ធ្វើ​លិខិត​ធានា​ចិញ្ចឹម​ប្រពន្ធ!!


នៅ​ប្រទេស​បារាំង ដល់​តែច្បាប់​ច្រើន​ពេក​ទៅ​ សូម្បី​តែ​ប្រពន្ធ​ខ្លួន​ឯង ក៏ត្រូវ​តែ​ធ្វើ​លិខិត​ធានា​ចិញ្ចឹមដែរ​។
ដើម្បី​អាច​ស្នាក់​នៅ​ប្រទេស​បារាំង​បាន ទាល់​តែ​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់។ ខ្ញុំ​មាន​បួក​ពី​រដ្ឋាភិបាល​បារាំង តែ​ប្រពន្ធ​របស់​ខ្ញុំ​គ្មាន។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​សរសេរ​លិខិត​ខាង​លើ​នេះទៅ​កាន់ préfecture ដើម្បី​បញ្ជាក់​ថា ខ្ញុំ​ធានា​ចិញ្ចឹម​នាង ទើប​នាង​អាច​ទទួល​បាន​បណ្ណ​ស្នាក់​នៅ​បាន។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

23 Responses to ធ្វើ​លិខិត​ធានា​ចិញ្ចឹម​ប្រពន្ធ!!

  1. សុច័ន្ទ និយាយថា៖

    លោកគ្រូ ខ្ញុំនៅនេះក៏ត្រូវធ្វើចឹងដែរ😀

  2. និមល និយាយថា៖

    ហេតុអ្វី​ត្រូវ​បិទ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ធ្វើ​អី​លោក​គ្រូ?

    • វិចិត្រ និយាយថា៖

      មាន​គេ​និយាយ​ថា បើ​គេ​ដឹង​ពី​យើង​ច្រើន​ពេក​ នោះ​យើង​មិន​សូវ​សុវត្ថិភាព​ទេ
      គេ​ស្គាល់​ឈ្មោះ​យើង ស្គាល់​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ស្គាល់​អាសយដ្ឋាន​អ៊ីមេល គេ​អាច​ធ្វើ​អ្វី​ផ្ដេស​ផ្ដាស​មក​លើ​យើង​បាន។

      ប្រហែល​ពិត​ដូចគេ​និយាយ​មែន។ ថ្ងៃ​មួយ​ខ្ញុំ​បាត់​កាតធនាគារ ខ្ញុំ​ទូរសព្ទ​ទៅ​អោយ​គេ​បិទ​គណនី គេ​សួរ​តែ​ឈ្មោះ និង​ថ្ងៃ​ខែ​ឆ្នាំ​កំនើត​តែ​ប៉ុណ្ណោះ។

      ប្រហែល​មាន​រឿង​ច្រើន​ទៀត ដែលខ្ញុំ​អាច​ស្មាន​មិន​ដល់​ ដូច្នេះ​ប្រសើរ​បំផុត គួរ​កុំ​ប្រថុយ ជឿ​តាម​គេ​សិន​ទៅ😀

      គេ​និយាយ​ថា ព័ត៌មាន​ដែល​មិន​គួរ​ចែក​រំលែក​លើ​ internet មាន៖
      – ថ្ងៃខែឆ្នាំ​កំនើត
      – អាសយដ្ឋាន
      – …

      ដូច​ជា​ពេល​ខ្លះ ច្រលំ​សរសេរ​ក្នុង Facebook ថា ស្អែក​ទៅ​ដើរ​លេង​កំពង់សោម។ ស្អែក​ឡើង​ត្រលប់​មក​ផ្ទះ​វិញ រលីង!!!

      • សុភា និយាយថា៖

        ខ្ញុំធ្លាប់មើលទូរទស្សន៏ គឺអាចមានរឿងធ្ងន់ធ្ងរមែន។
        នៅបារាំង មានអ្នកលួចឈ្មោះ លួចអាស័យដ្ឋានណឹង យកទៅបើក Account ធានាគា រួចចាយលុយជំពាក់ធានាគា រហូតដល់ គេមកទារ គេមកទាម្ចាស់ដើម។ ហើយនៅពេលដែលម្ចាស់ដើមកំពុងតែផ្តឹងតវ៉ា គេបិទមិនអោយប្រើ Account ដោយទាំងរបស់ម្ចាស់ដើមទៅទៀត។

  3. ឧត្តម និយាយថា៖

    នៅភ្នំពេញក៏ចឹងដែរ! ត្រូវសន្យាចិញ្ចឹមគេ ទើបគេព្រមស្រលាញ់! ហាសហាស😆
    ចេះតែមានហ្មង!

