សម័យនេះ​ហើយ​នៅ​មាន​អ្នក​កើត​*ចៃ*​ទៀត!!!


បើ​និយាយ​ពី​រឿង​ចៃ កាល​ពី​២០​ឆ្នាំ​មុន​ ខ្មែរសឹង​តែ​គ្រប់​គ្នា​សុទ្ធ​តែ​កើត​ចៃ (ប្រហែល​លើក​លែង​​លោក​សង្ឃចេញ​​)។ កើត​ចៃ មាន​ន័យ​ថា មាន​ចៃ​លើ​ក្បាល។ បើ​យើង​ជិះម៉ូតូ​កាត់​ភូមិ យើង​តែងតែ​ឃើញ​អ្នក​ភូមិ​អង្គុយ​រក​ចៃ​អោយ​គ្នា​នៅ​មាត់​ជណ្ដើរ​ផ្ទះ។ អ្នក​មាន​ក្បាល​កើត​ចៃ មាន​ពង​ចៃ ​អំបាត និង​ចៃ​រឺ​មេចៃ។ តែ​នេះ​ជា​រឿង​កាល​ពី​២០ឆ្នាំ​មុន​តែ​ប៉ុណ្ណោះ នា​ពេល​បច្ចុប្បន្ន​នេះ មិន​ដែល​លឺ​នរណា​និយាយ​ថា​កើត​ចៃ​ទៀត​ឡើយ។ កាល​មុន​ទើប​តែ​ដាច់​ពី​អាពត ក្រ​ហៅ​មហាក្រ មិន​ដែល​ស្គាល់​ជាតិ​សាប៊ូ​យ៉ាង​ម៉េច​ទេ។ តែ​សម័យ​នេះ សំបូរ​ហូរហៀរ​ពេក ជាតិ​គីមី​ចូល​ពេញ​ស្រុក កុំ​ថា​ឡើយ​ជាតិ​សាប៊ូ​ដែល​ជា​គីមី​ស្រាប់​នោះ បន្លែ​ក៏ដាក់​គីមី ផ្លែ​ឈើ​ក៏ដាក់​គីមី ប្រហុក​ក៏ដាក់​គីមី ។ (ពូកែ​ខាង​ដាក់​គីមី​ប៉ុណ្ណឹង​ហើយ នៅ​ស្រុក​យើង​មិន​ទាន់​មាន​សិស្សពូកែ​គីមី​លំដាប់​ពិភព​លោក​ទៀត)។ ដល់​គីមី​ច្រើនអ៊ីចឹងទៅ សូម្បី​តែ​ចៃ​ក៏​ងាប់​អស់​ដែរ។

ប្លែក​អី​តែ​នៅ​ស្រុក​បារាំង​នេះវិញ សម័យ​នេះ​ហើយ នៅ​មាន​អ្នក​កើត​ចៃ​ទៀត៖ សង្ស័យ​តែចៃ​ឆ្លង​ពី​ឆ្កែ​ទេដឹង?

“សូម​ឧស្សាហ៍​ពិនិត្យ​ក្បាល​កូន​អ្នក​ផង ខ្លាច​ឆ្លង​​ចៃ!!” ៖ នេះ​ជា​លិខិត​ណែនាំ​របស់​សាលា​ដាលីណា

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to សម័យនេះ​ហើយ​នៅ​មាន​អ្នក​កើត​*ចៃ*​ទៀត!!!

  1. សុភា និយាយថា៖

    ថ្ងៃមុនមើល E=M6 គេនិយាយពី​ចៃណឹងដែរ

  2. sambatt និយាយថា៖

    មិនមែនតែនៅបារំាងទេ ឯកាណាដានេះក៏សាលាដាស់់តឿនអោយប្រយ័ត្នពី
    ការកើតចៃដែរ ..ចុះហេតុអីបានជាមិនដាស់់មនុស្សចាស់់ផង ៖តែកាលណាកូនកើតចៃ
    ម៉ែឪវាក៏ប្រហែលកើតដែរហើយ!សាលាសិស្សមធ្យមសិក្សានិងឧត្តមសិក្សាក៏មិនដែលឮ
    បិទប្រកាសប្រាប់់ពីរឿងនេះទេ ។នៅប្រទេសខ្មែរ,ប្រសិនជាយើងធ្វើដំណើរទៅខេត្ត
    កាត់់តាមភូមិលែងឃើញអ្នកស្រុកអ្នកភូមិនំាគ្នាវែកសក់់រកចៃ ប្រហែលជាគ្រាន់បើជាងប្រទេស
    កាណាដា បារំាង ។សម័យនេះ គួរលែងមានចៃមែនហើយ តែអង្គែ ដូចជានៅតែមាន មិនដឹង
    ប្រើសាប៊ូអី បានបាត់់អង្គែខ្ញុំ?ខ្ញុំទិញសាប៊ូបំបាត់់អង្គែ តែនៅតែមិនបាត់់ កាន់់តែមានច្រើនជាងពេលអត់់ប្រើ ។កាលមុនទិញស្និតមួយមកប្រើ តែមិនមែនដើម្បីសិតចៃទេ
    គឺដើម្បីសិតអង្គែ !

    • វិចិត្រ និយាយថា៖

      ខ្ញុំ​វិញ ខ្ញុំ​ព្រួយ​តែ​អស់​សក់​ពី​ក្បាល​ទៅ​វិញ​ទេ

      • sambatt និយាយថា៖

        ប្រពន្ធខ្ញុំជ្រុះសក់់មួយថ្ងៃៗសឹងតែអស់់សក់់មួយរយសរសៃ
        គេកក់់សក់់នឹងសាប៊ូច្រើនជ្រុលហើយមើលទៅ ព្រោះគេថែសក់់ពេក។
        មិនដឹងទិញសាប៊ូអីច្រើនពេក យកប្រើ ទាល់់តែជ្រុះសក់់។ ពេលងួតទឹករួច ហើយសិតទើបឃើញជ្រុះ។ ឥឡូវកំពុងប្រើសាប៊ូទិញពី
        រដ្ឋកាលីហ្វនី ប្រទេសអាមេរិក បានពីរដងហើយ គឺសាប៊ូនោះផលិតនៅស្រុកថៃ ។បួនកូនដប៖ចំណុះសរុបប្រហែលមួយលីត្រ តំលៃ១៤៥ ដុល្លារ អាមេរិក គឺជាសាប៊ូផលលិតចេញពីរុក្ខជាតិ អត់់មានប្រើគីមីទេ ។
        ឥឡូវឃើញថាគ្រាន់់បើមែន គេលែងជ្រុះសក់់ហើយ ។ប៉ុន្តែបើមិនប្រើ
        គឺនឹងជ្រុះទៀតក៏មិនដឹង ព្រោះបន្តប្រើជាលើកទីពីរហើយ …នៅមានលើកទីបីទៀត..និងបន្តបន្ទាប់់ទៀត? សាប៊ូអីមិនព្យាបាលអោយបាត់់ជ្រុះសក់់រហូតចឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s