សហរដ្ឋ​អាមេរិច៖ ប្រទេស​ឧស្សាហកម្ម​ជឿន​លឿន តែ​ប្រើ​ប្រព័ន្ធ​ខ្នាត​រង្វាស់​ដែល​ហួសស​ម័យ


នរណា​ក៏ស្គាល់​អាមេរិច ថា​អាមេរិច​ខ្លាំង​ជឿន​លឿន ទំនើប​គ្រប់​វិស័យ។ តែ​ប្រទេស​អាមេរិច​ជឿន​លឿន​យ៉ាង​នេះ​ក្ដី ក៏​ប្រទេស​នេះ​នៅ​តែប្រើ​ប្រព័ន្ធ​ខ្នាត​រង្វាស់​ដែល​ហួស​សម័យ ដែល​ហៅ​ថា​ខ្នាតបុរាណ​អាមេរិច (US Customary Unit) ដែល​ស្រដៀងគ្នា​នឹង​ខ្នាតចក្រភព​អង់គ្លេស (British Imperial Units) ​៖

– ប្រវែង៖ inch, foot, mile, …
– ទំងន់៖ pound(lb)
– មាឌ​វត្ថុរាវ៖ fluide ounce (FL); U.S. pint; U.S quart, U.S gallon

ប្រព័ន្ធខ្នាត​រង្វាស់​រង្វាល់​អន្តរជាតិ​គេ​ប្រើ
-ប្រវែង៖ mm, m, cm, km,…
-ទំងន់៖ kg, g, mg,…
– មាឌ៖ l, ml, cc, …

អាមេរិច​បាន​បោះពុម្ព​សៀវភៅ​សិក្សា​ជា​ច្រើន​បំផុត ហើយ​ប្រើ​ខ្នាត​រង្វាស់​រង្វាល់​បែប​នេះ សិស្ស​ខ្មែរ​អាន​ទៅ​ វង្វេង​ដូច​អាចម៍​ចូល​ឈ្នាង​តែម្ដង។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

17 Responses to សហរដ្ឋ​អាមេរិច៖ ប្រទេស​ឧស្សាហកម្ម​ជឿន​លឿន តែ​ប្រើ​ប្រព័ន្ធ​ខ្នាត​រង្វាស់​ដែល​ហួសស​ម័យ

  1. sambatt និយាយថា៖

    ហើយរង្ចាស់់សីតុណ្ហភាព,ខ្ញុំក៏វង្វេងដែរ!!!
    សហរដ្ឋអមេរិកប្រើFahrenheitដែល 1ដឺក្រេF=1.8ដឺក្រេ C+32។
    ដល់់ឃើញគេផ្សាយតាមទូរទស្សន៏ ដាក់់រង្វាស់់ហ្នុង,ខ្ញុំអត់់ដឹងថាប៉ុន្មាន?
    ដឹងតែថារង្វាស់់Celcius ស្មានដឹងប៉ុន្មានៗ ព្រោះអីដឹងថាទឹកពុះនៅ១០០ដឺក្រេC។

  2. គឹមស៊ា និយាយថា៖

    ខ្មុំក៏ច្រលំដែរ ចំពោះខ្នាតនេះ៕

  3. ម៉ន និយាយថា៖

    កន្លែងខ្ញុំធ្វើការ គេបានប្ដូរមកប្រើរខ្នាតង្វាល់​អន្តរជាតិ​ជិតដប់ឆ្នាំទៅហើយ ។
    ប្រទេសមួយៗគេងមិនចង់អោយបាត់បង់របស់ដែលគេបានប្រើយូរណាស់
    មកហើយនេះទេ តែក្រុមហ៊ុនអ្នករកស៊ីជារឿងផ្សេង ។

    • វិចិត្រ និយាយថា៖

      អ៊ីចឹង​បាន​ខ្ញុំ​ឃើញ​ក្នុង​វីគី​គេ​សរសេរ​ថា មាន​ការ​ធ្វើ​ម៉ែត្រនីយកម្ម​នៅ​អាមេរិច តែ​មិន​សូវ​ទទួល​បាន​ជោគជ័យ។ តែ​ក្នុង​វិស័យ​ខ្លះ​ដូចជា​វិស័យ​យោធា​ វេជ្ជសាស្ត្រ គេ​បាន​បង្ខំ​អោយ​ប្រើ​ម៉ែត្រិច​តែម្ដង។

