តើ​ខ្មែរ​ពិត​ជា​មានវប្បធម៌​ប្រពៃណី​ដ៏ថ្លៃ​ថ្នូរ​​ផូរផង់​មែន​ឬ?


អ្វី​ដែល​ខ្ញុំ​ឆ្ងល់​នោះ​គឺ​ថា បើ​ខ្មែរ​មានវប្បធម៌​ប្រពៃណី​ដ៏ថ្លៃ​ថ្នូរ​​ផូរផង់​មែន តើ​សាសន៍​ណា​ដែល​មាន មានវប្បធម៌​ប្រពៃណី​ដ៏ថោកទាប​នោះ?

ប្រទេស​នីមួយ​ៗ​លើ​លោក​ គេ​សុទ្ធ​តែ​មាន​ទំនៀម​ទំលាប់ប្រពៃណី​ថ្លៃថ្នូរ​របស់​គេរៀងៗខ្លួន។ មាន​ទំនៀម​ទំលាប់​ថ្លៃថ្នូរ មិនមែន​មានន័យ​ថា ប្រទេស​មួយ​នោះ​មានប្រជា​ជន​ភាគ​ច្រើន​ថ្លៃថ្នូរ​នោះ​ទេ។

ខ្ញុំ​ជឿ​ថា ឃ្លា​ដែល​គេ​និយាយ​ថា  “ខ្មែរ​​មានវប្បធម៌​ប្រពៃណី​ដ៏ថ្លៃ​ថ្នូរ​​ផូរផង់​” គឺ​គួរ​តែ​មាន​ន័យ​ថា <<យើង​មាន​ក្បួន​ច្បាប់​សីលធម៌​របស់​ប្រទេស​យើង​សម្រាប់​អប់រំ​ពលរដ្ឋ​ឱ្យ​ចេះ​រស់​នៅ​ដោយ​ថ្លៃថ្នូរ>> តែ​ឃ្លា​នេះ មិន​មែនចង់​បាន​​ន័យ​ថា <<ខ្មែរ​ពីដើម​មក​មាន​លក្ខណៈ​ពិសេស​រស់​នៅ​ដោយ​ថ្លៃថ្នូរនោះ​ទេ ព្រោះ​បើ​មិន​អ៊ីចឹង តើ​ជនជាតិ​ណា​ដែល​ថោកទាប​នោះ?>>

តែ​បើ​និយាយ​ថា ខ្មែរ​ជា​ជន​ជាតិ​មួយ​ដែល​ថ្លៃថ្នូរ​ពិសេស​ខុស​គេ​ឯង​នោះ តើ​យើង​អួត​យ៉ាង​ម៉េច​ចេញ​ទៀត

គ្រាន់​តែ​រូប​ក្មេង​ស្រី​ម្នាក់​ស្រាត​មុជ​ទឹក​ដែល​ត្រូវ​អាត្រងោល​នេតខៃលួច​ថត​បាននោះ យើង​យក​មក​ចែក​គ្នាមើល​​ភ្លូក​ទឹក​ភ្លូក​ដី ដោយ​គ្មាន​អាណិត​អាសូរ​ដល់​សាម៉ី​ខ្លួន​គេ​បន្តិច​ទាល់​តែ​សោះ !!!

ហ្នឹង​ឬ​ទង្វើ​របស់​អំបូរ​មនុស្ស​មួយ​ក្រុម​ដែលអួត​ខ្លួន​ថា ​ថ្លៃថ្នូរ​នោះ?

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

49 Responses to តើ​ខ្មែរ​ពិត​ជា​មានវប្បធម៌​ប្រពៃណី​ដ៏ថ្លៃ​ថ្នូរ​​ផូរផង់​មែន​ឬ?

  1. Thearak និយាយថា៖

    I am not happy to see this happen, starting from silly beliefs of those girls who dare to get off dresses and doing those silly stuffs, then the public keep sharing the files which are not not allowed by law.

    It was a crazy things that girls behave such a ways. However, absolutely support to stop traficc of those movies.

    All must stop this! (all monks, all citizens, all authorities)

  2. Fidele និយាយថា៖

    ការ​អួត​អាង​ពី​អ្វី​ដែល​មនុស្ស​ជំនាន់​មុន​បាន​បន្សល់​ទុក​មក​គឺ​ជា​មហន្តរាយ​ដ៏​ធ្ងន់​ធ្ងរ។ ខ្មែរ​អាង​អី​មាន​អង្គរ​វត្ត តែ​ការ​អភិវឌ្ឍ​ប្រទេស​ប្រៀប​មិន​បាន​នឹង​ជប៉ុន​ដែល​ងើប​ឡើង​ពី​បាត​ដៃ​ទទេ​នោះ​ទេ។ យើង​គួរ​តែ​ទទួល​ស្គាល់​ខ្លួន​ឯង​ថា​យើង​អន់​ប៉ុណ្ណា កុំ​ចេះ​តែ​ធ្វើ​ខ្លាំង​ទៀត​នោះ។ (Sorry if I said anything inappropriate. Just a kid!):mrgreen:

  3. Sotthyvorn និយាយថា៖

    ពិតជាសោកស្តាយណាស់ដែលមានរឿងនឹងកើតឡើង

  4. សុវិចិត្រ និយាយថា៖

    ពិបាក​នឹង​និយាយ! ពិបាក​នឹង​បក​ស្រាយ! ពិបាក​នឹង​យល់​ពី​ចិត្ត​ប្រជាជនខ្មែរ។

  5. ikhmerhome និយាយថា៖

    បរទេស!!!! ជាមូលហេតុដែលធ្វើវប្បធម៌ដ៏ផូរផង់របស់ខ្មែរក្លាយជាបែបនេះ។ បើធៀបទៅទសវត្សឆ្នាំ១៩៦០វិញ ជាតិសាសន៏ខ្មែរមិនមែនគ្មានសិលធម៌បែបនេះទេ។

    • វឌ្ឍនា និយាយថា៖

      ខ្ញុំជឿថាអសីលធម៌សង្គមក្នុងសម័យទសវត្សហុកសិបនោះគឺមានដូចតែគ្នាទេ។
      ខ្វះអីចោរប្លន់ភ្លូកទឹកភ្លូកដី.. ខ្វះអីប្រុសស្រីជ្រុលខ្លួនមុនការ … គ្រាន់តែអត់មាននរណា លើកយករឿងអាស្រូវអតីតកាលមកនិយាយអោយក្មេងសម័យក្រោយស្តាប់។

      វប្បធម៌ដ៏ផូរផង់ មិនមែនតែខ្មែរទេដែលមាន នរណាក៏មានដែរ តែវាមិនបានឆ្លុះបញ្ចាំង ថាជាតិសាសន៍នោះថ្លៃថ្នូរផូរផង់តាមហ្នឹងទេ។

      • វិចិត្រ និយាយថា៖

        ព័ត៌មាន​សម័យ​មុន​ប្រហែល​ស្ទក់​ជាង​ឥលូវ ទោះ​បី​មាន​រឿង​អាស្រូវ​អី ក៏​មិន​សូវ​បែក​ខ្ចរខ្ចាយ​ដូច​ឥលូវ​នេះ​ដែរ។

