គម្រោងបកប្រែ​ពាក្យ​បរទេស​មក​ភាសា​ខ្មែរ៖ តើ​អ្នក​នឹង​ចូល​រួម​គាំ​ទ្រ​ដែរ​ឬទេ?


កន្លងមកមាន​បង​ប្អូន​ខ្មែរ​យើង​មួយចំនួន​ដែល​មាន​គំនិត​ជ្រោម​ជ្រែង​លើក​តម្កើង​ភាសា​ខ្មែរ​​ បាន​ខិត​ខំ​សរសេរ​បក​ប្រែ​អត្ថបទ​ពាក្យ​ពេចន៍​ពី​ភាសា​បរទេស​មក​ជា​ភាសា​ខ្មែរ ដូចជា​ការ​បក​ប្រែ​ពាក្យ​អង់គ្លេស​របស់ WordPress មក​ខ្មែរ​ជា​ដើម។ ការ​បក​ប្រែ​អស់​នោះ​ ទោះ​អ្នក​បក​ប្រែ​បាន​ខិត​ខំ​យ៉ាងណា តែង​តែ​មាន​ការ​ឆ្គាំ​ឆ្គង ពិបាក​ស្ដាប់​ពិបាក​យល់ ឬក៏​យល់​តែ​អ្នក​បក​ប្រែ​នោះ​តែ​ម្នាក់​ឯង។ ជួនកាល​ទៀត នោះ ឃ្លា​ឃ្លោងដែល​បក​ប្រែ​ជា​ភាសា​ខ្មែររួច​នោះ​មិន​ត្រឹម​ត្រូវតាម​វេយ្យាករណ៍របស់​ខ្មែរ​ទៅ​ទៀត ដូចជាគេនិយាយ​ថា ៖ ​បញ្ចេញ​មួយ​ចំលើយ​តប នេះ​ជាដើម។

បើ​ដូច្នេះ ខ្ញុំ​គិត​ថានឹង​បង្កើត​ប្លក​មួយ ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​អ្នក​រាល់គ្នា។ ក្នុង​ប្លក​នោះ​ អ្នក​អាច​ធ្វើ​ជា​អ្នកនិពន្ធឬ admin ។

ចំពោះ​របៀប​ដំណើរការ​នៃ​ការ​បក​ប្រែមាន
1) អ្នក​អាច​ផ្សាយឬស្នើ​សុំ​ឱ្យ​មាន​ការ​បក​ប្រែ​ពាក្យ​ណា​មួយ។
2) បន្ទាប់​មក​ទៀត​សមាជិក​ទាំង​អស់​នឹង​បញ្ចេញ​យោបល់​ គាំទ្រ ស្នើ​ការ​បក​ប្រែ ពន្យល់​ហេតុផល។
3) ជ្រើស​រើស​យក​គំនិត​ពីរបី​ដែល​ប្រទាញ​ប្រទង់​ជាង​គេមក​បោះ​ឆ្នោតសម្រេច

បើ​យើង​ធ្វើ​ដូច្នេះ មានន័យ​ថាពាក្យ​ដែល​សម្រេច​រួចជា​ពាក្យ​ដែលមានមនុស្ស​ច្រើន​គាំទ្រ ដូច្នេះមនុស្ស​ភាគ​ច្រើន​យល់​ពាក្យ​ដែល​បក​ប្រែ​រួច​ហើយ​នេះ។

ខ្ញុំ​បាន​ដឹង​ថា​គណៈកម្មការ​ខាង​ភាសា​គេ​ក៏​កំពុង​តែ​ស្រាវជ្រាវ​បង្កើត​ពាក្យ​ថ្មី​ដែរ តែមិនដឹងថា​ថ្ងៃ​ណា​គេ​នឹង​បោះ​ពុម្ព​ផ្សាយ​លទ្ធផល​របស់​គេ​ទេ។ ម្យ៉ាង​វិញ​ទៀត ភាសា​ជា​សំដី​របស់​អ្នក​ស្រុក បើ​យើង​គ្រប់គ្នា​ប្រើ​ពាក្យ​តែមួយ យល់​ជាទូទៅ​ទៅ​ហើយ​ក៏គង់​គណៈកម្មការ​ភាសា​គេ​ប្រើពាក្យ​របស់​យើង​នេះ​មិន​ខាន។ ឬ​មិន​អ៊‌ីចឹង​ទេ យើង​អាច​អញ្ជើញ​ពួកគាត់ អ្នក​និពន្ធ​និងកវី​ល្បី​ៗមក​ចូល​រួម​ជាមួយ​ពួក​យើង​បាន។

