សម្រាប់​អ្នក​ខ្លះ ភាព​ចោល​ម្សៀត​ជា​ភាព​ហ៊ឺហា​មួយ​បែប


ពាក្យ​ថា​ចោល​ម្សៀត មាន​ន័យ​ថា អត់​បាន​ការ​។ ម្សៀត មាន​ន័យ​ថា​ ប្រយោជន៍ សេចក្ដី​កើត​ការ។ មាន​ម្សៀត មាន​ន័យ​ថា មាន​ប្រយោជន៍។ ចោលម្សៀត មាន​ន័យ​ថា មិន​បានការ។

ក្នុង​អត្ថបទ​នេះ​ខ្ញុំ​ប្រើ​ពាក្យ​ចោល​ម្សៀត​សំដៅ​យក​ន័យ​ទូលាយ​ជាងនេះ​បន្តិច ដូចជា​មានន័យ​ថា​ល្ងង់ខ្លៅ, ធ្វើ​អ្វីមិន​កើត មិន​បានការ អន់​ចរឹត។ តើ​មនុស្ស​មួយក្រុម​ដែល​ខ្ញុំ​និយាយ​សំដៅ​ទៅ​ដល់​នោះ​គេ​ប្រើ​ភាព​ចោល​ម្សៀត​របស់​គេ​ដើម្បី​សំដែង​ភាព​ហ៊ឺហា​យ៉ាងម៉េច?

១) អ្នក​ខ្លះ​បាន​ទៅ​ស្រុកក្រៅ​មួយ​ខែ​ពីរខែ​ ធ្វើ​ឯង​ភ្លេច​ខ្មែរ​ និយាយ​ខ្មែរ​រដឺន។ ធ្វើ​បែប​នេះ​ដើម្បី​អ្វី? គឺ​ដើម្បី​ឱ្យ​គេ​សរសើរ​ថា​ខ្លួន​គ្រាន់​បើ ឡូយ បាន​ទៅ​បរទេស។

២) ខ្លះ​ទៀតធ្វើ​ជា​មិន​ស្គាល់ គោក្របី ត្រកួន ស្រូវ ។ល។ ដើម្បី​ឱ្យ​គេ​សរសើរ​ថា​ខ្លួន​អ្នក​មាន ជើង​មិន​ដែល​ជាន់​ដី មិនដែល​ស្គាល់​អ្វី​ទេ ល្ងង់​នៅ​តែ​ផ្ទះ។

៣) ខ្លះ​ធ្វើ​ល្ងង់​មិន​ចេះ​ដាំ​បាយ មិន​ចេះ​បោស​ផ្ទះ ធ្វើ​ការធ្ងន់​បន្តិចបន្តួចមិន​កើត។ល។ ដើម្បី​អួតថា​ខ្លួន​កូន​អ្នក​មាន កូនអ្នក​ស្រណុក មិនដែល​ធ្វើ​អ្វី ដេក​ចាំ​តែម៉ែ​បម្រើ។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

40 Responses to សម្រាប់​អ្នក​ខ្លះ ភាព​ចោល​ម្សៀត​ជា​ភាព​ហ៊ឺហា​មួយ​បែប

  1. ឧត្តម's ប្លក និយាយថា៖

    មែន! អ្នកខ្លះមកខ្មែរ​ធ្វើភ្លេចភាសាកំណើត​ខ្លួនឯង ឃើញឆ្កែសុទ្ធ​តែ​
    “អួយ!​ Dog Dog ”
    ដល់ទៅឆ្កែខ្មែរអត់ចេះអាំងក្លេស វ៉ាប់ ៤ចាកូម!😆

  2. អង្គរក្សតូច និយាយថា៖

    ងាប់ហើយសុទ្ធតែអ្នកចោលម្សៀត បីចំនុចដែលរៀបរាប់ខាងលើនេះ !!!
    ចោល​ម្សៀត​សំដៅ​យក​ន័យ​ទូលាយ​ជាងនេះ​ ចុះអាន័យចង្អៀតនោះ សូមនិយាយមក ឲ្យបានដឹងផង!! ក្រែងចេះជេរទៅគេវិញ!!!