        រឿង​អាក្រក់​តាម​ពិត​វាមាន​តាំង​ពីមុនសម័យ​ព្រះ​ពុទ្ធ សម័យ​​ព្រះ​ពុទ្ធ​ រហូត​មក​ដល់​ឥលូវ។

  6. កុមារកាមទេព និយាយថា៖

    សូម្បីតែសង្ឃធ្វើដល់ថ្នាក់ហ្នឹងទៅហើយ ចុះទំរាំអ្នកធម្មតាធ្វើដល់ថ្នាក់ណាទៅ!!?
    ជួយគិតទៅមើល!!! នេះហើយវប្បធម៌ចែករំលែកនោះ !! របស់ល្អចែកគ្នាមើលចែកគ្នាសប្បាយ!!! គ្មានដឹងថា អ្នកដែលត្រូវពួកចែករំលែកនោះ គ្នាឈឺចាប់យ៉ាងណាទេ!!! ជាពិសេសរបស់ឯកជន !!!
    ល្មមមាន ច្បាប់កំរិតអាយុ ហើយ!!! ថាអ្នកណាអាចធ្វើអ្វីបានត្រឹមណា អាយុប៉ុន្មាន អាចធ្វើអីខ្លះ!! សង្កេតឃើញថាវីដេអូ TV ជាបញ្ហាធំ បន្ទាប់មក phone បន្ទាប់មក បណ្តាញអ៊ីនធើណេត នេះឯង!!!! បន្ទាប់មកគឺសៀវភៅ (សៀភៅដូចជាថ្នាំពេទ្យចឹង មានមុខពីរ) ។

    ខ្ញុំអស់ជំនឿទៅលើពួកចាស់ៗតទៅទៀតហើយ!!! ថាអប់រំតាំងពីក្មេង!! តែរបៀបអប់រំនោះ គឺស្នើរ 0 គុណនឹងអានន្ត!!!
    ខ្ញុំដឹងថាពួកចាស់ៗ ខ្វះលក្ខណៈម៉្យាង!!! តែខ្ញុំសូមមិនជំរាប ព្រោះតែខ្ញុំជំរាបទៅ គឺប៉ះពាល់ច្រើនគ្នាណាស់!!!

  7. Mai និយាយថា៖

    That is Khmer……………….

  8. posoky១ និយាយថា៖

    ម៉េចបានជាទៅបន្ទោសបរទេសទៅវិញ។ សួរថាអ្នកណាអោយចូល ក្រែងខ្មែរខ្លួនឯង វាមិនដែលហោះពីក្រោមដីម​កទេ! គឺខ្មែរខ្លួនឯងនាំចូលទាំងដុល ដូចជារឿងថៃ គឺប្រកាច់ថៃទាំងភាសា ទាំងសំលៀកបំពាក់ ម៉ូតសក់ ម៉ាអំពេញដល់ខេត្ត ដល់សម័យ កូរ៉េ ហុងកុង មិនថាតារា លោកជំទាវ ទេ បើអត់អាវកូរ៉េ ហុងកុងគឺងាប់ បើ made in Cambodia ច្បាស់ជាពាក់ទៅវាឆេះហើយ ចុះខ្មែរនឹងជាពិសេសអ្នកដែលជាគំរូគេ(ពួកតារា អ្នកមានមុខមាត់ក្នុងសង្គម) គួតែឆ្នៃប្រដិតជាលក្ខណះខ្មែរ ដើម្បីពួកយុវជនយុវ័យគាត់ ធ្វើតាម។

    និយាយតាមត្រង់ខ្ញុំសូមសសើរខ្មែរយើងពីសម័យដើមជាពិសេសសម័យអង្គរ គឺវាអស្ចារ្យណាស់ បរទេសអ្នកណាក៍គេគោរពស្ងប់ស្ងែងដែរ។ ចុះឥលូវសួរថា ប្រាក់ខែមន្រ្តីរាជការប៉ុន្មានម៉ាខែ? ហើយចុះម៉ាគ្រួសារខ្មែរមានប៉ុន្មានអ្នកដែលចេះប្រើ បច្ចេកវិជ្ជា ដូចជាinternet ជាដើម ប៉ុន្មានដែរ។ វាមកពី ក្រ នឹង ល្ងង់ តែក្រនឹងល្ងង់ហើយគាត់មិនសូវយកចិត្តទុកដាក់ទេ ដូចជាគយប៉ូលីសចរាចរណ៍ មេព្រៃ កងរាជអាវុធ គ្រូបង្រៀន ពេទ្យ មន្រ្តីធំៗ មេភូមិឃុំ ចហ្វាយខេត្ត ។ល។ រឿងអីដែលពួគគាត់មិនគិតរឿងក្រពះ រឿងប្រពន្ឋកូន រឿងឡានវីឡា អូនស្រី (មេអញផ្ទះវិឡា១០ឡានម្ភៃ អូនស្រី៥ ចុះអញចាំស៊ីប្រាក់ខែ២០មឺនរៀលក៍អី) នេះចង់ដាក់អាភៀន ម៉ាកុងតាន័រ ចូលការបានដែរ អោយតែមានលុយ មិនបាច់ចាំនិយាយដល់វប្បធម៌បរទេសអាសអាភាសទេ។

    តែចាំមើលរដ្ឋាភិបាលសព្វថ្ងៃព្រោះគាត់ប្រកាស់ក្តែងៗកែទំរង់ បំបាត់ភាពក្រីក្រ ពុករលួយ តែគាត់ធ្វើបានមែន នោះអាប្រពៃណីផូផង់ វាច្បាស់ជាមានហើយ។

  9. ផ្កាយ NoVeLs និយាយថា៖

    និយាយ​កាល​ណា​ឈឺ​ក្បាល​កាល​នោះ… ខ្មែរ​ម្នាក់​ៗ​សុទ្ធ​តែ​អួត​ថា​ ខ្មែរ​មាន​អ្វីៗ​ជាអត្តសញ្ញាណ​ផ្ទាល់​ខ្លួន ដល់​ពេល​បរទេស​សួរ​ថា ម្ហូប​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​មាន​អ្វី​ខ្លះ? ដល់​ឆ្លើយ​ទៅ បរទេស​មួយ​ណា​ក៏​ថា​ជា​របស់​គេ! ឲ្យ​ថា​ជា​របស់​ខ្មែរ​យ៉ាង​ម៉េច បើ​គ្រាន់​តែ​ឈ្មោះ​ក៏​ជា​បរទេស​ទៅ​ហើយ!! OMG!!!

  10. ធារិទ្ធ និយាយថា៖

    គ្រាន់​តែ​ដឹង​ថា​ គ្មាន​ប្រទេស​ណា​មួយ​អួត​ថា​ខ្លួន​ឯង​ថោក​ទាប​នោះ​ទេ ទោះ​បី​ជា​បរទេស​ឃើញ​ថា​ប្រទេស​នោះថោក​ទាប​ក៏ដោយ។
    សួរ​ថា ក្រោយ​ពេល​កើត​ហេតុទាក់​ទង​ទៅ​នឹង​អា​ត្រងោល​ នេត​ ខៃ នោះ យើង​គួរ​ហៅ​ខ្លួន​ឯង​ថា «ខ្មែរ​​មានវប្បធម៌​ប្រពៃណី​ដ៏ថោក​ទាប​»​ ឬយ៉ាង​ណា?

