គ្រាន់​តែ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន​ដូច​ទៅ​សុំភ្លើង​ពី​យក្ស


អត្ថបទ​វិទ្យុ​​អាស៊ី​សេរី៖

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ១៧​រូប និង​មន្ត្រី​គ្រប់​ស្រុក​នៃ​គណបក្ស​នេះ មិន​អាច​ចូល​មើល​ផ្ទាល់​ភ្នែក ដល់​កន្លែង​បោះ​បង្គោល​បណ្ដោះ​អាសន្ន​កំណត់​ព្រំដែន​លេខ​២៧០ រវាង​កម្ពុជា និង​វៀតណាម​បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ មិថុនា​នេះ។

ក្រោយ​ពី​មាន​ការ​ចរចា​រវាង​តំណាង​រាស្ត្រ និង​មន្ត្រី​នគរបាល​ខេត្ត​តាកែវ ដែល​រារាំង​មិន​ឲ្យ​ចូល​ដល់​កន្លែង​បោះ​បង្គោល​បណ្ដោះ​អាសន្ន​កំណត់​ព្រំដែន​លេខ​២៧០ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី និង​ជា​តំណាង​រាស្ត្រ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា សមត្ថកិច្ច​ខេត្ត​តាកែវ​បាន​បន្ទច់​បង្អាក់​ដំណើរការ​ចង់​ឃើញ​ផ្ទាល់​ភ្នែក​របស់​គណបក្ស​ប្រឆាំង។

លោក​ថា តំណាង​រាស្ត្រ​ចង់​ឃើញ​ភាព​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កំណត់​បង្គោល​ព្រំដែន​នេះ។ លោក​ថា គ្មាន​អ្នក​ណា​ចង់​ចោទ​ថា បង្គោល​ដែល​ត្រូវ​បាន​គេ​បោះ​នោះ ពិត​ជា​បាន​ប៉ះ​ពាល់​ដី​ស្រែ​របស់​អ្នក​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា នោះ​ទេ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ចោទ​ខាង​លើ មន្ត្រី​នគរបាល និង​ប្រជាជន ដែល​រារាំង​ដំណើរ​ទៅ​មើល​ផ្ទាល់​ដល់​គោលដៅ​បោះ​បង្គោល បាន​ថ្លែង​ថា ពួក​គាត់​ត្រូវ​គេ​បញ្ជា​ឲ្យ​មក​ឈរ​នៅ​ទី​នេះ។

ប្រជាជន​មក​ពី​តំបន់​ផ្សេង​ៗ ដែល​ភាគ​ច្រើន​ជា​ក្រុម​វ័យ​ក្មេង មិន​រស់​នៅ​ឃុំ​ជ័យជោគ បាន​ឈរ​រារាំង ដោយ​មាន​យក​ម៉ាស៊ីន​បោក​ស្រូវ​មក​បាំង​ផ្លូវ​ផង បាន​ឆ្លើយ​ថា ៖ «ខាង​ណា​ក៏​ដោយ បើ​សិន​បង​ប្អូន​ចង់​មក​អ៊ីចឹង ម៉េច​បង​ប្អូន​មិន​ជួយ​ដក​វា​ចេញ​តាំង​ពី​យូរ​ទៅ! ដល់​ពេល​បោះ​ហើយ មក​រក​រឿង​អ៊ីចឹង រញ៉េរ​ញ៉ៃ… បើ​បង​ប្អូន​ខ្លាំង​អ៊ីចឹង តាំង​ពី​ដើម គេ​រៀប​នឹង​បោះ យើង​មក​មើល​ទៅ!»

បុរស​ម្នាក់​ទៀត​បាន​និយាយ​ថា ៖ «អត់​ទាន់​ចូល​មក​ដល់​ភូមិ​ទេ ចូល​ដី​ស្រែ​បន្តិច​បន្តួច ប៉ុន្តែ​ដី​ហ្នឹង​អត់​មាន​ដី​ប្លង់​របស់​នរណា​ម្នាក់​ទេ ដី​ហ្នឹង ដី​រដ្ឋ!»

