សត្វមឹក របស់អាល្លឺម៉ង់ ចេះទាយលទ្ធផលបាល់ទាត់ពិភពលោក


មឹក​ ឈ្មោះ Paul របស់ប្រទេស​​​អាល្លឺម៉ង់​ដែលមាន​កំណើត​នៅ​ប្រទេស​អង់គ្លេស​ បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​បាល់​ទាត់​អាល្លឺម៉ង់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយសារ​វាចេះ​ទស្សន៍ទាយ​លទ្ធផល​ការ​ប្រកួត​រវាង​ក្រុម​អាល្លឺម៉ង់ជាមួយ​ក្រុម​ដទៃ​ទៀត​បាន​យ៉ាង​ត្រឹម​ត្រូវ។

មឹក​នេះ​បាន​ទាយ​ថា អាល្លឺម៉ង់​ឈ្នះ អូស្ត្រាលី ហ្កាណា និង​ចាញ់​ ស៊ែប៊ី។ ក្រោយមកទៀត វា​បាន​ទាយ​ថា អាល្លឺម៉ង់​ឈ្នះ អង់គ្លេស​ និង អាហ្សង់ទីន។ ដូច្នេះ វា​ទាយ​ត្រូវចំនួន​ប្រាំ​ប្រកួត​ជាប់​គ្នា។

Paul ដែល​ជា​សត្វមឹក​ និង​ជា​គ្រូទាយ​បាល់​ទាត់​នេះ បាន​ធ្វើ​ការ​ទស្សន៍ទាយ​តាម​រយៈ​ការ​ស៊ី​ចំណី​ដែល​គេ​ដាក់​ក្នុង​ប្រអប់​ពីរ​ដែល​មាន​បិទ​ទង់​ជាតិ​អាល្លឺម៉ង់ និង​ទង់​ជាតិ​ប្រទេស​មួយ​ទៀត ដែល​ជា​គូ​ប្រកួត។ បើ​ Paul ជ្រើស​រើស​យក​ចំណី​ក្នុង​ប្រអប់​ខាង​ណា​ នោះ​មានន័យ​ប្រទេស​នោះ​នឹង​ឈ្នះ​ការ​ប្រកួត។

សព្វ​ថ្ងៃ សត្វ​មឹក​ឈ្មោះ Paul នេះ​ រស់​នៅ​កន្លែង​តាំង​មច្ឆា (Aquarium) នៅ Oberhausen ប្រទេស​អាល្លឺម៉ង់។

————–
update: ព្រឹក​ថ្ងៃ​អង្គារ​នេះ Paul បាន​ទាយ​ថា អេស្ប៉ាញ​ឈ្នះ​អាល្លឺម៉ង់។ ចាំ​មើល​មើល៍។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

16 Responses to សត្វមឹក របស់អាល្លឺម៉ង់ ចេះទាយលទ្ធផលបាល់ទាត់ពិភពលោក

  1. sambatt និយាយថា៖

    វិញ្ញាណអាចចេញទៅក្នុងអនាគតកាលបាន ..!
    គួរស្ញើចសរសើរសត្វមឹកនេះណាស់់!មិនគ្រាន់់តែមនុស្សទេចេះទាយ..
    សូម្បីសត្វក៏ចេះទាយដែរ ទោះបីវាមិនចេះនិយាយ តែវាដឹងដូចមនុស្សដែរ!

  2. kooms និយាយថា៖

    មិន​ខុស​ទំនាយ​ច្រត​ព្រះនង្គ័លទេ

  3. vathanakkhmer និយាយថា៖

    ញ៉ុមថាគួរតែយកវាមកជំនួសគោច្រត់ព្រះនង្គ័លវិញហើយ!

  4. វឌ្ឍនា និយាយថា៖

    ទាយឆុតផស់គាត់!😀

  5. ធារិទ្ធ និយាយថា៖

    ទាយ​ត្រូវផស់​គេ​មែន

  6. kooms និយាយថា៖

    អាមឹក​នេះ​ពិត​ជាពូកែ

  7. សេង​ សុភាសិត និយាយថា៖

    អាចជាភាពចៃដន្យក៏ថាបាន ។

  8. ចៃដន្យគឺច្រើនជាងអ្វីទាំងអស់ ខ្ញុំមិនជឿមឹកហ្នឹងទេ។

  9. sambatt និយាយថា៖

    ទាយប៉ុន្មានដង ,ដាក់់ទង់់ជាតិអាល្លឺម៉ង់់តែខាងស្ដាំ?
    ប្រូបាបប៊ីលីតេ ៖ គឺ ៥០ ,៥០ (បើមិនចាញ់់គឺឈ្នះ) ។
    បើចេះទាយអីផ្សេងទៀត ,កាន់់តែអស្ចារ្យ!