    • វិចិត្រ និយាយថា៖

      គេ​មិនគួរ​និយាយ​បែបចង់​មើល​ងាយ​គេ​​នោះ​ទេ។ និយាយ​អួត​ដែរ តែ​អួត​របៀប​ផ្សេង ដូចជា​ថា “ប្រទេស​យើង​មាន​អារ្យ​ធម៌​សំបូរ​បែប រីករាយ …. “។
      ខ្មែរ​យើងច្រើន​និយាយ​ថា ខ្លួន​ឯង​ថ្លៃថ្នូរ ហើយ​វប្បធម៌​ថោកទាប​ហូរ​ចូល​មក​ពី​គេ។

  11. kagna និយាយថា៖

    ខ្មែរឥឡូវ​នេះកាន់តែឆ្កួតទៅៗហើយ។​​ទាំងព្រះសង្ឃនិងគ្រហស្ថ។​
    បើយើងវិភាគមើល​សួរថាតើនរណាឲ្យនារីក្មេងទៅ​ស្លៀកសំលៀកបំពាក់មិនសមរម្យ​ដូចជាចងពុងបង្ហាញសាច់នៅក្នុងវត្តអារម។ល។​​
    អ្នកណាឲ្យលោកសង្ឃប្រើទូរស័ព្ទទំនើបៗ​ជិះឡានលយៗ​ដេកក្នុងម៉ាសីនត្រជាក់។​
    ព្រះសង្ឃឥឡូវ​(មួយចំនួន)ពេលសន្សំលុយបាន​នាំគ្នាទិញទូរស័ព្ទយកសុទ្ធតែអាមានMemory ដើម្បីបញ្ចូលវីដេអូ​(មិនដឹងថាវីដេអូស្អីខ្លះទេ)​​យប់ឡើងទាក់ទងស្រីតាមទូរស័ព្ទ។​

    រីឯមនុស្សមួយចំនួនក៏កាន់តែអត់ខួរ។​​ចូលចិត្តថតវីដេអូ​របស់ខ្លួនឬរបស់អ្នកដទៃ….​លក់​ឬបាញ់ចែកគ្នាមើល។​​​ដូចករណីថ្មីៗនេះអញ្ចឹង​​ ដឹងថាវាមិនល្អហើយនាគ្នាំបាញ់ផ្លូកទឹកផ្លូដីទៀត​មិនចេះអាណិតកូនគេកូនឯង​ប្អូនគេប្អូនឯងសោះ។​
    នេះគេមិនហៅថាថ្លៃថ្នូរទេ​គេហៅថាថោកទាប។​

  12. និមល និយាយថា៖

    ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរួមចំណែកអភិវឌ្ឍសង្គមយើង។ រឿងអាក្រក់ដែលយើងមើល​ឃើញ សូមកុំយកតម្រាប់តាម។ ចង់កែប្រែសង្គម ត្រូវចាប់ផ្តើមពីបុគ្គលនិមួយៗ។ ខ្ញុំធ្លាប់ឃើញ​ច្រើនគ្នាហើយ ដែលចេះនិយាយថាចង់កែប្រែសង្គមយើង ប៉ុន្តែដល់ខ្លួនឯងរៀនសូត្របានខ្ពង់​ខ្ពស់​អត់ដែលចង់ត្រលប់មកស្រុកខ្មែរវិញទេ។ មួយវិញទៀត សូមមេត្តារៀនមើលសង្គមក្នុងផ្លូវ​វិជ្ជមានអោយបានច្រើន។

  13. posoky១ និយាយថា៖

    Kangna និយាយអីចឹងប៉ពាល់ សម្តេចសង្ឃហើយ ទេពវង្ស រឺ នន្នង៉ែត សុទ្ឋតែឡានអាសេរីកប់ពពក ហើយកុដ នឹងរបស់របរប្រើប្រាស់ វីឡាល្មមៗសុំខ្មាស់ ហើយ ម៉ាស៊ីនត្រជាក់ ម្ហូបឆាន់ ទៅណាមកណា មានអង្ករក្សឆ្វេងស្តាំ អាយកូមឆ្វេតឆ្វាច ម៉ូតូបិទគូទការពាមុខក្រោយ។ល។
    ខ្ញុំចាប់ផ្តើមស្អប់លោកសង្ឍមួយចំនួនជាពិសេសនៅភ្នំពេញ នៅពេលខ្ញុំទៅលេងវត្ត ឃើញលោកសង្ឃច្រៀងខារ៉ាអូខេ នឹងពេលខ្លះនាំគ្នាមើលរៀង ៣៦ ស្អីទេ។

  14. ខ្ញុំគិតថាពួកគេនិយាយមានន័យថា ខ្មែរធ្លាប់មានវប្បធម៌ ប្រពៃណី សីលធម៌ ល្អជាងនេះពី
    អតីតកាលបើប្រៀបធៀបនឹងបច្ចុប្បន្នកាល។ បើនិយាយពីសីលធម៌ក្នុងស្រុកខ្មែរសព្វថ្ងៃ
    វាហាក់ធ្លាក់ដល់សូន្យទៅហើយ ការស្តាប់លឺ ការមើលឃើញនូវការប្រព្រឹត្តដ៏មហាខ្វះសីលធម៌
    របស់អ្នកដឹននាំ អ្នកធ្វើការធំៗក្នុងជួររដ្ឋាភិបាល ប៉ូលីស ទាហ៊ាន អាជ្ញាធម៌ជាដើម វាជះឥទ្ធិពល
    និង ភាពកខ្វក់នេះដល់មនុស្សពេញមួយសង្គម។ ហ៊ុន សែន ក្នុងនាមខ្លួនជា
    នាយករដ្ឋមន្រ្តីខ្មែរមួយទាំងមូល ពេលនិយាយម្តងៗខ្ញុំស្តាប់ទៅឡើងរមូលពោះ ពេលនិយាយ
    នៅមុខអន្តរជាតិអោយគេស្តាប់ខ្ញុំស្ទើរស្រាតខោគ្របមុខខ្ញុំកុំអោយគេស្គាល់ថាខ្ញុំខ្មែរ
    ដែលមានមេដឹកនាំរបៀបអញ្ចឹង។ បើខ្ញុំជាកូនគាត់វិញខ្ញុំមិនហ៊ានប្រាប់គេថាគាត់ជាឪពុកនោះទេ។

