Blue Diamond Affair : រឿង​អាស្រូវ​ពេជ្រ​ខៀវ​នៅ​ប្រទេស​ថៃ


រូបចម្លាក់​ពេជ្រ​ខៀវ ដែល​ឆ្លាក់​ដោយ​វិចិត្រករ​អាមេរិច Jeff Koons។ វា​ធ្វើ​ពី​ដែក​និង​ក្រូម មាន​កម្ពស់​២ម៥០។

រឿងក្ដី​ពេជ្រ​ខៀវ (Blue Diamond Affair) ជា​ស៊េរី​នៃ​ព្រឹត្តិការណ៍​មួយដែល​បាន​កើត​​ឡើងបន្ទាប់​ពី​​​​ចោរសៀមបាន​​លួច​ត្បូង​ដែលជា​របស់​គ្រួសារ​រាជវង្ស​សាអ៊ូឌីនៃ​អារ៉ាប៊ី​សាអ៊ូឌីត នៅ​ឆ្នាំ​១៩៨៩។ ​រឿង​អាស្រូវ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ថៃ​អារ៉ាប់​​អស់​ជាង​២០​ឆ្នាំ។

ចោរកម្មនិងការ​ស្វែង​រក​វត្ថុ​ដែល​បាន​បាត់

នៅ​ឆ្នាំ ១៩៨៩ ក្រៀងក្រៃ​តេឆាម៉ង (Kriangkrai Techamong) ដែល​ជា​កម្មករ​ថៃ បានលួច​គ្រឿង​អលង្ការ​និង​ត្បូង​មាន​តម្លៃ​ផ្សេង​ទៀត​ពី​រាជវាំង​សាអ៊ូឌី​នៅ​បាងកក​។ ក្រៀងក្រៃ​ជាកម្មករ​បោសសម្អាត​ មាន​សិទ្ធិ​ចេញ​ចូល​បន្ទប់​ដេក​របស់​ព្រះ​អង្គម្ចាស់​ក្សត្រី។ ​គាត់​បាន​លាក់​វត្ថុ​អស់​នោះ​នៅក្នុងម៉ាស៊ីន​បូម​ធូលី ដើម្បី​លួច​យក​ចេញ​មក​ក្រៅ។ វត្ថុ​ដែល​បាត់​បង់​រួម​មាន​ត្បូងពេជ្រ​ខៀវ និង​ត្បូង​មាន​តម្លៃ​ផ្សេង​ទៀត ដែល​ក្រៀងក្រៃ​លួច​បាន រួច​ភៀស​ខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​ឡាំប៉ាង ប្រទេស​ថៃ។ការ​ស៊ើប​អង្កេត​ដោយក្រុម​ប៉ូលីស​ភូមិន្ទ​ថៃ​ត្រូវបាន​ធ្វើ​ឡើង​ក្រោមការ​ដឹកនាំ​របស់​ ឧត្តមសេនីយ៍​ឯក Chalor Kerdthes ហើយ​បាន​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​ក្រៀងក្រៃ​និង​រឹបអូស​យក​គ្រឿង​អលង្ការ​ខ្លះ​មក​វិញ។ ក្រៀងក្រៃ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​៧​ឆ្នាំ ប៉ុន្តែ​ត្រូវបានសម្រាល​ទោស​ឱ្យ​ជាប់​គុក​ត្រឹម​បី​ឆ្នាំ​វិញ ព្រោះ​គាត់​បាន​សារភាព​ទោស​នៅ​តុលាការ។

ក្រុម​ប៉ូលីស​ភូមិន្ទ​ថៃ ក្រោម​ការដឹកនាំ​របស់​ឧត្តមសេនីយ៍​ឯក Chalor Kerdthes បាន​នាំ​យក​គ្រឿងអលង្ការ​ដែល​យក​បាន​ពី​ចោរ​មក​ទៅ​ប្រគល់​ឱ្យ​ខាង​អារ៉ាប៊ី​សាអ៊ូឌី​ត​វិញ។ តែ​អជ្ញាធរ​​អារ៉ាប៊ី​សាអ៊ូឌី​ត​ បាន​រក​ឃើញ​ថា គ្រឿង​អលង្ការ​ដែល​ប្រគល់​ឱ្យ​ទៅ​ពួក​គេ​នោះ ស្ទើរ​តែពាក់​កណ្ដាល សុទ្ធ​តែ​ជា…

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to Blue Diamond Affair : រឿង​អាស្រូវ​ពេជ្រ​ខៀវ​នៅ​ប្រទេស​ថៃ

  1. sambatt និយាយថា៖

    ចង់់ដឹងថាពេជ្រខៀវហ្នុងមានតំលៃប៉ុន្មាន?
    បើសិនជាថ្ងៃរាប់់លាន ..ម៉េចបានជាពួកអារ៉ាប់់ធ្វេសប្រហែសយ៉ាងនេះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s