  10. វិចិត្រ និយាយថា៖

    ពេល​អាល្លឺម៉ង់​ប្រកួត​ជាមួយ អង់គ្លេស​ គេ​ដាក់​ទង់​អាល្លឺម៉ង់​នៅ​ខាង​ឆ្វេង។ មឹក​នេះ​ជ្រើស​រើស​យក ប្រអប់​ខាង​ឆ្វេង។

    ខ្ញុំ​ក៏​មិន​ជឿ​ថា​មឹក​នេះ​ចេះ​ទាយ​ដែរ ព្រោះ​អ្វី​ដែលមឹក​នេះ​ធ្វើ​ វាមិន​ដឹង​ថា​គេ​ប្រកួត​បាល់​ទាត់​ផងហ្នឹង​ស្អី​គេ​ផង។

    ហើយ ខ្ញុំ​ក៏​មិន​ជឿ​ថា​មនុស្ស​ទាយ​ត្រូវ​រហូត​ដែរ។ គ្រូ​ទាយ​គ្រូ​អីនោះ ក៏​ខ្ញុំ​មិន​ជឿ​ដែរ ច្រើន​តែ​ពួក​បោក។

    ​​

    • sambatt និយាយថា៖

      ដូចគេថា៖ភូតនៅហោរ(ហោរា) ចោរនៅជាង។
      ខ្ញុំឃើញគេផ្សាយក្នុងកាសែតអី ហោរាប្រាប់់ថា មិនយកលុយទេបើទាយខុស!
      ខ្ញុំពីដើមមក ចេះតែសង្ស័យថាគ្រូឆត់(ពូកែ) តែមិនចាប់់អារម្មណ៏បន្តិចទេ..សូម្បី
      ហោរទាយមិនយកលុយ ក៏មិនខ្ចីទៅពឺងដែរ!គ្រូទាយ សុទ្ធតែអុជធូប សូត្រធម៌ឫមន្តអាគម មុននឹងទាយ..ប្រហែលជាការធ្វើអោយគេកាន់់តែជឿ?
      មានគ្រូទាយខ្លះ ដែលខ្ញុំបានចូលទោមើលគេពឹងអោយទាយ មិនត្រឹមតែសូត្រមន្តអាគមប៉ុណ្ណោះទេ…(គ្រូទាយហ្នឹងគឺគ្រូទាយអ្នកតាក្រហមក)
      ដឹងចឹងគ្រប់់ពេលដែលភ្ញឿវចូលអោយទាយ គាត់់ត្រូវតែការអោយអ្នកតាក្រហមកបញ្ជាន់់សិន គឺធ្វើអោយអ្នកតាចូលរូបគាត់់សិន..
      ខ្ញុំមើលទៅទំនងដែរ ..ដូចដូរសំលេងពេលនិយាយ..ប្រហែលធ្វើទេដឹង?
      ខ្ញុំធ្លាប់់ឮថាគាត់់ចេះដាក់់ពងមាន់់អោយឈរបាន ..ស្រាប់់តែក្រោយមកឮថាគាត់់បន្លំ
      យកគ្រាប់់អង្ករដាក់់ផ្គង អោយឈរ ..ភ្ញៀវឃើញចឹងរឹតតែជឿ!
      ខ្ញុំស្គាល់់គាត់់ច្បាស់់ព្រោះគាត់់នៅក្បែរផ្ទះខ្ញុំ គាត់់ឈ្មោះ ឈាង ភារិទ្ធី..ឯប្អូនប្រុសគាត់់គេហៅ ថា អា អូន កំឡោះទាំងពីរនាក់់ សព្វថ្ងៃរស់់នៅសហរដ្ឋអាមេរិក(អាមេរិកសរសេរនឹងក មកពីយើងហៅពួកវាអាមេរិកាំង,តាមភាសាបារាំង)ប្រហែលនៅរដ្ឋកាលីហ្វរនី។
      ខ្ញុំឃើញថា គ្រូទាយមានភ្ញៀវច្រើនមែន.. ប្រហែលដូចឆ្នោតទេដឹង? បើចាញ់់តែរហូត
      ម៉េចលេងទៀត?