  3. នៅ​ឆ្នាំ ២០០៦ មិត្តភក្តិ​ខ្ញុំ​ជា​ច្រើន​នាក់​ទៅ​ធ្វើ​ម្ហូប​ញ៉ាំ​នៅ​ផ្ទះ​មិត្ត​ភក្តិ​ម្នាក់​ទៀត​ដែល​មាន​ផ្ទះ​នៅ​តាខ្មៅ ខេត្ត​កណ្តាល។ នៅ​ល្ងាច​នោះ​មាន​មិត្ត​ភក្តិ​ថ្មី​ថ្មោង​ម្នាក់​មាន​ផ្ទះ​ក្បែរ​ផ្សា​ចាស់​គាត់​ក៏​ទៅ​ដែរ ហើយ​គាត់​នាំ​ប្រពន្ធ​គាត់​ទៅ​ជាមួយ។ ក្នុង​ចំណោម​គ្នា​ខ្ញុំ​ទាំង​អស់​ខ្ញុំ​ចាប់​អារម្មណ៍​លើ​ពាក្យ​សំដី​ប្រពន្ធ​ម្នាក់​នោះ​យ៉ាង​ខ្លាំង​ ព្រោះ​គាត់​និយាយ​មិន​ច្បាស់ (រដឺន​របៀប​អ្នក​មិន​ចេះ​ខ្មែរ)។ ខ្ញុំ​លួច​សួរ​មិត្ត​ម្នាក់​របស់​ខ្ញុំ​អំពី​នាង គាត់​ប្រាប់​ខ្ញុំ​ថា​ “នាង​ទើប​តែ​មក​ពី​អូស្ត្រាលី” ខ្ញុំ​ក៏​សួរ​បន្ត​ថា​នាង​កើត​នៅ​ទី​នោះ? មិត្ត​ភក្តិ​របស់​ខ្ញុំ​ថា “នាង​ទើប​តែ​ទៅ​រស់​នៅ​ទីនោះ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ”។ ពេល​ដឹង​ដូច្នេះ​វា​ធ្វើ​អោយ​ត្រចៀក​របស់​ខ្ញុំ​ស្រកៀ​ដោយ​សារ​សំលេង​រដឺន​ប្រឹង​ធ្វើ​មែន​ទែន ខ្ញុំ​ស្ទើរ​តែទ្រាំ​នឹង​សំលេង​បែប​នោះលែង​បាន​ ដោយ​រៀប​ប្រាប់​គាត់​ថា “កុំ​ប្រឹង​និយាយ​អញ្ចឹង​អី គ្រាន់​តែ​ប្រាប់​ថា​អ្នក​មក​ពី​អូស្ត្រាលី​គឺ​គ្រប់​គ្រាន់ ហើយ​អ្នក​ឯង​ក៏​មិន​ហត់​ដោយ​ប្រឹង​ធ្វើ​ដូច្នេះ” តែ​ខ្ញុំ​ជា​មនុស្ស​យោគ​យល់​ដូច្នេះ​ខ្ញុំ​មិន​ថា​អ្វី​នោះ​ទេ។

    នាង​ និង​ ប្តី​នាង​ទៅ​ចូល​រួម​កម្ម​វិធី​ដោយ​សារ​ឡាន​របស់​ខ្ញុំ ព្រោះ​ពួក​គេ​អត់​មាន​ រឺ មាន​ឡាន​ក៏​ខ្ញុំ​មិន​ដឹង​ដែរ តែ​នោះ​វា​មន​សំខាន់​នោះ​ទេ។ ពេល​ទៅ​ដល់​ផ្ទះ​មិត្តភក្តិ​របស់​ខ្ញុំ​នៅ​ខេត្ត​កណ្តាល​មិត្ត​ភក្តិ​ទាំង​អស់​គ្នា​ចាប់​ផ្តើម​រៀប​ចំ​ម្ហូប​អាហារ​ដើម្បី​ញ៉ាំ​ទាំង​អស់​គ្នា មិត្ត​ភក្កិ​ខ្ញុំ​ និង ខ្ញុំ​រៀប​ចំ​ទាំង​អស់​គ្នា​មិន​មាន​អ្នក​តូច​អ្នក​ធំ​អី​ទេ ព្រោះ​សុទ្ធ​តែ​មិត្ត​ភក្កិ។ ភ្លាម​នោះ​នាង​ម្នាក់​នោះ​និយាយ​ទៅ​កាន់​ប្តី​នាង​ថា “បង​ ហៅ​ពូ​តាកុង​ឡាន​ញ៉ាំ​ផង​ទៅ”។ មិត្ត​ភក្កិ​ទាំង​អស់​ និង ខ្ញុំ​នាំ​គ្នា​បើក​ភ្នែក​ធំ​ៗ​លួច​មើល​មុខ​នាង។ វា​ជា​រឿង​អស់​សំណើច​មួយ​របស់​នាង​ម្នាក់​ ដែល​មិន​ដឹង​ថា​អ្វី​ដែល​ខ្លួន​បាន​កំពុង​តែ​ធ្វើ​ជា​រឿង​គួរ​អោយ​ខ្ពើម​ល្អើម។ ខ្ញុំ​ពិត​ជា​មិន​យល់​ចិត្ត​មនុស្ស​នោះ​ទេ​ជួន​កាល។

