គម្រោង​វចនានុក្រម​ដាលីណា​បារាំង​ខ្មែរ​ដោយ​ប្រើ Java


ដោនឡូដ​សាក

គោលបំណង​បង្កើត​វចនានុក្រម​អេឡិចត្រូនិច​បារាំង​ខ្មែរ​ ខ្ញុំ​មាន​យូរមក​ហើយ។ ខ្ញុំ​ចង់​បង្កើត​វចនានុក្រម​មួយ​ដែល​ល្អ​ដូច​ Orkida ។ គ្រា​ដំបូងខ្ញុំ​បាន​សាល​ល្បង​បង្កើត​ក្នុង VB តែ​ក្រោយ​មក​ដោយ​សារ​ខ្ញុំចង់​ស្រាវជ្រាវបង្កើត​ប្រូក្រាមខាង​សំណង់​ដោយ​ប្រើ Java ព្រោះ​វា​ងាយ​ស្រួល​យក​ទៅប្រើ​នៅ​លើ OS ផ្សេង​ពី​ Windows, ខ្ញុំ​ក៏​ដូរ​មកសាក​ល្បង​បង្កើត​វចនានុក្រមនេះ​តាម Java វិញម្ដង។

លក្ខណៈ​ពិសេស​របស់​ប្រូក្រាម៖
– អាច​កំណត់​ទំហំ​អក្សរ ពុម្ព​អក្សរ និង​ពណ៌អក្សរ​បាន
– មាន​រូបភាព
– មាន​សំឡេង

ខ្ញុំ​ទើប​តែ​បញ្ចូល​បាន​ប្រហែល​ជា​៣០០​ពាក្យ​តែប៉ុណ្ណោះ។ នៅ​ពេល​ណា​ដែល​ខ្ញុំបញ្ចូល​ទិន្នន័យ​ចប់​សព្វគ្រប់ ខ្ញុំ​នឹង​ពិចារណា​ចែក​រំលែក​បទពិសោធន៍​សរសេរ​ប្រូក្រាម​នេះ។ ខាងក្រោម​នេះ​ជា screenshot បង្ហាញ​ពី​ប្រូក្រាម​នេះ។

ប្រូក្រាមវចនានុក្រម​ដាលីណា​បារាំង​ខ្មែរ​ពេល​បើក​ក្នុង Windows 7៖ ដើម្បី​ប្រូក្រាម​វចនានុក្រម​ដាលីណា សូម​ចុច Double click លើ Dahlina_Fr.jar ។ ដើម្បីឱ្យ Dahlina_Fr.jar អាច​ដើរ​បាន អ្នក​ត្រូវ​បញ្ចូល Java Runtime ទៅ​ក្នុង​ម៉ាស៊ីនរបស់​លោក​អ្នក​សិន

អ្នក​ប្រើប្រាស់​អ្នកកំណត់​ពុម្ព​អក្សរ ទំហំ​អក្សរ​និង​ពណ៌​អក្សរ​បាន៖ ក្នុង​រូប​ខាង​លើ​ខ្ញុំ​ប្រើ​ពុម្ព​អក្សរ Ang Daunsok របស់​លោក​កែវ​ ឈុន និង ពុម្ព​អក្សរ​ Khmer Angkulileka របស់​លោក ទឹម​ បឿន

ប្រូក្រាម​វចនានុក្រម​ដាលីណា​ពេល​បើក​ក្នុង​ Linux Ubuntu ៖ ដើម្បី​បើក​ប្រូក្រាម​នេះ​ក្នុង Ubuntu, ដំបូង​ត្រូវ​កូពី Dahlina_Fr.jar និង Config ទៅ​ដាក់​នៅ​លើ​ Desktop ។ បន្ទាប់​មក​ចូល​ទៅ​ Terminal: >> cd Desktop; >>java -jar Dahlina_Fr.jar