ក្រុម​តំណាង​រាស្ត្រ អ្នក​កាសែត និង​មន្ត្រី​សង្គម​ស៊ីវិល ជិត ២០០​នាក់ មុន​នឹង​ចូល​ទៅ​ជិត​ដល់​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ត្រូវ​ប៉ូលិស​ចរាចរណ៍​ខេត្ត​តាកែវ​ឃាត់​ម៉ូតូ​មាន​ស្លាក​លេខ​រួច​ហើយ និង​ឆែក​រក​ប័ណ្ណ​បើកបរ​ម៉ូតូ​ចំនួន ២​កន្លែង នៅ​មុខ​វត្ត​ព្រឹក្សា និង​វត្ត​ក្រពុំឈូក។ ការ​ឃាត់​នោះ​បាន​ពន្យារ​ពេល​អស់​ជាង ៣​ម៉ោង ទម្រាំ​មាន​ការ​ជួយ​ដោះស្រាយ​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ។

ក្រោយ​ពី​ធ្វើ​ដំណើរ​ពី​ឃុំ​ក្រពុំឈូក​ដល់​ឃុំ​ព្រៃ​ផ្កា មាន​ត្រាក់ទ័រ​ដាក់​បង្ខាំង​ផ្លូវ​ដោះ​កង់​ចេញ​កណ្ដាល​ស្ពាន​ថ្ម។ ក្រុម​អ្នក​ដំណើរ​ទាំង​អស់​បាន​ជិះ​ម៉ូតូ​វាង រហូត​ដល់​ព្រែក​ដែល​ជីក​ដោយ​អង្គការ​ប្រាសាក់។ នៅ​ទី​នោះ​មាន​រថយន្ត ២​គ្រឿង និង​គោ​យន្ត ១​គ្រឿង បាន​ដាក់​បង្ខាំង​ផ្លូវ ២​កន្លែង​ទៀត។

ក្រុម​តំណាង​រាស្ត្រ​ដើរ​ឆ្លង​ទឹក​ព្រែក​នោះ និង​ថ្មើរ​ជើង​ជិត ២​គីឡូម៉ែត្រ ទៅ​ក្រោយ​ភូមិ​អញ្ចាញ។ នៅ​ទី​នោះ​មាន​ម៉ាស៊ីន​បោក​ស្រូវ និង​យុវជន​ប្រុស​ស្រី ប្រមាណ ៥០​នាក់ និង​ប៉ូលិស​ប្រមាណ ៣០​នាក់​ផ្សេង​ទៀត ឈរ​រារាំង​បិទ​ផ្លូវ​មិន​ឲ្យ​តំណាង​រាស្ត្រ និង​ក្រុម​អ្នក​កាសែត និង​អង្គការ​សង្គម​ស៊ីវិល បាន​ចូល​ដល់​កន្លែង​បោះ​បង្គោល​ព្រំដែន​លេខ​២៧០​នោះ​ទេ។ នៅ​ម៉ោង​ជាង ១២​ថ្ងៃ​ត្រង់ ក្រុម​អ្នក​តំណាង​រាស្ត្រ និង​អ្នក​ចូលរួម​ទាំង​អស់ បាន​វិល​មក​ក្រោយ​វិញ។

ក្រោយ​ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ​វិល​មក​ក្រោយ​វិញ និង​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​ផង​នោះ គេ​ឃើញ​មន្ត្រី​ស្លៀក​ពាក់​យោធា​ប្រដាប់​ដោយ​អាវុធ​ប្រមាណ ៥០​នាក់ ទៅ ៦០​នាក់ បាន​ងើប​ចេញ​ពី​ក្នុង​ស្រូវ​ប្រាំង ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ពី​ក្រុម​អ្នក​តំណាង​រាស្ត្រ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ការ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​លេខ​២៧០ ដែល​មិន​បាន​ចូល​ទៅ​ដល់​ទី​នោះ​ផង គេ​មិន​ឃើញ​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ៕

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

15 Responses to គ្រាន់​តែ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន​ដូច​ទៅ​សុំភ្លើង​ពី​យក្ស

  1. posoky និយាយថា៖

    ពាក្យចាស់លោកបានចែងថា ក្អែកហើររំលោងរំសាយកន្ទុយ យ៉ាងម៉េចទេ? មិនដឹងថាត្រូវរឺខុសទេ នៅតែឆ្ងល់មិ​នដឹងមានន័យយ៉ាងមិច?សូមជួយពន្យល់ផង?

