ផ្អើល​ជាន់​គ្នា​ស្លាប់​ដោយសារពាក្យ stampede !!!


កាសែត​ដើមអម្ពិល​បាន​សរសេរ​ដក​ស្រង់​សម្ដី​ឯកឧត្តម​សុខ អានមក​ថា ឧបទ្ទវហេតុ​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ គឺ​បណ្ដាល​មក​ពី​ពាក្យ Stampede (sic!!!) ។

ដូច្នេះ​ឃាតករ​យើង​រក​ឃើញ​ហើយ​គឺ​ពាក្យ Stampede ។ ចាំ​មើល​មើល៍ តើ​គេ​កាត់​ទោស​ពាក្យ​នេះ​ឱ្យ​ជាប់​គុក​ប៉ុន្មាន​ឆ្នាំ !!!!

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

18 Responses to ផ្អើល​ជាន់​គ្នា​ស្លាប់​ដោយសារពាក្យ stampede !!!

  1. វិសាល និយាយថា៖

    បើអានបន្តមកទៀត៖
    “លោក​ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន បាន​បញ្ជាក់​ទៀត​ថា ពាក្យ​ថា​ Stampede នេះ​មិន​មែន​កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ សូម្បី​តែ​ប្រទេស​ដទៃៗ​ទៀត​ក៏​ធ្លាប់​កើត​ហេតុ​ការណ៍​នេះ​ដែរ ហើយ​វា​មិន​មែន​កើត​មាន​តែ​នៅ​ក្នុង​សតវត្សន៍​មុនៗក៏​ធ្លាប់​កើត​មាន​ដែរ។”
    ចឹងការស្លាប់​ប្រជាជន​ប៉ុន​នឹង​ដោយ​សារ​ពាក្យ​ Stampede នឹង​វា​ជា​រឿង​ធម្មតា???

  2. សុភ័ក្ត្រ និយាយថា៖

    កុំ​ទៅ​យក​ទោស​ស្អី​ជាមួយ​ដើម​អម្ពិល​នោះ​ប្រយ៉ាត់​រក​ពេល​ជុះ​អាច់មិន​បាន ព្រោះ​សរសេរ​ព័ត៌មាន​យក​ជា​ការ​សឹង​មិន​បានទេ ខុស​ឲ្យ​ពាស​នឹង ស្ទើរ​គ្រប់​អត្ថបទ

  3. ខេធី៤២ និយាយថា៖

    ពូកដើមអម្ពិលហ្នឹងសុទ្ធតែស៊ីខ្សែរជោទាំងអស់

  4. បុរិន្ទ និយាយថា៖

    យើងកុំបកស្រាយពាក្យគាត់ផ្តេសផ្តាល
    ត្រឹមថ្នាក់បរិញ្ញាបត្រ មិនអាចយល់ន័យរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យសុខ អានបានទេ!

  5. ខេមរា និយាយថា៖

    បើអីញ្ចឹង យើង​មាន​តែ​ ចាញ់ ចាញ់ រហូតទៅឬ ?

  6. ហនុមាន និយាយថា៖

    Say what? ហាស់ ហាស់ អាហ្នឹងចេះជ្រុលពេក ! បុរិន្ទ ហ្អា មិនដឹងជាព្រឹទ្ធាចារ្យច្មុយអីរ៉េ ឆ្កួតអាចឹងរ៉េ ? គួរអោយចង់សើចមែន មនុស្សស្លាប់មួយគំនរទៅបន្ទោសពាក្យ អត់ស្គាល់ យ៉ាប់តាហ្មង ចយដឹកហ្អើយ !😀

  7. ikhmerhome និយាយថា៖

    យ៉ាប់! ទៅរងគ្រោះដោយសារពាក្យទៅវិញ! ចេះតែមានម៉ង!

  8. កូនខ្មែរ-បារាំង និយាយថា៖

    សុខ អាន បណ្ឌិតសភាចារ្យប្រចាំសង្វៀនជល់មាន់!

  9. ក្មេងស្រែ និយាយថា៖

    អស់​មនុស្សបន្ទោស ហើយ​ក៏​បន្ទោស«ពាក្យ»?

  10. អង្គរក្សខ្ញុំ-My bodyguard និយាយថា៖

    ក្រែងអស់លោកទាំងអស់គ្នា គាត់ទទួលកំហុសហើយតើ ថាៈ មកពីការធ្វេសប្រហែស វាយតម្លៃស្ថានការណ៍ខុស ស្មានមិនដល់ គិតមិនដល់ ទើបមានបញ្ហានេះកើតឡើង ។ មានអីចាំលោកក្រោយ មានផែនការណ៍ ត្រឹមត្រូវហើយ អោយតែដឹង !

  11. somada និយាយថា៖

    រកអ្នកធ្វើខុសមិនឃើញ មានតែដាក់ទោសពាក្យអញ្ចឹងហើយ ! អ្នកស្លាប់បានទទួលប្រាក់​ ១២ ០០០​ ដុល្លា​ ហើយមានលុយខ្មែរផ្សេងទៀត… ។ ក្រុមគ្រួសារប្រហែលជាស្ងាត់​លែង​សើរើ​ហើយ​មើលទៅ ។ លុយពិតជាពូកែមែន ដូចជាគេថា មានលុយជួល​ខ្មោច​ឲ្យមក​រាំ​ឲ្យ​មើល​ក៏បាន ។

  12. ចំរើន និយាយថា៖

    អីចឹង Stampede គឺ​ជាឧក្រិដ្ឋជនមកពី​អង់គ្លេស។។។។។

  13. ស្រីស្រស់រុន និយាយថា៖

    ស្តួស្តី​​​​​​ខ្ញុំ​ស្គាល់ផង!

  14. khmerling ភាសាខ្មែរ និយាយថា៖

    បើចង់ចាប់ឃាតក Stampede មិនជាការពិបាកទេ ទៅប្រមូលពួកវចនានុក្រមភាសាអង់គ្លេស ព្រោះវចនានុក្រមទាំងនោះជាអ្នកផ្តល់ជម្រករបស់ពួក stampede ជ្រកកោន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s