បោះ​ឆ្នោត​ជ្រើសរើស​យក​ឈ្មោះ​ប្លក​


ដើម្បី​ជៀសវាង​ការ​រង្កៀស​ចិត្ត​គ្នា​តាំងពី​ពេល​ចាប់ផ្ដើម​ ខ្ញុំ​សម្រេច​ចិត្ត​យក​ការ​ដាក់​ឈ្មោះ​ប្លក​ដែលយើង​នឹង​បង្កើត​មក​ធ្វើ​ការ​បោះ​ឆ្នោត។ លទ្ធផល​នឹង​ចាត់​ទុក​ជា​ផ្លូវ​ការ​នៅ​ពេល​ចំនួន​អ្នក​បោះឆ្នោត​មាន​លើស​ពី [15]* នាក់​។

សូមមេត្តា​បោះឆ្នោត​ដោយ​យុត្តិធម៌ កុំ​បន្លំ​បោះ​ឆ្នោត​លើស​ពី​មួយ​ដង

 

——

*ចំនួន​នេះ​អាច​កែ​បាន​បើមិន​ពេញ​ចិត្ត​ ព្រោះ​ខ្ញុំ​បាន​កំនត់​រយៈ​ពេល​បោះ​យ៉ាង​យូរ​មួយ​អាទិត្យ។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

49 Responses to បោះ​ឆ្នោត​ជ្រើសរើស​យក​ឈ្មោះ​ប្លក​

  1. ផ្កាយដុះកន្ទុយ និយាយថា៖

    អូហូ! ពិតជាយោបល់ដ៏ល្អណាស់សម្រាប់ការរើសឈ្មោះប្លកថ្មី!!!!!!

  2. កូនខ្មែរ-បារាំង និយាយថា៖

    Je propose ce nom qu’en pensez vous?
    http://2khmerword.wordpress.com ou alors http://2khm.wordpress.com

  3. Ratana និយាយថា៖

    យកខ្លីៗទៅ​ ងាយចងចាំ វាមិនសំខាន់អីប៉ុន្មានទេទៅលើឈ្មោះនោះ

  4. ហនុមាន និយាយថា៖

    ដូរដាក់ថាមេចវិញរ៉ៅ?

  5. vankhea និយាយថា៖

    ខ្ញុំគិតថាបើបោះចឹងក្នុងម្នាក់អាចបោះឆ្នោតបានច្រើនដងហើយ វាដូចមិនសុក្រិតទេ។ ឈ្មោះខាងលើដូចជា
    ល្អហើយតែទាស់ត្រង់ការបោះឆ្នោត

  6. sareth និយាយថា៖

    មែនហើយ! វែង ខ្លីមិនសំខាន់ទេ គឺសំខាន់ត្រង់មានន័យ ងាយចាំ និង 
    ក្តោបនូវប្រធានបទដែលចង់ពិភាក្សាទៅបានហើយ។

  7. khmengpeal និយាយថា៖

    បោះរួចហើ្យ ឯណានំញ៉ុម?

  8. ចាន់ផល និយាយថា៖

    2km & khmerword សុទ្ធតែ​ល្អ😀 khmerword ល្អជាង​ផង តែ​ដល់​អាន​ពី​ទិសដៅ​ប្លក 2km សម​ជាង? ពិបាក​សម្រេចចិត្ត😉 តែ​ពេល​នេះ khmerword លើសពីរសំឡេងហើយ!

  9. sareth និយាយថា៖

    បន្ទាប់ពីអានរួច តើបងផលយល់ឃើញយ៉ាងមិចទៅចំពោះទិសដៅប្លក? 
    ខ្ញុំគិតថាតូចចង្អៀតពេក។ យ៉ាងណាក៏បានដែរខ្ញុំ!

