តើ​អ្នកបាន​​រត់​ជាន់​មនុស្ស​ស្លាប់ ​បាន​ប៉ុន្មាន​នាក់?


ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ស្ពាន​ឆ្លង​ចេញ​ចូល​កោះ​ពេជ្រ​ឬ​កោះ​ឃ្លង់បាន​បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​បានស្លាប់។ មូលហេតុ​សំខាន់​ៗ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​មាន​ដូចជា​ការ​ខ្វះ​ខ្យល់​ដក​ដង្ហើម​បណ្ដាល​ឱ្យ​ខ្យល់​គ(១) និង មួយ​ទៀត​គឺ​ការ​ដើរជាន់​លើ​អ្នក​ដែល​ដួល។ ខ្ញុំ​សូម​លើក​យក​ចំណុច​ការ​ដើរជាន់​លើ​អ្នក​ដែល​ដួលមក​និយាយ។ នៅ​ពេល​ដែល​មាន​មនុស្ស​កកកុញ ករណី​២អាច​កើត​មាន៖
២) ដើរ​ជាន់​មនុស្ស​ដែល​ដួល​ដោយសារ​អ្នក​ដទៃ​រុញពី​ក្រោយ
៣) ដើរ​ជាន់​មនុស្ស​ដែល​ដួលដោយ​សារ​ផ្អើល​ស្លន់​ស្លោ។

ករណី​ទី​១និង​ទី​២ ជា​សមត្ថកិច្ច​របស់​អជ្ញាធរ​ដែល​ត្រូវ​ដោះ​ស្រាយ​សម្រាប់បញ្ជៀស​បញ្ហា​នេះ​ទៅ​ថ្ងៃ​ក្រោយ តែ​ចំណុច​ទី៣ បើ​កើត​មាន គឺ​ខ្លួន​យើង​តែ​ម្ដង​ជា​អ្នក​ដែល​ត្រូវ​ដោះ​ស្រាយ (តែខ្ញុំ​ជឿ​ថា មនុស្ស​ស្លាប់​ភាគ​ច្រើន​នៅ​ថ្ងៃ​នោះ​គឺ​ដោ​យសារករណី​ទី១ និង ទី​២។) !!!

ការ​ភ័យ​ស្លន់​ស្លោ​ផ្អើល​ដោយ​មិន​បាន​ពិនិត្យ​ស្ថានការណ៍​ឱ្យ​បាន​ជាក់​លាក់ រាត់​ប្រាស​អាយុ មិន​មែន​ទើប​តែ​មាន​នៅ​ថ្ងៃ​ទី៣​នៃ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១០​នេះ​ទេ។ ឧបទ្ទវហេតុ​នេះកើត​ឡើង​ជា​រឿយៗ​ក្នុង​ពិធី​បុណ្យ​នានាដែល​មាន​មនុស្ស​កកកុញ ដូចជាគេ​ផ្អើល​ពួក​អាពត​ចូល ពេល​ខ្លះ​គេ​ផ្អើល​ថា​មាន​ពស់​ ពេល​ខ្លះ​គេ​ផ្អើល​ថាមាន​គេ​បោក​គ្រាប់​បែក។ល។ ក្នុង​ពិធី​ធម្មយាត្រា​របស់​ពួក​មូស្លីម តែង​កើត​មាន​បញ្ហា​នេះ​ជា​រឿយៗ​ដែរ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ជា​យូរលង់​ណាស់​មក​ហើយ រហូត​ដល់​បុព្វបុរស​របស់មនុស្ស​ជាតិ​បាន​តាក់​តែង​ជា​រឿង​និទាន​អប់រំមិនឱ្យ​ផ្អើល​ស្លន់​ស្លោខ្វះ​ការ​ពិចារណាដូចជាក្នុង​ រឿង​ត្រដក់​ជាន់​កូន​ក្រួច រឿង​ទន្សាយផ្អើល​ដោយ​សារ​ផ្លែព្នៅធ្លាក់ក្នុង​សម័យ​ព្រះ​ពោធិសត្វ ជា​ដើម។ តែ​មេរៀន​ដែល​មាន​អាយុកាល​រាប់​រយ​រាប់​ពាន់​ឆ្នាំ​នេះ វា​ហាក់​ដូច​ជា​ពិបាក​ឱ្យ​មនុស្ស​រៀន​សូត្រ​ចេះ​ណាស់។