  4. pisitnseiha និយាយថា៖

    អីក៏មេះៗ

  5. សុភា និយាយថា៖

    ច្បាប់ណឹងគេទើបតែចេញពេលណាទៅ? ស្រុកបារាំងឡូវចេះតែមានហើយ។ ខ្ញុំមានលុយហើយក៏នៅតែយាប់ដែរ វាចេញតែច្បាប់ថ្មីៗរហូត

    • វិចិត្រ និយាយថា៖

      សង្ស័យ​តែមាន​យូរមក​​ហើយ

      អ្នក​មាន​លុយ​ប្រាក់​ខែ​ពាន់​ៗដូច​ភា អីហ្នឹង​ត្រូវ​តែកាប់​សាច់​អ៊ីចឹង​ហើយ ដើម្បី​យក​មក​ជួយអ្នក​​បាន​បួក​តិច​ៗ​ដូច​ពួក​ខ្ញុំ :D​

  6. សាយ័ន្ត និយាយថា៖

    ពិតជាសម្បូរបែបមែន ស្រុកគេ! ហាហា

  7. posoky និយាយថា៖

    ខ្ញុំមិនសូវដឹងដែរនៅអាមេរិច តែលឺថា ប្រពន្ឋមានសិទ្ឋអោយប្តីចិញ្ចឹម ឧបមាថាប្រពន្ឋអត់មានការងារធ្វើ អាចអោយរដ្ឋាភិបាលកាត់លុយប្តី ផ្ញើជាសែកមកដល់ដៃប្រពន្ឋរាល់ខែ ។ បើអីចឹងមែនច្បាស់ជាត្រូវយល់ចិត្តប្រពន្ឋថែមទៀតហើយ ខ្លាចគេខឹងគេទាមទាសិទ្ឋចិញ្ចឹម អស់លុយទទេរមិនខាន។

  8. khmerbirder និយាយថា៖

    មិន​បាច់​ដាក់​ច្បាប់​ហ្នឹង​នៅ​ស្រុក​ខ្មែរ​ទេ ព្រោះ​ស្រុក​ខ្មែរ​វា​ជា​ប្រពៃណី​ហើយ ឲ្យ​តែ​ស្ត្រី​ណា​ព្រម​រៀបការ​នឹង​បុរស​ណា​ម្នាក់​នោះ គឺ​គេ​ត្រូវ​ឲ្យ​បុរស​នោះ​សន្យា​ថា​នឹង​ចិញ្ចឹម​គេ​អស់​មួយ​ជីវិត​អី​ចឹង​ទៅ បើ​បុរស​នោះ​មិន​ព្រម​ទេ ប្រាកដ​ជា​អត់​លិត​ហើយ ។ សំណាង​ខ្ញុំ​យក​មនុស្ស​ធ្វើ​ប្រពន្ធ​ មិន​ចាំបាច់​ចិញ្ចឹម​ទេ គេ​ចេះ​រក​ស៊ី​ខ្លួន​ឯង ហាហា…!

    • Monida និយាយថា៖

      លោក​និយាយ​នេះ​ស្តាប់ទៅដូច​ជា​ទើស​ត្រចៀក​ដល់​ហើយ វា​ហាក់​ដូច​ជា​វាយ​ប្រហារ​ដល់​នារីដទៃ​ពេក​ហើយ។ នារី​ដទៃ​ដែល​រស់​ដោយសារប្តី ក្រៅ​ពី​ភរិយាលោក បើតាម​វាចារ​របស់​លោក​ប្រហែល​មិនមែន​ជា​មនុស្ស​ទេ​មើលទៅមែនទេ!? នៅក្នុង​សង្គម​ខ្មែរទើបតែ​ជំនាន់​ក្មេងៗ​ឥឡូវ​ទេ​មើល​ទៅ​ដែល​ស្រីៗ​ចេះ​ធ្វើ​ការ​រក​លុយ​ដូច​បុរស​ បើកាល​ពី​សម័យមុន ជំនាន់​តាយាយ​ខ្ញុំ (ប្រហែល​ជាជំនាន់​តាយាយ​លោក​ដែរក៏មិនដឹង​) ​ប្រហែលជា​៩០%ហើយនៅផ្ទះ​មើលតែកូន​ ធ្វើម្ហូប… ប្រហែល​ជា​តាៗនៅ​ជំនាន់​នោះ​មិន​បាន​យក​មនុស្ស​ធ្វើជា​ប្រពន្ធ​ទេ​មើលទៅ…lol​​
      បើទោះ​បី​ជា​ភរិយា​លោក​ធ្វើការ​រក​ស៊ីចិញ្ចឹមជីវិត​ដោយខ្លួនឯង​ក៏​ដោយក៏​នាង​នៅ​តែ​មាន​ឈ្មោះ​ថា​ប្តី​ចិញ្ចឹម​ដូច​តែ​នារី​ដទៃ​ដែរ។ នៅក្នុង​សង្គម​ខ្មែរ ប្តី​ប្រហែល​ជា​មិន​អាច​ទុក​ប្រាក់​ខែ​ខ្លួនឯង​ទេ​មែន​ទេ!? បើ​មែន​ច្បាស់​ជា​ចូល​ដល់​រឿង​ ទុក្ខស្រី​ប្តីកាន់​លុយ​មិន​ខាន!!😀 ​

      • ញឹក បុរិន្ទ និយាយថា៖

        ត្រឹមត្រូវ khmerbirder! មិន​បាច់​ដាក់​ច្បាប់​ហ្នឹង​នៅ​ស្រុក​ខ្មែរ​ទេ
        នៅស្រុកខ្មែរខ្លាំងជាងហ្នឹងទៀតណ៎ ។
        ពេលបើកប្រាក់ខែមក អោយទៅប្រពន្ធអស់ៗ ។​ អាហ្នឹងជាច្បាប់អី?

