ថតរូប៖ បញ្ហា​ Chromatic Aberration របស់ lens នេះ


nikon d5000+ Tamron 18-200mm

រូប​ខាង​លើ​នេះ​ខ្ញុំ​ថត​ដោយ​ប្រើកែវ Tamron 18-200mm ។ បើ​យើង​ពិនិត្យត្រង់​ផ្នែក​កណ្ដាល​ខាង​លើ​ ត្រង់​គែម​ទង​ផ្កា​របស់ប្ល៊ែកប៊ែរីដែល​ក្រៀម យើង​ឃើញ​មាន​ពណ៌​ឥន្ទធនូ។ បាតុភូទនេះ​ហៅ​ថា Chromatic Aberration ។ បញ្ហានេះ​ជា​ចំនុច​ខ្សោយ​របស់កែវ។ កែវ​ដែល​ថ្លៃ​មាន​សមត្ថភាព​កាត់​បន្ថយ chromatic aberration បាន​ច្រើន​។

សំនាង​ល្អ​រូប​ខាង​លើ​នេះ បញ្ហា Chromatic aberration នេះ​បាន​កើត​ឡើង​ក្នុង​កន្លែង​ដែល​នៅ​ក្រៅ​ចំនុចកំនុំ (focus) ។

Chromatic aberration : chroma=ពណ៌; aberration: បែក​, ងាក។ Chromatic aberration បែក​ពណ៌។

បាតុភូទ​នេះ​កើត​ឡើង​ដោយ​សារសន្ទស្សន៍របស់​កញ្ចក់​មានតម្លៃ​ប្រែប្រួល​តាម​ពណ៌​ពន្លឺ។ ដោយ​សារ​សន្ទស្សន៍​ខុស​គ្នា ដូច្នេះ​ចំងាយ​កំនុំ​របស់​ពណ៌​នីមួយៗ​ក៏​ខុសគ្នា​ដែរ ដូច្នេះ​ហើយ​ទើប​រូប​ដែល​ថត​បាន​ព្រាក​ ឬ​ច្បាស់​តែ​ពណ៌​ណា​មួយ ដោយពណ៌​ផ្សេង​ទៀត​មិន​នៅ​ក្នុង​កំនុំ (out of focus)។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s