  4. ផ្កាយ​ដុះ​កាទុយ និយាយថា៖

    ញ៉ុម​ក៏​វង្វេង​ដែរ ពេល​ខ្លះ​អាន​សៀវ​ភៅ​អង់គ្លេស​គេ​សរសេរ​មក​ចឹងៗ ច្រឡំ​ខ្ទេច​ខ្ទីអស់។

  5. ទឹម បឿន និយាយថា៖

    ដោយសារ​យើង​មិន​ធ្លាប់​ប្រើ​ទើប​ច្រឡំ វង្វេង​ដូច្នេះ ។ បើ​​ចេះតែ​វង្វេង​​ដូច្នេះ ជនជាតិ​អាមេរិក ប្រើ​មិន​កើត​ទេ តែ​ធម្មតា បើ​យើង​និយាយ​គីឡូក្រាម គីឡូម៉ែត្រ​អី ពួក​គេ​ច្រើនតែ​វង្វេង​ទៅ​វិញ ។

    ការប្រើ​ខ្នាត​ចាស់ ក៏​មិន​ប្រាកដ​ថា​អន់​ខ្សោយ​ដែរ ។ ខ្នាត​អស់​នោះ​ក៏​មាន​ការនិយម​ប្រើ​ ។

    • វិចិត្រ និយាយថា៖

      ពិត​មែន​ហើយ ដែល​អាមេរិច​ធ្លាប់​នឹង​ខ្នាត​របស់​គេ​ពិត​ជា​ងាយ​ស្រួល​ពេល​ប្រើ​ប្រាស់​ខ្នាត​របស់​គេ។ល។ ច្រាសមក​វិញ យើង​ធ្លាប់​នឹង​ខ្នាត​របស់​ពិតជា​ងាយ​ស្រួល​ពេល​ប្រើ​ប្រាស់​ខ្នាត​របស់​យើង។ ដូចជា​យើង​ធ្លាប់​នឹង ទូរទស្សន៍​១៤អ៊ីញ (ខ្នាត​អាមេរិច) ពេល​និយាយ​១៤​អ៊ីញ​យើង​ប្រហែល​ៗថា​ប៉ុណ្ណា​បាន (បើ​ទោះ​បី​ជា​ទូទៅ​យើង​ប្រើខ្នាត​ម៉ែត្រ​, តឹក, ហ៊ុន, លី, .. ក៏​ដោយ)។

      តែ​ថា​ពេល​បច្ចុប្បន្ន​នេះ ជា​ទូទៅ​ជា​អន្តរជាតិ ខ្នាត​អន្តរជាតិ គេ​មិនប្រើ អ៊ីញ ហ៊្វូត ។ល។ ទេ។ អាមេរិច​ជា​ទូទៅ​ដើរ​មុន​គេ​គ្រប់​វិស័យ​ ក្នុង​រឿង​ទំនើបកម្ម គំនិត​ទំនើប​ជាង​គេ​ស្ទើរ​តែ​ជា​រៀង​រហូត តែ​រឿង​ប្រើ​ខ្នាត​នេះ​នៅ​ស្ទក់​ខ្លាំង​តែម្ដង។
      តែ​ប្រហែល​ជា​អាមេរិច​ក៏​ខិត​ខំ​កែប្រែដែរ ព្រោះ​ស្តង់ដា​អាមេរិច​បច្ចុប្បន្ន​នេះ ដូច AASTHO គេ​មាន​រៀបចំ​បោះពុម្ព​ជា​ពីរ​វ័រសិន មួយ​ខ្នាត​បុរាណ មួយ​ទៀត​ខ្នាត​SI ។