    • អង្គរក្សតូច និយាយថា៖

      ចុម!! ហៅស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ ថាពូតៃកុងឡាន!!!! ចិត្តមនុស្សពិបាកស្មាន សូម្បីតែអ្នកជិតដិតនឹងយើង!!!

      • ក្នុង​ចិត្ត​ខ្ញុំ​មុខ​របរ​អ្វី​ក៏​ថ្លៃថ្នូរ​ដែរ តែ​ខ្ញុំ​មិន​ចង់​អោយ​នាង​ហៅ​ខ្ញុំ​ថា​ខ្ញុំ​ជា​អ្នក​បើក​ឡាន​អោយ​នាង​នោះ​ទេ ហើយ​រឿង​សំខាន់​រឿង​នោះ​វា​មិន​ពិត​តែ​ម្តង។​

    • ឧត្តម's ប្លក និយាយថា៖

      នាងដូចជាអស្ចារ្យសម្បើមម្លេះ! នាង​ និង​ ប្តី​នាង​ទៅ​ចូល​រួម​កម្ម​វិធី​ដោយ​សារ​ឡាន​របស់បងសោះ បែរជានិយាយថាបងជាតៃកុងឡានពួកគេទៅវិញ! យ៉ាប់

  4. និមល និយាយថា៖

    @ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ​៖ បាទ! មែន​ហើយ​បង, បើ​ថា​ទៅ​ត្រឹម​២​ឆ្នាំ​អី​នឹង មិនគួរ​និយាយ​ដូចចឹង​ទេ? មីង​ខ្ញុំ​ទៅ​ស្រុក​គេ​ជិត ២៥​ឆ្នាំ​ហើយ តែ​ពេល​មកលេង​ខ្មែរ គឺ​គាត់​និយាយ​ច្បាស់​ណាស់។ តែ​មូល​ហេតុ​ដែល​ធ្វើ​អោយ​ជន​ជាតិ​ខ្មែរ​ទៅ​នៅស្រុក​គេ និយាយ​ខ្មែរ​មិន​ច្បាស់៖
    ១. មក​ពី​ពួកគេ​ទៅ​ធ្វើ​ការ ដោយ​ប្រើ​តែ​ភាសា​ជាតិ​គេ។
    ២. មក​ពី​នៅ​ផ្ទះ មិន​មាន​អ្នក​ណា​មួយ រឺ​បង​ប្អួន​ជា​ជន​ជាតិ​ខ្មែរ​នៅ​ជា​មួយ ពេល​នោះ​ធ្វើ​អោយ​គាត់​ខាន​និយាយ​ភាសា​ខ្មែរ។