    • ចាន់ផល និយាយថា៖

      បើ​សិន​ជា khmerword ឈ្នះ ទិសដៅ​ប្លក​គួរ​តែ​និយាយ​ឱ្យ​ទូលំទូលាយ​ពី​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ ដោយ​មិន​គ្រាន់​តែ​សំដៅ​លើ​ការ​បក​ប្រែ​​​ទេ… គួរ​តែ​អ៊ីចឹង! ខ្ញុំ​សរសើរ​បង​ចិត្រ​មែន​ទែន ដែល​ចង់​បង្កើត​ប្លក​នេះ ព្រោះភាសា​ខ្មែរ​យើង​បច្ចុប្បន្ន​កំពុង​តែ​ច្របូល​ច្របល់ ហើយ​ខ្ញុំ​កំពុង​តែ​បារម្ភ។ និយាយ​ត្រង់​ សៀវភៅ​ភាសា​ខ្មែរ​​បច្ចុប្បន្ន​នេះ​ច្រើន​ណាស់ ដែលគេ​សរសេរ​​អត់​ត្រូវ​ជ្រុង ហើយ​បើ​នៅ​តែ​បន្ត​អ៊ីចឹង​ទៀតមិន​កើត​ទេ! មិន​និយាយ​តែ​​សៀវភៅ​ទេ កាសែត​ហ្នឹង​ក៏​យ៉ាប់​ណាស់​​ដែរ។

  10. kaps និយាយថា៖

    យើងអាចបោះឆ្នោតបាន ចំពោះឈ្មោះប្លក់ ខ្ញុំមិនជំទាស់ទេ តែក្នុងការបកប្រែចូលជាភាសាខ្មែរហើយ ប្រហែលជាបោះឆ្នោតដែរនោះ គឺប្រហែលជាពុំសូវសុក្រិតទេ ពីព្រោះអ្នកចេះដឹងមានកម្រឹតខុសៗគ្នា ចុះបើអ្នកចេះច្បាស់វាតិច ហើយអ្នកចេះតិចវាច្រើន តើលទ្ធផលការប្រើភាសាខ្មែរនោះ វាទៅជាយ៉ាងណាទៅវិញ?
    ខ្ញុំនឹកឃើញ ប្រជាធិបតេយ្យ កាលសម័យប៉ុលពត ស្លាប់មនុស្សអស់បីលានទទេ!

    ឥឡូវនេះខ្ញុំ មិនទាន់បោះឆ្នោតនិងគេទេ ចាំមើលគេសិន បើកេទៅណាច្រើនក៏ទៅនឹងគេទៅ! មែនទេ?

  11. vankhea និយាយថា៖

    បើតាមគំនិតខ្ញុំវិញខ្ញុំគិតថារាប់ពីលេខរៀងទីមួយ ទីពីរ ទីបី និងទីប្រាំដូចជាមិនសូវសមទេ ព្រោះការកំនត់ឈ្មោះ
    នេះយើងសំដៅយកតែការបកប្រែពាក្យទេ យើងមិនសំដៅដល់ចំនាត់ថ្នាក់ពាក្យ ការប្រើប្រាស់ពាក្យ ប្រភពដើម
    នៃពាក្យឬផ្សេងៗទៀត ហើយចំនែកសល់លេខរៀងទីបួននិងទីប្រាំមួយដូចជារាងវែងបន្ដិចតែវាស៊ីអត្ថន័យនឹងអ្វី
    ដែលយើងកំពុងតែចង់បាន តើយើងអាចកែសំរួលតិចទៀតអោយវារាងខ្លីងាយចង់ចាំ។ ហើយមួយវិញទៀតការ
    កំនត់ឈ្មោះនេះយើងអាចសំឡឹងទៅមុខអោយវែងឆ្ងាយតិចព្រោះថាបើយើងដាក់ឈ្មោះមិនទាក់ទងទៅនឹងប្រធាន
    បទទេវានឹងច្រឡំឈ្មោះគ្នាជាមួយនឹងឈ្មោះផ្សេងទៀតដែលគេបង្កើតក្រោយៗទៀត ថ្ងៃនេះយើងជាអ្នកផ្ដើមគីនិត
    ហើយនៅថ្ងៃអនាគត់នឹងមានការបង្កើតនូវអ្វីជាច្រើនទៀតដើម្បីអោយស្របតាមតំរូវការ

