លំហាត់​សតលីស​សម្រាប់​ការ​ប្រលង​អូឡាំព្យ៉ាដ​គណិតវិទ្យា​អន្តរជាតិ​២០០៩​(1)


ចូរកំណត់ចំនួនគត់ k ធំបំផុត ដែលអំណះអំណាងខាងក្រោមពិតជានិច្ច៖
គេឱ្យត្រីកោណមិនសូន្យសាមញ្ញចំនួន២០០៩មួយក្រុមណាមួយ។ នៅក្នុងត្រីកោណនីមួយៗ គេ​លាប​ពណ៌​ជ្រុង​ទាំង​៣​របស់​វា ដែល​ជ្រុង​មួយ​មាន​ពណ៌ខៀវ ជ្រុង​មួយ​មាន​ពណ៌​ក្រហម និង​ជ្រុង​មួយ​ទៀត​មាន​ពណ៌​ស។ ឥលូវ​នេះ​ចំពោះ​ពណ៌​នីមួយៗ​ដាច់​ដោយ​ឡែកពីគ្នា យើង​រៀប​រង្វាស់​ជ្រុង​ត្រីកោណ​តាម​លំដាប់​លំដោយ។ យើង​ទទួល​បាន

b_1 \le b_2 \le \dotsi \le b_{2009} រង្វាស់ជ្រុងមានពណ៌ខៀវ
r_1 \le r_2 \le \dotsi \le r_{2009} រង្វាស់ជ្រុងមានពណ៌ក្រហម
និង w_1 \le w_2 \le \dotsi \le w_{2009} រង្វាស់ជ្រុងមានពណ៌ស។

នោះមានសន្ទស្សន៍ j ចំនួន k ដែលផ្ទៀងផ្ទាត់ b_j,r_j,w_j ជារង្វាស់ជ្រុងត្រីកោណមិនសូន្យមួយ។

ចំលើយ

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គណិតវិទ្យា​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

8 Responses to លំហាត់​សតលីស​សម្រាប់​ការ​ប្រលង​អូឡាំព្យ៉ាដ​គណិតវិទ្យា​អន្តរជាតិ​២០០៩​(1)

  1. khmerbirder និយាយថា៖

    វិចិត្រ៖ សរសេរ​ថា “អូឡាំផ្យា” ឬ “អូឡាំប៉្យា” យ៉ាង​នេះ​បាន​ដែរ​ឬ​អត់? ម៉េច​ចាំ​បាច់​យក “ព” មក​សម្លាប់? ជួយ​ពន្យល់​ផង ។ អរគុណ

    • វិចិត្រ និយាយថា៖

      ខ្ញុំមិន​ដឹង​ដែរ ប្រហែល​ធ្លាប់​ឃើញ​គេ​សរសេរប្រើអក្សរ ព ក៏​សរសេរតាមគេ​អ៊ីចឹង​ទៅ។
      ឬប្រហែល​មក​ពីពាក្យ​នេះ​ដូចគ្នា​នឹង​ពាក្យ អូឡាំពិច/អូឡាំពិក សរសេរប្រើ ព ដូច្នេះ ក៏​ប្រទាញឱ្យ​ដៃ​សរសេរ ព ក្នុង olympiad ដែរ​ទៅ😀

      • បញ្ញា និយាយថា៖

        តាមខ្ញុំដឹង ប្រហែលមកពីពាក្យទាំងនោះ គេកម្ចីបរទេសមក។ P(បារាំង)=ព, C(បារាំង)=ក ហើយពាក្យទាំងនោះ ត្រូវបម្លែងម្ដងបន្តិចៗធ្វើជាភាសាច្បាស់មួយក្នុងអក្សរខ្មែរ ដួចពាក្យ អង់គ្លេស=Angelas (បារាំង) or English(អង់គ្លេស)ជាដើម។ នេះគ្រាន់តែជាការវិភាគរបស់ខ្ញុំប៉ុណ្ណោះ!

    • Sothea Rith និយាយថា៖

      គេ​សម្លាប់ជើងយ (្យ)​ ទេតើ មាន​បាន​សម្លាប់ ព​ ឯណា!!!

  2. khmerbirder និយាយថា៖

    អរគុណ​វិចិត្រ! ខ្ញុំ​ក៏​ឃើញ​គេ​សរសេរ​លើ​ឆាក​នៃ​ក្រុមហ៊ុន​ហង្សមាស​ដែរ តែ​អត់​ដឹង​មូលហេតុ ហើយ​ទើប​លោក​ដាក់​ប្រកាស ក៏​ឆ្លៀត​សួរ​ទៅ​ក្រែង​បាន​ដឹង​ហេតុផល​ខ្លះ ។ អរគុណ​សម្រាប់​ការ​ពន្យល់​នេះ ។

  3. siensoksan និយាយថា៖

    ​ខ្ញុំគិតថា វា​មិនមែនជារឿងអ្វីចំឡែកទេគ្រាន់តែជាការយកតំរាប់តាមគ្នានោះ។ តែខ្ញុំជឿថាកំហុសវាតែងតែជៀសមិនរួចនោះទេ។សូម្បីតែវចនានុក្រមក៏នៅតែមានកំហុស ចុះទំរាំតែយើងជាមនុស្ស។ គ្មាននរណាម្នាក់ឥតខ្ចោះនោះទេ។ សូមអរគុណសំរាប់អ្នកដែលបានចូលរួមក្នុងការអភិវឌ្ឍន៏យ៉ាងច្រើនមហិមា ដែលជាបុក្គលមួយរូបដ៏ឆ្នើមគួរកោតសរសើរ។

  4. rainymathboy និយាយថា៖

    តាមពិតទៅ សញ្ញាមូសិកទន្ត ត្រង់នេះ គឺនៅចំពីលើ “្យ” ទេ…

  5. lim taosin និយាយថា៖

    ​ខ្ញុំគិតថា ក្នុងការអភិវឌ្ឍន៏យ៉ាងច្រើនមហិមានេ:វាល្អណាស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s