      ខ្នាត​បើ​យើង​មើល​ទៅ​ដូចជា​បញ្ហា​ស្រាល​ទេ តែ​ពេល​ខ្លះ​វា​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង៖
      ដូចជា​អាមេរិចថា ដាក់​ឃ្លាត​គ្នា 2″ ដល់​យើង​សំរួល​ជា​ខ្មែរ​មកថា 50,8mm.
      រូបមន្ត​ខ្លះ​សរសេរ​ក្នុង​ខ្នាត​អាមេរិច​រូបមន្ត​ផ្សេង បើ​ចង់​ប្រើ​ជា​ Metric ត្រូវ​ប្រើ​រូបមន្ត​ផ្សេង ដូចជា F=\sqrt{f_c} ដោយ F, f_c គិតជា psi បើ​ចង់​ប្រើ​ខ្នាត F, f_c ជា​ MPa វិញ ត្រូវដូរ​រូបមន្ត​នោះ​ជា F=\frac{1}{1746}\sqrt{f_c} វិញ។
      ដូច្នេះ​លំបាក​បំផុត​គឺ​ពេល​អ្នក​ប្រើ​ប្រព័ន្ធ​ទាំង​ពីរ​ទាក់​ទង​គ្នា។ អន្តរជាតិ​គេ​ប្រើ​បែប​នេះ​ហើយ នៅ​តែអាមេរិច​ដើរ​ក្រោយ​គេ​វិញ (ប្រហែលរ​ដ្ឋាភិបាល​អាមេរិច​ប្រឹង​ដែរ តែបរាជ័យ)។

      រឿង​មួយ​ផ្សេង​ទៀត​នោះ​គឺ ក្បៀស និង ចុច ដើម្បី​សំគាល់​ទសភាគ ៖
      1,200.05=?
      1.200,05=?
      ខ្មែរ​ឥលូវ​កំពុង​តែ​ឡប់​រឿង​នេះ​ហើយ។

      • ទឹម បឿន និយាយថា៖

        យល់ស្រប​ចំពោះ​រឿង​ហ្នឹង

      • kooms និយាយថា៖

        ចំពោះ​ក្បៀស​និង​ចុច​ពិត​ជាឡប់​មែន​ហើយ​សម្រាប់​ខ្មែរ​យើង! អ្នក​ខ្លះ​សរសេរ​ក្បៀស អ្នក​ខ្លះ​សរសេចុច ចំណែក​យក​តាម​អ្វី​ដែល​រៀន​ពីក្មេង​មក​គឺ​ក្បៀស​សម្រាប់​ទស្សភាគ ហើយ​ចុច​សម្រាប់កាត់​បីខ្ទង់លេខ។ តែមិនដឹង​មួយ​ណា​ត្រូវ​ទេ ហើយ​មួយ​ស្ដងដា​នោះទេ?

  6. peehs07 និយាយថា៖

    តាមអាគាំងដូចស្រួលជាង ខាងបារាំងដូចជាច្រឡំច្រើនណាស់!
    រឿងនេះវាអាស្រ័យទៅលើអំណាចគ្រប់គ្រងពិភពលោក បើបារាំងក្លាយជាមហាអំណាច ពិភពលោកនោះអ្វីៗវាទៅជាបារាំងហើយ!

  7. enana88 និយាយថា៖

    បើថាគេបុរាណចឹងក៏អត់សូវត្រូវដែរ ពួកគេមានកូដរៀងៗខ្លួន សូម្បីតែការប្រើទ្រឹស្តីក៏ខុសគ្នា​តិចតួចដែរ។ខ្មែរប្រើកូដបស់បារាំង ថៃប្រើកូដបស់អាមេរិច … អត់ដឹងថាបស់អ្នកណាជាស្តង់ដារ​ពិត​ប្រាកដទេ ទាំងសងខាងសុទ្ធតែមិនព្រមចាញ់ ចឹងហើយបានគេបង្កើតគណៈកម្មាការដើម្បី​រកចំណុចកណ្តាល និងកែតំរូវកូដទាំងនោះ។