  12. ផ្កាយដុះកន្ទុយ និយាយថា៖

    គិតទៅគិតមក! គ្រាន់តែដាក់ឈ្មោះឲ្យប្លកសោះ ក៏ច្របូកច្របល់ទៅហើយ!!!!!!!!!!
    ឥឡូវ ខ្ញុំក៏មានយោបល់ថា ចង់ណែនាំឈ្មោះប្លកមួយដែលទើបនឹងនឹកឃើញអម្បាញ់មិញ!
    kc.wordpress.com ដែលkc=Kingdom of Cambodia
    ឬkg.wordpress.com ព្រោះ kg=khmer generation
    ឬ kgoc.wordpress.com គឺkgoc មកពីពាក្យពេញ Khmer Generation Of Cambodia!!!
    ឬknow.wordpress.com ដែលពាក្យknow=Khmer Net Of Wonder (បណ្តាញខ្មែរមហស្ចារ្យ) និងknowមានន័យថាចេះ ដឹង ស្គាល់ទៀត
    ឬknap.wordpress.com ដែលknapមានន័យថាកំពូល និងពាក្យពេញមកពី Khmer Net Association’s Platform (វេទិកាសមាគមបណ្តាញខ្មែរ)។
    ខ្ញុំចូលចិត្តអាទី៥ជាងគេ​ព្រោះវាមានន័យល្អ ស៊ីជម្រៅទៀត។ បន្ទាប់មកគឺអាទី៤។

    តើអ្នកទាំងអស់គ្នាមានយោបល់យ៉ាងម៉េចដែរ?

  13. vankhea និយាយថា៖

    ពិតជាពូកែណាស់ ហើយក៏ល្អណាស់ដែរតែខ្ញុំសូមអោយមានពាក្យបកប្រែនៅក្នុងនោះបានទេ គឺចង់អោយត្រូវ
    ន័យ មិនមែនយកឈ្មោះពិរោះទេ

  14. posoky និយាយថា៖

    ឡូយណាស់ខ្មែរខ្ញុំ😀

  15. nimol និយាយថា៖

    ខ្ញុំ​បោះ​ឆ្នោត​ហើយ។ ខ្ញុំ​យក​2km

  16. កុមារកាមទេព និយាយថា៖

    ចេះតែជួយបោះទៅខ្ញុំ!!! តែមិនដឹងជាអាចជួយអីបានទេ!!!!

  17. neaksrokchouk និយាយថា៖

    2km នឹងមានន័យយ៉ាងម៉េចទៅ?

  18. កុមារកាមទេព និយាយថា៖

    translate2khmer.wordpress.com គេមើល យើងមើល ទើបប្រសើរ!!! តែខ្ញុំនេះ បើឲ្យមានយោបល់គឺអត់មានទេ !!!!

  19. ទឹម បឿន និយាយថា៖

    បើ​ដាក់ khmerwordtranslation ក៏​ទំនង​ដែរ ព្រោះ​យើង​បកប្រែ​តែ​ពាក្យ khmertranslation ដូច​មានន័យ​ថា​បកប្រែ​ទាំង​ប្រយោគ ទាំង​ពាក្យ តែ​ឈ្មោះ​មិន​សំខាន់​ប៉ុន្មាន​ទេ សំខាន់​អត្ថន័យ​នៅ​ខាង​ក្នុង ។ បើ​ឈ្មោះ​កាន់តែ​ខ្លី កាន់តែ​ល្អ ងាយ​ចាំ ។

  20. ច័ន្ទរឿន និយាយថា៖

    It seems to me that this voting system is lack of transparent mechanism; therefore, I don’t think its result is reliable. Without precise principles, democracy doesn’t work.

  21. kaps និយាយថា៖

    2km, 2kh, khmerword, and kingdomofwonders are not related to the topic for translation.

    #1 is translate2khmer and #2 is 4khmtranslation.

    khmerword is the same as study khmer words, but not for translation.
    kingdomof wonderland is the same as avertising about how wonder Camobodia is or was, but not for translation at all.

    2km and 2kh no matter how you meant them, they won’t fit to the topic. Please consider again please!

    For better result, please put all those words or abbreviations for debate!

