នរណា​ថា​ *អាញស្តាញ* ​ជា​សិស្ស​ខ្សោយ ?!


នៅ​ចុង​សវ. ទី២០ ទស្សនាវដ្ដី Time បានចាត់​ទុក​ថា អាល់ប៊ែ អាញស្តាញ​ជាមនុស្ស​ប្រចាំ​សតវត្សរ៍។ គាត់​​ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏ល្បីល្បាញ​បំផុត​ហើយ​បាន​ទទួល​រង្វាន់​ណូបែល​នៅឆ្នាំ​១៩២១ ផ្នែក​រូបវិទ្យាតាម​រយៈ​ស្នាដៃ​ស្រាវជ្រាវ​របស់​គាត់​លើ​ផល​ផូតូ​អគ្គិសនី (សិក្សា​អំពី​លក្ខណៈ​របស់​ពន្លឺ)។

អាញស្តាញ​បាន​ចេញ​ភេភ័រ (paper) ល្បីៗ​ចំនួន​ប្រាំ​ក្នុង​រយៈ​ពេល​តែមួយឆ្នាំ ក្នុង​ពេល​ដែល​អ្នក​ឯទៀត មួយឆ្នាំ​អាច​ចេញភេភ័រ​ល្បី​បាន​តែ​មួយ​ចាត់​ទុក​ថា​មហា​ប្រសើរ​ទៅ​ហើយ​នោះ។​​

គាត់​ជា​អ្នក​ប្រាជ្ញ​ដ៏​ល្បី​យ៉ាងនេះ​ទៅ​ហើយ តែមាន​រឿង​ដែល​គេ​និយាយ​តៗ​គ្នា​មក​ថា គាត់​ជា​សិស្ស​ខ្សោយ​ម្នាក់​នៅ​ក្នុង​ថ្នាក់។

តាម​ពិត​ទៅ​រឿង​អាញស្តាញ​ជា​សិស្ស​ខ្សោយ​នេះ គ្រាន់​តែ​ជា​រឿង​ប្រឌិត​មួយ​តែប៉ុណ្ណោះ។ អាញស្តាញ​តាម​ពិត​ជា​សិស្ស​ដ៏​ពូកែម្នាក់។

អាញស្តាញ​បាន​ចូល​រៀន​នៅ​អាយុ​៧​ឆ្នាំ នៅ​ក្រុង​មុយនិច។ នៅ​អាយុ​១២​ឆ្នាំ​ អាញស្តាញ​បាន​រៀន​អំពី​គណិតវិភាគ​ទៅ​ហើយ (លីមីត ដេរីវេ អាំងតេក្រាល) ដែល​ជា​ធម្មតា​មេរៀន​នេះ​សម្រាប់​តែ…

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to នរណា​ថា​ *អាញស្តាញ* ​ជា​សិស្ស​ខ្សោយ ?!

  1. Fidele និយាយថា៖

    អាញស្តាញ​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​គោរព និង​កោត​សរសើរ​បំផុត!:mrgreen:

  2. សី និយាយថា៖

    អាញស្តាញ អាញ់ស្តាញ់ អញស្តញ ឯងស្តញ? ត្រឹមត្រូវគឺអញស្តញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s