ការលំបាក

ក្នុង​ការ​ប្រើ​ Java ក្នុង​ការ​សរសេរ​ប្រូក្រាម​នេះ ខ្ញុំជួប​ការ​លំបាក​មួយ គឺ​ការពារ​ទិន្នន័យ​របស់ប្រូក្រាម។ ពិត​មែន​តែទិន្នន័យ​វចនានុក្រម​របស់​ប្រូក្រាម​វចនានុក្រម​ដាលីណា ត្រូវ​បាន Encrypt ដោយ​ប្រើ​ពាក្យ​សម្ងាត់ តែ​ការ​ស្វែងរក​ពាក្យ​សម្ងាត់​ចេញ​ពី​ប្រូក្រាម​នេះ​វិញ​ជា​ការងាយ​ណាស់។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

25 Responses to គម្រោង​វចនានុក្រម​ដាលីណា​បារាំង​ខ្មែរ​ដោយ​ប្រើ Java

  1. cheapiseth និយាយថា៖

    វចនានុក្រមនេះគួរអោយចាប់អារម្មណ៍ណាស់ សង្ឃឹមថាលោកគ្រូនឹងអាចបញ្ចប់វាបានដោយជោគជ័យ។

    និយាយចឹង ខ្ញុំនិងមិត្តភក្តិរួមជំនាន់ប៉ុន្នាននាក់ទៀត ក៏កំពុងគិតរៀបចំសរសេរវចនានុក្រមអេឡិចត្រូនិកផ្នែកសំណង់ (បារាំង-អង់គ្លេស-ខ្មែរ) តាមកម្មវិធី VB។ ចាំពេលសរសេរ…បើមានកន្លែងណាមិនច្បាស់…ខ្ញុំសុំការណែនាំពីលោកគ្រូផង។

    ពិសិដ្ឋ

    • Varin CHAN និយាយថា៖

      ពិសិដ្ឋ! បើនិយាយអញ្ចឹង អោយខ្ញុំសុំចូលរួមផង ខ្ញុំក៏ចង់អោយមានវចនានុក្រម​អេឡិចត្រូនិក​ផ្នែកសំណង់នេះ​ លេចចេញរូបរាងផងដែរ។ សង្ឃឹមថា ការតាំងចិត្ត​របស់​យើងនឹងជំរុញអោយវចនានុក្រមនេះ​សំរេច​បានជោគជ័យ​ដូចលោកគ្រូ​ វិចិត្រដែរ។
      ខ្ញុំគិតថាវានឹងជួយសំរួលដល់បងប្អូនខ្មែរ​យើង​ក្នុងការប្រើប្រាស់ភាសាខ្លួន​សំរាប់ការសិក្សា ក៏ដូចជាការងារផ្សេងៗផងដែរ។ ពិសេសជាងនេះទៅទៀត សង្ឃឹមថា​វានឹងអាច​ជួយបង្កើតភាពចុះសំរុងគ្នា​សំរាប់ការងារពួកគាត់​ដោយការ​ប្រើប្រាស់​ភាសា​ជាតិ​តែ​មួយ។

      ចាប់ផ្តើមពេលណា ប្រាប់គ្នាផង😀
      វ៉ារិន្ទ

  2. សាយ័ន្ត និយាយថា៖

    ខ្ញុំពិតជាចង់ឃើញលទ្ធផលរបស់ លោកគ្រូ និង សិទ្ធ ខ្លាំងណាស់!
    ខ្ញុំក៏ចង់រួមចំនែកដែរ ទោះបីជាខាងភាសាខ្ញុំនៅខ្វះខាតច្រើនក្តី ! សង្ឃឹមថានឹងអាចជួយបាន ផ្នែកណាមួយ ! ទាំងវចនានុក្រម របស់លោកគ្រូ និង គំរោងរបស់សិទ្ធ !

  3. ស៊ា វិចិត្រ និយាយថា៖

    ខ្ញុំពិតជាមានមោទនភាពណាស់ និងមានសេចក្តីសោមនស្សរីករាយ ដែលបានដឹង ក៏ដូចជាបានទទួលពត៌មានថា លោកគ្រូ ចិត្រ បានរៀបចំបង្កើតឡើងនូវវចនានុក្រម ​ដាលីណា​បារាំង​ខ្មែរ​ដោយ​ប្រើ Java.
    ដោយបានឃើញនូវការសាកល្បង់ របស់លោកគ្រូ, ខ្ញុំពិតជាសង្ឃឹមយ៉ាងមុតមាំថា វចនានុក្រម ​ដាលីណា​បារាំង​ខ្មែរ​ដោយ​ប្រើ Java នឹងត្រូវបានសរសេរបញ្ចប់ដោយជោគជ័យ… នឹងទទួលបាននូវការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ធាន….