    • វិចិត្រ និយាយថា៖

      ខ្ញុំ​ជឿ​ថា​រឿង​ឈ្មោះ​នេះ​ បើ​ទោះ​ជា​ពិភាក្សា​គ្នា​មួយអាទិត្យ​ក៏​ដោយ​ ទី​បញ្ចប់​ឋិត​នៅ​ត្រឹម​ការ​ពេញ​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ប៉ុណ្ណោះ មិន​ឋិត​នៅ​លើ​ហេតុផល​ទេ។
      – ខ្ញុំ​ឧទាហរណ៍​មួយ​ទៅ​ចុះ ក្រុមហ៊ុន apple ផលិតគ្រឿង​អេឡិចត្រូនិច។ ឈ្មោះ apple គ្មាន​ទាក់​ទង​អី​នឹង គ្រឿង​អស់​នេះបន្តិច​សោះ។
      – ក្រុមហ៊ុន sony មិន​ដឹង​ជា​ផលិត​អ្វី​ខ្លះទេ ហើយឈ្មោះរបស់​គេ​ មិន​ទាក់ទង​អ្វី​សោះ ក្រៅ​ពី​sony ជា​អ្នក​ចំរៀង​ម្នាក់ ហើយ​ក្រុមហ៊ុន​នេះ​ចាប់​ផ្ដើម​ដោយផលិត​ម៉ាញេ។
      – …..
      យើង​អាច​ដាក់​ឈ្មោះ​វែងៗ ឈ្មោះ​មានន័យ​បែប​នេះ បែប​នោះ ប៉ុន្តែ​យើង​ត្រូវគិត​ផង ត្រូវគិត​ពី​ផល​វិបាក​នៅ​ថ្ងៃក្រោយ។ តើ​អ្នក​មាន​ធ្លាប់សាកល្បង​ទេ រវាង​ឈ្មោះ kohsantepheapdaily.com.kh និង dap-news.com មួយ​ណា​ស្រួល​ប្រើ​ជាង?។ ឈ្មោះ​ដែល​មាន​ន័យ​វែងៗ ដែល​ខ្ញុំ​អាច​ស្រមៃ​បាន៖ discussionaboutkhmerlanguague.wordpress.com; forumfortranslationtokhmer.wordpress.com, ….
      គឺវង្វេង​តែម្ដង។ មិន​មាន​ s មួយ​រឺ s ពីរ មិន​ដឹងមាន e រឺអត់ e,…
      ឈ្មោះ translate2khmer សំរាប់ kaps ថាល្អ អ្នក​ខ្លុះពេញ​ចិត្ត​ឈ្មោះ​ផ្សេង មានហេតុផល​តែ​រៀងខ្លួន ដូចជា​ដាក់​ឈ្មោះ​កូន សឹង​មនុស្ស​១០០នាក់​ឈ្មោះ​ខុស​គ្នា​សឹង​តែ​ទាំង​អស់។

  22. vankhea និយាយថា៖

    ខ្ញុំគិតថាការដាក់ឈ្មោះនេះដើម្បីកុំអោយពិបាករកទៅថ្ងៃក្រោយ គួរតែដាក់អោយត្រូវប្រធានបទដែលយើងចង់
    ធ្វើ ធ្វើដូចនេះទោះបីជាអ្នកមិនធ្លាប់លឺឈ្មោះក៏ដោយក៏គេអាចរាវរកបានដែរ
    ឧទាហរណ៍ បើសិនជាអ្នកណាម្នាក់ចង់បកប្រែពាក្យពីភាសាខ្មែរទៅភាសាផ្សេងទៀត នោះដំបូងគេប្រាកដជា
    វាយពាក្យ khmertranslate ឬ stranslate2khmer អីចឹងទៅ
    គេមិនដែលវាយពាក្យថា km ឬ kh ទេព្រោះវាមិនទាក់ទងនឹងអ្វីដែលគេចង់រក
    ម្យ៉ាងទៀតទៅថ្ងៃក្រោយវាមិនពិបាកក្នុងការជាន់ឈ្មោះគ្នាដែរ

    • វិចិត្រ និយាយថា៖

      ឃា៖ ថ្ងៃ​ក្រោយ​ពេល​យើង​រក​ពាក្យ​ណាមួយ​រឺ​អ្វីមួយ យើង​គង់​ប្រើ​ google ។ ឧទាហរណ៍ បើ​ចង់​រក khmer translate យើង​វាយ​ចូលGoogle យ៉ាង​ដូច្នេះ។ បន្ទាប់​មក Google នឹង​រក ពាក្យ​នៅ​គ្រប់​វ៉ិបសាយ​ទាំង​អស់​ដែល​មាន​ពាក្យ​នេះ ទោះ​បី​វ៉ិបសាយ​នោះ​ឈ្មោះ​អ្វី​ក៏​ដោយ។ ឧបមា​ថា វ៉ិប​សាយ​របស់​យើង​ឈ្មោះ ក ហើយ​មាន​ពាក្យ “email ខ្មែរ” ដែល​និយាយ​អំពី​ការ​បក​ប្រែ ពាក្យ​ email មក​ខ្មែរ។ ពេល​គេ​ចង់​រក​ email សរសេរ​ជា​ខ្មែរ​យ៉ាងម៉េច គេ​នឹង​វាយ​ចូល​ក្នុង Google : email ខ្មែរ khmer ,.. តែ​គ្មាន​នរណា​ព្រាវ​វាយ​ឈ្មោះ translateToKhmer, Translate2khmer,translat2Khmer, translateForKhmer, translation4Khmer, translation2Khmer, 2kh, 2km,…etc នៅ​លើ​ Address bar ទេ។

