លំហាត់​ឡូស៊ិច៖ បង​ប្អូន​ពីរ​នាក់​លក់​ចៀម​មួយ​ហ្វូង


បងប្អូន​ពីរ​នាក់លក់ចៀម​មួយ​ហ្វូង។ ​ចៀម​មួយ​ក្បាលថ្លៃ​គិតជា​រៀល ស្មើ​នឹង​ចំនួន​ចៀម​ក្នុង​ហ្វូងពី​ដំបូងមុនបើក​​លក់​។ បន្ទាប់​ពីលក់​ចៀម​អស់​ហើយ​ ​ពួកគេ​ចែក​លុយគ្នា​​ដូចតទៅ។ ដំបូង​បងគេ​យក​១០​រៀល បន្ទាប់​មក​ទៀតប្អូន​យក១០​រៀល រួច​ហើយ​បង​យក​១០​រៀល​ទៀត ហើយ​ចែក​របៀប​នេះ​បន្ត​បន្ទាប់​មកទៀត។ ពេល​ចែកដៃ​ចុង​ក្រោយ​​បង្អស់ ដែល​ត្រូវ​វេន​ប្អូនទទួល​យក​ចំណែក លុយ​នៅសល់​មាន​តិច​ជាង១០​រៀល ហើយ​វា​ក៏​យក​លុយ​នៅ​សល់​នោះ​ទាំងអស់​ទៅ។ ដើម្បី​ឱ្យ​ចំណែក​មាន​ភាព​យុត្តិធម៌ បងប្រុស​ឱ្យ​កូន​កាំបិត​មួយ​ទៅ​ប្អូន។ តើ​កូន​កាំបិត​នោះ​ថ្លៃ​ប៉ុន្មាន?

ចម្លើយ​មាន​នៅdahlina.com តែ​កុំទាន់បើក​ចាក់​ចម្លើយ​ សូម​សាក​ល្បង​គិត​លេង​សិន​មើល។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គណិតវិទ្យា​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to លំហាត់​ឡូស៊ិច៖ បង​ប្អូន​ពីរ​នាក់​លក់​ចៀម​មួយ​ហ្វូង

  1. Champei និយាយថា៖

    ខ្្ញុំគិតថាកាំបិតនោះមានតំលៃ ៦រៀល។​ តើត្រូវទេ?​ (ចៀមមានចំនួន៦)

    • Champei និយាយថា៖

      សុំម្តងទៀត
      ចៀមមានចំនួន ៦ ​ដូច្នេះ ពួកគេលក់បានប្រាក់ចំនួន ៣៦រៀល។ ចុងក្រោយប្អូនបានប្រាក់តែ ៦រៀល ដូច្នេះដើម្បីអោយស្មើគ្នា​ ទាំងពីរនាក់​ត្រូវបានម្នាក់ ១៨រៀល។ ដូច្នេះបងត្រូវអោយប្អូន​ ២រៀល វិញ។ មានន័យថាកាំបិតត្រូវមានតំលៃ ២រៀល។

  2. Broskomjel និយាយថា៖

    អានអត់យល់ទេ។ តើចំណុចណាដែលបញ្ជាក់ថា ចៀមមានចំនួន 6 ក្បាល?

  3. Champei និយាយថា៖

    ចំនួនចៀមមាន ៦ក្បាលមិនមែនជា​សម្មិតកម្មទេ។

  4. គួចវែងងី និយាយថា៖

    ពិតជាឡូវណាស់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s