  15. កូនចៀម និយាយថា៖

    ជឿហើយខែ្មរ​ )​ ជាពាក្យបញ្ចើចបញ្ចើរអោយខ្មែរ អ្វីមិនដែលលឺអាចនឹងលឺនៅខ្មែរ​ មិនមែនបញ្ហាសីលធម៌​ទេ គឺអវិជ្ជា​។ គ្រប់ករណីអាក្រក់ប្រាកដជាអាចកើតមាន នៅពេលបន្តិចទៀត។​ សូមចាំតាមដានចុះ
    កំសោយរបស់ខ្មែរគឺ ឆាប់ជឿដោយមិនពិចារណា ។​ឧទាហរណ៏ជាក់ស្តែង រឿងយប់បបរសណ្តែក ដែលព្យាបាលជំងឺសារ​ រឿងចងអំបោះឆ្លងកាត់វាល៣ ។ ដូច្នេះរឿងមូជទឹកស្រាតគឺជារឿងអវិជ្ជាដែលនាំអោយមានការលួចកេងចំណេញពីជនខិលខូច ។ គេនឹងប្រីអំណាចលុយ​ទិញយកព្រលឹងខ្មែរក្នុងពេលដ៏ខ្លី អោយខ្មែរ​ក្លាយជាមនុស្សមិនមនុស្ស ខ្មោចមិនខ្មោច​ ។ សូមចាំតានដានចុះ

  16. កុមារកាមទេព និយាយថា៖

    និយាយទៅនិយាយមក បែកពពុះមាត់គ្រប់គ្នា ព្រោះតែចង់បញ្ចេញវាចារពីរឿងនេះ!!!!
    ក្រសួងធម្មការ និងសាសនា ល្មមបើកការប្រយុទ្ទ ប្រតិបត្តិការហើយ!!!!

  17. កូនខ្មែរ និយាយថា៖

    រឿងចឹង ! កុំបន្ទោសគ្នាទៅវិញទៅមក ។ គួរតែយកមកធ្វើជាមេរៀនសម្រាប់ខ្លួន
    និងសង្គមជាតិ ។ តាមពិតរឿងនេះ គួរតែក្រសួងធម្មការ(មិនចេះធម៌អាថ៌)នៅស្រុក
    ស្មែរគិចគូរមែងតែងទើបបាន ។ ព្រោះអីពួកធម្មការនិងអត់សាសនាស្មែរ អាឡូង
    ឆ្គួតទាំងអស់ មិនមានផែងការអ្វីសម្រាប់សាសនាស្មែរទេ ។ គិចតែលុយៗ ហ្នឹង ។

    លោកសង្ឃរាជាខណៈស្អីគេនោះ គ្មានចំណេះវិជ្ជាខាងព្រះពុទ្ធសាសនាអីគេ
    ទេ ម៉ាង៉ៃៗស្រោចទឹកបានលុយទិញតំណែងរកស៊ីទេ ។ មានគិតប្រោសសត្វតាម
    ពុទ្ធវចនៈឡើយ ។ គិតតែតាមព្រហ្មវចនៈ ប៉ុណ្ណោះ ។ កាត់គ្រោះ ទោះទាយ =>
    ដូល្លារ ។

  18. Champei និយាយថា៖

    ទាំងអស់គ្នា​កុំគិតក្នុង​ផ្លូវ​អវិជ្ជមាន​ពេក។ ដូចពាក្យថា​ (ជឿហើយខ្មែរ) ខ្ញុំ​ស្អប់អ៊ើយស្អប់។ អីក៏មើលថោកខ្មែរម្លេះ? សង្គមណាក៏ដូចសង្គមណា សម័យណាក៏ដូច​សម័យ​ណា​ដែរ តែងមាន​មនុស្សល្អ និងមនុស្ស​អាក្រក់ មានអីប្លែក? គ្រាន់តែថា​កុំ​អោយ​ជ្រុល​ហួសហេតុពេក។

  19. សុខហេង និយាយថា៖

    បើ​និយាយ​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌សង្គម វា​មាន​ការ​ទាក់​ទិន​គ្នា​គួរ​ឲ្យ​ស្មុគស្មាញ​ មិន​បាច់​និយាយ​ទេ ។

  20. vutha និយាយថា៖

    I observed that at the presently, the implementation of law is lax. some law makers are sitting on law, it means that their sons or relatives violate the law but law does not apply to them. By the way, the poor and the powerfulness people are the victim of the law implementation. Current Cambodian Society in injustice. corruption is rampant in public institution, especially court body, police,….. high government officials always are proud of their administration but they are killing their own people by corruption.

  21. ធារិទ្ធ និយាយថា៖

    ទាក់​ទិន​នឹង​រឿងអន្ទិត នេត ខៃ អ្វី​ដែល​គប្បី​ធ្វើ​នៅ​ពេល​នេះ​គឺ គួរ​កុំចម្លង​​ និង​ ចែក​ចាយ​រូបភាព​ឬ​ វីដេអូ​ទាំង​នោះ ដើម្បី​ជួយ​គ្នា​រក្សា​ភាព​ថ្លៃ​ថ្នូរ​ដល់​នារី​រង​គ្រោះ​ទាំង​នោះ​ផង។

  22. sambatt និយាយថា៖

    សម័យបច្ចុប្បន្ន ព័ត៌មានរត់់លឿនដូចផ្លេកបន្ទោល ។មានរឿងអីបន្តិច
    ដូចរឿងបានលើកមកពិភាក្សាខាងលើ ធ្វើអោយមនុស្សគ្រប់់គ្នាដឹងឮភ្លាមៗ។
    ចឹងហើយនាំអោយយើងឆាប់់ផ្អើលនឹងព្រឹត្តិការណ៏ ដែលអាក្រក់់ ហើយ
    ហើយគិតថាសង្គមខ្មែរធ្លាក់់ក្នុងអសីលធម៌ខ្លាំងណាស់់។តែរឿងអសីលធម៌
    សង្គមមិនមែនមានតែនៅស្រុកខ្មែរទេ។ប្រទេសណាក៏មានរឿងអាស្រូវចឹងៗដែរ។
    ខ្ញុំតាមដានព័ត៌មានរាល់់ថ្ងៃដែរ ខ្ញុំដឹងថាមានរឿងអាក្រក់់កើតមានស្រុកគេរាល់់តែថ្ងៃ
    ដូចជារឿងទាក់់ទិននឹងការរំលោភផ្លូវភេទ,អំពើហឹង្សាគ្រួសារ….។
    ចឹងខ្ញុំគិតថាបញ្ហាអសីលធម៌សង្គមដ៏អាក្រក់់ៗទាំងឡាយមិនមែនមានតែនៅក្នុងស្រុកខ្មែរទេ។
    ប្រទេសណាមួយតែងលើកសរសើរប្រពៃណី វប្បធម៌ របស់់ខ្លួន ជាជាងបង្អាប់់ខ្លួនឯង…
    តែមិនគួរលើកសរសើរខ្លួនឯងពេកទេ…។

    • ខ្មែរក្រោម និយាយថា៖

      សេចក្តីខាងលើនេះត្រឹមត្រូវណាស់ ចំពោះអសីលធម៌មានច្រើនជាងគេនោះ គឺច្រើន តែអាមត្យនៅជិតស្តេច ជាអ្នកបង្ហាត់មន្ត្រីបន្ទប់ៗឲ្យចេះ អសីលធម៌ផ្លូវភេទ និងអសីលធម៌ផ្នែកខាងសំណូកសូកបាន មានច្រើនជាងគេបង្អស់ (ទាំង២នេះជាបញ្ហាអក្សរ ច និងស តែប៉ុណ្ណោះ ។
      ដូច្នោះទើបប្រទេសនីមួយតែងតែជួបនៅសង្គ្រៀមមិនចេះឈប់មិនឈរសោះ ។