        Monida ក៏ត្រឹមត្រូវដែល នៅក្នុង​សង្គម​ខ្មែរ ប្តី​មិនអាចទុកប្រាក់ខែខ្លួនឯងទេ។

        ចឹងហើយបានគេថាប្រពន្ធគឺជាធនាគារ ដែលដាក់លុយចូលហើយមិនងាយដកវិញ និងគ្មានការប្រាក់ទៀតផង។
        ចឹងហើយបានជាខ្ញុំមិនហ៊ានយកប្រពន្ធ ខ្លាចគេធើបាប។

  9. sambatt និយាយថា៖

    ប្រទេសជឿនលឿន មានច្បាប់់ការពារពលរដ្ឋគ្រប់់បែបយ៉ាង
    តែក៏ការពារផលប្រយោជន៏រដ្ឋដែរ ដូចការធានាប្ដីឫប្រពន្ធមកពីស្រុកក្រៅ
    ត្រូវតែមានការងារអចិន្រ្តៃដែលមានប្រាក់់ខែគ្រប់់គ្រាន់់ ទើបអាចធានាបាន ។
    ហើយការធានាប្រពន្ធឫប្ដី គឺជាកិច្ចសន្យាចិញ្ចឹមក្នុងកំឡុង១០ឆ្នាំ គឺថាក្នុងកំឡុងដប់់
    ឆ្នាំហ្នុង បើប្រពន្ធ ឫប្ដី ចាកចេញពីខ្លួនទៅជួលផ្ទះនៅតែឯង មិនមានការធ្វើ ហើយទៅសុំ
    រដ្ឋអោយផ្ដល់់លុយចិញ្ចឹម គឺមិនបានទេ មុខជាគេមករករឿងអ្នកធានាហើយ។ដូច្នេះច្បា់់គេ
    បង្កើតនេះគឺមានប្រយោជន៏ដល់់រដ្ឋ ច្រើន តែប្រទេសជឿនលឿនមិនដូចប្រទេសក្រីក្រ
    ដែលមិនអាចចិញ្ចឹមអ្នកគ្មានការងារធ្វើនោះទេ ព្រោះគេអាចចិញ្ចឹមគ្រប់់ពលរដ្ឋរបស់់គេទំាងអស់់ដែលគ្មានប្រាក់់ចំណូលសោះ ដោយផ្ដល់់
    ប្រាក់់ក្នុងមួយខែៗអោយល្មមអាចរស់់នៅបាន គ្រាន់់តែមិនអាចសល់់។ប៉ុន្តែក្នុងចំណោមអ្នកដែលរដ្ឋចិញ្ចឹមនោះ(ក្នុងប្រទេសកាណាដាប្រហែល
    មានចំនួនពីរលាននាក់់) សឹងតែពាក់់កណ្ដាលលួចរកការងារក្រោមតុធ្វើ ដើម្បីរស់់សល់់លុយនឹងគេ ៖រដ្ឋដឹងតែធ្វើអីគេមិនកើត ដល់់ចឹង មានតែដាស់់តឿនឫជួយរក
    ការងារអោយគេធ្វើ ជាពិសេសយុវជនយុវនារីដែលមានកំលំាងកំហែងធ្វើការ ខុសពីចាស់់ៗ។
    នៅខេត្តអង់់គ្លេស គេហៅពួកអ្នកទំាងនោះថាអ្នកស៊ី welfare ឯនៅខេត្តកេបិក គេហៅ
    អ្នកទំាងនោះថាអ្នកស៊ីAide។ជាមួយចាស់់ៗ មិនហ៊ានថាគាត់់ស៊ីAideឫ welfareទេ..ចឹងមានតែ និយាយថាគាត់់ពិសាAide,Welfare។
    ដំណាក់់កាល”ស្រី យឹតយោងប្ដី “គេថា “សំណាបយោងដី ស្រីយោងបុរស”
    តែក៏មានដំណាក់់កាល៖”សំណាបយោងដី ប្ដីយោងប្រពន្ធ ” ដែរ។

  10. peehs07 និយាយថា៖

    ខ្ញុំចង់បានតែប្រពន្ធ ចិញ្ចឹមប្តីទេ!

