ល្បិច​សៀក៖ លូក​ដៃ​ឆ្លង​កញ្ចក់?


លោក Liu Qian បាន​សំដែង​សៀក​ថ្ពឹនភ្នែក​ដោយ​បោះកាក់​ឆ្លង​កាត់​កញ្ចក់​ និង ​លូក​ដៃ​ឆ្លង​កញ្ចក់។ តើ​គាត់​ប្រើ​ល្បិច​​យ៉ាងម៉េច​ទើប​ធ្វើ​បែប​នេះ​​បាន?

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

12 Responses to ល្បិច​សៀក៖ លូក​ដៃ​ឆ្លង​កញ្ចក់?

  1. cambomaths និយាយថា៖

    ដឹង​ពីចម្លើយ​ហើយ!

    • វិចិត្រ និយាយថា៖

      នេះ​សំរាប់​លូក​ដៃឆ្លង​កញ្ចក់​ ចុះ​កាក់​៣ សល់​តែ​២ ហើយ​កាក់​មួយ​ធ្លាក់​ទៅ​លើ​ដៃ​នៅ​ខាង​ក្រោម?

      • cambomaths និយាយថា៖

        ណឹង តិចនិច​ស្រដៀងគ្នាណឹង…

      • វិចិត្រ និយាយថា៖

        បើ​តាម​ខ្ញុំ​យល់ នៅ​នាទី​ទី​៣:00 នោះ​ តាម​ពិត​នៅ​ខាង​លើ​តុមាន​កាក់​តែ​ពីរ​តែ​ប៉ុណ្ណោះ។ កាក់​មួយក្នុង​ចំណោម​នោះ​មាន​មុខ​ម្ខាង​អាច​បត់​ចេញ​បាន ហើយ​ក៏​អាច​បត់​ចូល​វិញ​បាន​ដែរ។ បើ​យើង​ពិនិត្យ​អោយ​បាន​ដិត​ដល់​យើង​នឹង​ឃើញ​ថា កាក់​ទី​បី​ដែល​យើង​គិត​ថា​នៅ​កណ្ដាល​នោះ​តាម​ពិត​តូចជាង​កាក់​ផ្សេង​ទៀតបន្តិច ដែល​អាចបត់​ចូល​កាក់​ទី​បីដែល​ក្រហូង​កណ្ដាល​ស្មើ​នឹង​ទំហំ​កាក់​កណ្ដាល​នោះ។ ដើម្បី​អោយ​វា​បត់​ចូលបាន ប្រហែល​ស្នូល​កាក់​គេ​មាន​ប្រើ​ដែក​ឆក់។ ចំនុច​ទាំង​នេះ​ត្រូវ​គ្នា​នឹង​ហេតុអ្វី​បាន​ជា​អ្នក​លេង​សៀក ដាក់​កាក់​គង​លើ​គ្នា?

        បន្ទាប់​មក​ទៀត កាក់​នៅ​ខាង​ក្រោម​តុគឺ​អ្នក​លេង​សៀក​បន្លំយក​ពី​ណា​ពីណី មក​ក្ដាប់​នឹង​ដៃ​របស់​គាត់​។

    • 123123 និយាយថា៖

      ម៉េច​ទើបខ្ញុំមើលទី១ឥតបានអញ្ចឹង?

  2. កំឡោះខ្មែរ និយាយថា៖

    ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
    -សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
    -ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
    http://www.childhelpline.org.kh/Defaultkh.aspx

  3. sambatt និយាយថា៖

    សៀកចឹងៗ ស្មើនតែគេជឿថាពិតមែនឫ?
    បើសិនជាពូកែមែន សូមកុំអោយគាត់់ប្រើតុកញ្ចក់់ហ្នុង
    គឺអោយគាត់់ប្រើតុកញ្ចក់់ណាមួយដែលយើងយកមកពីផ្ទះ
    ហើយអោយគាត់់លូកដៃទៅ ឆ្លង អត់់ ,អោយគាត់់ដាក់់កាក់់ទំលាក់់
    ឆ្លងកាត់់កញ្ចក់់អត់់? តែប៉ុណ្ណឹងទៅ យើងឃើញថាគាត់់ពូកែឫមិនពូកែហើយ!!!
    ប៉ាហ៊ី សុទ្ធតែចឹង..គឺគេរៀបចំរបស់់របររបស់គេរួចជាស្រេច ហើយយកមកបន្លំ
    ឫឹ្ពិនភ្នែកអ្នកមើលអោយឃើញថាអស្ចារ្យ …តាមពិតគ្មានអីអស្ចារ្យឯណា។

    • វិចិត្រ និយាយថា៖

      គេ​ពូកែ​ប៉ុណ្ណឹង​ហើយ​នៅ​ថា​មិន​អស្ចារ្យ​ទៀត😀

      តាម​ពិត​សៀក​គឺ​សុទ្ធ​តែ​បោក​អ៊ីចឹង​ហើយ ដូច្នេះ​វា​គ្រាន់​តែ​ជា​សិល្បៈ​មួយ​បែប​ប៉ុណ្ណោះ (សិល្បៈ​បោក :D) ។ តែ​ល្អ​មើល​ដែរ​តើ

    • ក្មេងស្រែ និយាយថា៖

      បង​សម្បត្តិ​និយាយ​ដូច​ធ្លាប់​ចាញ់​បោក​អ្នក​លេង​ប៉ាហ៊ី​កាល​ពី​តូច​មក​ចឹង? សង្ស័យ​ណាស់!!! ហេស ហេស ហេស… រាល់​ការ​សម្ភាស, រាល់​ការ​និយាយ​របស់​អ្នក​លេង​សៀក គាត់​សុទ្ធ​តែ​ប្រាប់​យើង​តើ ថា​ការ​លេង​សៀក សុទ្ធ​តែ​បោក​ទេ ។ គាត់​និយាយថា បើ​គាត់​ចេះ​ជប់​ក្រដាស​អោយ​ទៅ​ជា​លុយ​បាន, បើ​គាត់​ចេះ​ស្ទូច​ត្រី​ក្នុង​កែវ​ទឹក​បាន​មែន​នោះ គាត់​មិន​មក​លេង​ប៉ា​ហ៊ី​រ៉េ, ម៉ា​ង៉ៃៗ​គាត់​អង្គុយ​ធ្វើ​តា​ចឹង​ទៅ​យក​លុយ​ទៅ​ណា​អស់?

  4. កូ​នសិស និយាយថា៖

    ពិសេសបស់គេមែន!​លោកគ្រូពេលណាមានចំលើយសូមចែកចាយអោយកូនសិសបានដឹងផង។
    អរគុណជាមុន​,

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s