ហើយ​បើ​ថាមាន​ការ​គាំទ្រ​ច្រើន ខ្ញុំ​គិត​ថា ដាក់ឈ្មោះ​ប្លក​នោះថា

http://2km.wordpress.com

ឈ្មោះ​នេះ​ខ្លី ងាយចាំ ហើយមានន័យថា To Khmer : បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរហ្នឹង​ឯង។

បើ​អ្នក​គាំទ្រ ហើយមានយោបល់​អំពី​ការ​ដាក់​ឈ្មោះអី សូម​មេត្តា​បញ្ចេញយោបល់។ សូមអ្នក​កុំគិត​ថា​ប្លក​នេះ​ជា​របស់​ខ្ញុំ ឬ​របស់​អ្នក​ណា​មួយ​អី ត្រូវគិត​ថា​ជា​របស់​យើង​ទាំង​អស់ និង ដើម្បី​យើង​ទាំង​អស់​គ្នា។ ខ្ញុំ​គិត​ថា ការងារ​នេះវា​មិន​ធំដុំ​អ្វី​ប៉ុន្មាន​ទេ យើង​អាច​ធ្វើ​បាន។ ជាជាង​ចំណាយ​ពេលវេលា​ទៅ​លេង​ល្បែង​ស៊ីសង ប្រព្រឹត្តអំពើ​ពាលា​អាវាសែ បំផ្លាញ​សង្គម​និង​គ្រួសារ​ សួមប្រើ​ប្រាស់​ពេល​វេលា​បន្តិច​បន្តួច​របស់​អ្នក មក​ចូលរួម​អភិវឌ្ឍ​សង្គម។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

67 Responses to គម្រោងបកប្រែ​ពាក្យ​បរទេស​មក​ភាសា​ខ្មែរ៖ តើ​អ្នក​នឹង​ចូល​រួម​គាំ​ទ្រ​ដែរ​ឬទេ?

  1. ផ្កាយដុះកន្ទុយ និយាយថា៖

    អញ្ចឹងខ្ញុំសុំចុះឈ្មោះ ចូលរួមដែរ!

  2. ផ្កាយដុះកន្ទុយ និយាយថា៖

    សុំចូលរួមផង!

  3. ធារិទ្ធ និយាយថា៖

    ខ្ញុំសូម​គាំទ្រទាំង​ស្រុង​មុន​គេ​ហើយ។​ ខ្ញុំ​នឹង​ចូលរួម។ តែត្រង់ គេហទំព័រ​ និង ឈ្មោះ គួរ​តែពិរោះជាងនេះបន្តិច​😀
    ខ្ញុំសូម​ឲ្យ​យោបល់​យ៉ាង​ដូច្នេះ ៖
    គេហទំព័រ៖​ http://kingdomofwonders.wordpress.com
    ឈ្មោះ៖ ព្រះរាជាណាចក្រអច្ឆរិយៈ

    • ក្មេងស្រែ និយាយថា៖

      ការបង្កើត គឺមិនមែនចេះតែបង្កើតនោះទេ, គេមិនសំដៅដល់ឈ្មោះពិរោះ ទើបការងារមានន័យនោះដែរ ។ ការដាក់ឈ្មោះសំដៅដល់គោលបំនង, ការដាក់ឈ្មោះសំដៅដល់ខ្លីងាយស្រួលហៅ ងាយស្រួលចាំ, ការដាក់ឈ្មោះសំដៅដល់មានអត្ថន័យពេញលេញ….
      ញ៉ុមគ្រាន់តែនិយាយទេ, មិនដឹងអ្នកយល់ស្របរឺអត់ទេ ។

  4. ក្មេងស្រែ និយាយថា៖

    ខ្ញុំជាអ្នកទីពីរ ដែលគាំទ្រ! ស្វាគមន៍ការមកដល់នៃប្លុកបកប្រែ១នេះ ។ ញ៉ុមសុំសិទ្ធត្រឹមអ្នកនិពន្ធបានហើយ ។ ហេស ហេស….

  5. sambatt និយាយថា៖

    ខ្ញុំសូមគំាទ្រ១០០ភាគរយ!ខ្ញុំឧស្សាហ៏អានអត្ថបទជាភាសាបារំាង អង់់គ្លេស
    តែមិនសូមបានគិតជាភាសាខ្មែរទេ ព្រោះយល់់តែក្នុងភាសាគេដោយ
    មានពាក្យពេចន៏របស់់ភាសាគេជាច្រើន ពិបាកបកជាភាសាយើង។
    ខ្ញុំកំពុងបកប្រែអត្ថបទស្ដីអពីប្រវត្តិទស្សនវិទូក្រិកបុរាណ ដែលខ្ញុំមានចំណាប់់អារម្មណ៏
    ហើយចង់់បកប្រែជូនបងប្អូនអាននៅវើតប្រេសនេះ ហើយក៏ដូចជាសំរាប់់រៀនរំលឹកខ្លួនឯងដែរ..
    ព្រោះទុកយូរៗ កាន់់តែភ្លេច។