    • សុវិចិត្រ និយាយថា៖

      យ៉ាប់​មែន​បង​និមល​នេះ មក​លេង​នៅ Global Net ដាក់​ឈ្មោះ​ជាប់​នៅ​នឹង! ធ្វើ​អោយ​ខ្ញុំ​ចុច​ដាក់​វិចារ​ច្រឡំ​អស់​ហើយ។។។។។ សូមទោស,,,តាម​ពិត​អា​វិចារ​តប​បង ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ គឺ​ជា​របស់​ខ្ញុំ​ទេ។ តែ​មក​ពី​ជាប់​ព៌តមាន​បង និមល នៅ​កន្លែង​ដាក់​វិចារ។ ហើយ​ខ្ញុំ​ស្មាន​តែ​ដូរ​រួច​ហើយ ទើប​ក្លាយ​ជា​បែប​នេះ។ សូមទោស​ម្ចាស់​ប្លុក​ផង😉

      • អង្គរក្សតូច និយាយថា៖

        Global Net ហាងអ៊ីនធើណេត លេងទូជាមួយគ្នា?
        ផែនដីពិតជាតូចមែន បងនិមល និងសុវិចិត្រ!!!

      • nimol និយាយថា៖

        ខ្ញុំ​អត់​ដែល​ទៅ​ប្រើអ៊ិនធឺណិត​នៅ Global Net ទេ។ អត់​ទាំង​ដឹង​ថា​នៅ​ឯណា​ផង។
        តើ​នេះ​អាច​មក​ពី​spam comment ឬ virus ទេដឹង? ព្រោះ​មាន​ពេល​ខ្លះ នៅ​ក្នុង​កុំព្យូទ័រ​ខ្ញុំ ក៏​មាន​លេច​ចេញ​ព័ត៌មាន​របស់​អ្នក​Wordpress​ដទៃទៀតដែរ ទាំង​ដែល​អ្នក​នោះ​មិន​ដែល​បាន​មក​ប៉ះ​កុំព្យូទ័រ​ខ្ញុំ​ផង (អ្នក​អាមេរិក – បារាំង )។ តើ​មាន​វិធី​ណា​បង្ការ​បាន​ទេ? *និមល*

      • សុវិចិត្រ និយាយថា៖

        អុញ! ចឹង​ម៉េច​បាន​ជា​ខ្ញុំ​ឃើញ​ទិន្នន័យឈ្មោះ អ៊ីមែល និង​អាសយ​ដ្ឋាន​ប្លុក​របស់​បង​នៅ​ជាប់​ក្នុងកុំព្យូទ័រ​នោះ​អីចឹង?

        ញ៉ុម​ក៏​មិនដឹង​ដែរ​ចឹង រឺ​ក៏​មាន​គេ​យក​ព៌តមាន​បងឯង​ទៅ​លេង​ទៅ?

      • ក្មេងស្រែ និយាយថា៖

        ខ្ញុំក៏កត់សម្គាល់ឃើញបែបនោះដែរ! ដល់ពេលចឹង ញ៉ុមគ្រាន់តែរីហ្រេស វាឡើងវិញ ហើយក៏ត្រលប់មកធម្មតា! សំណូមពរ អោយអ្នកប្រើប្រាស់ដទៃទៀត ជួយពិនិត្យផង! កុំប្រើប្រាស់ នូវព័ត៌មានអ្នកដទៃ បើទោះជាចេតនា រឺអចេតនា ក៏ដោយ!

      • សុវិចិត្រ និយាយថា៖

        បង​ក្មេង​ស្រែអើយ,,ញ៉ុម​ក៏​មិនចង់​ដែរ តែ​ដោយ​សារ​តែ​រវល់​សរសេរ​វិចារ ហើយ​ក៏​ស្មាន​តែ​ញ៉ុម​បាន​ដូរ​ព៌តមាន​រួច​ហើយ​នោះ,,ក៏​ច្រឡំ​ចុច ស្រាប់​តែ​មើល​កន្លែង​ឈ្មោះ???អុញ មិន​មែន​ឈ្មោះខ្ញុំ​ផង។។ នេះ​ជា​អចេតនា​ទេ ខ្ញុំ​ក៏​មិនចង់​ដែរ ធើម៉េច​បាន​វា​ចឹង​នោះ។

    • មក​ពី​គាត់​ប្រឹង​ធ្វើ​ដើម្បី​បង្ហាញ​គេ​អោយ​ដឹង​ថា​គាត់​នៅ​ស្រុក​គេ តែ​អ្វី​ដែល​គាត់​បាន​កំពុង​ធ្វើ​មិន​បាន​អោយ​អ្នក​ជុំវិញ​កោត​សរសើរ​គាត់​សូម្បី​តែ​បន្តិច។ មូលហេតុ​មួយ​នេះ​បូក​នឹង​មូលហេតុ​ផ្សេង​ៗ​ដែល​បណ្តាល​អោយ​គេ​រិះគន់ និង ពេប​ជ្រាយ​ពួក​ស្រុក​ក្រៅ។

    • ហើយ​ចុះ​វាចារ​មួយ​នេះ​អ្នក​ណា​អ្នក​សរសេរ? វិចិត្រ រឺ និមល?