    • ច័ន្ទរឿន និយាយថា៖

      ល្បិចទល់មេឃក្នុងការទប់ស្កាត់ និងការធ្វើអោយស្រុកទេសអន្តរាយ។​ ប្រសិនបើយើងត្រឹមត្រូវមែនខ្លាចអីនឹងអោយគេទៅពិនិត្យមើល។

      @សុគីនិយាយត្រូវដែល​សមនឹងពាក្យចាស់បុរាណ “គោដំបៅខ្នង ពេលក្អែកហើររំលង រំសាយកន្ទុយ”។​

  2. sambatt និយាយថា៖

    ចឹងឯងរដ្ឋាភិបាលក្រោមឱវាទវៀតណាម…យូរៗទៅវាស៊ីដេញចូលជ្រៅទៅៗ..
    មកដេញអ្នកស្រុកអោយផ្អើល…បង្គោលព្រំដែនវាដកបានតើ..កន្លែងណាវាដកមិនបាន
    វាមិនខ្លាចអោយមើលទេ។មានល្បិចពីរយ៉ាងដែលវៀតណាមប្រើដើម្បីលេបស្រុកខ្មែរ៖
    បញ្ចូលជនជាតិវៀតណាមក្នុងស្រុកខ្មែរ លើសលុប, បង្ខិតចូលខ្សែព្រំដែន។
    គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ..មែន

  3. KC និយាយថា៖

    អាច​និយាយ​ម៉្យាង​ទៀត​ថា ៖ មាន​សំរាម​ទើប​ឆ្កែរ​វា​ជុះ​ដាក់ រឿងហ្នឹង​បើសិន​វា​ជា​រឿង​ដែល​ត្រឹមត្រូវគឺគេ​មិន​ព្យាយាម​លាក់បាំងអ្វីទាំង​អស់ ហើយ​ក៏​មិនគូរនិង​ឈ្លោះ​ទាស់ទែង​ចាប់​ចង​ដាក់​គុក​ដាក់​ច្រវ៉ាក់​អី​ដែរ​​ ។ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​មាន​សិទ្ធ​ក្នុង​ការយល់​ដឹងយ៉ាង​ទូលំទូលាយ​អំពី​បញ្ហា​ព្រំដែន​នេះ វា​មិនមែន​ជា​កម្មសិទ្ធ​ដាច់​មុខ​របស់​រដ្ខាភិបាល​នោះ​ទេ ការ​ព្យាយាម​លាក់បាំង​នៅ​ពេល​នេះ​វាមិន​ខុស​អ្វី​ពី​ការយក​ស្លឹក​អំពិល​ទៅ​បិទបាំង​ដំរី​ងាប់​នោះ​ទេ​ ។ ទៅ​ថ្ងៃ​មុខ​ទោះបី​ជា​ការ​បោះ​បង្គោលត្រូវ​បាន​បញ្ចប់​ដោយ​ជោគ៎ជ័យដោយរដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ក៏​ដោយ ក៏​រាស្ត្រ​ខ្មែរ​មិន​បាន​ទទួល​សន្តិភាព​ពី​ព្រំ​ដែន​នេះ​ដែរ លើកលែង​តែ​យូន គ្រប់​គ្រង​អា​ណាចក្រ​ខ្មែរ​រាប់ម៉ឺន​ឆ្នាំ​ទៅ​មុខទៀត ។

  4. ទឹម បឿន និយាយថា៖

    ឃើញ​អ៊‍ីចឹង ទើស​ភ្នែក​ណាស់ អនិច្ចា​ស្រែខ្មុក ។

  5. peehs07 និយាយថា៖

    រដ្ឋាភិបាលបារាំង ប្រគល់ដែនដីកម្ពុជាក្រោម ឱ្យទៅយួនគ្រប់គ្រង មិនទាន់ខ្លាំងប៉ុន្មានទេ តែវាខ្លាំងត្រង់រដ្ឋាភិបាល ខ្មែរសព្វថ្ងៃកាត់ដី ឱ្យយួន គឺបានបោះបង្គោលកាត់ដីតែម្តង! លុះដល់កូនចៅខ្មែរជំនាន់ក្រោយៗ នឹងបានដឹងថា បារាំងជាអ្នកឱ្យ ហើយរដ្ឋាភិបាលខ្មែរជាអ្នកកាត់ ដីឱ្យយួន! មែនទេ, អស់លោក? តាមពិត ប្រហែលជាបារាំង មិនបានឱ្យដែនដីកម្ពុជាក្រោមទៅយួន ដោយស្រួលទេ ប្រហែលជាយួនភ្ជុងកាំភ្លើងបារាំងហើយមើលទៅ! ម៉េចទ្រូវទេ?

