ឡូស៊ិច៖ លើ​ក្ដារ​អុក តើ​សេះ​អាច​លោត​ជាន់​គ្រប់​ក្រលា​បាន​ដែរ​រឺទេ?


លើ​ក្តារ​អុក តើ​គេ​អាច​ផ្លាស់ទី​សេះ(តាម​ក្បួន​អុក) ចេញ​ពី​ជ្រុង​ខាង​ក្រោម​​ឆ្វេង​ដៃបង្អស់​របស់​ក្តារ​អុក​ទៅកាន់ ជ្រុង​ខាង​លើ​​ស្តាំ​ដៃបង្អស់​​ ដោយ​ជាន់​គ្រប់​ក្រលា​ទាំង​អស់ហើយ​ជាន់​តែ​ម្ដង​បាន​ដែរ​រឺទេ?

រូប​ទី ១

:

រូប​ទី​ ២ : តាម​ក្បួន​អុក ឧបមា​បើ​សេះ​នៅ​ត្រង់ D5 នោះ​សេះ​នេះ​អាច​លោត​ទៅ​ក្រលាណាមួយ​ក្នុង​ចំណោម​ក្រលា​ទាំង​នេះ​បាន E3, F4, F6, E7, C7, B6, B5, C3 ។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គណិតវិទ្យា​។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

20 Responses to ឡូស៊ិច៖ លើ​ក្ដារ​អុក តើ​សេះ​អាច​លោត​ជាន់​គ្រប់​ក្រលា​បាន​ដែរ​រឺទេ?

  1. pisitnseiha និយាយថា៖

    អត់ចេះលេងអុកទេ ចេះតែលេងភ្លេង

  2. ផ្កាយដុះកន្ទុយ និយាយថា៖

    អត់ចេះលេងអុកទេ! ចេះតែលេងប្រាំខ្វែងៗ! ដឹងតែស្អីក៏ដោយ ឲ្យតែដើរនៅកណ្តាលក្រឡា មានប្រៀបហើយ! ហិហិហិ….

  3. vathanakkhmer និយាយថា៖

    ទាល់តែសួរប៉ាខ្ញុំហើយទើបបានចេះ!🙂

  4. -:-បាត់ដំបង-:- និយាយថា៖

    អាចជាន់បាន តែដូចជាត្រូវជាន់ក្រឡាចាស់ម្តងទៀត។

  5. Champei និយាយថា៖

    អាចជាន់ក្រលាខ្លះមិនទាំងអស់បានទេ?​ បើ​ដូច្នេះ​ខ្ញុំ​អាច​ធ្វើបាន។

  6. ក្មេងស្រែ និយាយថា៖

    បាន!!!! ញ៉ុមធ្លាប់ឃើញគេដើរអោយមើល! តែញ៉ុមអត់ចេះទេ!

  7. kooms និយាយថា៖

    ខ្ញុំ​មិន​ពួកែរលេងទេ

  8. ធារិទ្ធ និយាយថា៖

    អត់​ចេះ​លេង​រ៉េ😀

  9. សុខសាន្ត និយាយថា៖

    មិនអាចធ្វើបានទេ។
    ព្រោះបើសិនជាតាងក្រឡាអុកនិមួយៗដោយសញ្ញា(+)និង(-)ឆ្លាស់គ្នាយើងទាញបាន៖
    – ទី១ បើក្រឡាអុកនៅ​ជ្រុង​ខាង​ក្រោម​​ឆ្វេង​ដៃបង្អស់​របស់​ក្តារ​អុក​ជាសញ្ញា(-) នោះ ជ្រុង​ខាង​លើ​​ស្តាំ​ដៃបង្អស់​​របស់​ក្តារ​អុក​ជាសញ្ញា(-)ដែរ។
    – ទី២ បើសេះចេញពីសញ្ញា(+)នោះវាត្រូវជាន់សញ្ញា(-) តែបើវាចេញពីសញ្ញា(-)នោះវាត្រូវជាន់សញ្ញា(+)វិញ។
    – ទី៣ ក្រឡាអុកទាំងអស់មាន៦៤ក្រឡា។ដូចនេះ សេះត្រូវដើរ៦៣ដងទៀត។
    – ទី៤ ដូចនេះបើសេះដំបូងឈរនៅ​ជ្រុង​ខាង​ក្រោម​​ឆ្វេង​ដៃបង្អស់​របស់​ក្តារ​អុក​ជាសញ្ញា-នោះ
    ការលោតលើកទី១វាត្រូវជាន់សញ្ញា(+)
    ការលោតលើកទី២វាត្រូវជាន់សញ្ញា(-)
    ការលោតលើកទី៣វាត្រូវជាន់សញ្ញា(+)
    ………………………………………………..
    ការលោតលើកទី៦៣ដែលជាជ្រុង​ខាង​លើ​​ស្តាំ​ដៃបង្អស់​​របស់​ក្តារ​អុកវាត្រូវជាន់សញ្ញា(+) (មិនអាចទៅរួច)

    • ក្មេងស្រែ និយាយថា៖

      ខ្ញុំមិនបានបដិសេធនឹងលោក ឬយ៉ាងម៉េចដែរ ។ ការបកស្រាយរបស់លោកក៏បានតាម លក្ខណៈឡូហ្សិក តែបើតាមតំណរភ្ជាប់ដែលខ្ញុំបានដាក់ភ្ជាប់មកខាងលើ ឃើញថាគេដើរបានមែនតើ! បើមិនជឿសាកលមើល!

  10. ឧត្តម's ប្លក និយាយថា៖

    ចាំទៅសួរសេះម៉ាភ្លេត!

  11. Fidele និយាយថា៖

    បាន! តែចាំ​ដេក​គិត​សិន!😀

  12. រាត្រី និយាយថា៖

    តំណភ្ជាប់ដែលក្មេងស្រែដាក់មើលទៅហាក់ដូចជាមានសេះដល់ទៅពីរ ញ៉ុមបានសាកហើយ តែធ្វើអត់បានទេ គិតថាសុខសាន្តបកស្រាយត្រឹមត្រូវ🙂

    • ក្មេងស្រែ និយាយថា៖

      ញ៉ុមបានរាប់មើលហើយ ហើយក៏សាកដែរគឺគ្រប់ទាំង64ក្រឡា ដោយសេះតែ១ទេ គ្រាន់តែមិនបានចាប់ផ្តើមពីជ្រុងខាងក្រោមផ្នែកខាងឆ្វេង និង បញ្ចប់នៅជ្រុងខាងលើ ផ្នែកខាងស្តាំ តែបែជាបញ្ចប់នៅកន្លែងចេញដំណើរនៅវិញ ។

  13. kkk និយាយថា៖

    ខ្ញុំថាអត់ទេ

  14. វិចិត្រ និយាយថា៖

    ដំនោះស្រាយរបស់​សុខសាន្តគឺត្រឹមត្រូវ។

  15. yuth និយាយថា៖

    តេីមានអ្វីទាក់ទងនឹងថ្នាក់ទី៩ដែររឺទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s