    • សុភា និយាយថា៖

      ខ្ញុំមិនចង់អោយប្រើពាក្យ translate ទេ។ ព្រោះបើត្រឹម translate គេទៅបើកវចនានុក្រមមកដាក់បានហើយ មិនបាច់ពិបាកទេ។

  23. kaps និយាយថា៖

    ខ្ញុំបានយល់នូវមតិយោបល់របស់លោក វិចិត្រ ដែលបាននិយាយជាឧទាហរណ៍ខាងលើ ខ្ញុំក៏យល់ដូច្នេះដែរ តែរឿងដែលយើងកុំពុងតែនិយាយនេះ ប្រហែលជាមិនដូចគ្នាទេ ពីព្រោះយើងនិយាយតែពីការបកប្រែជាភាសា ខ្មែរមួយគត់ គឺយើងចង់លើកដំកើង ឈ្មោះខ្មែរ និងជាភាសាខ្មែរ ហើយយើងទាំងអស់គ្នាជាខ្មែរ ជាកូនចៅខ្មែរ មិនល្អមើលទេ ដោយប្រើឈ្មោះផ្សេងនោះ គឺយើងចង់ធ្វើយ៉ាងណា ដើម្បីផលប្រយោជន៍ ដើម្បីកេរ្តិ៍ដំណែលខ្មែរ ដើម្បីកេរ្តិ៍ឈ្មោះនិងមុខមាត់ខ្មែរ យើងចង់បានឱ្យពិភពលោក គេដឹងលឺថា យើងទាំងអស់គ្នាក្នុងភូមិវើតប្រិសនេះ ជាកូនចៅខ្មែរ បកប្រែសំរាប់ខ្មែរ យើងមិនគួរខ្លាចញញើត ដាក់ឈ្មោះខ្មែរ ក្នុងប្រធានបទ បកប្រែភាសាខ្មែរ នោះទេ យើងជាខ្មែរមានតែភាសាខ្មែរមួយគត់ សំរាប់យើងប្រើប្រាសទាំងអស់គ្នា គឺគ្មានពីរទេ នេះយើងមិន និយាយភាសាបរទេស ដែលប្រើប្រាសនៅស្រុកខ្មែរសព្វថ្ងៃនេះទេ ទោះបីយើងប្រើប្រាសបានមែន តែវាមិន មែនជាភាសាខ្មែរទេ។ល។

    រឿងកាសែតដើមអំពិល ខ្ញុំសូមសរសើរ ដែលជាកាសែតមានប្រជាប្រិយ៍ភាព ដែលបង្កើតដោយលោក សយ សុភាព គាត់ជាខ្អែរដែរ តើហេតអ្វី បានជាគាត់ មិនរិះរកឈ្មោះដែល ទាក់ទងនឹងរឿងប្រទេសជាតិឬប្រជាជនខ្មែរ មកប្រើជំនួសដើមអំពិល? ប្រហែលជាគាត់ចង់ផ្សប់ផ្សាយលក់ ម្ជូរអំពិលក៏មិនដឹង! គាត់គួរណាស់ដាំដើមអំពិល ឱ្យបានច្រើន តែប្រហែលជាអត់បានដាំទេមើលទៅ បើសិនជាជនបរទេស គេមើលកាសែតនេះភ្លាម គេមិនបានចាប់អារម្មណ៍ថា កាសែតនេះជារបស់ខ្មែរទេ ហើយគេក៏ឆ្ងល់ថា ហេតុអ្វី? លោកសយ សុភាព មិនមែន មនុស្សធម្មតាទេ បើតាមដឹងល្ហៀងៗ គាត់ជាទីប្រឹក្សារបស់សម្តេច នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែនផង អញ្ចឹងប្រហែល ជាសម្តេចហ៊ុន សែន ឱ្យគាត់បង្កើតកាសែតរបស់គាត់នេះ ដាក់ជាឈ្មោះ ដើមអំពិលនេះឬ យ៉ាងណា?