    • sambatt និយាយថា៖

      យើងមើលរបៀបបណ្ដុះបណ្ដាលកូនក្មេងអោយមានចំណេះដឹងល្អ
      មានវិន័យឫសីលធម៌ល្អ ទាល់់តែយើងចេះលើកទឹកចិត្តវា សរសើរវា
      ទើបវាលូតលាស់់ឡើង។ដូចគ្នានេះដែរ ,ប្រទេសយើងត្រូវការយើងលើកស្ទួយ
      វប្បធម៌ កសាងជាតិ ដោយមិនបង្អាប់់បង្អោនវប្បធម៌ជាតិសសាន៏ខ្លួនឯង។តែយើងក៏មិនចេះតែសរសើរជាតិ
      សាសន៏ខ្លួនឯងហួសហេតុពេកដែរ។ការយើងនាំគ្នាបណ្តុះបង្អាប់់វប្បធម៌សង្គមជាតិខ្លួនឯង
      វានឹងនាំអោយបរទេសជិតខាងមើលងាយ មើលថោក ហើយជាឱកាសល្អអោយវាពន្លិចវប្បធម៌ជាតិសាសន៏យើងកាន់់តែជ្រៅថែមទៀត!
      សូមជំរាបថាក្នុងលោកយើងនេះនៅក្នុងគ្រប់់ប្រទេស តែងមានមនុស្សល្អអាក្រក់់
      លាយឡំគ្នាជាការធម្មតា ខុសគ្នាត្រង់់ច្រើននិងតិចទៅតាមហ្នឹង។តាមមើលមនុស្ស
      សម័យឥឡូវ ដោយមធ្យោបាយវិទ្យាសាស្រ្តទំនើប នាំអោយកើតចិត្តភ្លើតភម្លើនេច្រើនជាងមុន ព្រោះមានវត្ថុអេឡិចត្រូនិចទំនើប្រើ
      ដូចជាទូរស័ព្ទ/ដៃ កាម៉េរ៉ា រថយន្ត ទូរទស្សន៏ ខុមព្យូធើរ។រឿងហេតុលើកមកខាងលើនេះ ប្រសិនជា លោកនេនហ្នុង មិនមាន
      កាម៉េរ៉ា មិនមានទូរស័ព្ទដៃ …ប្រហែលជាអាចកើតមានរឿងហ្នឹងនោះទេ ហើយយើងក៏មិនផ្អើលអី ដែរ ហើយក៏មិនមកជជែកគ្នានៅទីនេះដែរ។
      វត្ថុទំនើបវិទ្យាសាស្រ្តទំាងអស់់ទាក់់ទិននឹងរឿងអសីលធម៌សង្គមច្រើនណាស់់…
      ក្រៅពីការបង្កើតអាវុធធ្វើសង្គ្រាមសំលាប់់គ្នា គ្មានឈប់់ឈរ គ្មានទីបញ្ចប់់!
      សតវត្សទិ២០ កន្លងទៅនេះ មនុស្សលោកបានធ្វើសង្រ្គាមសំលាប់់គ្នាអស់់
      ចំនួនប្រមាណ១០០នាក់់! និងអ្នករងរបួសរាប់់រយលាននាក់់ដែរ បន្សល់់ទុកក្មេងកំព្រា
      ពោះមាយមេមាយ បញ្ហាផ្លូវចិត្តនៃជនទាំងនោះ និងក្រុមគ្រួសារ…
      ការខូចខាតផ្លូវសំភារៈយ៉ាងសំបើមនិងការជះឥទ្ធិពលអាក្រក់់លើសង្គមមនុស្សលោក
      ដោយអំពើហឹង្សានៃភាពព្រៃផ្សៃរបស់់មនុស្សលោក ។សព្វថ្ងៃប្រទសមហាអំណាច
      នុយក្លេអ៊ែរមិនទុកចិត្តគ្នាដែលនាំមកនូវការគំរាមអនាគតនៃមនុស្សជាតិទាំងមូល!

      • sambatt និយាយថា៖

        សូមកែ១០០នាក់់ទៅជា១០០លាននាក់់

      • វិចិត្រ និយាយថា៖

        វត្ថុ​ទំនើប​ វា​ជួយ​មនុស្ស​អោយ​ ដេក​ស្រួល​ ដើរ​ស្រួល ទាក់​ទង​គ្នា​ស្រួល។ ដូច្នេះ​ផ្លូវ​អាក្រក់​ក៏​ស្រួល​ដែរ។ យើងមិន​អាច​ទប់​ស្កាត់​ចិត្ត​មនុស្ស​មិន​អោយ​ត្រូវការ​របស់​ទំនើប​ទេ ដូចជា​តើ​នរណា​ទៅ​​ដើរ​ទៅ​កំពង់សោម​ទៀត នៅ​សម័យ​នេះ​ទៅ​ហើយ បើ​ឡាន​ក្រុង​ថោក​សឹង​អី។

        មនុស្ស​កាប់​សំលាប់​គ្នា​តាំងពីសម័យ​បុរាណ​មក​ដល់​ឥលូវ។ ដូច្នេះ​មិនមែន​មកពី​វិទ្យាសាស្ត្រ​ទេ ដែល​មនុស្ស​សំលាប់​គ្នា ទោះ​បី​ដៃនឹង​ដៃ​ក៏​គង់​ដាល់​គ្នា​ពក​ភ្នែក​ដែរ។ កាល​ពីមុន​គេមាន​ដាវ​ សំលាប់​គ្នា​ស៊ី​ពេល​យូរ ដូច្នេះ​គេ​បង្កើត​គ្រាប់​បែក​ដើម្បី​សំលាប់​អោយ​បាន​ច្រើន។

        ដូច្នេះ​ទំនើប​មិន​ទំនើប ក៏​គង់​​មាន​ចិត្ត​សំលាប់​គ្នា​ដដែល។

        រឿង​ថត​រូប​ស្រាត​ក៏​ចឹង។ បើ​ទោះ​ជាគ្មាន​កាមេរ៉ា ក៏​គង់​អាត្រងោល​នោះ​វា​ចោះ​ជញ្ជាំង​លួចមើល​គេ​ដែរ។ គ្រាន់​តែបើ​គ្មាន​កាមេរ៉ា​ក៏​គ្មាន​អី​ចែក​គេ​ផ្សេង​មើល​ដែរ តែមនុស្ស​ផ្សេង​ទៀតនៅ​តែមាន​សន្ទុះចិត្ត​ចង់​ដឹង​ចង់​ឃើញ​នូវ​អ្វី​ដែលអាត្រងោល​នោះ​បាន​ឃើញ​ដដែល។ សន្ទុះចិត្ត​ដែល​ប្រុង​ដែល​លេច​ឡើង តែ​គ្មាន​មធ្យោបាយ​នឹង​ធ្វើ​អោយ​លេច​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​ វា​គង់​តែ​នឹង​លេច​ឡើង​ដោយ​មធ្យោបាយ​ណា​មួយ។ ដូច្នេះ​វាមិនមែន​ជា​កំហុស​របស់​កាមេរ៉ា​ទេ តែ​ជា​កំហុស​របស់​អ្នក​ប្រើ។