  6. ស្រមោចខ្មៅ និយាយថា៖

    មុននឹងនិយាយអ្វីត្រូវគិតផង ។ បើចង់ដឹងយកផែនទីអង្គការសហប្រជាជាតិហើយដើរមើលតាមព្រំដែនខ្លួនឯងមើលដឹងហើយអស់ដីប៉ុន្មាន ។ និយាយមកមើលតែគេអាក្រក់ណាស់។

  7. posoky និយាយថា៖

    ត្រូវហើយម៉េចមិនយកផែនទីតំកល់នៅអង្គការសហប្រជាជាតិមកពិនិត្យទៅ ខ្ញុំចាំបានកាលនឹង សម្តេចនរោត្តមសីហនុ សុំខ្លួនធ្វើជាប្រធានខាងកិច្ចការព្រំដែន ដោយយកទាំងលោក ស៊ានប៉េងស៊ែ សុខអាន វ៉ាគឹមហុង មកជាមួយដើម្បី វាស់ដី ស្រុកខ្មែរជាមួយបរទេសជិតខាង គិតជាមួយគីឡូម៉ែត្រម្តងៗ ។ តែមិនដឹងយ៉ាងមិចខាងរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុនសែន មិនអោយសិទ្ឋិ អំណាចទៅស្តេច ស្រាប់តែចេញចំរៀង ជាស្តេចតាម ទូរទស្សន៍ វិទ្យុ ។ល។ ទីបំផុតសម្តេចសហនុគាត់ក៍ប្រកាសរំលាយ ចោលទៅ សំរាប់ដែលគេហៅថា ប្រធានកិច្ចការពិសេសខាងព្រំដែន ។ រហូតមកដល់សព្ឋថ្ងៃនេះ នៅតែដក់ជាប់ចំពោះមនុស្សទូទៅ នូវការសង្ស័យតើព្រំដែនយើងខាងកើត នឹងវាបាត់រឺយ៉ាងណា ។
    ទោះបីយ៉ាងណា បើប្រៀបធៀបសម្តី លោកវ៉ាគឹមហុងប្រធាន ខាងកិច្ចការព្រំដែនជាតិសព្ឋថ្ងៃ បាននិយាយនៅក្នុងរដ្ឋសភា ថាព្រំដែនខ្មែរមានភាពមិនច្បាស់លាស់ នេះសរបញ្ជាក់ថា មិនអាចថាបង្កោលព្រំដែនសព្ឋថ្ងៃ ខុសបានទេ ហើយចុះបើអីចឹង ថែនទីដែលតំកល់នៅអង្គការសហប្រជាជាតិ មិនចាត់ទុកជាអត់បានការហើយ ។ ចុះអា ១៨១០៣៥ គីឡូមែត្រការេ នឹងធ្វើម៉េចបានចេញបាន ខ្ញុំចង់សួរលោក វ៉ាគឹមហុងដែរ តែឋានះមិនដល់ទេ?😀

  8. posoky និយាយថា៖

    អូភ្លេចប្រាប់ខ្ញុំមិនមែនគណះបក្សប្រឆាំង ទេគ្រាន់តែអតីតនិស្សិតខ្ចាត់ព្រាត់ មកនៅក្រៅប្រទេស ហើយការបកស្រាយ ជាគំនិតខ្ញុំពិតៗអត់ថាតាម អ្នកណាទេ?