  6. ផ្កាយដុះកន្ទុយ និយាយថា៖

    ខ្ញុំជាអ្នកទីបីដែលគាំទ្រ! ខ្ញុំក៏សុំសិទ្ធជាអ្នកនិពន្ធតាមក្មេងស្រែដែរ (តែអត់ដឹងថាសិទ្ធអ្នកនិពន្ធ និងសិទ្ធិadminខុសគ្នាយ៉ាងម៉េចទេ? បើអាចសូមពន្យល់ខ្ញុំបន្តិចបានឬអត់? :))

    • វិចិត្រ និយាយថា៖

      Admin អាច​កែ​អត្ថបទ​របស់​ admin រឺ​អ្នក​និពន្ធ​ផ្សេង​ទៀត ដែល​គេ​post បាន។ អ្នក​និពន្ធ ប្រហែល​មាន​សិទ្ធិ​ត្រឹម​តែ​សរសេរ​អត្ថបទ​យក​មក​post រួច​បញ្ចេញយោបល់​តែប៉ុណ្ណោះ។ អាច​កែសំរួល​អត្ថបទ​របស់​ខ្លួន​បាន តែ​មិន​អាច​កែ​របស់​គេ​បាន។

  7. ផ្កាយដុះកន្ទុយ និយាយថា៖

    y

  8. កុមារកាមទេព និយាយថា៖

    ចង់បកប្រែអំពីអត្ថបទអប់រំក្មេងៗ រឺពាក្យមានប្រយោជន៍ ដើម្បីឲ្យក្មេងជំនាន់ក្រោយអាចមានឯកសារគ្រប់គ្រាន់ ក្នុងការស្វែងរក!!! គំនិតខ្ញុំច្រើនណាស់ តែអត់ចេះនិយាយផង!!!!

  9. vankhea និយាយថា៖

    ខ្ញុំបាទក៏សូមចូលរួមដែរ នេះជាវិធីមួយដែលអាចអោយភាសាខ្មែរយើងកាន់តែមានលក្ខណៈទូលំទូលានៅតាម
    អ៊ីនធឺណេត ខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំសង្ឃឹមថាវានឹងមានដំណើរការល្អជានិច្ច

  10. ផ្កាយ NoVeLs និយាយថា៖

    ខ្ញុំ​គាំ​ទ្រ​ជានិច្ច​សម្រាប់​គំនិត​ដ៏​ថ្លៃ​ថ្លា​នេះ! សុំ​ធ្វើ​ជាអ្នក​បញ្ចេញ​មតិ​យោបល់​ពេលមាន​ពាក្យ​ត្រូវ​បក​ប្រែ​ចុះ។ សម្រាប់​ឈ្មោះ​ប្លក់​​ខ្ញុំ​ឯក​ភាព​​តាម​វិចិត្រ​ហើយ ខ្លីមាន​ន័យគ្រប់​គ្រាន់​សម្រាប់​ប្លក់​ដែលចង់​បក​ប្រែ​ភាសា​ខ្មែរ។

  11. សេរីបណ្ឌិត និយាយថា៖

    ខ្ញុំ​ក៏​គាំ​ទ្រ​ដែរ !

  12. ទឹម បឿន និយាយថា៖

    ធ្វើ​បែប​នេះ​ប្រសើរ​ណាស់ ឆាប់​បង្កើត​ប្លក​នេះ​ឱ្យ​រួច​ក្នុង​ពេល​ឥឡូវ​នេះ​ទៅ

  13. សាយ័ន្ត និយាយថា៖

    I gree to this idea to create this site !! Give me one place phong😀

  14. Ratana និយាយថា៖

    ខ្ញុំក៏ចូលរួមដែរ

  15. វិចិត្រ និយាយថា៖

    ឥលូវ​នេះ​យើងមាន​មតិបីអំពី​ឈ្មោះ

    1) 2km.word…
    2) 2kh.word…
    3) ឈ្មោះ​ផ្សេង​ទៀត​ដែល​វែងៗ

    សូមបញ្ជាក់​ថា តាម​ស្តង់ដា ISO, km តំនាងភាសា​ខ្មែរ, kh តាង​អោយ ប្រទេស​ខ្មែរ និង តាម Internet Assigned Numbers Authority, kh តាង​អោយ​ domaine នៅ​ស្រុក​ខ្មែរ។