  5. ហនុមាន និយាយថា៖

    ក្នុងនាមខ្ញុំបាទជាខ្មែរ រត់ចោលស្រុកជាង ៣០ឆ្នាំ មានសេចក្តីសោកស្តាយណាស់ ដែលមនុស្សប្រភេទដែលវិចិត្របាន យកមកអធិប្បាយនៅពេលនេះ នៅមានលើផែនដីនេះ ។ មិនខុសរ៉េ ខ្ញុំក៏ធ្លាប់ឃើញ នឹង ឭដែរ តែខ្ញុំស្អប់បំផុត ដល់ខ្មែរណា ដែលភ្លេចជាតិ ស្រុកកំណើត ប្រជាជនខ្លួន ដោយបានមករស់នៅស្រុកគេ ធ្វើមើលតែខ្លួនហ្នឹងអស្ចារ្យជាងគេ ដាក់បន្ទាបជាតិខ្លួន ។ តែណោះហើយចុះ ខ្ញុំមិនបាច់និយាយតទៅទៀត នាំអោយខ្ញុំមានការស្អប់ខ្ពើម ដល់” ភាពចោលម្សៀត “

    • វឌ្ឍនា និយាយថា៖

      យ៉េស! ខ្ពើមជាងគេគឺ ពេលខ្មែរៗនៅស្រុកគេជុំគ្នា(អ្នកកើតនៅស្រុកគេមិនបូក បញ្ចូលទេត្រង់នេះ) គេអត់និយាយខ្មែរទេ គេនាំគ្នានិយាយបារាំង ឬ អង់គ្លេស… តាមប្រទេសដែលគេរស់នៅ តែពេលឃើញម្ហូបខ្មែរដូចជា នំបញ្ចុក ប្រហុកខ្ទិះ សម្លរកកូរ.. ឆីដូចមិនដែលបានឆី!

  6. ឌីយ៉ា និយាយថា៖

    ពាក្យបងស្រុកខ្មែរស្នេហ៍ខ្ញុំ ធ្វើឲ្យខ្ញុំភ្ញាក់មែនទែន ហើយនឹងចងចាំទុក រហូត! ពាក្យមានន័យណាស់! ទោះនៅទីណា មនុស្សមានឋានៈអ្វីក៏ដោយ ក៏មិនសំខាន់ដូចភាពជាមិត្តភក្តិ និងការជួយគ្នាដែរ និងមិនត្រូវអួតហួសមាឌ!

  7. posoky1 និយាយថា៖

    hahah និយាយទៅដូចជាអស់សំណើច ខ្ញុំមកនេះយូដែលហើយ ទៅស្រុកខ្មែរវិញ មានតែគេថា ចរិកសំដីសំដៅ នៅតែខ្មែរអាដែល អត់ដូរទៅអាគាំងបន្តិចសោះ (សាច់ឈាម ធាត់ ចាក់សាក់ ពាក់ក្រវិល ស្តាប់បទ ហ៊ីបហប់ ចូលចិត្តហាំប៊ឺគឺ ភីសា… ។ ខ្ញុំចាំបានថាពេលជិតត្រលប់មកស្រុកអាគាំងវិញ មានស្រីៗស្អាតបីបួននាក់ យកឥវ៉ាន់មកផ្ញើរបងប្អូនគេ ដែលនៅរដ្ឋជាមួយខ្ញុំ ។​នៅពេលនឹងខ្ញុំស្លៀកខោខ្លី អាវយឺត ពាក់ស្បែកជើងផ្ទាត់(សុទ្ឋតែរបស់ប្អូន ពេលចិត្តមកខ្ញុំអោយរបស់របរទាំងអស់ទៅបងប្អូនរលីងទុកតែម៉ាកំប្លេឡើងយន្តហោះ)
    ស្រាប់តែនាងៗគាត់ច្រលំប្អូនខ្ញុំ ថាអ្នកអាមេរិចទៅវិញ នាំគ្នាជំរាប់សួរវា សសើរថាសាច់ឈាមមុខមាត់ ស្អាតបាទ ហាហាហា បែជាឯងនៅនឹងមុខអត់មានអ្នកណា ចាប់អារម្មណ៍សោះ មកពីខ្មែរសុទ្ឋពេក។