  4. posoky និយាយថា៖

    ខ្ញុំចង់បានfont Ang Daunsok លោក វិចិត្រ អាចជួយ ​Upload បានទេ?

  5. សុផាត និយាយថា៖

    ជូនពរឲ្យលោកគ្រូទទួលបានជោគជ័យ!🙂

  6. ប្រាក់ សុភី និយាយថា៖

    ពិត​ជា​អស្ចារ្យ​ចំពោះ​ស្នាដៃ​នេះ ខ្ញុំ​គាំទ្រ អ្វី​ដែល​សប្បាយ​​ជាង​នេះ​ទៅ​ទៀត​នោះគឺ​លោក​គ្រួ​ប្រើ​ Java! ចំពោះការ​ពិបាក​របស់​លោក​នោះ​ខ្ញុំ​គិត​ថាមិន​មាន​បញ្ហាអីនោះសម្រាប់ការ​ទិន្នន័យ ខ្ញុំ​សូម​ផ្ដល់គំនិត​ដល់​លោក​គ្រួ​ គឺ​ត្រូវ​Encrypt ទាំង Key និង​ Data របស់វា​ទើប​មាន​សុវត្ថិភាព។

    Encrypt នេះ​គឺ​ត្រូវ​ប្រើ​ Algorithm របស់​លោក​គ្រួរ លោក​គ្រួ​អាច​មើល​ពីគំនិត​នៅទីនេះ
    http://www.di-mgt.com.au/rsa_alg.html
    http://www.mycrypto.net/encryption/crypto_algorithms.html

    • វិចិត្រ និយាយថា៖

      data របស់វចនានុក្រម​នេះ ​ខ្ញុំបាន encrypt វា​ដោយ​ប្រើ​ algorithm “Password Based Encryption” ។ ដើម្បី decrypt វា​មក​វិញ ទាល់​តែ​ស្គាល់​ password នោះ។ តែ​បញ្ហា​គឺ​ថា ខ្ញុំ​ត្រូវ​តែ​ save Password នោះ​នៅក្នុង​ប្រូក្រាម .jar ។ Java compile កូដ​របស់​យើង​ជា Bytecode, Bytecode គេ​អាច​ reverse មក​វិញ​ដោយ​ងាយរឺ​មិន​អ៊ីចឹង​ទេ ប្រើ​ប្រូក្រាម ដូចជា Java Class File Disassembler យើង​អាច​អាន​ String របស់ Password បាន​ដោយ​ងាយ។

      ខ្លះ​គេ​ធ្វើ Obfuscate ទៅ​លើ​កូដ ខ្លះ​គេ​ Compile ជា native code ។ សុភីធ្លាប់​សាក​របស់​អស់ហ្នឹង​ទេ?

  7. posoky និយាយថា៖

    អរគុណច្រើន

  8. សំបូរ និយាយថា៖

    ខ្ញុំសូមអរគុណចំពោះសន្ដានចិត្តរបស់លោកគ្រូដែលតែងតែចូលរួមចំនែកជួយកូនខ្មែរ ។ ម្យ៉ាងវិញទៀត ខ្ញុំចង់បាន font Ang Daunsok នេះដែរ តើលោកគ្រូ អាចជួយ ផ្ញើរវាមកខ្ញុំតាម e-mail បានទេ? សូមអរគុណទុកជាមុន។

  9. nirkkonkhmer និយាយថា៖

    សូមជួនពរលោកគ្រូអោយបានជោកជយ័នៅក្នុងគ្រប់កិច្ចកាងារទាំងកូនខ្មែរត្រូការលោកគ្រូបង្រៀនច្រើនាក់ណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s