  11. សិរី រង្សីចក្រីអវតា និយាយថា៖

    តាមខ្ញុំគិត វាគ្មានអ្វីប្លែកទេ ! ដោយសារតែសង្គមមនុស្សមានកើតបញ្ហាUpdate ច្រើនពេក នោះច្បាប់ក៏ត្រូវ Update ជាប្រចាំថ្ងៃដែរ ដើមុ្បីទប់ស្កាត់បញ្ហាក្នុងសង្គមមនុស្ស ។ ជាឧទាហរណ៍ នៅស្រុកខ្មែរយើងវិញ ដោយសារតែព្រៃឈើជិតវិនាសអស់នោះទើបគេបង្កើតច្បាប់ការពារព្រៃឈើ ! សត្វមច្ឆាក្នុងទឹកជិតផុតពូជន៍ ទើបមានច្បាប់ ការពារមច្ឆា ! បញ្ហាពុករលួយក្នុងស្រុកកើតមានច្រើនពេកទើបចេញច្បាប់ការពារអំពើបុករលួយ !
    បញ្ហាទន្ទ្រានដីធ្លីកើតមានច្រើនពេក ទើបមានច្បាប់ការពារដី និង ព្រៃ !
    ជាទូទៅច្បាប់វារីកចម្រើនតាមបញ្ហាកើតមានក្នុងសង្គម ! ប៉ុន្តែនៅមានច្បាប់មួយទៀតដូចគេមិនទាន់បង្កើត ! ហើយប្រហែលជាមានភាពអនន្តនៃពេលវេលាបង្កើត ! តើអ្នកដឹងថាជាច្បាប់អីទេ ? គឺច្បាប់មេគ្រួសារ ! គឺគាត់មិនព្រមប្រគល់តំែណងនេះដល់កូនចៅជំនាន់ក្រោយចូលរួមកាន់ទាល់តែសោះ ! ទោះបីជាកូនចៅទាំងនោះមានគ្រួសារហើយក៏ដោយ ! មានន័យថាបុគ្គលម្នាក់ដែលគាត់ជាអ្នកគ្រប់គ្រងនៅក្នុងគ្រួសារ រឺ ហៅថាជាមេគ្រួសារ គឺគាត់នៅចង់តែគ្រប់គ្រងគ្រួសារនោះតែម្នាក់ឯង គឺមិនអនុញ្ញាតិអោយបុគ្គលថ្មីជំនួសគាត់ ឡើយទោះបីជាការដឹកនាំរបស់គាត់នោះពុំអាចអោយគ្រួសាររបស់គាត់រីកចំរើនក៏ដោយ ។
    សួរថាតើអនាគតនៃគ្រួសារមួយ ដែលមានមេគ្រួសារបែបនេះ នឹងមានវាសនាដូចម្តេចទៅ ?

  12. peehs07 និយាយថា៖

    អរគុណលោកគ្រូ វិចិត្រ ដែលបានដាក់ប្រធានបទនេះមក ដើម្បីជជែកគ្នា និងអរគុណ សិរី ដែលទើបានបញ្ចេញមតិចុងក្រោយនេះ !
    ខ្ញុំបាននិយាយថា “ខ្ញុំចង់បានតែ ប្រពន្ធចិញ្ចឹមប្តីទេ” បើស្តាប់មើលទៅ ហាក់ដូចជា ចង់ឱ្យប្រពន្ធចិញ្ចឹមប្តីហើយមើលទៅ តែចំពោះខ្ញុំវិញ មិនដូច្នោះទេ គឺយើងចង់ឱ្យ ប្រពន្ធចេះដឹងទុក្ខធុរៈប្តីទៅវិញទេ ទុក្ខធុរៈយ៉ាងម៉េច ? គឺចង់បាន ឱ្យប្រពន្ធចេះ គក់ច្របាច់, ចេះបោសអង្វែល, ចេះថ្នមចិត្ត, ចេះការពារមុខមាត់ កិត្តិយស, ចេះលើកតំកើងមុខមាត់ប្តី, ចេះរក្សាការពារប្តីគ្រប់យ៉ាង ឧទាហរណ៍ ដូចជាៈ បើប្តីធ្វើកិច្ចការងារ បំរើសង្គម បំរើប្រទេសជាតិ បំរើសាសនា ប្រពន្ធក៏ត្រូវយល់ ត្រូវចេះ អំពីកិច្ចការនោះដែរ ឬបើប្តីធ្វើអំពើល្អៗ ប្រពន្ធក៏ត្រូវធ្វើអំពើល្អៗដូចប្តីដែរ ជាពិសេស ប្រពន្ធត្រូវមានចិត្ត ស្មោះត្រង់ ! មិនថាអញ្ចឹង ? តែមិនទាន់ដឹងថា ខាងស្ត្រីជាប្រពន្ធ គេចង់បានអ្វីដែរទេ ? ប៉ុន្តែប្រហែលជាភាគច្រើនណាស់ គេយកទឹកលុយជាធំ! មែនទេ ? បើអត់លុយហើយ ប្រហែលជាអត់អ្វីៗទាំងអស់! មែនទេ ?

