ចែក​លុយ​គ្នា​អ៊ីចឹង តើ​យុត្តិធម៌​ដែរ​រឺ​ទេ?


តា​ម្នាក់​បាន​អោយ​លុយ​១៥០០រៀល​ទៅ​បងប្អូន​ប្រុស​ពីរនាក់ចែក​គ្នា​ស្មើ។ លុយ​នោះ​សុទ្ធ​តែក្រដាស​៥០០​រៀល​ទាំង​បី​សន្លឹក។ ដូច្នេះដំបូង​បងគេ​យក​១០០០​រៀល​ បន្ទាប់​មក​ប្អូន​យក​៥០០​រៀល។ ដូច្នេះ​អាប្អូន​គេ​បាន​លុយ​៥០០​រៀល​តិចជាង​បង។ ដើម្បី​អោយយុត្តិធម៌ អាប្អូនបាន​ទារយកឃ្លីរបស់​បង​វា ដែល​មាន​​តំលៃ​៥០០​រៀល​ដែរ។ តើ​បែប​នេះ​យុត្តិធម៌​ដែរ​រឺ​ទេ?

 ​​

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គណិតវិទ្យា​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

25 Responses to ចែក​លុយ​គ្នា​អ៊ីចឹង តើ​យុត្តិធម៌​ដែរ​រឺ​ទេ?

  1. ទឹម បឿន និយាយថា៖

    យុត្តិធម៌​ហើយ ព្រោះ​គេ​ព្រមព្រៀង​គ្នា​ដោះដូរ​ដូច្នោះ ។

  2. ក្មេងស្រុកស្រែ និយាយថា៖

    ហាស​​​ហា​ បើបងនោះព្រម បានន័យថាល្ងង់សុទ្ធ…

  3. ឌីយ៉ា និយាយថា៖

    ឃ្លីនេះ គឺឃ្លីពីរនោះ​ឯង

  4. sambatt និយាយថា៖

    ឃ្លីហ្នុងត្រូវតែមានតំលៃ២៥០រៀលបានហើយ ទើបយុត្តិធម៌!!!

  5. kooms និយាយថា៖

    តើ​យុតិធម៌​នៅ​ត្រង់ណា?

  6. ក្មេងស្រែ និយាយថា៖

    មិនយុត្តិធម៌ទេ ព្រោះឃ្លីដែលលេងហើយ គេកាត់រំលោះ ថ្លៃសឹករិចរឹល ចឹងមិនស្មើរគ្នាអាដែល!

  7. Champei និយាយថា៖

    ធ្វើអញ្ចឹងមិនយុត្តិធម៌ទេ ព្រោះ​បើប្អូនយកឃ្លីនោះមានហាក់ន័យថា​ ប្អូនបាន មួយពាន់រៀល (លុយ៥០០+៥០០ឃ្លី) ចំណែកបងបានតែ៥០០រៀល (១០០០-៥០០ថ្លៃឃ្លី)។

    • Fidele និយាយថា៖

      តែ​មុន​ដំបូង​ពេល​មិន​ទាន់​ឲ្យ​ឃ្លី អា​បង​មាន ១៥០០ រៀល​ (១០០០រៀល+ថ្លៃ​ឃ្លី៥០០) ចឹង​ដល់​ពេល​ឲ្យ​ឃ្លី​ទៅ​អា​ប្អូន​ អា​ប្អូន​បាន​ ១០០០ រៀល (រួម​ទាំង​ថ្លៃ​ឃ្លី) ឯ​អា​បង​ក៏​សល់​លុយ​១០០០​រៀល​ដែរ។:mrgreen:

  8. យីម ដារ៉ូ និយាយថា៖

    យល់​ល្អ​អោយ​អា​បង​ វា​យក​លុយ​ ៥០០៛ ទៅ​ដូរ​ លី​ហួរ ​ ប្តូរ​យក​ក្រ​ដាស​ ៥០៛​ ទៅ​ចែក​គ្នា​ស្មើរ​ហើយ​🙂

  9. ក្មេងស្រុកស្រែ និយាយថា៖

    គ្រាន់តែរឿងចែកលុយគ្នាបន្តិចបន្តួចនឹងអីក៏ពិភាក្សាគ្នាខ្លាំងម្ល៉េះ? យ៉ាងនេះណា!… ទាំងពីរអ្នកត្រូវបានម្នាក់ ៧៥០រៀល ។​ កូនប្អូនបាន ៥០០រៀលហើយខ្វះតែ ២៥០រៀលទៀតទេ រឿងអីហ៊ានទាមទារ​ទ្រព្យសម្បត្តិរបស់កូនបង ដល់ទៅ៥០០រៀល? អីចឹងហើយបានខ្ញុំថា បើកូនបងព្រម មានតែមនុស្សល្ងង់…😎

  10. ក្មេងស្រុកស្រែ និយាយថា៖

    ជួយជជែកគ្នារឿងរបស់ខ្ញុំវិញ… http://www.chumsocheat.wordpress.com កុំភ្លេចណា..