        មាន​ន័យ​ថា វិទ្យា​សាស្ត្រ​រីកចំរើន តែ​សីលធម៌​មិន​រីក​ចំរើន។

      • sambatt និយាយថា៖

        វិទ្យាសាស្រ្តផ្ដលផលវិជ្ជមានផង អវិជ្ជមានផងដល់់សង្គមមនុស្ស។
        ទូរទស្សន៏ វិទ្យុ រថយន្ត ….កុំព្យូទ័រ, អិនធើនែត,កាមេរា, ។ល។សុទ្ធតែមានផលវិជ្ជមាននិងអវិជ្ជមានដល់់សង្គម…
        តែមនុស្សភាគច្រើនសឹងមើលឃើញតែផលវិជ្ជមានតែប៉ុណ្ណោះ។
        នេះចំពោះសង្គមមនុស្សយើងទេ..តែចំពោះធម្មជាតិវិញ ដូចជាផ្ដល់់តែផលអវិជ្ជមានតែប៉ុណ្ណោះ,ព្រោះអី?
        សូមមើលគំនររបស់់របរអេឡេត្រូនិចដូចជាទូរស័ព្ទ កុំព្យូទ័រ ថ្មពិល អពូលភ្លើងណេអុងដែលបោះបង់់ចោលទៅក្នុងសំំរាម…នាំអោយពុល
        បរិស្ថាន ជាការគំរាមកំហែងអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិ។
        រថយន្ត ផ្ដល់់ផលវិជ្ជមានដល់់មនុស្សយ៉ាងក្រាស់់ក្រែល តែក៏ផ្ដល់់
        សោកនាដកម្មយ៉ាងក្រាស់់ក្រែដែរដល់់មនុស្សដែរដូចជាគ្រោះថ្នាក់់
        ចរាចរ…។លើសពីនេះ ជាមួយ ឡធ្យូង រោងចក្រផ្សេងៗ ភ្លើងឆេះព្រៃ បន្ទុះភ្នំភ្លើង….និងរថយន្តទាំងអស់់ បានបំពុលបរិយាកាសកាន់់តែគួរព្រួយបារម្ភខ្លាំងឡើងៗពីមួយឆ្នាំទៅមួយ
        ឆ្នាំ ..ប្រហែលនៅឆ្នាំ២០៥០ ដ៏ខ្លីខាងមុខនេះ បរិយាកាសនឹងឆ្អែតនឹង
        ផ្សែងពុលដែលហៅថា gaz à effet de serre(450ppm, now around 380ppm)។បើសិនជាមិនមានការទប់់ស្កាត់់កំណើនឧស័្មនពុលនោះទេ
        គ្រោះមហន្តរាយនឹងឆាប់់កើតឡើង។ប៉ុន្តែទោះជាយ៉ាងណា មនុស្សលោកនឹងទទួលរងផលវិបាកនៃសកម្មភាពរបស់់ខ្លួនឯង បើមិនយូរគឺក្នុងពេលឆាប់់ៗនេះឯង។

      • វិចិត្រ និយាយថា៖

        ដោយសារ​គេ​ដឹង​ចឹង​ហើយ​បាន​អ្នក​បរិស្ថាន​គេ​ប្រឹង​ប្រែង​ទប់​ស្កាត់ខ្លះ រក​វិធី​បំពុល​តិច។ល។ ជាជាង​មិនប្រើ​របស់​ទំនើប។
        សួរថា បើគ្មាន​របស់​ទំនើប​នេះ​ទេ ខ្ញុំ​នឹង​សម្បត្តិ​ ទាក់​ទង​គ្នា​យ៉ាងម៉េច បើ​ម្នាក់​នៅ​ទីនេះ ម្នាក់​នៅ​ទីនោះ។
        តើគេ​អាចបញ្ជូន​វ៉ាក់សាំងពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​យ៉ាងម៉េច​បើ​គ្មាន​យន្តហោះ? តើ​គេ​អាច​បង្កើត​វ៉ាក់សាំង​យ៉ាងម៉េច​បើគ្មានវិទ្យាសាស្ត្រ?

        ដូច្នេះ​គេ​មិនអាច​បោះ​បង់របស់​ទំនើប​ចោល​បាន​ទេ តែ​គេ​ត្រូវ​រក​វិធី​កាន់​តែ​ទំនើប​ដើម្បីទប់​ស្កាត់​ការ​បំពុល​បរិស្ថាន​។ នេះ​ជា​ក្រម​សីលធម៌​មួយ​ដែល​មនុស្ស​ត្រូវ​ធ្វើ។

  23. oudomheng និយាយថា៖

    ជាបញ្ហាដ៏រសើបនាពេលនេះ!!! ចំពោះខ្មែរដែលត្រូវគិតពីរឿងខ្មែរ!
    ខ្ញុំយល់ថា យើងមិនគួរមានគំនិតអវិជ្ជមានចំពោះសង្គមជាតិយើងពេកនោះទេ គួរតែនាំគ្នាជួយរិះគន់កែប្រែវិញ ប្រសើរជាងអង្គុយចាំតែជេរស្តីបន្ទោស… ដាក់អ្នកនេះ អ្នកនោះ!! គួរនាំគ្នាចូលរួមទាំងអស់គ្នាដើម្បីកែប្រែឡើងវិញរាល់ចំណុចខ្វះខាត់របស់សង្គមយើង។
    ខ្ញុំសូមយល់ស្របនឹងគំនិតបងសម្បត្តិ និងបងនិមល។
    និមល៖«ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរួមចំណែកអភិវឌ្ឍសង្គមយើង។ រឿងអាក្រក់ដែលយើងមើលឃើញ សូមកុំយកតម្រាប់តាម។ ចង់កែប្រែសង្គម ត្រូវចាប់ផ្តើមពីបុគ្គលនិមួយៗ។ ខ្ញុំធ្លាប់ឃើញច្រើនគ្នាហើយ ដែលចេះនិយាយថាចង់កែប្រែសង្គមយើង ប៉ុន្តែដល់ខ្លួនឯងរៀនសូត្របានខ្ពង់ខ្ពស់ អត់ដែលចង់ត្រលប់មកស្រុកខ្មែរវិញទេ។ មួយវិញទៀត សូមមេត្តារៀនមើលសង្គមក្នុងផ្លូវវិជ្ជមានអោយបានច្រើន។»

    Et en fin, aujoud’hui, c’est le 14 juillet, je vous souhaite, les gens qui parlent le francais, une bonne fete!! Bonne soirée!! Bon réussit dans votre vie et travail!!