    ខ្ញុំក៍សូមលើកចំណុចមួយដែលខ្មែរ នៅទីនេះភាគច្រើនគាត់មិនសូវនិយាយភាសាយើង ដូចជា ការហៅលេខ នឹង យេស​ អូខេ ប្រូប្លេម… ពេលពួកគាត់ទៅស្រុកខ្មែរលេង ភាគច្រើនគាត់តែច្រលំនិយាយភាសាទាំងនេះ ទៅកាន់ ពួកម៉ាក បងប្អូន បើទោះបីជាភាសាអង់គ្លេសគាត់មិនចេះច្បាស់ក៍ដោយ។ នេះមិនមានមានន័យថាពួកគាត់ ធ្វើទេ គឺ រ៉េហ្លិវ តែម្តងមិនអីចឹងល្បងស្វា?។

    • ហនុមាន និយាយថា៖

      ស្រីស្អាត? គ្រាន់បើជាងយាយៗដែរ !😀 ម្យ៉ាងដែរ សុខី អើយ ខ្ញុំចង់និយាយពីអាពួកនៅស្រុកអាមេរិកនេះតាហ្មង កាលខ្ញុំទៅលេង ឡង បិុច កុំអោយមានជួបខ្មែរ ជួបសុទ្ធតែខ្មែរអាមេរិកាំង ។ គិតៗទៅ គេមិនធំជាង ខ្ញុំ ខ្ញុំក៏មិនធំជាងគេ នៅតែខ្ញុំគេអាដែល ! ចប់

  8. peehs07 និយាយថា៖

    ខ្ញុំទទួលស្គាល់ថាមានមែន តែមិនទូទៅទេ វាអាស្រ័យទៅតាមទីកន្លែង ដែលពួកគេរស់នៅ បើគេរស់នៅកន្លែង ដែលមានខ្មែររស់នៅច្រើន ទំនៀមទំលាប់ខ្មែរ ឬវប្បធម៌ខ្មែរ នៅតែប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែបើអ្នកនោះ មានវ័យក្មេង ហើយមិនបានរៀនសូត្រ ច្បាស់លាស់នៅស្រុកខ្មែរ ហើយទៅស្រុកគេ រមែងតែងតែ យកភាសាគេជាធំ គោរពភាសា គេជាធំ ដោយសារឃើញអ្វីៗនៅស្រុកគេ វាប្រសើរទាំងអស់ បើមើលមកស្រុកខ្មែរវិញ ខុសគ្នាដូចមេឃនឹងដី នេះម្យ៉ាង។ បើម្យ៉ាងទៀត ទៅស្រុកគេនៅវ័យក្មេងអញ្ចឹង គ្នាខិតខំរៀនសូត្រ ភាសាគេមាំណាស់ នៅពេលទៅរៀននៅសាលា ហើយអ្នកនៅជាមួយ និយាយតែភាសាគេទៀតនោះ វាទៅចឹងហើយ រកបន្ទោសគ្នាក៏មិនកើតដែរ ក្នុងរយពេល មួយឬពីរឆ្នាំ វាអាចរត់មាត់ភាសាគេចឹងហើយ ។ ប៉ុន្តែបើមនុស្សដែលមានវ័យចាស់គ្រាន់ បើហើយបានរៀនសូត្រគ្រាន់បើ ពីស្រុកខ្មែរទៅ បើគេនៅជាជាតិនិយម មិនងាយភ្លេចភាសា ខ្លួននោះ និងទំនៀមទំលាប់របស់ខ្លួននោះទេ ។ល។

