានពាក្យប្រើពាក្យដែលមានន័យថា មកជា សុទ្ធសឹងមានពាក្យដែលមានន័យថា

  11. khmerpropertymagazine និយាយថា៖

    ដូចនេះត្រូវថតរូបអោយសកម្ម ធ្វើការ នឹងការជួនពរចៅហ្វាយនាយ ហាហាហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s