តើ​អ្នក​ដែល​ស្លន់​ស្លោ​ទាំង​នោះ​មាន​អារម្មណ៍យ៉ាង​ម៉េច​ខ្លះ? ពេល​ដែល​គេ​ភ័យ​មនុស្ស​បាត់​បង់​សតិ​ ប្រៀប​ដូច​ខ្មោច​ចូល រួច​រត់​បោល​ដូច​សត្វ។ ខ្ញុំខ្លួន​ឯង​​ធ្លាប់ផ្អើល​ស្លន់​ស្លោ​បែប​នេះ​ដែរ។ កាល​នោះ​ ខ្ញុំ​ភ័យ​ពេក​បើក​ម៉ូតូ​ធ្លាក់​ជង្ហុក​យ៉ាង​ណា​ក៏​ចេះ​បំបោល​ម៉ូតូ​ទៅ​មុខ។ ឪពុក​ខ្ញុំ​ស៊ុត​ខ្ញុំ​ភ្លាម​ៗនៅ​កន្លែង​កើត​ហេតុ មិន​ឱ្យ​ខ្ញុំ​ផ្អើល​បែប​នេះ​ទៀត​នៅ​ថ្ងៃ​ក្រោយ។ កាល​នោះ​មាន​មនុស្ស​ចង្រៃ​មួយ​ក្រុម​វា​មក​បង្អើល​ថា មាន​គេ​បោក​គ្រាប់​បែក។ មេរៀន​នេះ ពេល​នេះ​ខ្ញុំ​ទើប​តែ​នឹក​ឃើញ​នឹង​យក​មក​ចែក​រំលែក​អ្នក​រាល់​គ្នា​ក្រោយពេល​​ឧបទ្ទវហេតុ​បាន​កើត​រួច​ទៅ​ហើយ (Damn!)។

ថ្ងៃ​ក្រោយ​គេ​គួរ​ធ្វើ​ដូច​ម្ដេច​?
– គេ​មិន​គួរ​ណា​ផ្អើល​ដោយ​មិន​បាន​សង្កេត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជាមុន​នោះ​ទេ។ ថ្ងៃ​ក្រោយ​បើឮនរណា​បង្អើល​ដូច្នេះ បើ​អ្នក​នៅ​ជិត​អ្នក​នោះ គួរ​សង្កេត​មើល​ថា​ពិត​ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ បើ​អាច​គួរ​ប្រដៅ​អាអ្នក​បង្អើល​នោះ​ឱ្យ​ជ្រុះ​ធ្មេញ ឱ្យ​វា​រាង​ចាល​ទៅ​ថ្ងៃ​ក្រោយ។
– បើ​គេ​ផ្អើល​ខ្លាំង សូម​អ្នកអែប​ខាង បើ​អាច​ ព្រោះ​បើ​រត់​ទៅ​មុខ​អាច​អ្នក​ក្រោយ​រត់​ជាន់។
– បើ​មាន​ការ​បោក​គ្រាប់​បែក​មែន ក៏​គ្រាប់បែក​នោះ​មិន​ដេញ​តាម​ពី​ក្រោយ​គូទ របស់​យើង​រហូត​ដែរ !!!
– ក្នុង​ករណី​ណា​ក៏​ដោយ យើង​គួរចេះ​សាមគ្គី​គ្នា មិន​គួរ​ណា​បោល​ប្រាសអាយុ​រៀង​ខ្លួន​នោះ​ទេ ឬ​រត់​ជាន់​គេ​ឯង​ឱ្យ​ខ្លួន​បាន​រស់​នោះ​ទេ។ (ឃើញ​ថា ក្នុងឧបទ្ទវហេតុ​នៅ​ថ្ងៃ​បុណ្យ​អុំទូក​នោះ មាន​បងប្អូន​យើងខ្លះ​បាន​​ព្យាយាម​ជួយ​គ្នា​ដែរ តែ​ត្រូវ​អ្នក​ផ្សេង​ដើរ​ជាន់​ដដែល។ ត្រង់​នេះ​ខ្ញុំ​និយាយ​ដល់​អ្នក​ផ្សេង​នោះ)