    ឆ្លៀតឱកាសនេះ ខ្ញុំចង់ផ្សាយបន្តិចដែរថា ដើម្បីងាយស្រួលរកមើល ខ្ញុំបានបើកប៉ុស្តមួយ ទៀតនិយាយតែពីរឿង សន្តិសុខ តែម្តង គឺសន្តិសុខក្នុងនិងក្រៅស្រុក ហើយចាប់ផ្តើមមុន គេចង់និយាយរឿងសង្គ្រាមនៅអៀរ៉ាក់ ដែលអាមេរិកាំងដកទ័ពរបស់គេចេញពីម្សិលមិញ នេះ ហើយនិងរឿងកំពូលតួរឯក ភាវរកម្ម ដែលអាមេរិកាំង កុំពុងរកមុខរាល់ថ្ងៃនេះ ឥឡូវនេះ មានដាក់ខ្លះហើយ សូមអញ្ជើញមើល តាមប៉ុស៖ kapsecurityservices.wordpress.com ។

    សូមអរគុណ គួរពុំគួរសូមអធ្យាស្រ័យ និងជួយកែលំអរ និងជួយបញ្ចេញជាមតិយោបល់ផង!

  9. ក្មេងស្រែ និយាយថា៖

    ១​, ២, និង ៣ ខាងលើ សុទ្ធតែជាអ្នកចោលម្សៀតហើយចឹង! ពិបាកដែរ មិនដឹងគាត់គិតម៉េចទេ!

  10. posoky1 និយាយថា៖

    ខ្ញុំស្គាល់បងម្នាក់ជាប់ឆ្នោតមកនៅទាំងគ្រួសារ នៅអាគាំងេនះ ពីមុនជា ប៉ូលីសមហាផ្ទៃ ជិតផ្គាយ នៅទីនេះគាត់ធ្វើការខាងសំអាត ដុសខាត់ និយាយអោយចំ ម៉ាអូតែល ជាពិសេសបន្ទប់ទឹក (បង្គន់) រាប់ម៉ារលោង ចាំងភ្នែក ។ តែគាត់នៅមានមោទនភាពចំពោះខ្លួនគាត់ ១០ឆ្នាំ នៅទីនេះ កូនគាត់រៀនរហូតដល់ មហាវិទ្យាល័យ មានឡានជិះ គ្រប់គ្រាន់ ហើយអាចសល់លុយផ្ញើបងប្អូន ទៅស្រុកខ្មែរបានទៀត។ ខ្ញុំសូមសសើរគាត់ដោយស្មោះ មកតំបូងខ្ញុំថា មិនអាចធ្វើបានទេ ការងាររបៀបនឹង តែលូវបន់តែកុំ អោយ slow នៅទីនេះមិនថា អ្នកធំអ្នកតូចតែ គឺបើកភ្នែកឡើង ចូលនឹមធ្វើការភ្លាម តាមជំនាញ។

  11. posoky1 និយាយថា៖

    អូចង់សួរអាទីមួយ ១ រន្ដឺន មានន័យថាយ៉ាងម៉េច? ល្បងវិចិត្រ សួរបង្ការអ្នកសៀមរាប បន្ទាយមានជ័យ ប៉ៃលិន មកនៅទីនេះ ហើយទៅវិញ ក្រែងគេថា ចោលម្សៀតដែរ ជាពិសេស សូសុភ័ក្រ ដល់ជើងមេឃ ក៍នៅតែរន្ដឺនដែរ។

    • វិចិត្រ និយាយថា៖

      អត្ថបទ​នេះ​មិន​និយាយពី​អ្នក​ដែល​ល្ងង់​ស្រាប់ រដឺន​ស្រាប់ ទន់ជ្រាយ​ស្រាប់ អន់ស្រាប់ នោះ​ទេ តែ​ចង់​និយាយ​ពី​អ្នក​ចេះ​តែ​ធ្វើ​ល្ងង់ ធ្វើ​រដឺន ធ្វើ​ជា​ទន់​ជ្រាយ ធ្វើ​ជា​អន់​​ដើម្បី​អោយ​គេ​សរសើរ ថា​ល្ងង់​ រដឺន​ ទន់​ជ្រាយ​ អន់​អ៊ីចឹង​ឡូយ​ជាង​ចេះ!