    ចំណែកលោក សិរី និយាយត្រឹមត្រូវហើយ ប្តីជាមេគ្រួសារហើយ មិនងាយផ្ទេរដំណែងនេះ ទៅឱ្យប្រពន្ធកូនទេ! មែនទេ? ចង់ក្តោបក្តាប់តែម្នាក់ឯង ទោះបីធ្វើការកើត ឬមិនកើតក្តី ចង់កាន់ដំណែងហ្នឹងតែរហូត នេះជាទម្លាប់អាក្រក់ណាស់ ! មែនទេ? អាហ្នឹងមកពីអី ? ខ្ញុំជឿថា មកពីតម្រិះការចេះដឹង វាតិចតួច វានៅមានកំណត់ នៅឡើយ ។

    ខ្ញុំសូមឧទហរណ៍ថាៈ មនុស្សយើង ដែលមានអារម្មណ៍ ប្រច័ន្ទក្តី, ច្រណែនក្តី, និន្ទារគេក្តី, រករឿងប្រទុស្តសរាយគេក្តី, ប្រើអំពើហឹង្សាក្តី, ឬធ្វើសង្គ្រាមកាប់សម្លាប់គេក្តី មនុស្សនោះ ច្បាស់ជា មិនមានការសិក្សាអបរំគ្រប់គ្រាន់ ឬការសិក្សាអបរំ មិនទាន់ដល់កម្រិត ដែលអាចគួរទុកចិត្តខ្លួនឯងបាន! មែនទេ ? បើមនុស្សនោះ ចេះគ្រប់គ្រាន់វិញ ច្បាស់ជាមិន ចេះប្រច័ន្ទទេ ឥឡូវយើងក្រលេខមើល ប្តីដែលប្រច័ន្ទប្រពន្ធ ឬប្រពន្ធដែលប្រ័ន្ទប្តី ច្រឿនតែរូបរាងគាត់ មិនស្អាតនិងគេ រីឯអ្នកនយោបាយវិញ ក៏ដូច្នោះដែរ ! មែនទេ ?

  13. peehs07@sbcglobal.net និយាយថា៖

    ខ្ញុំសូមបន្ថែមបន្តិចទៀតៈ ដើម្បីចៀសវាងនូវបញ្ហា ទាំងឡាយខាងលើបាន, មានតែការសិក្សាអបរំទេ ដែលអាចគេចផុត ឬបន្ថយមញ្ហាមួយកំរិតធំបាន, មែនទេ ? បុរសក្តី ស្ត្រីក្តី ក្មេងក្តី ចាស់ក្តី មានបញ្ហាដូចខាងលើ ស្ទើរគ្រប់ៗគ្នា មានតែតម្រិះវិជ្ជាទេ ដែលអាចជួយកែរសម្រួល និងបន្ធូបន្ថយ ឬកាត់បន្ថយ ទុក្ខទាំងនោះបាន ។ មនុស្សយើងម្នាក់ៗ តែងមានចំណុចខ្សោយ និងចំណុចខ្លាំងរៀងៗខ្លួន គ្មានពីណាល្អឥខ្ចោះ ឬអាក្រក់ឥតខ្ចោះនោះទេ ! កាលប៉ុន្មានថ្ងៃមុននេះ បានមើលធម៌ក្នុងសាសនា ព្រះពុទ្ធ មានចែងថា មនុស្សយើងមាន ៤ យ៉ាងគឺ៖ មនុស្សទេវោ មនុស្សតិរិច្ឆានោ មនុស្សបេត្តោ និង មនុស្សនិរយោ បន្ទាប់ពីមើលយល់ន័យ នៃមនុស្សទាំង ៤ ប្រភេទនេះហើយ យើងអាចសម្គាល់ខ្លួនយើងម្នាក់ៗបានថា ខ្លួនយើងហ្នឹងនៅចំមនុស្សប្រភេទណា ហើយធ្វើយ៉ាងណា ឱ្យរួចចាកផុតនូវ អំពើបាបកម្មទំាងនោះបាន ។ នៅប៉ុស្តខ្ញុំមាននិយាយវែកញែក អំពីរឿងហ្នឹងក្បោះក្បាយណាស់ សូមអញ្ជើញចូលមើល http://khm4education.wordpress.com ត្រង់ប្រធានបទ ដែលនិយាយអំពីរឿង ព្រះថេរៈមាល័យ និមន្តហោះចុះទៅមើលឋាននរក រួចហើយនិមន្តឡើងមក ឋានមនុស្សលោកវិញ ដោយពាំនាំនូវបណ្តាំ របស់សត្វនរកទាំងឡាយ មកប្រាប់ញាតិមិត្ត នៅឯឋានមនុស្សលោកយើងនេះ ដើម្បីឱ្យចេះខ្លាចអំពើបាប ហើយខិតខំធ្វើតែអំពើល្អ ជាដើម។ល។

  14. រមនា និយាយថា៖

    បើតាមទ្រឹស្តីរបស់សាសនាកាតូលិក ព្រះជាម្ចាស់បង្កើតផែនដីនិងមនុស្ស សត្វទាំងឡាយ ដោយសារតែអំពើបាបឬអំពើក្បត់របស់មនុស្ស ទើបធ្វើអោយព្រះជាម្ចាស់ខ្ញាល់ រួចដាក់ទោស រហូតមកដល់សព្វថ្ងៃ ។

    អញ្ចឹងមានជីវិតគឺមានទុក្ខ មានប្រពន្ធត្រូវចិញ្ចឹមគេ! ព្រោះគេបានលះបង់អ្វីៗមករួមរស់នៅជា មួយយើងនឹងដើរតាមយើងអស់មួយជីវិត !