    • សុភា និយាយថា៖

      បើចឹងប្រើ Km ប្រសើរជាង។ តែឆ្ងល់ថាមេចក៏គេមិនប្រើ kh ដូចគ្នាទៅ សោះនឹងច្រលំ ពេលប្រើថ្ងៃក្រោយផង។ ខ្ញុំថាប្រើឈ្មោះខ្លី មានន័យស្តាប់បានគឺល្អហើយ។

  16. សេរីបណ្ឌិត និយាយថា៖

    ខ្ញុំ​គាំទ្រ​ការ​ប្រើប្រាស់​ឈ្មោះ « 2km.wordpress.com » ព្រោះ​ដូច​ដែល​លោក​គ្រូ​វិចិត្រ​បាន​មាន​ប្រសាសន៍​ថា បើ​តាម​ស្តង់ដា km តំណាង​ឱ្យ​ភាសា​ខ្មែរ ។

  17. ទឹម បឿន និយាយថា៖

    យល់​ថា ប្រើ​មួយ​ណា​ក៏​បាន តែ​ប្រើ km ត្រូវ​ជាង ព្រោះ​វា​តំណាង​ឱ្យ​ភាសា​ខ្មែរ ។ ប្លក​នេះ​សំដៅ​លើ​ភាសា មិនមែន​ប្រទេស​ទេ ។

  18. denith និយាយថា៖

    ខ្ញុំចង់ចូលរួមក្នុងបុព្វហេតុជាតិដែរ

  19. peehs07 និយាយថា៖

    ខ្ញុំក៏ជួយគាំទ្រដែរ រឿងការបកប្រែពីភាសាបរទេស ទៅជាភាសាខ្មែរ ពីព្រោះយើងមានបញ្ហាច្រើន ក្នុងការបកប្រែ យើងចង់បកឱ្យងាយស្រួលស្តាប់និងត្រឹមត្រូវតាមវេយ្យាករណ៍ខ្មែរ។ ខ្ញុំគិតឃើញថា យើងត្រូវមានចំណេះដឹង ច្រើនណាស់ខាងភាសាខ្មែរ ក៏ដូចជាភាសាបរទេស ទើបអាចប្រព្រឹត្តទៅបានរលូន។

    ចំពោះឈ្មោះប្លក់ ខ្ញុំចង់បានៈ http://4khmtranslation.wordpress.com ពីព្រោះយើងចង់បានពាក្យ “បកប្រែ translation” នៅជាមួយ ដើម្បីងាយស្រួលមិនភ្លេច ហើយវាពេញលក្ខណៈផង ហើយប្រហែលជាងាយស្រួល ក្នុងការស្រាវជ្រាវផងដែរ រកឆាប់ឃើញ បើសិនជានរណាមួយចង់បកប្រែ ឬចង់មកទស្សនាប្លក់បកប្រែ គេអាចវាយពាក្យ អស់ហ្នឹងទៅ ច្បាស់ជាចូលមកចំកន្លែងយើងហើយមើលទៅ។

  20. បុត្រ និយាយថា៖

    ខ្ញុំសូមអត់គាំទ្រទេ។ ចាស់ថា គ្នាច្រើន អន្សមខ្លោច។

  21. កួរ​ស្រូវ និយាយថា៖

    ពិត​ជា​គំនិត​ល្អ​មែន ខ្ញុំ​សូម​ចូល​រួម​គាំទ្រ​ដោយ​អស់​ពី​ចិត្ត!!!

  22. sambatt និយាយថា៖

    ខ្ញុំសូមស្នើរអោយបកប្រែពាក្យពីរខាងក្រោមនេះ មុនគេ ៖
    _ Interprète ( Eng: Interpret)

    _ traducteur ( Eng: translator)

    តើគួរបកប្រែពាក្យទាំងពីរនេះ យ៉ាងម៉េចអោយសម ហើយមានន័យមិនអោយ
    ច្រលំគ្នា?
    សូមអរគុណ