      • រដឺន​ របៀប​អ្នក​មិន​ចេះ​ខ្មែរ​វា​ផ្សេង ហើយ​អា​រដឺន​ប្រឹង​ធ្វើ​អត់​ចេះ​ខ្មែរ​នោះ​វា​ផ្សេង (ធ្វើ​អោយ​អ្នក​ស្តាប់​តឹង​ទ្រូង)។ តែ​អារដឺន​តាម​តំបន់ (dialegt) វា​កាន់​តែ​ផ្សេង​ទៅ​ទៀត អ្នក​ហ្នុង​ចេះ​ខ្មែរ​ច្បាស់​ តែ​និយាយ​ខុស​ពី​តំបន់​ផ្សេង ដូច្នេះ​ចំនុច​នោះ​មិន​ធ្វើ​អោយ​អ្នក​ផង​រអើម​ចិត្ត​នោះ​ទេ។

        តែ​នៅ​កន្លែង​នេះ​ពួក​យើង​កំពុង​តែ​លើក​យក​ពួក​ចេះ​ខ្មែរ​ច្បាស់ និយាយ​ខ្មែរ​ច្បាស់ តែ​ដល់​មក​ដល់​ស្រុក​ខ្មែរ​ប្រឹង​ធ្វើ​រដឺន​ ដើម្បី​បង្ហាញ​អោយ​គេ​ដឹង​ថា​គាត់​មក​ពី​ស្រុក​ក្រៅ។ ដូច​ខ្ញុំ​បាន​និយាយ​ខាង​លើ​អញ្ចឹង​ គ្រាន់​តែ​ប្រាប់​ថា​អ្នក​មក​ពី​ស្រុក​គេ​ទៅ​បាន​ហើយ ហើយ​អ្នក​ឯង​មិន​បាច់​ប្រឹង​ធ្វើ​រដឺន​ទេ​នាំ​តែ​ហត់អស់​កំលាំង និង ឈឺ​បំពង់​ក។

  12. វីរៈ និយាយថា៖

    ជួយ​មិន​បាន​ដែរ នៅ​ពេល​ដែល​គេ​កំពុង​ជោរ ទោះ​បី​ជា​នរណា​ទៅ​ណែនាំ​​​ឱយ​ល្អ​សោះ ក៏​មិន​ខ្ចី​យក​ខួរ​ក្បាល​គិត មិន​ខ្ចី​ឆ្លើយ​នឹង​មាត់​ដែរ។ សភាវគតិ​របស់​ខ្ញុំ​ គឺ​ព្រឺ​ឆ្អឹង​ខ្នង​តែ​ម្ដង​នៅ​ពេល​ដែល​ឃើញ​ពាក្យ​​ថ្មីៗ​សរសេរ​ជា​ភាសា​ខ្មែរ​ដើម្បី​ត្រាប់ឱយ​ត្រូវ​នឹង​សំលេង​ភាសា​​របស់​គេ។ ឧទាហរណ៍ ផាតធី, សបភីង, ខុម​ព្យូរើ, ស្តាយ(?) … អស្ចារ្យ​ណាស់​ តែ​ពិបាក​ប្រកប ពិបាក​យល់ ជាង​អាន​ភាសា​ដើម​គេ​ទៅ​វិញ​ទេ។
    យើង​គួរ​កាត់​បន្ថយ​ភាសា​និយាយ​ឱយ​នៅ​ត្រឹម​តិច​តួច​បំផុត ហើយ​រៀប​ចំ​សំនេរ​របស់​ខ្លួន​ឱយ​សម​ស្រប​ឡើង​វិញ ងាយ​អ្នក​អាន​យក​គំរូ​តាម។ បើ​យើង​ប្រើ​ពាក្យ​មួយ​ចំនួន​ដែល​ពិបាក​ស្ដាប់​ពេក​ យើង​ក៏​ពិបាក​សង្ឃឹម​ថា​​ជៀស​រួច​ពី​យោបល់​​ ពាល មួយ​ចំនួន​បង្ហាញ​ខ្លួន​​ក្នុង​ទំព័រ​យើង​ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s