  15. កួរ​ស្រូវ និយាយថា៖

    រូប​គ្មាន​ព្រលឹង (Avatar) គឺ​ជា​ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ប្រឌិត ផលិត​ឡើង​នៅ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​កំឡុង​ឆ្នាំ ២០០៩ ។​ ខ្សែភាពយន្ត​នេះ​ ទទួល​​បានការគាំទ្រ​និង​ការស្ងើច​​​សរសើរ​​ពី​​ទស្សនិក​ជន​ជាច្រើន​រយ​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​​។

    ខ្សែ​ភាពយន្ត​នេះ និយាយ​រៀបរាប់​ពី​​ហេតុការណ៍​ដែល​អាចកើត​មាន​ឡើង​នៅ​ក្នុង​​អនាគតកាល គឺ​នៅ​ក្នុង​​ឆ្នាំ ២១៥៤ ។ គឺ​ថា បើ​តាម​ការស្រមើស្រមៃ​របស់​អ្នក​និពន្ធ នៅ​ពេល​នោះ​ប្រហែល​ជា​មាន​​ក្រុមហ៊ុន​ជីក​យក​រ៉ែ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា RDA នឹង​ទៅ​ជីក​យក​រ៉ែ​ពិសេស​ម៉្យាង នៅ​ក្នុង​ភព​មួយ​ ដែល​​​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​ភព​ផែន​ដី​យើង​នេះ​។ ភព​នោះ​មាន​ឈ្មោះ​ថា Pandora ហើយ​រ៉ែ​ពិសេស​ដែល​ត្រូវ​ជីក​យក​នោះ​ គឺ​ជា​អង្គធាតុ​ unobtanium ដែល​ជា​អង្គធាតុ​នៃ​ការស្រមើស្រមៃ​រប​ស់​អ្នក​និពន្ធ​ ហើយ​ដែល​អ្នក​និពន្ធ​ចាត់ទុក​ថា​ ជា​អង្គធាតុ​ដ៏​មាន​តម្លៃ​ជាទី​បំផុត​។

    ក៏​ប៉ុន្តែ នៅ​ក្នុង​ភព Pandora នោះ មាន​សភាវៈ​ម៉្យាង​ ដែល​មាន​លក្ខណៈ​ពាក់​កណ្តាល​សត្វ និង​ពាក់​កណ្តាល​មនុស្ស​​រស់​នៅ​ទីនោះ​។ សភាវៈ​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រជារាស្ត្រ​​ប្រចាំ​ភព Pandora និង​​​ជា​កុល​សម្ព័ន្ធ​ Na’vi ។ កុល​សម្ព័ន្ធ​នេះ​រស់​នៅ​តាម​បែប​ធម្មជាតិ​សុទ្ធសាធ ដោយ​មិន​ពឹង​ពាក់​ទៅ​លើ​​​​ចំណេះ​ដឹង​​វិទ្យាសាស្ត្រ​-បច្ចេកទេស ដូច​ពួក​មនុស្ស​យើង​នៅ​លើ​ភព​ផែនដី​​នេះ​ឡើយ​។

    ហើយ​ដើម្បី​​ឲ្យ​បាន​ស្គាល់ច្បាស់​ពី​ជីវិត​​សត្វ​និង​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​​ភព Pandora ក្រុម​អ្នក​ប្រាជ្ញ​មួយ​ក្រុម​នៃ​ភព​ផែនដី ​បាន​បង្កើត​ជា​សំបក​រូប​កាយ​គ្មាន​ព្រលឹង​ម៉្យាង ដែល​​មាន​ភិនភាគ​និង​លក្ខណៈ​ជីវសាស្ត្រ​​ដូច​គ្នា​បេះបិទ​ទៅ​​នឹង​រូបកាយ​របស់​​ប្រជារាស្ត្រ​​នៃ​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព​នោះ​។ រូបកាយ​គ្មាន​ព្រលឹង​នោះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Avatar ដែលមាន​ប្រព័ន្ធ​ខួរក្បាល​អាច​ត្រូវ​តភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរក្បាល​របស់​មនុស្ស​នៃ​ភព​ផែន​ដី​។ ដូចនេះ​ នៅ​ពេល​​ដែល​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​រូប Avatar នោះ​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​របស់​អ្នកណា​ម្នាក់​នៃ​ភព​ផែនដី រូប​ Avatar នោះ​នឹង​ក្លាយ​ទៅ​ជារូបកាយ​​ទីពីរ​របស់​​មនុស្ស​នៃ​ភព​ផែន​ដី​ ពីព្រោះ​​បើ​មនុស្ស​នៃ​ភព​ផែនដី​គិត​និង​ឬ​ធ្វើ​សកម្មភាព​​យ៉ាង​ម៉េច រូប​​ Avatar នោះ​ក៏​គិត​និង​ឬ​ធ្វើ​សកម្មភាព​យ៉ាង​នោះ​ដែរ​។ យើង​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា ការតភ្ជាប់​ប្រព័ន្ធខួរ​ក្បាល​​តាម​របៀប​នេះ គឺ​ជា​ការបញ្ចូល​ព្រលឹង​របស់​មនុស្ស​ទៅ​ក្នុង​​រូប​​ Avatar នោះ​។