  11. Champei និយាយថា៖

    ឃ្លីនោះជាទ្រព្យឯកជនទេ។ មិនអាចយកមកជាទ្រព្យរួមសម្រាប់ចែកគ្នាទេ។

  12. ផ្កាយដុះកន្ទុយ និយាយថា៖

    អត់យុត្តិធម៌ទេ!!!​ ខ្ញុំថាអាប្អូនចំណេញដល់កហើយ!!!
    «តា​ម្នាក់​បាន​អោយ​លុយ​១៥០០រៀល​ទៅ​បងប្អូន​ប្រុស​ពីរនាក់ចែក​គ្នា​ស្មើ។» មានន័យថា គាត់+បង+ប្អូន = បីនាក់។
    «លុយ​នោះ​សុទ្ធ​តែក្រដាស​៥០០​រៀល​ទាំង​បី​សន្លឹក។ ដូច្នេះដំបូង​បងគេ​យក​១០០០​រៀល​ បន្ទាប់​មក​ប្អូន​យក​៥០០​រៀល។» មានន័យថា មុនដំបូងបងគេចែកឲ្យប្អូនគេ ៥០០រៀល នៅសល់ម៉ា១០០០រៀល នៅដៃ ហើយបន្ទាប់មក ប្អូនបន្ទាប់យក៥០០រៀល។
    ដូច្នេះ​អាប្អូន​គេ​បាន​លុយ​៥០០​រៀល​តិចជាង​បងៗវា បើយកប្រាក់វា ធៀបនឹងផលបូកលុយរបស់បងវាទាំងពីរ។ ត្រង់ហ្នឹងមានន័យថាចែកគ្នាស្មើហើយ។
    តែស្រាប់អាប្អូនបាន​ទារយកឃ្លីរបស់​បង​វា ដែល​មាន​​តំលៃ​៥០០​រៀល​ដែរ។ អញ្ចឹងលេងយុត្តិធម៌បាត់ទៅហើយ!!!!

    • វិចិត្រ និយាយថា៖

      មាន​គ្នាតែ​ពីរនាក់​តើ៖ បង១ + ប្អូន១

      • ផ្កាយដុះកន្ទុយ និយាយថា៖

        អញ្ចឹងនៅតែអត់យុត្តិធម៌ដដែលហ្នឹង!
        ព្រោះមានលុយ១៥០០រៀល បើបងយក១០០០រៀល ហើយឲ្យទៅប្អូន៥០០រៀល និងឃ្លីរបស់ខ្លួនតម្លៃ៥០០ទៀត នោះធាតុពិត បងត្រូវខាត ព្រោះថាលុយ១៥០០រៀល បើចែកគ្នា២នាក់ ត្រូវម្នាក់បាន៧៥០រៀល។ ថ្វីត្បិតតែយើងយក១០០០រៀល ដកនឹង៧៥០រៀល ឃើញថាបងចំណេញ២៥០រៀលពិតមែន តែបើប្អូនយកឃ្លីដែលជារបស់បងតម្លៃ៥០០រៀលថែមទៀតនោះ នោះបងនឹងត្រូវខាត អស់២៥០រៀលវិញ​ ព្រោះឃ្លីនោះ មិនមែនស្ថិតនៅក្នុងចំណែកលុយ១៥០០រៀលឯណា។

  13. វិចិត្រ និយាយថា៖

    ចំលើយ​ចុងក្រោយ​របស់ ផ្កាយ​ដុះកន្ទុយ ចំលើយ​របស់​ក្មេង​ស្រុក​ស្រែ ចំប៉ី សម្បត្តិ គឺ​ត្រឹមត្រូវ។
    ពេលនេះ​សាក​ល្បង​សំនួរ​វិញ​មើល https://svichet.wordpress.com/2010/08/29/logic-sell-sheep/

  14. sambath និយាយថា៖

    តាមពិតកូនបងនៅទីបំផុតនៅតែបាន៥០០រៀលដដែល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s