  23. sareth និយាយថា៖

    នេះជាគំនិតផ្តួចផ្តើមដ៏ល្អមួយ។ ខ្ញុំសូមគាំទ្រម៉ាទំហឹងមនុស្សចាស់ទៅចុះ។
    ប្រសិនបើការងារនេះដំណើរការទៅយ៉ាងរលូននោះ នោះវាជាសញ្ញាមួយ
    ដែលបង្ហាញថា នឹងមានការឯកភាពគ្នាក្នុងការប្រើប្រាស់ភាសាខ្មែរហើយ
    ជាពិសេសទៅលើពាក្យបច្ចេកទេស ពាក្យកម្ចីជាដើម។
    ទាក់ទិនទៅនឹងឈ្មោះប្លក់ ខ្ញុំគិតថាគួរតែដាក់ថា៖
    http://khmerword.wordpress.com​ ព្រោះខ្ញុំគិតថា សមាជិកចូលរួមមិនត្រឹម
    តែលើកយកពាក្យដែលបកប្រែពីគេមកពិភាក្សាតែមួយមុខនោះទេ ប្រហែល
    ជាលើកយកពាក្យដែលកំពុងប្រើក្នុងសង្គមយើងសព្វថ្ងៃដែលមិនទាន់មាន
    ឯកភាពគ្នាមកពិភាក្សាផងដែរ ឬជួនកាលអាចពិភាក្សាពីវេយ្យាករណ៍ក៏មាន។ 
    អញ្ចឹងដើម្បីក្តោបទៅលើបរិបទទាំងអស់នេះ ខ្ញុំសូមចូលរួមដាក់ឈ្មោះប្លក់
    ដូចខ្ញុំបានសរសេរខាងលើនេះ។ នេះគ្រាន់តែជាការបញ្ចញមតិទេ គួរ ឬមិនគួរ
    សូមកុំប្រកាន់។ ចំពោះខ្ញុំ ឈ្មោះប្លក់អីក៏បានដែរ!

  24. kooms និយាយថា៖

    ខ្ញុំ​សូម​គាំទ្រ​ទាំង​ស្រុង​ ចំពោះកំនិត​នេះ តែ​មាន​​ចំណុច​​​ខ្លះ​ខ្ញុំ​គិត​ថា​ ការ​ប្រើ​ WordPress គឺមាន​ចំនុច​ខ្វះជាច្រើន​សម្រាប់​គ្រប់​គ្រង់​ការ​បក​ប្រែ​ពាក្យ៖
    – មិន​អាច​គ្រប់​មេ​ពាក្យ​បាន​ត្រឹម​ត្រូវ
    -​ ពិបាក​ស្វែង​រក​មេ​ពាក្យ
    – ពិបាក​គ្រប់គ្រង់​ការ​បោះ​ឆ្នោត​សម្រេច​យក​ពាក្យ​ណា​មួយ​អោយ​បាន​ត្រឹម​ត្រូវ​។

    ខ្ញុំ​គិត​ថា​យើង​គួរ​តែ​មាន​ System មួយ​ដោយ​ខ្លួន​ឯង ហើយ​មាន​ Domain និង Hosting ជាក់​លាក់​ហើយ​ដាក់​បង្ហោះ​លើ​អ៊ីនធឺណែត​ សម្រាប់​ការ​បង្កើត​ពាក្យ​ ការ​បោះ​ឆ្នោត​គាំទ្រ​ពាក្យ​ណាមួយ​ ធ្វើ​បែប​នេះ​គឺ​ងាយ​ស្រួល​គ្រប់​គ្រង់​ទិន្នន័យ និង​សមាជិក​ដែល​ចូល​រួម។
    ជាគំរួ​ System ដូច​ជា Facebook និង WordPress Translate បើ​យើង​ធ្វើបាន​ដូច្នេះ​ពិត​ជាល្អ​ណាស់។ ពាក្យ​បច្ចេកទេស​មួយ​ ប្រែ​មក​ជា​ភាសាខ្មែរ​ម្នាក់​ប្រែ​បែប​នេះ ម្នាក់​ប្រែ​បែប​នោះ​ អញ្ចឹង​យើង​នឹង​យក​ពាក្យ​ពួក​គាត់​មក​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ ដូច​គំនិត​លោក​គ្រួ។ បើ​យើង​បង្កើត​ System ដោយ​ខ្លួន​ឯង​យើង​អាច​បែងចែក​ចំណាត់​ពាក្យ​ទៅតាម​ផ្នែកដូចជា កុំព្យួទ័រ វិទ្យាសុខភិបាល គណិតវិទ្យា សំណង់ស៊ីវិល….
    ផលវិបាក
    – ត្រូវ​ទិញ​ Domain និង Hosting
    – ត្រូវ​បង្កើត​ System ដោយ​ខ្លួន​ឯង (ផ្នែក​នេះ ខ្ញុំ​សូម​ស្ម័គ្រ​ចិត្ត​ជួយ ហើយ​ខ្ញុំ​ជឿថា​មាន​បងប្អូន​ជា​ច្រើន​ទៀត​ចូល​រួម)

    • វិចិត្រ និយាយថា៖

      Hosting ខ្លួន​ឯង​ ល្អម្យ៉ាង​ដែរ តែដល់​ពេល​ចេញ​លុយ មិនដឹងនរណា​ចេញ​នរណា​អី​ទេ😀

      ហើយម្យ៉ាង​ទៀត ខ្លាច​តែ​យើង​ធ្វើ​បាន​តែ​មួយ​ឆាវ។

      ដូច្នេះ​ខ្ញុំ​គិត​ថាធ្វើ​សាក​លើ​Wordpress សិន​ទៅ បើ​បាន​ជោគជ័យ មាន​ប្រយោជន៍​ខ្លាំង ចាំ​ពិចារណា​រក​លុយ​ទិញ​Domaine ខ្លួន​ឯង។ យ៉ាង​ម៉េច​ដែរ?

