កម្ពុជា​ពិត​ជា​បាន​ថ្កោល​ទោស​ *កូរ៉េ​ខាង​ជើង* ​រឿង​លិច​នាវា​ចំបាំង​របស់​កូរ៉េ​ខាង​ត្បូង​មែន​ដែរ​រឺទេ?


វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ ទី​២៤ កក្កដា​នេះ បាន​អោយ​ដឹង​ថា ប្រទេស​អាស៊ាន បាន​ថ្កោលទោស​ប្រទេស​កូរ៉េខាង​ជើង ដែល​បាន​លួចបាញ់​ពន្លិច​នាវា​ចំបាំង​របស់​កូរ៉េ​ខាង​ត្បូង​យ៉ាង​កំសាក​ញី​បំផុត​នោះ។

តែការពិត តើ​ប្រទេស​អាស៊ាន​ ពិត​ជា​បាន​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង​មែន​ដែរ​រឺទេ?

យោង​តាម​អត្ថបទ​វិទ្យុអាស៊ីសេរី រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក​ស្រី សឿង រដ្ឋចាវី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ថ្មីៗ​នេះ នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​គ្រា​ដែល​បាន​វិល​មក​ពី​ការ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស នៅ​ក្នុង​ប្រទេស​វៀតណាម​ថា ៖ «ប្រទេស​ទាំង​អស់​នៅ​ក្នុង​វេទិកា​តំបន់​អាស៊ាន​ហ្នឹង គឺ​បាន​ធ្វើ​ការ​គាំទ្រ​នូវ​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ។ សេចក្ដី​ថ្លែង​ការណ៍​ហ្នឹង ក៏​បាន​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង​រួច​ទៅ​ហើយ ។ កម្ពុជា​យើង​ក៏​យើង​គាំទ្រ​សេចក្ដី​ថ្លែង​ការណ៍​ហ្នឹង​ដែរ»។

ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដទៃ​ទៀត ប្រទេស​អាស៊ាន​មិន​បាន​ថ្កោលទោស​កូរ៉េ​ខាង​ជើង​ទេ គឺ​គេ​ថ្កោល​ទោស​ការ​បាញ់​ពន្លិច​នាវា​កូរ៉េខាង​ត្បូង​ទៅ​វិញ ដោយ​មិន​បាន​បញ្ជាក់​រឺ​ទទួល​ស្គាល់​ថា កូរ៉េ​ខាង​ជើង​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​រឿង​បាញ់​ពន្លិច​នាវា​នេះ​ទេ។ ប្រទេស​អាស៊ាន​បាន​គាំ​ទ្រ​សេចក្ដី​​ថ្លែងការ​ណ៍​ថ្កោល​​ទោស​របស់​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ការបាញ់​ពន្លិច​នាវាចំបាំង​កូរ៉េ​ខាង​ត្បូង ដែល​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ អង្គការ​សហប្រជាជាតិ មិន​បាន​បញ្ជាក់​ថា​កូរ៉េ​ខាង​ជើង​ជា​អ្នក​ទទួល​ខុសត្រូវ​នោះ​ទេ។ ដូច្នេះ​នេះ​ជា​ជោគជ័យដ៏​សំបើម​​ផ្នែក​ការទូតមួយ​​របស់​កូរ៉េ​ខាង​ជើង។

ប្រភព៖

– អាស៊ាន​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង, អាស៊ីសេរី, 2010-07-24

– North Korea to dominate Asia security meeting, The Jakarta Post, 07/21/2010

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to កម្ពុជា​ពិត​ជា​បាន​ថ្កោល​ទោស​ *កូរ៉េ​ខាង​ជើង* ​រឿង​លិច​នាវា​ចំបាំង​របស់​កូរ៉េ​ខាង​ត្បូង​មែន​ដែរ​រឺទេ?

  1. sambatt និយាយថា៖

    អំពើបង្កសង្រ្គាមនេះ មិនមែនលើកទីមួយទេ តាមការដឹងឮពីដើមមក…
    តែកូរ៉េខាងត្បូងអត់់ធ្មត់់ ព្រោះ មិនចង់់យកសាំងទៅចាក់់ស្រោចលើភ្លើង។
    គេអត់់ធ្មត់់ដល់់កំរិតណា..មិនដឹងទេ តែការអត់់ធ្មត់់វាពិតជាមានកំរិត ..
    ប្រសិនជាការបង្កសង្គ្រាមនោះកាន់់តែធំ កើនតែសំបើម…!
    ប្រទេសជិតស្និទ្ធនឹងប្រទេសកុម្មុយនីស្តកូរ៉េខាងជើង មានតែប្រទេសនោះដែល
    ជាសត្រូវនឹងសហគមអន្តរជាតិ ប្រទេសអាមេរិក ឫ បស្ចិមប្រទេស ។ប្រទេសខ្មែរ មិន
    មែនមិត្តល្អនឹងប្រទេសលោកខាងលិចទេ ចឹង ពិតណាស់់នៅអែបនឹងចិន ហើយនឹងដើរពីក្រោយចិន !ចិនមិនបានថ្កោលទោសការបាញ់់គ្រាប់់កំាជ្រួចពន្លិចនាវា
    ចំបាំងកូរ៉េខាងជើងទេ..ដោយបានទាំងនិយាយថា ពិតជាអភ័ព្វណាស់់ដែលនាវាចំបាំង
    កូរ៉េខាងជើង ត្រូវទទួលគ្រោះថ្នាក់់នេះ!