  24. កាំបូដ និយាយថា៖

    តើ​ខ្មែរ​ពិត​ជា​មានវប្បធម៌​ប្រពៃណី​ដ៏ថ្លៃ​ថ្នូរ​ ​ផូរផង់​មែន​ឬ?
    មែន​ខ្មែរ​ពិត​ជា​មាន​វប្បធម៌​ប្រពៃណី​ដ៏ថ្លៃ​ថ្នូរ​ ​ផូរផង់​មែន តែវា​ជា​អតីតកាល​របស់​ខ្មែរនាសម័យ​អង្គរ ។​ចាប់ពីក្រោយសម័យអង្គរមកវប្បធម៌​ប្រពៃណី​​ ទំនៀមទំលាប់ដ៏ថ្លៃ​ថ្នូរ​​ល្អ​ផូរផង់​របស់​យើង​បានធ្លាក់​ស្រុត​ចុះបន្តិចម្តង ៗ រហូតស្ទើរតែអស់រលីង​នា​សម័យ​ខ្មែរក្រហម​ប៉ុល ពត ។​ការបាត់បង់វប្បធម៌​ប្រពៃណី​​ ទំនៀមទំលាប់ខ្មែរ ដើរស្របគ្នាដូចជា​ការ​បាត់បង់ទឹកដី​ដែរ វា​ជា​សញ្ញា​នៃ​ការ​ចុះទន់ខ្សោយ​នៃ​ការ​គ្រប់គ្រង​ប្រទេសជាតិ គេ​តែង​តែ​បាន​ពោល​ថា​ វប្បធម៌​រលំ​ជាតិ​រលាយ អ្វី​ដែល​បាន​កើត​ឡើង​ទាំង​អស់​នេះ គឺ ដោយសារ ខ្មែរ​ខ្លូនឯង និង​បរទេសជិតខាង​​ដែល​គេ​មាន​បំ​ណង​ចង់​បាន​ទឹក​ដី​ខ្មែរ ចង់​ត្រួត​ត្រា របៀប​ដូច​គេ​កំ​ពុង​ធ្វើសព្វ​ថ្ងៃ​នេះ ។ គូបផ្សំ​ដោយ​មេដឹកនាំរដ្ឋ​ គ្មាន​មនសិការ គ្មានសម្បជញ្ញះជាតិ មេដឹកនាំផ្នែក​សាសនា​​គ្មាន​ចំណេះដឹងឲ្យ​បាន​ទូលំទូលាយ​ខាង​សាសនាដើម្បី​គ្រប់គ្រង​វត្ត​អារាម​ឲ្យ​មាន​ប្រសិទ្ធភាព ទាំងអស់​នេះហើយធ្វើឲ្យសង្គមខ្មែរ​អាប់​អោន ពី​មួយថ្ងៃទៅមួយថ្ងៃកាន់តែយ៉ាប់ទៅ ៗ ។ ឧទារហរណ៏អាក្រក់​ច្រើនណាស់​ដែល​កើតមាន​ឡើង​សឹង​តែរាល់ថ្ងៃ​នៅ​ក្នុង​សង្គម​ខ្មែរ ដូចជា ៖ ករណីយ ការចាប់​រំលោភ សង្ឃប្រព្រឹត្តអំពើរ​មិនល្អ ភាព​អយុត្តិធម៌ ការរំលោភ​យក​ដីធ្លី អំពើរពុករលួយក្នុងសង្គម កាប់​ចាក់ សម្លាប់ ប្លន់ គឺសុទ្ធសឹង​ជាកត្តានៃ​ការធ្លាក់​ចុះ​ខ្សោយនៃការ​ដឹក​នាំជាតិ ។

  25. ការជួយជ្រោមជ្រែងដើម្បីបង្កើនសីលធម៌ក្នុងសង្គមវាមានប្រសិទ្ធភាពដែរ ដោយសារតែ
    ការភ្ងាក់រលឹក ការអប់រំគ្នាជាដើម តែអ្វីដែលអាចអោយមានប្រសិទ្ធភាពខ្ពស់នោះគឺប្រព័ន្ធ
    គ្រប់គ្រងសង្គមត្រូវប្រកបដោយសីលធម៌។ យើងអាចអប់រំបងប្អូន មិត្តភក្តិរបស់យើងមិន
    អោយធ្វើចោរ វាអាចមានប្រសិទ្ធភាពមួយចំនែកតូច តែអ្វីដែលមានប្រសិទ្ធភាពដើម្បី
    បំបាត់ចោរកម្មនោះ គឺប្រព័ន្ធគ្រប់គ្រងសង្គមដែលមានច្បាប់ជាគោល ធ្វើចោរគឺមានទោស
    ធ្វើចោរគឺខុសនឹងច្បាប់រដ្ឋបានកំណត់។ ហើយមួយទៀតចោរកម្មដែលមានសន្ធឹកសន្ធាប់
    វាប្រាកដជាកើតឡើងដោយសារមូលហេតុណាមួយ ហើយវាត្រូវការអោយសង្គមនោះឯង
    យកចិត្តទុកដាក់ និង ចាក់បំពេញ។ តែសង្គមស្រុកយើងដែលអ្នកទាំងនោះលែងមាន
    សីលធម៌ វាបានកើតមានឡើងដោយយើងមើលឃើញគ្រប់ទីកន្លែង ប៉ូលីសជាចោរ
    ចោរជាប៉ូលីស ប៉ូលីសការពារចោរ ចោរចិញ្ចឹមប៉ូលីស (អ្នកកុំថារឿងនេះមិនពិតនោះ
    ហើយក៏កុំចោទខ្ញុំថាមើលឃើញសង្គមតែផ្លូវអាក្រក់ មនុស្សយើងគួរហ៊ានទទួលយក
    ការពិត ការទិទៀន ការចង្អុលបង្ហាញ)។ យើងឃើញរឿងថ្មីៗកើតឡើងស្រាប់ហើយ
    មួរ សុខហួរ ជាដើមចោទប្តឹង ហ៊ុន​ សែន ដល់តុលាការដ៏ស្មោកគ្រោក ថោកទាប
    អសីលធម៌ ប្តូរមួរ សុខហួរ ទៅជាចុងចោទ ចា​ញ់ក្តី​ និង ចូលគុក។ គិតទៅមើលសូម្បី
    តែក្បាលម៉ាស៊ីនសង្គមនៅថ្នាក់កំពូលនៃជាតិ កខ្ខក់ រលួយយ៉ាងហ្នឹង ហើយអោយអ្នក
    ហ្នឹងដឹកនាំសង្គមបែបសីលធម៌ម្តេចកើតទៅ?

  26. ខ្ញុំដឹងថាអ្នកទាំងអស់គ្នានៅទីនេះដឹងរឿងនេះគ្រប់គ្នារឿងបណ្តឹងហ្នឹង តែអ្នក
    ទាំងអស់គ្នាមិនហ៊ាននិយាយ ហើយចុះម្នាក់ៗដែលមានអំនួតពីសង្គមស្រុកយើងនោះ
    សង្គមប្រជាធិបតេយ្យហេតុអ្វីសូម្បីការពិតមួយមិនហ៊ានស្តី? ព្រោះអ្នកទាំងអស់គ្នា
    ខ្លាចគេធ្វើបាប ចងពៀរ សំលាប់ នេះរឺសង្គមដែលអ្នកទាំងអស់គ្នាគួរតែមើលក្នុងផ្លូវ
    វិជ្ជមាន? នេះមិនមែនជាការចាំតែជេរស្តីនោះទេ ហើយក៏មិនមានន័យថាជេរស្តី​
    អ្នកទាំងអស់គ្នាដែរ ព្រោះអ្នកទាំងអស់គ្នាគ្រាន់ជាជនរងគ្រោះ ការរិះគន់នេះសំដៅចំទៅលើ
    ពួកប្រែត នរក អសុរកាយទាំងនោះ ដែលកំពុងបន្លាចអ្នកទាំងអស់គ្នា និង ប្រជារាស្រ្តមួយនគរតែប៉ុណ្ណោះ។

  27. ខ្មែរម្នាក់ និយាយថា៖

    មានជនអគតិយកវីដេអូគ្លីបទាំងនោះដាក់លើអ៊ីនធើណែតទៀតផង ។
    khmer-chitchat.blogspot.com ។ តើមានវិធីណាបិទវេបសាយនោះទេ ?