  25. បាត់ដំបង និយាយថា៖

    ខ្ញុំគាំទ្រ ហើយក៏សូមចូលរួមបកប្រែផងដែរ

  26. kagna និយាយថា៖

    បើសិនជាប្លក់នោះបង្កើតមែន​ខ្ញុក៏មានបំណងចូលរួមដែរ!​
    តើអាចពិចារណាឈ្មោះថា​ translate2khmer.wordpress.com ទេ?
    ខ្ញុំធ្លាប់បានចូលរួមបកប្រែ FaceBook ជាភាសាខ្មែរក្នុង FaceBook Application ​បានប៉ុន្មានពាក្យដែរ។
    គេចែកជា ពាក្យ​និងឃ្លា​ រួចដាក់ឲ្យអ្នកចូលរួម បកប្រែនិបបោះឆ្នោត​ ស្រដៀងៗនិងចំនុចខាងលើដែរ។

    • kaps និយាយថា៖

      ល្អណាស់ដែរ នារីខ្មែរ ដាក់ឈ្មោះចំ មិនលាក់បាំង ខ្ញុំគាំទ្រ តែគ្រាន់តែឈ្មោះនេះ មានម្ចាស់ឬក៏មានគេប្រើហើយ! មែនទេ? ហើយបើនិយាយពីម្ចាស់ប្លក់វិញ ក៏កញ្ញាតែឈ្មោះដែរ! មែនទេ?

    • វិចិត្រ និយាយថា៖

      kagna: អំពី Facebook នោះ ចំពោះ​ខ្ញុំ​ទាស់​តែម្យ៉ាងគឺ​យើង​ពិបាក​ទៅ​រក​កន្លែងដែល​គេ​និយាយ​គ្នា​ពី​រឿង​ណាមួយ​នោះ។ ឧទាហរណ៍បើ​នៅ​លើ​វ៉ិបសាយដឹង​តែវាយ​ address ចុច​ Enter យើង​ទៅ​ដល់​កន្លែង​យើង​ចង់​ទៅ។ តែ​នៅ​ក្នុង​ Facebook មិនដឹង​ទៅ​ពី​ណាមក​ខាង​ណាទេ។ ដូច្នេះ​ទស្សនៈ​ខ្ញុំ​គិត​ថា បង្កើត​បែប​ជា​ប្លក​រឺ forum ល្អម្យ៉ាង។
      រី​ឯ​ឈ្មោះវិញ បើ​ដាក់​ឈ្មោះ​វែង​ៗ ដូចជា translate2khmer…. ល្អ​ម្យ៉ាង​ត្រង់​យើង​យល់​ន័យ។ល។ ប៉ុន្តែវ៉ិបសាយ​ល្បី​ដូចជា yahoo, google, ki-media, dap-news ឃើញ​គេ​ដាក់​ឈ្មោះ​ខ្លីៗ​ទេ។ តែ​វ៉ិបសាយ​ដែល​មាន​ឈ្មោះវែង ដូចជា kohsantepheapdaily.com.kh សំរាប់​ខ្ញុំ​ពេល​ចូល​ម្ដង បើ​ធ្លាប់​សំអាត​address ស្អីៗចេញ​ពី​browser ហើយ​គឺ​យ៉ាប់​តែម្ដង។

      ចំនុច​ល្អ​របស់​ឈ្អោះ​ខ្លី​គឺ ពេល​វាយ address ចូល មិន​សូវហត់ មិន​សូវ​ខុស លឿន។

  27. Kdarm Sork និយាយថា៖

    មានអី គំនិតផ្តួចផ្តើមល្អ! គាំទ្រ!

  28. និមល និយាយថា៖

    សុំ​ចូល​រួម​ដែរ ​:-)

  29. វិសាល និយាយថា៖

    ខ្ញុំក៏គាំទ្រ100%ក្នុងការបង្កើតប្លកនេះដែរ។ ខ្ញុំយល់ស្របត្រង់ថាឈ្មោះប្លកខ្លីហើយមានន័យគឺល្អហើយ តែបើបានពីរោះទៀតគឺរឹតតែប្រសើរ វាអាចធ្វើអោយគេស្រួលចាំដែរ…គំនិតខ្ញុំចង់ដាក់ថា2khmerវិញម៉េចដែរ? ប៉ុន្តែគ្រាន់តែវារាងមិនច្បាស់ត្រង់ថាkhmerជាប្រទេសខ្មែរឬជាភាសាខ្មែរ!

