ដើម​អម្ពិល​ផ្សាយ​ខុស​៖ ស្រី​បម្រើ​ឃោរឃៅ​វាយ​ធ្វើ​បាប​ក្មេងស្រី​អាយុ​៣ឆ្នាំ​មិន​បាន​កើត​ឡើង​នៅ​វៀតណាម​នោះ​ទេ


ថ្មី​ៗ​នេះ​មាន​វីដេអូ​មួយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​បាន​វាយ​ធ្វើ​បាប​កូន​ក្មេង​​យ៉ាង​សាហាវ​ឃោរឃៅ​ជា​ទី​បំផុត ត្រូវ​បាន​ចែកចាយ​តៗ​គ្នា។ មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​អំពី​រឿង​នេះ តើ​វា​កើត​នៅ​ទី​ណា? ពេល​ណា?

កាសែត​ដើម​អម្ពិល​បាន​ចុះ​ថា តាម​ពិត​រឿង​នេះ​កើត​ឡើង​នៅ​ក្នុង​ទារកដ្ឋាន​មួយ​កន្លែង​នៅ​ប្រទេស​វៀតណាម ដោយ​យោង​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលីស​ខ្មែរ​មួយ​រូប។

ការ​ពិត​របស់​ដើមអម្ពិល​នេះ គឺ​មិន​មែន​ជា​ការ​ពិត​មែន​ទែន​ឡើយ។ រឿង​នេះ​មិន​បាន​កើត​ឡើង​នៅ​ប្រទេស​វៀតណាម​ឡើយ។ គ្រាន់​តែ​មើល​រូប​ក្នុង​វីដេអូ​នោះ​ក៏​ដឹង​ថា មិន​មែន​កើត​ឡើង​នៅ​ក្នុង​ទារកដ្ឋាន​ដែរ !!! ទារកដ្ឋាន​ស្រុក​វៀតណាម​អ៊ីចឹង?!

ការ​ពិត​មួយ​ផ្សេង​ទៀត ដែល​ខ្ញុំ​បាន​ដឹង​និង​មាន​ឯកសារ​យោង​ច្បាស់​លាស់​នោះ​គឺរឿង​នេះ​បាន​កើត​ឡើងនៅ​កូឡាឡាំ​ពួរ ប្រទេសម៉ាលេស៊ីក្នុង​ខែ​កញ្ញា​ឆ្នាំ​២០០៧ ហើយ​ស្ត្រី​កំណាច​រូប​នោះ​ជាជន​ជាតិ​ឥណ្ឌូនេស៊ី នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន Daily Express របស់​ម៉ាលេស៊ី

ប្ដី​ប្រពន្ធ​មួយ​គូ បន្ទាប់​ពី​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​កូន​ស្រីអាយុ​៣ឆ្នាំ​របស់​ពួក​គាត់​ចេះ​តែ​ឈឺ​ពោះ ក៏​ដំឡើង​វែបឃែម​សម្ងាត់ នៅ​ក្នុង​ខុនដូ​របស់​ពួក​គេ។ កាមេរ៉ា​បាន​ចាប់​បាន​នូវ​ទង្វើ​ដ៏​ឃោរឃៅ​របស់​ស្ត្រី​បម្រើ​អាយុ​១៨​ឆ្នាំ​រូប​នោះដែល​ធ្វើ​មក​លើ​កូនស្រី​​អាយុ​៣ឆ្នាំ​របស់​ពួក​គេ​។ នៅ​ពេល​ដែល​គេ​តាម​ទាន់ ស្ត្រី​បម្រើ​រូប​នោះ​បែរ​ជា​ ​រត់​ទៅ​បាល់កុង​​ដែល​ឋិត​នៅ​ជាន់​ទី​៤បម្រុង​នឹង​លោត​ចុះ​មក​ដី ​ស្រែក​ហៅ​ឱ្យ​គេ​ជួយ​ទៅ​វិញ​​។ នៅ​ពេល​នោះ​អ្នក​សម្អាត​បាន​ហៅ​ប៉ូលីស។ ស្ត្រី​បម្រើ​ម្នាក់​នេះ​បាន​ចោទ​គ្រួសារ​នេះ​ថា បាន​វាយ​ធ្វើ​បាប​នាង​។ ដូច្នេះ​គេ​ក៏​នាំ​ខ្លួន​ទាំង​ប្ដី​ប្រពន្ធ​ម្ចាស់​ផ្ទះ កូន​ៗ និង​ស្ត្រី​បម្រើ​រូប​នោះ​ទៅ​ប៉ុស្តិ៍​ប៉ូលីស។ តែ​ដោយ​សារ​មាន​ភស្តុតាង​វីដេអូ​នេះ ទើប​ប៉ូលីស​ជឿ​ថា​ស្ត្រី​បម្រើ​រូប​នេះ​ពិត​ជា​បាន​វាយ​ធ្វើ​បាប​កុមារី​នោះ​មែន។ ឪពុក​ម្ដាយ​កុមារ​ទាំង​ពីរ​ក៏​បាន​ចោទ​ស្ត្រី​បម្រើ​នោះ​ថា​បាន​វាយ​ធ្វើ​បាប​កូន​ប្រុស​អាយុ​១ខួប​របស់​ពួក​គេ​ដែរ។