  28. Champei និយាយថា៖

    អ្នកទាំងអស់គ្នាឆ្ងល់ទេ មុននេះមានចេញេវីដេអូឃ្លីបនេះតិចតួចទេ តែដល់ពេលប៉ូលីសចាប់​សង្ឃនោះបាន ក៏ស្រាប់តែបែកធ្លាយ​វីដេអូឃ្លីបនោះ​រាប់រយ។ តើអ្នកណាជាអ្នកធ្វើឱ្យ​បែកធ្លាយ​វីដេអូឃ្លីបនោះដល់ម្លឹង? អតីតសង្ឃនេតខៃ? កូនសិស្សអតីតសង្ឃនេះ? ឬអ្នកចាប់សង្ឃនេះ ចង់​ចែកគ្នាមើល??

  29. កុមារកាមទេព និយាយថា៖

    ពួកប៉ូលីសដែលតែងតែចាប់រឹបអូសសំភារៈ និង វត្ថុតាងផ្សេងៗនោះហើយ!!!!!
    បើប៉ូលីសផ្នែកការពារអនីតិជន ចាប់អ្នកអីៗជាមួយកុមារវិញ វីវតែម្តង!!!! ចាប់ហើយ អត់យកដំកល់ទេ យកទៅមើលខ្លួនឯង ហើយចែកអ្នកដែលជាមុខសញ្ញាមើលទៀត!!!

  30. oudomheng និយាយថា៖

    យើង​គួរ​មាន​វិធី​សាស្រ្ត​យ៉ាងណា​កែ​ប្រែ​សង្គម​យើង​ដែល​ពោរពេញ​ដោយ​បញ្ហា​អសកម្ម​ អវិជ្ជមាន​ដូច្នេះ??

  31. ខ្មែរសាវែន និយាយថា៖

    រឿងនេះយើងមិនអាចបន្ទោសនរណាម្នាក់បានឡើយ ជាពិសេសគឺបច្ចេកវិទ្យា គេផលិតមកមិន​មែនឲ្យប្រើតាមផ្លូវអាក្រក់នោះទេ។
    “គ្មាននរណាដឹងថាយើងអាក្រក់ជាងខ្លួនយើងនោះទេ”

    • sambatt និយាយថា៖

      ខ្ញុំរកឧទាហរណ៏មួយជូន៖ទូរទស្សន៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងល្អទេ
      គឺការផ្សព្វផ្សាយព័ត៌មានឫភាពយន្ត,ឯកសារជាដំបូងក្រោយមកមានផ្សាយកម្មវិធីផ្សេងៗ,ហើយ
      បន្ទាប់់ៗមកទៀត ផ្គួបផ្សំនឹងgames គ្រប់់ប្រភេទ បាននាំអោយមនុស្សទូទៅកែកំសាន្ត
      ជាពិសេសក្មេងៗ បន្ថែមលើកម្មវិធីអប់់រំនានា ..នេះជាផលវិជ្ជមានដ៏ធំធេងដែលចេញជាផ្លែផ្កាពីការបង្កើតទូរទស្សន៏។គេមិនមាន
      បំណងអាក្រក់់ណាមួយក្នុងការបង្កើតទូរទស្សន៏នោះទេ..ប៉ុន្តែវាចាំបាច់់មានផលវិជ្ជាមាន
      ព្រោះផលល្អនិងអាក្រក់តាមថ្លឹងថ្លែងគ្នា ជានិច្ច បីដូចជាកំលាំងធាតុyin និងyang
      ដែលត្រូវការលំនឹង…ទោះបីថាផលវិជ្ជាមានត្រូវបានគេមើលឃើញលើសលប់់មែន…
      តែផលវិជ្ជាមានវានៅលាក់់កំបាំងសព្វទិសទី ពិបាកនឹករកមើលឃើញដោយស្រួលៗនោះទេ។
      ផលវិជ្ជមានពីការបង្កើតទូរទស្សន៏ មានដូចជា នាំមនុស្សអោយសំកុកមិនចង់់ធ្វើអី
      ញុំាកាន់់តែច្រើន កាន់់តែធាត់់ នាំបង្កើតបញ្ហាសុខភាព នំាបង្កើតបញ្ហាទំនាក់់ទនង
      រវាងមនុស្សនឹងមនុស្សក្នុងភូមិឋាន( ជនជាតិអាមេរិកចំនួនប្រមាណ២៥ភាគរយស្គាល់់
      អ្នកជិតខាងរបស់់ខ្លួន),រឿងផ្សាយតាមទូរទស្សន៏បានផ្ដល់់ផលអវិជ្ជមានដល់់ក្មេងៗ
      និងយុវជនដោយឥទ្ធិពលនៃអំពើអង្សានិងបញ្ហាផ្លូវភេទ……………..
      ដូច្នេះការបង្កើតវត្ថុវិទ្យាសាស្រ្ត ដូចជាទូរទស្សន៏ចាដើម មិនមានបំណងណាអាក្រក់់ទេ តែវាជះឥទ្ធិពលល្អនិងអាក្រក់់ ក្នុងពេលជាមួយគ្នា។
      សព្វថ្ងៃ ទូរស័ព្ទដៃ ,អិនធើនែត….កំពុងជះឥទ្ធិពលល្អនិងអាក្រក់់ លើសង្គមមនុស្ស
      យ៉ាងសំបើម..តែមិនដឹងថាលំអៀងទៅអាក្រក់់ជាងល្អឫល្អជាងអាក្រក់់?
      សង្ឃឹមរបស់់យើងគឺចង់់បានផលវិជ្ជាមាន តែធម្មជាតិរកលំនឹងអោយជានិច្ច។

      • កុមារកាមទេព និយាយថា៖

        ដល់ក!!!!! ពេលមើលពូនិយាយម្តងៗ វែងដូចទឹកហូរ!!!! ពូតែងតែអីចឹងមែនទេ ឲ្យតែបាននិយាយម្តងៗនោះ?
        សូមសសើរហើយនៀក!!!!

      • sambatt និយាយថា៖

        សូមកែ៖ផលអវិជ្ជមានពីការបង្កើតទូរទស្សន៏មានដូចជានំាមនុស្សអោយ
        សំកុកមិនចង់់ធ្វើអី ញុំាកាន់់តែច្រើន…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s