    • វិចិត្រ និយាយថា៖

      ហេតុ​ដូច្នេះ​ហើយបាន​ជាគេ​បង្កើតខ្នាត​អន្តរជាតិ SI (ស្តង់​ដា​អន្តរជាតិ) នេះ​ឡើងដើម្បី​ប្រើជា​អន្តរជាតិ ព្រោះ​ដំបូង​ខ្មែរ​មាន​ខ្នាត​របស់​ខ្មែរ ចំអាម ហត្ថ ព្យាម …. បារាំង អង់គ្លេស​ មាន​ខ្នាត​របស់​គេ​ដោយ​ឡែក​ផ្សេង​ទៀត។ ខ្នាត​អន្តរជាតិ​នេះត្រូវ​បាន​បង្កើត​ឡើង ពិត​មែន​តែ​ប្រើ​ខ្នាត m, mm, cmm ដូច​បារាំង បង្កើត​ឡើង​ពី​ដំបូង​ដោយ​បារាំង ​តែមិនមែន​ខ្នាត​នេះ​បង្កើត​ឡើង​ដោយ​បារាំង​តែ​ឯង​នោះ​ទេ វា​បង្កើត​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ជុំ​វិញ​ពិភពលោក។ ប្រទេស​ស្ទើរ​តែ​ទាំង​អស់​បាន​ទទួល​ស្គាល់​ខ្នាត​នេះ​ជា​ផ្លូវការ លើក​លែង​តែ​ប្រទេស​៣តែប៉ុណ្ណោះ៖ អាមេរិច ភូមា និង លីបេរី។ សូម្បី​អង់គ្លេស​ក៏​ទទួល​ស្គាល់​ជាផ្លូវ​ការ​ដែរ (ឯកសារ​ច្បាប់​ ស្តង់ដា ត្រូវ​បោះ​ពុម្ព​ជា​ខ្នាត SI ទាំង​អស់)។

  8. peehs07 និយាយថា៖

    យល់ស្របទាំងអស់គ្នា វាស្រេចទៅលើយើងទម្លាប់ប្រើទេ កាលពេលមុនខ្ញុំធ្លាប់ប្រើតាម ខ្នាតបារាំងឬអន្តរជាតិហ្នឹងស្រួលណាស់ តែមកនៅអាមេរិកយូរទៅ ប្រើតាមអាមេរិក បែរជាស្រួលទៅវិញ ហើយចង់ប្រើតែអាមេរិកទៅ តែដល់មួយទសវត្សចុងក្រោយនេះ គេដាក់ប្រើច្រើនខ្នាតបារាំង កីចាប់ផ្តើមពិបាកនិងច្រឡំហ្នឹង ចឹងមានតែទុករបស់ទាំងពីរ ហ្នឹងក្បែរខ្លួនជានិច្ច។

    រឿងហ្នឹងហើយ បានជាខ្ញុំថាស្រេចលើឥទ្ធិពល កាលពីជាងដប់ឆ្នាំមុន ឬមុនពេលគេបើក យន្តហោះបំបុក អាគារពាណិជ្ជកម្មពិភពលោក អ្វីៗអាគាំងស្ទើរទាំអស់ តែបន្ទាប់ពីនោះ មកខ្មាតបារាំង ឥទ្ធិពលបារាំងចូលមកច្រើនណាស់ ធ្វើឱ្យខ្ញុំឆ្ងល់មិនលេងទេ គឺមនុស្សទាំង ពីរប្រភេទនេះ ចេះប្រកាន់គ្នាមាំណាស់ គឺអាមេរិកាំងមានដើមកំណើតបារាំង តកូនតចៅ របស់គេជាយូរណាស់ហើយ គេមិនសូវសប្បាយចិត្ត អាមេរិកាំងបែប តាជច-ប៊ុស្ស ប៉ុន្មានទេ ខ្ញុំមិនបានដឹងសោះកាលពេលមុន ហើយពួកនោះគេអន់ចិត្តខ្ញុំខ្លាំងណាស់ ដែលខ្ញុំជួយ តាប៊ុស្ស លុះពេលក្រោយមក ខ្ញុំបានដកខ្លួននៅជាកណ្តាលទៅវិញ ពួកនោះគេគាំទ្រ តា អាលហ្គរ Al Gore និង ឧបមា Obama ខ្លាំងណាស់ គោរពដូចស្តេចចឹង! មែនទេ?

  9. អង្គរក្សតូច និយាយថា៖

    ខ្ញុំឆ្ងល់យូរណាស់ហើយ!! អរគុណណាស់ពូចិត្រដែលដាក់ប្រកាសនេះ!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s