    យ៉ាងណាក៏ដោយ ខ្ញុំចង់ឱ្យលោកវិចិត្រ ត្រួតពិនិត្យមើល ឱ្យបានច្បាស់លាស់ នូវប្រធានបទ ដែលយើងកំពុង តែបោះឆ្នោតនេះ ហើយក៏សូមដល់អស់លោក-លោកស្រី ដែលជាសិស្សនិស្សិតខ្មែរ ក្នុងភូមិវើតប្រិសនេះ ពិចារណាឡើងវិញ នូវប្រធានបទ ការបកប្រែជាភាសាខ្មែរនេះ ឱ្យបានច្បាស់លាស់ដែរ កុំឱ្យប្រថុយប្រថានពេក ការបកប្រែភាសាបរទេសមកភាសាខ្មែរនេះ មិនមែនជារឿងធម្មតាទេ បើធ្វើបានដូចលោកវិចិត្រ មានគំរោងការណ៍នេះ ពិតជាល្អណាស់ សំរាប់ខ្មែរ!

    សូមអរគុណលោកវិចិត្រ និងបងប្អូនទាំងអស់គ្នា ដែលបានអនុញ្ញាត ឱ្យខ្ញុំបានបញ្ចេញមតិយោបល់នេះ!

  24. វិចិត្រ និយាយថា៖

    ​Base on vote result, the name should be : 2km.wordpress.com

    I just check the name, it is ok. But the problem arise, the name must be at least 4 character, so [i] decided to choose [2khm]. wordpress.com

    The vote results may be unfair, but the naming is not so important, so may be it is acceptable.

    I have added all the person interested in the project, some as author, some as administrator.

    I choose Boeun, Kooms and me as administrator for the debut. Administrator have the right to change blog template, change other post,….

    —-
    Sorry, i’m in abroad, i cannot type in khmer for instant.

  25. ជីវិតអមតៈ និយាយថា៖

    បើ 2km.wordpress.com មិនអាចបង្កើតបានគួរតែប្តូរទៅជា 2khmer.wordpress.com វាងាយស្រួលចាំផងណាបាទ

  26. ខ្មែរ​អង្គរ និយាយថា៖

    តើពេលណា ទើបដឹងលិទ្ធផល emailមកខ្ញុំផង!!!

  27. ouk sophal និយាយថា៖

    This is a good idea to promote our nation languague. I think that you can do it very well.
    I’m very happy to see your blog my friend.

  28. សុធឿន និយាយថា៖

    សូមគាំទ្រនូវគំនិតផ្តួចផ្តើមបង្កើតប្លកបកប្រែភាសាខ្មែរនេះ។​តែសូមទាញអារម្មណ៍ថា​ការបកប្រែពីភាសាមួយទៅភាសាមួយមិនងាយស្រូលដូចការគិតឡើយ​ពោលត្រូវមានគរុកោសល្យផ្នែកភាសា​មានចំណេះដឹងខ្ពស់ខាងភាសាសាស្រ្ត។​ជាពិសេសភាសាខ្មែរជាភាសាសម្បូរដោយវាក្យសព្ទដែលមានន័យដូចគ្នា​ហើយភាគច្រើនមានប្រពភពីបាលីឬសំស្រ្កឹត។​ខ្ញុំគិតថាសមាជិកយើងម្នាក់ៗមិនមានពេលគ្រប់គ្រាន់ដើម្បីស្រាវជ្រាវឯកសារដែលទាក់ទងនឹងភាសាខ្មែរទេ​ម្យ៉ាងទៀតយើងមានគណៈកម្មាធិការជាតិភាសាខ្មែរបានឯកភាពយកវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាគោលរួចហើយ​គ្រាន់តែយើងមិនទាន់ដាក់បញ្ជូលដើម្បីបកប្រែប៉ុណោ្ណះ។ ការបកប្រែភាសាខ្មែរនៅលើទំព័រHomepages​មានន័យថាវាផ្លូវការពេញលក្ខណះច្បាប់ដោយមានការទទួលស្គាល់់ពីក្រសួងអប់រំ​ឬ​គណៈកម្មាធិការជាតិភាសាខ្មែរ។​ចុះបើបកប្រែខុស​តើអ្នកណាទទួលខុសត្រូវ?​ពេលនោះនឹងមានភាពអនាធិបតេយ្យក្នុងការប្រើប្រាស់ភាសាខ្មែរ?​ដូចនេះសូមឲ្យសមាជិកយើងពិចារណាឡើងវិញ។
    នេះជាមតិផ្ទាល់របស់ខ្ញុំ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s