  2. មាន​ម្តង​នោះ​មិត្ត​ភក្តិ​ម្នាក់​របស់​ខ្ញុំ​ណែ​នាំ​អោយ​ខ្ញុំ​ស្គាល់​មិត្ត​ភក្តិ​ម្នាក់​ទៀត​របស់​គាត់ ខ្ញុំ​ក៏​ចាប់​ផ្តើម​ពាក្យ​សម្តី​ការណ៍​ទូត (អត់​ច្បាស់​ថា​ ការណ៍​ទូត​ សរសេរ​បែប​នេះ​ខុស​ រឺ ត្រូវ​នោះ​ទេ) ជា​មួយ​គាត់​មួយ​សន្ទុះ​ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​សំណួរ​មួយ​ទៀត “អូ និយាយ​អញ្ចឹង​លោក​មក​ពី​កូរ៉េ​ខាង​ជើង​ រឺ កូរ៉េ​ខាង​ត្បូង? ស្រាប់​តែ​ម់ល​មុខ​ខ្ញុំ​ក្នុង​កាយ​វិការ​រាង​កាច​ ហើយ​គាត់​ឆ្លើយ​ថា “កូរ៉េ​មាន​តែ​មួយ​ទេ អត់​មាន​ជើង​ រឺ ត្បូង​ទេ”។ ខ្ញុំ​ក៏​មិន​តបត​អ្វី​ទៅ​ចំលើយ​នោះ​ទេ ខ្ញុំ​ក៏​បង្វែរ​ទៅ​និយាយ​គ្នា​រឿង​ផ្សេង​ទៅ​វិញ។

    គ្រាន់​តែ​ប៉ុណ្ណឹង​អ្នក​ណា​ក៏​គេ​ដឹង​ថា​គាត់​មក​ពី​កូរ៉េ​ខាង​ជើង​ដែរ។ តាម​និស្ស័យ​របស់​ពួក​កូរ៉េ​ខាង​ត្បូង​គឺ​ពួក​ហ្នឹង​អំណួត​ណាស់ពួក​វា​នឹង​និយាយ​ភ្លាម​ថា​ “ខ្ញុំ​មក​ពី​កូរ៉េ​ខាង​ត្បូង”។ ពួក​កូរ៉េ​ខាង​ត្បូង​បើ​សិន​ពួក​វា​ឃើញ​ពួក​អាស៊ី​ៗ​ដូច​គ្នា ដូច​ជា​ពួក​មក​ពី​ខ្មែរ ថៃ យួន ឡាវ ភូមា ចិន​……អី​ហ្នឹងពួក​វា​មើល​ស្រាល​ពួក​យើង​ភ្លាម ហើយ​ពួក​ហ្នឹង​ធ្វើ​អាកប្បកិរិយា​ក្រអឺត​ក្រទម​ដាក់​ពួក​អាស៊ី​ដូច​គ្នា​ណាស់។ នៅ​សាលា​រៀន​នៅ​អាមេរិក​តាម​មិត្ត​ភក្តិ​ម្នាក់​រន​នៅ​ទីនោះ ខ្ញុំ​សួរ​មិត្ត​ភក្កិ​ខ្ញុំ​រឿង​ការ​រើស​អើង (Discrimination) នៅ​សាលា​នៅ​ទី​នោះ នាង​ថា​ពួក​ស្បែក​ស​ហាក់​មិន​ជា​បបញ្ហា​នោះ​ទេ តែ​ពួក​កូរ៉េ​ខាង​ត្បូង​ក្រអឺត​ក្រទម​ហើយ​រើស​អើង​ណាស់។ សិស្ស​កូរ៉េ​ខាង​ត្បូង​និយម​ទៅ​រៀន​នៅ​អាមេរិក​ច្រើន​បំផុតអោយ​តែ​ពួក​វា​ច់​សាលា​វិទ្យាល័យ​អី​ហ្នឹង​វា​ទៅ​ហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s