អត់គ្រាប់


ក្នុង​ភាសា​ខ្មែរ បើ​គេ​និយាយ​ថាអត់​គ្រាប់នោះ គឺ​គេ​ចង់​សំដៅ​ថា អត់គ្រាប់​ភ្នែក​ រឺ មាន​ភ្នែក​អត់​ប្រស្រី ហ្នឹង​ឯង ដូចជា អត់គ្រាប់ទេ? មិន​ចេះ​មើល​ទេ? ។
តែ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​មិន​ចង់​និយាយ​ពីរឿង​អស់​នេះ​ទេ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ ឪឡឹក​អត់​គ្រាប់​ទៅ​វិញ​ទេ។ ឪឡឹក​ក្នុង​រូបនេះ​ ស្ទើរ​តែ​អត់គ្រាប់​ទៅ​ហើយ ហើយ​អាច​ចាត់​ទុក​ថា​អត់​គ្រាប់​បាន។ បើ​វា​អត់​គ្រាប់​អ៊ីចឹង​ បន្ត​ពូជ​យ៉ាងម៉េចទៅ? គេ​ចាក់​ថ្នាំ​អ្វីដល់​វា បាន​ស្វិត​គ្រាប់​អស់​អ៊ីចឹង? តែម្យ៉ាង​ដែរ អត់​គ្រាប់​អ៊ីចឹង​ ស្រួល​ទទួលទាន​ម្យ៉ាង​ដែរ😀

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

7 Responses to អត់គ្រាប់

  1. SOKHEANG និយាយថា៖

    ហាស​ហា​,
    ប្រយ័ត្ន​ណា​បង​ញ៉ាំ​វា​ហើយ​តិច​លស្វិតដែរ​ទៅ?
    :D​😀😀😀😀😀

  2. ទឹម បឿន និយាយថា៖

    ស្រុក​របស់​ខ្ញុំ​មិន​ធ្លាប់​ឮ​និយាយ​ថា អត់​គ្រាប់ គឺ​អត់​គ្រាប់​ភ្នែក​ទេ គេ​ច្រើន​និយាយ​ថា អត់​ប្រស្រី ឬ​ខ្វាក់​ទេ​អ្ហី! នៅ​ខ្មែរ​ដូច​មាន​ដែរ ឪឡឹក​អត់​គ្រាប់​ហ្នឹង ។

  3. kooms និយាយថា៖

    ស្រក់​ទឹក​មាត់!

  4. ជីវិតអមតៈ និយាយថា៖

    ឪឡឹក​ហ្នឹងគឺមិនមែនជាឪឡឹក​សរីរាង្គទេ!
    អ្នកវិទ្យាសាស្ត្របានប្តូរសេនេទិចរបស់វារួចហើយ។
    ហូបទៅវាឆ្ងាញ់ជាងឪឡឹក​សរីរាង្គឆ្ងាយណាស់ណាបាទ…

  5. ហនុមាន និយាយថា៖

    ឭតែអត់គ្រាប់ខំស្ទាបមើល ខ្លាចលោដូច វិចិត្រថាមែន តាមពិតមានដែរតើ !😀 ខ្ញុំចំអន់លេងរ៉េ វិចិត្រ កុំលួចជេរ បាត ! បាទ អត់គ្រាប់បើនិយាយពី ទំពាំងបាយជូរគឹផ្សាំដោយយកវ័ល(ដើម)ទៅ ដាំបន្ត បើយកគ្រាប់ទៅដាំ គឺពេលផ្លែហើយ វាមានគ្រាប់ បើយកដើមដែលបានស្សាំទៅដាំនោះ មិនមែនគ្រាប់រ៉េ នេះដោយយកទៅតាម កសិករអ្នកមានចំការទំពាំងបាយជូរម្នាក់នៅស្រុក ខ្ញុំគាត់មានប្រសាន៍ ឯរឿងចាក់ថ្នាំនោះគ្មានរ៉េ !

  6. ហនុមាន និយាយថា៖

    សូមអភ័យទោស វិចិត្រ សូមជួយកែ ខាងលើផង ខ្ញុំសសេរ ខុសច្រើន ។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s