  9. kaps និយាយថា៖

    រឿងបញ្ហាព្រុំដែនខ្មែរ-វៀតណាម ជាបហ្ហាចម្បងចំពោះខ្មែរគ្រប់រូប ខ្មែរគ្រប់រូបគួរណាស់ត្រូវបានផ្តល់ពត៌មាន ឱ្យបានដឹង ហើយឱ្យបានឃើញផងដែរ មិនមែនលួចធ្វើ ឬធ្វើដោយស្ងាត់ៗ តែពីរបីនាក់នោះទេ មិនមែនអាងតែខ្លួន ជាអ្នកដំណាងប៉ុន្មាននាក់ហ្នឹង វាគ្រប់គ្រាន់នោះទេ គណៈបក្សណាក៏ដោយ ប្រជាពលរដ្ឋណា ក៏ដោយ ត្រូវមានសិទ្ធិគ្រប់គ្រាន់ ត្រួតពិនិត្យមើលនៅព្រុំដែនដីរបស់ ប្រទេសខ្លួនគ្រប់ពេលវេលា។ រដ្ឋាភិបាលខ្មែរ ត្រូវផ្តល់កន្លែងនិងសន្តិសុខគ្រប់គ្រាន់ សំរាប់អ្នកទៅមើលព្រុំដែនរបស់ប្រទេសខ្លួន។ រដ្ឋាភិបាលខ្មែរ ត្រូវតែចេះ រក្សា ការពារផលប្រយោជន៍ខ្មែរ មិនមែនរដ្ឋាភិបាលខ្មែរ ធ្វើដើម្បីការពារ ឬកាត់ទឹកដី ឱ្យយួននោះទេ! ត្រូវឆ្លុះកញ្ចក់ ហើយសម្លឹងមើលខ្លួនឯង ឱ្យបានច្បាស់លាស់ តើខ្លួនឯងជាយួន ឬក៏ជាខ្មែរ? បើខ្លួនជាយួនក៏ដោយ តែខ្លួនពាក់ផ្លាកខ្មែរ ធ្វើការងារក្នុងជួរដ្ឋាភិបាលខ្មែរ ខ្លួនត្រូវតែធ្វើការបំរើខ្មែរ តែដាច់ខាតមិនត្រូវធ្វើការងារបំរើ យួនទេ បើមិនធ្វើការបំរើខ្មែរទេ អ្នកត្រូវតែឈប់ភ្លាម ទុកឱ្យខ្មែរគេធ្វើវិញទៅល្អជាង។

    រឿងការបោះបង្គោលព្រុំដែននេះ បើសិនជាមិនបោះចំលើដី របស់ប្រជាពលរដ្ឋខ្មែរក៏ដោយ បើវាជាដីរបស់រដ្ឋកម្ពុជា ក៏វាជាដីខ្មែរដែរ វាខាតបង់ដីខ្មែរដូចគ្នា។ ម៉េចធ្វើការដល់ក្រសួងសូរិយោដីទាំងមូល មិនដឹងថាខាតឬចំណេញទេឬអី? បើធ្វើការឱ្យយួនមែន យើងមិនប្រកាន់ទេ យើងមិនឈ្លោះទេ តែយើងជា ប្រជាពលរដ្ឋខ្មែរ ត្រូវតែទាមទារតវា រកភាពត្រឹមត្រូវយុត្តិធម៌ សំរាប់ខ្មែរ នេះជាសិទ្ធរបស់ប្រជាពលរដ្ឋខ្មែរ។
    បើអស់លោកថា វាត្រឹមត្រូវតាមចប្បាប់ តាមផែនទីដែលប្រគល់ នៅអង្ការអន្តរជាតិហើយ ហើយម៉េចបានជា មិនឱ្យប្រជាពលរដ្ឋខ្មែរទៅមើល ដល់ទីកន្លែង? តើហេតុអី? អ្នកណាប្រាប់មិនឱ្យទៅ និយាយមក ប្រាប់មក! មិនរឿងកំប៉ិកកំប៉ុក ធ្វើឱ្យតែពីរួចពីដៃទេ ត្រូវតែធ្វើឱ្យបានហ្មត់ចត់! មិនមែនអាងតែខ្លួនធ្វើធំ ដេកស្រួលដើរស្រួល ធ្វើអីតាមអំពើចិត្តនោះទេ មិនមែនអាងតែអញចាស់ហើយ ជិតស្លាប់ហើយ ធ្វើការឱ្យតែរួចពីដៃ អាណាម៉េច ម៉េចទៅនោះទេ។
    នេះបើធ្វើមិនត្រូវ នៅពេលអានាគត វាអាចមានពាក្យថាៈ ៉បារាំងបានប្រគល់ដីកម្ពុជាក្រោម ឱ្យទៅយួនគ្រប់ គ្រង ហើយរដ្ឋាភិបាលខ្មែរ ជាអ្នកកាត់ដីឱ្យយួន ៉ នេះមិនមែននិយាយលេងទេ តែវាជារឿងពិតៗ នៅពេលបច្ចុប្បន្ននេះហើយ! បើនៅតែធ្វើរបៀបនេះ។ សូមស្លេះត្រឹមនេះសិន ពាក្យគួរពុំគួរ សូមពិចារណា ហើយសូមឆ្លើយតប នេះជាមតិយោបល់របស់ខ្ញុំ ចំពោះបញ្ហព្រុំដែនកម្ពុជា-វៀតណាម។