  11. វិចិត្រ និយាយថា៖

    ឥលូវ​ទាយ​ត្រូវ​មួយ​ប្រកួត​ទៀត​ហើយ។ បើ​នៅ​ស្រុក​ខ្មែរ ម្ចាស់​មឹក​នេះ មុខ​ជាក្លាយជាសេដ្ឋី​មិន​ខាន😀

  12. សុភា និយាយថា៖

    ខ្ញុំថាគួរតែសិក្សារទៅលើពត៌របស់ទង់ជាតិតិចមើល។ ឃើញថាមឹកណឹងរើសយកអាឡឺម៉ង ពេលដាក់អោយរើសជាមួយប្រទេសផ្សែង មកពីទង់ជាតិអាឡឺម៉ង់ស្រស់ជាង។ ដល់តែដាក់ជាមួយអេស្ប៉ាញ វារើសយកអេស្ប៉ាញ មកពីទង់ជាតិអេស្ប៉ាញស្រស់ជាង គឺវាមើលឃើញច្បាស់ជាង😀

  13. posoky១ និយាយថា៖

    នឹកឃើញរឿងទាយ កាលឆ្នាំ២០០៤ ខ្ញុំទៅលេងបងខ្ញុំនៅម្តុំពេទ្យលោកសង្ឃ ហើយនៅជាន់ខាងលើ មានគ្រូទាយបៀរ ល្បីណាស់ សូម្បីតែយុគចិន្តា ឌីសាវេត ផានសុផាត តួល្បីច្រើនណាស់ចេញចូល អនិកជន មិនដឹងយកលុយទៅណាទេ(តែនៅតែជួលផ្ទះដូចមិនហឹកហាក់សោះ)។ បងខ្ញុំគាត់បានអោយខ្ញុំទៅទាយសាកមើល(ខ្ញុំមិនមែនជាអ្នកចូលចិត្តជឿជំនឿទាយរូបអបីយ៍អីទេ)តែ ចង់ដឹងក៍បានជួបគ្រូ គេអោយទៅថ្វាយបង្គំ អសាន: អុជធូប រួចគេអោយ សាប់បៀបីដង ហើយអោយផ្សង ចង់បានអី បន្ទាប់មកគ្រូ សាប់បៀចែកចែកឡើង ហុចបៀអោយខ្ញុំ ទាញយកបីសន្លឹក។ គាត់បានសួរខ្ញុំថា៖ ចង់ទាយពីអី? ខ្ញុំតបថា៖ ចង់ទាយពីអណាគតរាសី ។ គាត់ចែកបៀរហើយរើសចុះឡើង និយាយថា អណាគតខ្ញុំល្អណាស់ អាយុចាប់ពី២៨ទៅគឺឡើងស្រឺតៗ ដល់អាយុ៣៤គឺ ក្លាយជាសេដ្ឋីហើយ😀😀 (កំពុងចាំអ៊ុតមើល៤ឆ្នាំទៀតបៀបត្រូវឆ្នោតអា១០០លានហើយ)។

    បន្ទាប់មកគ្រូក៍បានសួរថាចង់ទាយអីទៀត ខ្ញុំគិតចុះឡើង៖ ហូរចង់ទាយមើលថាអាចបានទៅស្រុកក្រៅអត់?​(គ្មានគំរោងចេញអីសោះ) គាត់ចាប់ផ្តើមធ្វើបៀរដូចមុន ហើយបាននិយាយថា៖ គ្មានវាសនារឺ ក្រយៅណាបានមកស្រុកក្រៅទេ សូម្បីតែបន្តិច​ ។ និយាយតាមត្រង់ចុះបន្ទាប់ពីគាត់ទាយមួយថ្ងៃគត់ស្រាប់ តែក្រុមហ៊ុនខ្ញុំតំរូវអោយចេញធ្វើការក្រៅ ប្រទេសរហូត រកតែពេលនៅស្រុកខ្មែរម៉ាខែមិនបាន២ឆ្នាំពេញ រហូតមកនៅអាគាំងដល់សព្វថ្ងៃនេះទៀត។

  14. sambatt និយាយថា៖

    អានសារព័ត៌មានកាលពីម្សិលមិញ ដឹងថាជនជាតិអាល្លឺម៉ង់់
    មួយចំនួនខឹងនឹងមឹកប៉ូលនេះខ្លះណាស់់៖ខ្លះស្រែកថាយកវាទៅប្រឡាក់់អាំងទៅ,ខ្លះ
    ទៀតថាយកវាទៅស្ងោរស៊ុបទៅ…ធ្វើអោយជនជាតិអេស្ប៉ាញ ព្រួយបារម្ភអាណិត
    ដល់់មឹកគ្រូទាយនោះ។ហើយថ្ងៃនេះបានស្ដាប់់វិទ្យុឮថា មឹកឈ្មោះប៉ូលនេះ នឹងរស់់បានរយ់ពេលតែ៦ខែទៀតទេ ព្រោះចាស់់ត្រូវស្រាប់់នៅអាយុ៣ឆ្នាំ។
    ឥឡូវនេះ ប៉ូលអាយុពីរឆ្នាំកន្លះហើយ។មិនដឹងថាមឹកតូចប្រភេទហ្នឹងត្រូវរស់់ដល់់ត្រឹមអាយុបីឆ្នាំ
    ចឹងសោះ។

  15. ប៊ុនហេង និយាយថា៖

    ទាយបានល្ឣ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s