  30. ធារិទ្ធ និយាយថា៖

    ខ្ញុំ​គិត​ថា លោក​គ្រូវិចិត្រគួរ​ជ្រើសរើស​យក​ឈ្មោះបី​ឬបូន​មក​ឲ្រ​យើង​ទាំងអស់គ្នាសម្រេច​ចិត្ត​តាមរយះការ​បោះឆ្នោត(poll)

  31. វិចិត្រ និយាយថា៖

    សូម​ជួយ​បោះ​ឆ្នោត​សម្រេច​នៅ​ទីនេះ៖

    https://svichet.wordpress.com/2010/06/18/vote/

  32. កូនខ្មែរ-បារាំង និយាយថា៖

    ខ្ញុំសូមគាំទ្រគំនិតរបស់លោក វិចិត្រ ១០០%។​ នេះជាការល្អណាស់ ហើយក៏ប្រសើរផងដែរ ចំពោះការអភិវឌ្ឍន៍នូវភាសា​ខ្មែរយើង ហើយម៉្យាងវិញទៀត ក៏យើងចូលរួមចំណែកនូវការបង្កើតនូវពាក្យថ្មីៗផងដែរ។ ហើយពាក្យថ្មីៗ ដែលនឹងបង្កើត​ឡើង នឹងនាំមកនូវភាពសម្បូរបែបនៃភាសារបស់ខ្មែរយើងផង។
    តែខ្ញុំសូមស្នើឈ្មោះនេះ តើលោកយល់យ៉ាងណាដែរ៖ http://2khm.wordpress.com

  33. ច័ន្ទរឿន និយាយថា៖

    អរគុណវិចិត្រដែលបានធ្វើអោយគំរោងបកប្រែនេះចេញជារូបរាងឡើង។​ វាគឺជាអ្វីដែលយើងបានពិភាក្សាគ្នានៅក្នុងប្លុករបស់ Kooms .

    ខ្ញុំគិតថាវិចិត្រគួរតែសរសេរលំអិតបន្តិចពីគំរោងនៃការបកប្រែនេះ ជាពិសេសដំណើរការងារនេះតែម្តង។ ការងារធ្វើការជាក្រុមត្រូវតែមាន​គោលការណ៍ច្បាស់លាស់ បើមិនដូច្នេះទេវានឹងក្លាយទៅជាការងារគ្រោតគ្រាតមិនខាន។ ពាក្យចាស់ថា “គ្នាច្រើនអន្សមខ្លោច​ គ្នាដូចស្រមោច​អន្សមឆៅ”​ ពេលខ្លះក៏ត្រឹមត្រូវដែរ។​ វាជាការដាស់តឿនកូនខ្មែរអោយប្រយ័ត្នក្នុងការធ្វើការជាក្រុម។ ខ្មែរយើងច្រើនតែចង់តែមុនដំបូង ដូចជាការបង្កើតវែបសាយ http://www.ilovekhmer.org ។ កង្វះភាពជាអ្នកដឹកនាំ​និង​ការទទួលខុសត្រូវ បានធ្វើអោយវែបសាយមួយនេះឈប់​ដំណើរការ។​ តើឯណាទៅមោទនភាពដែលអ្នករាល់គ្នាស្រែកក្តែងៗ

    ឈ្មោះរបស់ប្លុក ខ្ញុំគិតថា http://www.2km.wordpress.com វាខ្លីហើយស្រួលចាំ ប៉ុន្តែដូចជាមិនសូវក្តោបកម្មវត្ថុ និងបេសកកម្មនៃគំរោង​នេះ។ ខ្ញុំគិតថា http://www.khmerword.wordpress.com ដូចដែល Sareth បានផ្តល់ជាយោបល់ ឬ http://www.khmerlexis.wordpress.com ប្រហែលជាមិនវែងពេក ហើយអាចបង្ហាញពីធម្មជាតិរបស់ប្លក់នេះផងដែរ។

    ចំនុចមួយទៀតត្រូវបែងចែកអោយដាច់រវាងអ្នកគ្រប់គ្រងប្លក់រួម (Admin) និង អ្នកនិពន្ធ (Contributor or Author) បើមិនដូច្នេះទេ អ្វីនិង​ច្របូកច្របល់។ ខ្ញុំឯកភាពថាយើងគួរចាប់ផ្តើមការងារនេះក្នុងរូបភាពជាប្លក់ជាមួយនិង​ wordpress.