តែ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​មក​នេះ គេ​មាន​បង្រៀន​នៅ​ក្នុង​សាលា​រួច​ទៅ​ហើយ ហើយ​ខ្ញុំ​ក៏​មិន​សង្ឃឹម​ថា អត្ថបទ​នេះ​នឹង​ជួយអ្វី​បាន​ដែរ។ បើ​ដូច្នេះ តើ​អ្នកបាន​​រត់​ជាន់​មនុស្ស​ស្លាប់ ​បាន​ប៉ុន្មាន​នាក់?

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to តើ​អ្នកបាន​​រត់​ជាន់​មនុស្ស​ស្លាប់ ​បាន​ប៉ុន្មាន​នាក់?

  1. អែម ចាន់​បុទុំ និយាយថា៖

    នារាត្រីថ្ងៃហ្នុងខ្ញុំបានទៅដើរលេងដែរ តែមិនបានទៅលេងកោះពេជ្រទេ ការដែលជាន់ក៏អត់មានដែរ😦

  2. ស៊ា វិចិត្រ និយាយថា៖

    លោកគ្រូ ញ៉ុមអត់បានទៅលេង ហើយក៏អត់បាន ទៅ​​រត់​ជាន់​មនុស្សដែល…ប៉ុន្តែ អ្វីដែលគួរអោយសោកស្តាយនោះ គឺមានប្អូនធម៌ញ៉ុមម្នាក់បានស្លាប់ រួមទាំងបងប្អូនជនរួមជាតិខ្មែរយើងជាច្រើននាក់ បានស្លាប់យ៉ាងអនោចអធម….
    សូមអោយវិញ្ញាណខណ្ឌ អ្នកទាំងអស់នោះបានទៅកាន់សុគតិភព….

    សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រមចំពោះក្រុមគ្រួសារសព និងក្រុមគ្រួសារអ្នករងគ្រោះ ក្នុងគ្រោះខាងលើ….

  3. KC និយាយថា៖

    http://www.everyday.com.kh/non_members/channels/news/khmer/2010/11/25l_21385_talk.htm.
    ខ្ញុំ​យល់ស្រប​ចំពោះ​អត្ថបទ​ព័ត៌មាន​ដែល អេវ៉ើរីដេយ បាន​ចុះផ្សាយនៅថ្ងៃនេះ។

  4. ក្មេងស្រែ និយាយថា៖

    បង្អើល​ថា​មាន​ពស់ ដូច​ជា​ធ្លាប់​លឺ​យាយខ្ញុំ​និយាយ​អំពី​ព្រឹត្តិការ​ប្រកួត​ប្រដាល់ (សំដែងល្ខោន?) នៅ​បាវិទ ហើយ​មាន​អ្នក​ចង់​ចេញ​មក​មុន​តែ​ចេញ​មិន​រួច ហើយ​ក៏​ស្រែក​បង្អៅថា​មាន​សត្វពស់! ខ្ញុំ​ពិត​ជា​យល់​ស្រប​ថា រឿង​នេះ​កើត​ចេញ​ពី​ការ​ស្លន់​ស្លោ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ពិតមែន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s