តាម​ពិត​ទៅ​ពួក​គេ​បាន​ដំឡើង​កាមេរ៉ា​លួច​ថត​សកម្មភាព​ស្ត្រី​បម្រើ​នេះ​កាល​ពី​ពីរ​សប្ដាហ៍​មុន​ពេល​កើត​ហេតុ។ ក្នុង​សប្ដាហ៍​ទី​មួយ​គេ​ឃើញ​ស្ត្រី​បម្រើ​រូប​នេះ​វាយ​ធ្វើ​បាប​ទារក​អាយុ​១ខួប​នោះ។ ឪពុកម្ដាយ​កុមារ​ទាំង​២​បាន​ព្រមាន​ស្រី​បម្រើ​រូប​នេះ​មិន​ឱ្យ​ធ្វើ​បែប​នេះ​ទៀត។ តែ​ក្នុង​សប្ដាហ៍​ទី​២ ស្ត្រី​បម្រើ​រូប​នេះ​បាន​វាយ​ធ្វើ​បាប​កូនស្រី​អាយុ​៣ឆ្នាំ​​របស់​ពួក​គេ​វិញ​ម្ដង។

ស្រី​បម្រើ​ឃោរឃៅ​ម្នាក់​នេះ​ត្រូវ​បាន​តុលាការ​ម៉ាលេស៊ី​កាត់​ទោស​ឱ្យ​ជាប់​គុក​រយៈពេល​២ឆ្នាំ៕

Ref:

Clip of maid abusing from KL, April 8, 2009

Abuse by maid caught on camera, daily Express, September 02, 2007, link
* អរគុណ​មង្គល​ ដែល​បាន​ជូន​ដំណឹង

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

13 Responses to ដើម​អម្ពិល​ផ្សាយ​ខុស​៖ ស្រី​បម្រើ​ឃោរឃៅ​វាយ​ធ្វើ​បាប​ក្មេងស្រី​អាយុ​៣ឆ្នាំ​មិន​បាន​កើត​ឡើង​នៅ​វៀតណាម​នោះ​ទេ

  1. LoveTruth007 និយាយថា៖

    អរគុណដែលបានផ្តល់ប្រភពពត៌មាន ! កាសែតដើម​អម្ពិលពិតជាគ្មានដឹងខ្យល់អីមែន មិនអាចរក cross-reference បាន ចេះតែនិយាយតាមប្រភពមិនច្បាស់ការណ៏របស់បណ្ឌិតសភានគរបាលស្អីគេនោះ !

  2. Serey និយាយថា៖

    2 years in jail?!! I think it should be more than that.
    Teacher, how about the little girl (3 years old), I heard that she got seriously internal sick.

  3. Samady KS និយាយថា៖

    ខ្ញុំ​​បាន​យក​វីដេអូ ឃ្លិប នេះ​​ទៅ​បង្ហាញ​នៅ ហ្វេសប៊ុក មុន​សារព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ ហើយ​តាម​ការ​ឆ្លើយ​ឆ្លង​ Comments អ្នក​ខ្លះ​ថា នៅ​​ទឹក​ថ្លា

  4. Broskomjel និយាយថា៖

    ត្រឹមត្រូវហើយរឿងនេះគឺកើតឡើងយូរមកហើយនៅក្នុងប្រទេសម៉ាឡេស៊ី តែឆ្ងល់ដែរ ហេតុអីបានជារឿងរ៉ាវនេះទើបតែផ្អើលនៅពេលនេះ ពីព្រោះពត័មាននេះ ធ្លាប់ត្រូវបានគេចាក់ផ្សាយតាមទូរទស្សន៍នៅស្រុកយើងដែរតើ។ គ្រាន់តែខ្ញុំមិនចាំថា គេចាក់ផ្សាយនៅពេលណា និង ប៉ុស្តិ៍ណាតែប៉ុណ្ណោះ។

  5. ក្មេងស្រែ និយាយថា៖

    ក៏​បាន​ដឹង​មកជា​យូរ​មក​ដែរ, នៅ​ពេល​ឮ​មាន​អ្នក​និយាយថា​វា​កើត​នៅ​ក្នុង​ស្រុក ក៏​ចង់​លូក​មាត់​ថា​មិន​មែន​ទេ តែ​ខ្ជិល​ប្រាប់​នាំ​តែ​គេ​និយាយ​ថា​ញ៉ុម​ចេះ​ជ្រុល ។ បើ​តាម​គិតទៅ ២ឆ្នាំ វា​តិច​ពេកហើយ! នេះ​បើ​នៅ​ស្រុក​ខ្មែរ​មែន ញ៉ុម​ថា​អ្នក​បំរើ​ស្រី​ហ្នឹង​ច្បាស់​ជា​មិន​រស់ទេ ច្បាស់​ជា​ឪម៉ែ​កូន​ហ្នឹង​ចាប់​អាករ​មិន​ខានរ៉េ!