    ទន្ទឹម​នឹង​ការប្រើប្រាស់​រូប​ Avatar នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ភព​ផែន​ដី ក៏​បាន​បង្កើត​ផង​ដែរ​នូវរូប​មនុស្ស​យន្ត​មួយ​ប្រភេទ​ទៀត ដែល​អាចត្រូវ​បញ្ជា​ដោយ​ផ្ទាល់ ដោយ​ការចូល​ខ្លួន​ទៅ​ក្នុងរូប​មនុស្ស​យន្ត​នោះ ដោយ​ផ្ទាល់​តែ​ម្តង​​។

    ការបង្កើត​រូប​ Avatar និង​រូប​មនុស្ស​យន្ត​ទាំងនោះ គឺ​ជា​សេចក្តី​ត្រូវ​យ៉ាង​ចាំបាច់​សម្រាប់​មនុស្ស​នៃ​ភព​ផែន​ដី ​ដើម្បី​អាច​រស់​នៅ​ និង​អាច​ដើរហើរ​នៅ​ក្នុង​ភព Pandora នោះ​បាន​តាម​រយៈ​រូប​ទាំងនោះ​​។ ពីព្រោះ​នៅ​ក្នុង​ភព​នោះ គ្មាន​ខ្យល់​សម្រាប់​ដក​ដង្ហើម​​ទេ។ ក៏​ប៉ុន្តែ ​នៅ​មាន​មធ្យោបាយ​មួយ​ទៀត​សម្រាប់​ពួក​គេ គឺ​ថា​​​បើ​ពួក​គេពិត​ជា​​ចង់​ចេញ​ដើរ​ហើរ​នៅ​ក្នុង​ភព​នោះ​ដោយ​ប្រើប្រាស់​រូប​កាយ​របស់​ពួក​គេ​​ផ្ទាល់​តែ​ម្តង ពួក​គេ​ចាំចាច់​ត្រូវ​ពាក់​ឧបករណ៍​បាំង​មុខ​ម៉្យាង ​​សម្រាប់​​កែ​ឧស្ម័ន​នៅ​ទី​នោះ ឲ្យ​មក​ជា​​ខ្យល់​ដក​ដង្ហើម​ធម្មតា​​​។ តែ​​បើ​របាំង​មុខ​របស់​ពួក​គេ​លែង​​ដំណើរការ ឬ​ត្រូវ​ខូចខាត​ដោយ​ប្រការ​ណា​មួយ ពួក​គេ​នឹងត្រូវ​​ដាច់​ខ្យល់​ស្លាប់​​មួយ​រំពេច​ ដោយ​ការខ្វះ​ខ្យល់​ដក​ដង្ហើម​។

    បើ​និយាយ​ពី​ពួក​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព Pandora នោះ​វិញ​ម្តង ពួក​គេ​មិន​ទទួល​ស្វាគមន៍​ពួក​មនុស្ស​នៃ​ភព​ផែនដី​ឡើយ​។ ហើយ​ពួក​គេបាន​ចាត់​ទុក​​ការលុកលុយ​នៅ​ក្នុង​ភព​របស់​ពួក​គេ គឺ​ជា​ការរំលោភ​ឈ្លានពាន​ទៅ​លើ​អធិបតេយ្យភាព​របស់​ពួក​គេ​។ លើស​ពី​នេះ​ទៀត ពួក​គេតែងតែ​កាន់​អាវុធ​ប្រយុទ្ធ​ប្រឆាំង​​ជានិច្ចកាល នៅ​ពេល​ពួក​គេ​ជួប​នឹង​មនុស្ស​ភព​ផែនដី​ម្តង​ៗ​។ មួយវិញទៀត ថ្វីត្បិត​តែ​ពួក​កុលសម្ព័ន្ធ Na’vi គ្មាន​ចំណេះ​ដឹង​​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​-បច្ចេកទេស​ដូច​មនុស្ស​នៅ​ភព​ផែនដីយើង​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គេ​អាច​តភ្ជាប់​វិញ្ញាណ​របស់​ពួក​គេ​ទៅ​នឹង​វិញ្ញាណ​របស់​សត្វ​ផ្សេង​ៗបាន តាម​រយៈ​ចុង​សក់​របស់​ពួក​គេ​។ ហើយ​នៅ​ពេល​ដែល​​វិញ្ញាណ​របស់​ពួក​គេ​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​វិញ្ញាណ​របស់សត្វ​​ផ្សេង​ៗ​រួច​​ហើយ ពួក​គេ​​នឹង​​អាច​ត្រួតត្រា​ចិត្ត​គំនិត​របស់​សត្វ​ទាំងនោះ​បាន តាម​រយៈការគិត​របស់​ពួក​គេ​។