    ខ្ញុំនឹងចូលរួមក្នុងគំរោងនេះ ហើយខ្ញុំនឹងចែករំលែកនូវចំណេះដឹងដែលខ្ញុំទទួលបានពីការបណ្តុុះបណ្តាលផ្នែកការបកប្រែ​ រួមជាមួយនិង​បទពិសោធន៍ក្នុងវិស័យនេះជាង​៧ឆ្នាំជាមួយនិងអ្នកទាំងអស់គ្នា។

  34. ចាន់ផល និយាយថា៖

    បង​ចិត្រ ខ្ញុំ​គាំ​ទ្រ 😀

  35. ស៊ុន និយាយថា៖

    យពេលវេលាទៅលេងល្បែងស៊ីសងប្រព្រឹត្តអំពើពាលាអាវាសែបំផ្លាញសង្គមនិងគ្រួសារ? អញលេងលុយអញមិនមែនលុយប្រពន្ធហ្អែងអោយអញឯណាអាសំគិះ ហ្អែងចាំតែថ្ងៃប្រពន្ធលេងក្បាលចោលទេ

  36. Sophorth និយាយថា៖

    សូម​ចុះ​ឈ្មោះ​មួយ​ដែរ​មក ហើយ​គិត​ចាប់​ផ្តើម​អង្កាល់ដែរ​ចិត្រ?

  37. yango និយាយថា៖

    ខ្ញុំក៏គាំទ្រក្នុងការបង្កើតគម្រោងបកប្រែ​ពាក្យ​បរទេស​មក​ភាសា​ខ្មែរដែរ តែសូមទោសទុកជាមុនបើមានកាលើសលួស សូមនិយាយត្រង់ខ្លះៗ
    អំពី2km បើយើងមើលអញ្ចឹងឬវាយក្នុងProgame Math cat ទៅមានន័យថា ២គីឡូម៉ែត។ តែបើដូចសុភាបកស្រាយ ខ្ញុំគិតថា2khប្រហែលជាទំនងដែរ។

  38. ជីវិតអមតៈ និយាយថា៖

    គំនិតល្អមែន!
    សូមគាំទ្រនិងចូលរួមចំណែកខ្លះផងណា…

  39. ក្មេងទំនើង និយាយថា៖

    គាំទ្រពេញពេញម៉ង ^_^ សុំចូលរួមដែរ

  40. volcano និយាយថា៖

    ok. thank u 4 translate.

  41. pisitnseiha និយាយថា៖

    បង្កើត​អោយ​ឆាប់ៗ​ទៅ​ ខ្ញុំ​ចូល​រួម​ដែរ

  42. កួរ​ស្រូវ និយាយថា៖

    យើង​គួរ​តែ​ចាប់​ផ្តើម​តែ​ម្តង​ទៅ!
    តើ​ពាក្យ​ «blog»​ គួរ​បកប្រែ​ថា​យ៉ាង​ម៉េច?
    សម្រាប់​ខ្ញុំ ពាក្យ​ថា «អន្តរទំព័រ» ឬ «គេហដំណឹង» ហាក់​ដូច​មាន​ន័យ​ប្រហាក់ប្រហែល​នឹង ពាក្យ​ថា «blog» នេះ​។ តើអស់លោក​អ្នក​យល់​យ៉ាង​ណា​ដែរ?

  43. ពូជខែ្មរ និយាយថា៖

    ខ្ញុំមិនបានដឹងក្ដីលំអិតអំពីចំណុចនេះទេ តែខ្ញុំបាទក្នុងនាមជាឈាមខែ្មរ
    បើឃើញខែ្មរគិតពីប្រយោជ​ន័ខែ្មរ ខ្ញុំបាទសូមគាំទ្រក្នុងគម្រោងនេះយ៉ាង
    ពេញទី អ្វីក៏ដោយដែលជាប្រយោជន៍សម្រាប់ខែ្មរយើងខ្ញុំបាទសូមគាំទ្រអស់ទាន។។

  44. ក្មេងស្រែ និយាយថា៖

    យ៉ាងម៉េចយ៉ាងម៉ាទៅហើយលោកពូវិចិត្រ?

  45. ខ្មែរ​អង្គរ និយាយថា៖

    ខ្ញុំគាំទ្រយ៉ាងពេញទំហឹង​ក្នុងនាមខ្ញុំជា កូនខ្មែរ និយាយភាសាខ្មែរ។
    សូមអគុណបង វិចិត្រដែលលើកឡីងនូវបញ្ហា ដ៏ពិសេសនេះ។

  46. រាត្រី និយាយថា៖

    ចុះឈ្មោះខ្ញុំមួយផង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s