  6. ២ឆ្នាំ????
    មិនបានស្មើអ្នកលួចមាន់ស្រុកខ្មែរផងហ្នឹង!! ធ្វើបាបក្មេងដល់កំពូលទៅហើយជាប់គុកតែ២ឆ្នាំ
    ពីឆ្នាំក្រោយ ចេញពីគុកវិញ សងសង្ស័យតែមានកំហឹងសំលាប់ក្មេងៗផងក៏មិនដឹង!!!

  7. sambatt និយាយថា៖

    តាមដានផលវិបាកសិន ទើបកាត់់ទោស ..ទោសនេះមិនសមពីរឆ្នាំទេ!!!
    ព្រោះវាអាស្រ័យលើសុខភាពកូនក្មេងនោះដែលទទួលរងការធ្វើបាបច្រំធាក់់
    ពីស្រ្តីនោះ ។ដូច្នេះឃើញថាយូរទំរាំដឹងថាសុខភាពកូនក្មេងនោះស្ថិតក្នុងគ្រោះថ្នាក់់
    ដល់់ជីវិតឫអត់់? បើស្ថិតក្នុងគ្រោះថ្នាក់់ដល់់ជីវិត ទោសនឹងធ្ងន់់តាមហ្នឹង!!!អាចលើសពីដប់់ឆ្នាំ
    ឫមួយជីវិតបើសិនជាស្លាប់់។ការធ្វើបាបឫសំលាប់់ក្មេង មិនមែនជាទោសស្រាលទេ
    ព្រោះក្មេងទន់់ខ្សោយ ហើយគ្នាត្រូវការថែបំប៉ន មិនដូចមនុស្សធំទេ។អញ្ចឹងហើយបានជាគេប្រយ័ត្នណាស់់ចំពោះគ្រោះថ្នាក់់ដល់់ក្មេងៗ
    ដូចជាឡានដឹកសិស្សទៅរៀន ដែលពេលបង្ហាញផ្លាកសញ្ញាឈប់់ហើយ អ្នកបើកបរឡាន
    មកពីក្រោយពីមុខមិនឈប់់ត្រូវទទួលពិន័យយ៉ាងធ្ងន់់ជាទីបំផុត៖៥០០ដុល្លារ ដក៩ ពិន្ទុ នៅសល់់តែ៦ពិន្ទុតែប៉ុណ្ណោះ…មិនស្រួលអ្នកបើកបរខ្លះបើកបរបានតែកន្លះឆ្នាំត្រូវគេ
    ហូតប័ណ្ណបើកបរបាត់់!។

  8. pisitnseiha និយាយថា៖

    ញ៉ុម​អត់​ចង់​មើល​រឿង​ហ្នឹង​ទេ! ប្រពន្ធ​ញ៉ុម​និយាយ​ប្រាប់ ហើយ​ក៏​មាន​គេ​និយាយ​តៗ​គ្នា​ដែរ ក៏​បាន​ឃើញ​វីឌីអូ​ ដែល​សាមឌី​បាន​ប្រកាស់​ដែរ​ តែ​ញ៉ុម​អត់​ចង់​មើល​ទេ ! ញ៉ុម​អត់​ចង់​ឃើញ​ភាព​យង់​ឃ្នង់​របស់​មនុស្ស​បែប​នេះ​ទេ ញ៉ុម​មាន​កូន​ស្រីតូច​ដែរ ហើយ​មិន​ចង់​ឃើញ​ភាព​ហឹង្សានោះ​ដែរ។

  9. រឿងនេះមិនសូវចាប់អារម្មណ៍ទេ ​គ្រាន់តែជួយឈឺឆ្អាលក្មេង!!

  10. សារ៉េត និយាយថា៖

    នេះទើបគេហៅថាពត៌មាន ព្រោះមានឯកសារយោងត្រឹមត្រូវ។ 
    បើមិនមានទេ នោះគ្រាន់តែពាក្យចចាមអារាមប៉ុណ្ណោះ។

  11. បុទុំ និយាយថា៖

    តាមប្រភពមិនច្បាស់លាស់ អ្នកខ្លះថានៅអូរឫស្សី ហើយរឿងនេះវាទើបតែកើតឡើងនាពេលថ្មីៗនេះឯង តាមពិតមិនមែនកើតឡើងនៅស្រុកខ្មែរយើងទេឫ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s