  10. sambatt និយាយថា៖

    ទៅស្ដាប់់លោកសម រង្ស៊ី និងលោកស៊ៀង ប៉ែងសែធ្វើការបកស្រាយពីវញ្ហាព្រំដែនខ្មែរ
    ឫបញ្ហាបោះបង្គោលព្រំដែនខ្មែរ-យួនថ្ងៃនេះ បានឮការពិភាក្សារឿងរ៉ាវដូចដែលលោកkaps
    រៀបរ៉ាប់់ខាងលើ…មានឮគេសួរដែរពីការដែលអាជ្ញាធរថាដីរដ្ឋ គឺមិនមែនដីស្រែកសិករ…
    ទោះជាមិនមែនដីស្រែ..អោយតែដីខ្មែរ..យួនគ្មានរឿងអីមកបោះបង្គោលព្រំដែនលើដីស្រែឫ
    ដីខ្មែរយើងឡើយ។ស្អែកនេះ លោកទាំងពីរនឹងចេញដំណើរទៅសហរដ្ឋអាមេរិកដើម្បីជួបពិភាក្សា
    ជាមួយខ្មែរៗយើងនៅទីនោះ។លោកសម រង្ស៊ិ ក៏បានលើកនិយាយពីការដែលលោកវ៉ា គិមហុងថា
    ព្រំដែនដីខ្មែរមិនច្បាស់់លាស់់…ចឹងបានន័យថាខ្មេរមិនអាចដឹងច្បាស់់លាស់់ពីព្រំដែនដីខ្មេរបានច្បាស់់លាស់់
    ទេ..ចឹងយួនដែលដឹងច្បាស់់លាស់់..ខ្មែរគួរចាំស្ដាប់់យួននិយាយ..គេដឹងច្បាស់់លាស់់ ហេតុនេះតុកអោយគេ
    ចាត់់ការបោះបង្គោលព្រំដែន..ហើយយួនថែមទាំងចិត្តល្អមិនអោយខ្មែរចេញថ្លៃបង់់បង្គោលព្រំដែនទៀត..
    ចិត្តល្អអីចឹង?ចោរស្មោះ! គេយោកបង្គោលព្រំដែនមកបោះត្រង់់ណាក៏បានព្រោះគេដឹងច្បាស់់លាស់់
    ជាងខ្មែរ..ហេតុអីបានជាសម័យសង្គមរាស្រ្តនិយម យួនមិនឆ្កឺះឆ្គៀលខ្មែរយល់់ព្រមបោះបង្គោលព្រំដែន
    ជាថ្មីជាមួយវា?ឯសៀមបានស្ងាត់់បន្ទាប់់ពីចាញ់់ក្ដីរឿងប្រាសាទព្រះវិហារនៅទីក្រុងឡាអេក្នុងឆ្នាំ១៩៦២?
    ព្រោះពេលនេះប្រទេសខ្មែរយើងនៅក្រោមអំណាចគេ,ចឹងមែនទេ?

  11. កូនខ្មែរ និយាយថា៖

    អំណេះតទៅបើកូនខ្មែរមិននាំគ្នាតវ៉ាប្រឆាំងនិងរបបហ៊ុន សែនទេកុំដេកសង្ឃឹមអោយសោះ!​
    យួនប្រមាណជា5លាន​នាក់​នឹងបោះឆ្នោតអោយ ហ៊ុន សែន!​
    ជនជាតិខ្មែរនិងក្លាយជាជាតិភាគតិចនៅលើដីដូនតាខ្លួនមិនខាន!!!

  12. peehs07 និយាយថា៖

    មិនមែនមានច្រើនចឹងពេកទេដឺង! ថានេះ ថាឱ្យភ័យហើយនៀក! ខ្ញុំជឿថាមាន ប្រហែលជា ៥ សែននាក់ច្រើនពេក ហើយមើលទៅ ឥឡូវយើងចង់ដឹង សាកដើរសួរមើល មានមនុស្សប៉ុន្មាននាក់ថា ពួកគេជាយួន? បើពួកគេ គេថាគេហ្នឹងខ្មែរដែរ យើងយកគេទៅ យើងឱ្យគេរៀនខ្មែរ ធ្វើតាមទំនៀមទំលាប់ខ្មែរ ស្លៀកពាក់ខ្មែរដូចយើងដែរ ធ្វើអីតាមខ្មែរទៅ មានបញ្ហាអី បញ្ហាគឺការគ្រប់គ្រង យើងចេះគ្រប់គ្រងអត់អីទេ តែបើយើងមិនចេះគ្រប់គ្រង ឱ្យគេ មកគ្រប់គ្រងយើង ច្បាស់ជាពិបាកហើយ! មែនទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s