    ដោយឡែក ​នៅ​ក្នុង​​ក្រុម​មនុស្ស​​នៃ​ភព​ផែនដី ដែល​ជា​​អ្នក​ឯកទេស​​ខាង​​ប្រើប្រាស់​រូប​ Avatar មាន​កម្លោះ​ខ្វិន​ជើង​ម្នាក់​ បាន​តភ្ជាប់​ប្រព័ន្ធ​ខួរ​ក្បាល​​របស់​គេ​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​​រូប​ Avatar ​ដែល​ជា​កម្លោះ​ដ៏​សង្ហារ​ម្នាក់​។ រួច​ហើយ កម្លោះ​ខ្វិន​ជើង​នោះ បាន​ប្រើប្រាស់​រូប Avatar ​ របស់​ខ្លួន​ ដើរ​ស្រាវជ្រាវ​រុករក​នៅ​ពាស​ពេញ​ព្រៃ​នៃ​ភព​ Pandora ជាមួយ​នឹង​រូប​ Avatar មួយ​ចំនួន​ទៀត​។ ចៃដន្យ​អាក្រក់ កម្លោះ​ខ្វិន​ជើង​បាន​ជួប​នឹង​សត្វ​សាហាវ​ប្រចាំ​ភព Pandora ដែល​បាន​ដេញ​តាម​យាយី​រូប ​Avatar របស់​គេ រហូតដល់​​​ធ្លាក់​ក្នុង​ជ្រោះ​​​មួយ​យ៉ាង​ជ្រៅ​។ ក៏​ប៉ុន្តែ ជា​ភ័ព្វ​សំណាង​ល្អ កម្លោះ​ខ្វិន​ជើង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​យុវតី​នៃ​​កុល​សម្ព័ន្ធ Na’vi ​​ដ៏​ស្រស់ស្អាត​ម្នាក់​។​ ចាប់​តាំង​ពីពេល​​នោះ​មក ពន្លក​ស្នេហ៍​ក៏​បាន​​បដិសណ្ធិ​ឡើង រវាង​រូប​គេ​និង​យុវតី​ដ៏​ស្រស់​ស្អាត​នោះ​។

    តើ​បន្ទាប់​ពី​នោះ​មក ខ្សែ​ជីវិត​​នៃ​រូប​ Avatar របស់​កម្លោះ​ខ្វិន​ជើង​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ដែរ​?
    តើ​ការទន្ទ្រាន​ជីក​យក​រ៉ែ unobtanium របស់​មនុស្ស​ភព​ផែនដី​បាន​សម្រេច​ដែរ​ឬ​ទេ?

    បើ​ចង់​ដឹង​ច្បាស់ សូម​អស់​លោក​អ្នក​នាង​កញ្ញា​ទស្សនា​ខ្សែ​ភាពយន្ត​ខាង​ក្រោម​នេះ​៖

    http://www.youtube.com/view_play_list?p=55581E1739B93085

  16. មេឃា និយាយថា៖

    នៅ ប្រទេសបារំាង សូម្បីតែ អ្នកដែលរស់នៅជាមួយគ្នា តែមិនចង់រៀបការ ក៏អាចចុះកិច្ចសន្យាពិសេសមួយ ដើម្បីឲ្យច្បាប់ និងតុលាការបារាំង ទទួលជំរះក្តី ករណី បែងចែកទ្រព្យសម្បត្តិ ក្រោយពេលបែកគ្នាដែរ… ស្រុកគេអីចឹង !!!

  17. peehs07 និយាយថា៖

    អ្នកដែលនៅជាមួយគ្នា មិនរៀបការ ពួកគេមិនមានគោលបំណង រស់នៅជាមួយគ្នា យូរអង្វែងទេ ដូច្នេះទ្រព្យសម្បត្តិ ដែលពួកគេមាន ក៏មិនច្រើនដែរ កំប៉ិកកំប៉ុកហ្នឹងណា តែម្នាក់ៗមានវ័យក្មេង មិនយល់កិច្ចការ ចេះតែឈ្លោះដណ្តើមគ្នាទៅ ទើបគេបង្កើត ឱ្យមានច្បាប់ចែកទ្រុព្យហ្នឹងណា !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s