ខ្មែរ​ឬ​ក៏​បរទេស​ ដែល​អ្នក​ជា​បក​ប្រែ​អត្ថបទ​កំណាព្យ​នេះ?


ខ្ញុំ​បាន​ដឹង​តមក​ពី nospecific.blogspot.com ថា ខាងក្រោយ​ទស្សនាវដ្ដី នូហាច ភាគ​៦ គេ​បាន​បក​ប្រែ​កំណាព្យ​មួយ​របស់​កវី​ជប៉ុន​ថា

Cuckoo, if you must,

cry to the moon,

not to me…

I’ve heard your story.

មៀម​គូក​អើយ
ប្រសិន​បើ​អ្នក​ត្រូវ​តែ​យំ​ទៅ​កាន់​ព្រះ​ចន្ទ
មិន​យំ​មក​កាន់​ខ្ញុំ…
ខ្ញុំ​ឮ​រឿង​អ្នក​ហើយ៕

កំណាព្យ​នេះ​ពីរោះ​ណាស់ តែអ្នក​បក​ជា​ខ្មែរ ខ្ញុំ​មិន​ដឹង​ថាគាត់​ជាខ្មែរ​ឬអត់​ទេ បានសរសេរ​រក​អាន​មិន​យល់​។ ឥលូវ​ខ្ញុំ​សាក​បក​ប្រែ​ម្ដង៖ 

ឱ​មៀម​គូក​អើយ
បើ​អ្នក​ត្រូវតែ​យំ
យំ​ប្រាប់​ព្រះ​ចន្ទ​ទៅ
មិន​បាច់​ប្រាប់​ខ្ញុំ​ទេ
ខ្ញុំ​ដឹង​រឿង​អ្នក​អស់​ហើយ។

សូម​លើក​សំដី​លោក​កេង​វ៉ាន់​សាក់​មួយ៖

ឱ​ស្មេរ​អើយ បើ​អ្នក​សរសេរ​ជា​ខ្មែរ​ សូម​គិត​ជា​ខ្មែរ​ផង។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to ខ្មែរ​ឬ​ក៏​បរទេស​ ដែល​អ្នក​ជា​បក​ប្រែ​អត្ថបទ​កំណាព្យ​នេះ?

  1. machmorn ថា:

    សួស្តី !
    ខ្ញុំមើលកំណាព្យនេះមិនយល់សោះ តើអាចជួយបកស្រាយខ្លឹមសាររបស់វាបន្តិចបានទេ?

    ដោយក្តីរាប់អាន!

  2. kooms ថា:

    ខ្ញុំ​ក៏មិន​យល​ដែរ

  3. denith ថា:

    ប្រហែលជាគេចង់និយាយថា បើមានទុក្ខ គួរនិយាយទៅកាន់អ្នកដែលមានសមត្ថភាពក្នុងការដោះស្រាយ ឬជួយលួងលោម ព្រោះខ្ញុំគិតថា ពន្លឺព្រះច័ន្ទគឺតំណាងអោយភាពស្រទន់ ដែលធ្វើអោយចិត្តមនុស្សស្ងប់ ។

  4. កំណាព្យ​នេះ​ពីរោះ តែ​ខ្ញុំ​រក​កាត់​ន័យ​​ណា​មួយ​មក​ឧទាហរណ៍​មិន​ត្រូវ ។ ឧបមា​ថា មាន​អ្នក​មក​យំ​រៀបរាប់​ទុក្ខសោក ឬ​រឿង​អ្វី​ដល់​ខ្ញុំ ខ្ញុំ​បាន​ដឹង​រឿង​អស់​នោះ​រួច​ហើយ ទើប​ខ្ញុំ​និយាយ​ដូច្នោះ ឬ​ក៏​ចង់​ប្រាប់​អ្នក​យំ​នោះ​ថា ខ្ញុំ​បាន​យល់​អំពី​ទុក្ខសោក​នោះ បានន័យ​ថា​ខ្ញុំ​យល់​ចិត្ត​អ្នក​យំ​នោះ??

  5. ជីវិតអមតៈ ថា:

    ជាការពិត! អាលូវនេះ ការបកប្រែជាភាសាខ្មែរមានតិចតួចណាស់ ប៉ុន្តែការបកជាភាសាខ្មែរមានច្រើនមែនទែន សូម្បីតែអ្នកកាសែត ឬអ្នកសារព៌ត័មានខ្មែរជាច្រើនបានត្រឹមតែបកពីភាសាបរទេសទៅជាភាសាខ្មែរប៉ុណ្ណោះ ពោលគឺមិនសូវមានទេ ការបកហើយប្រែទៀតជាភាសាខ្មែរនោះ…

  6. គ្រូភាសា​ម្នាក់​ គាត់​បាន​និយាយ​ថា ភាព​ខុស​គ្នា​រវាង​អត្ថបទ​បច្ចេក​ទេស​និង​អត្ថបទ​រឿង​ប្រលោម​លោក​ គឺ​នៅ​ត្រង់​

    – អត្ថបទ​បច្ចេក​ទេស​សរសេរ​ដើម្បី​អោយ​អ្នក​អាន​យល់​ថា​អ្នក​សរសេរ​ចង់​និយាយ​​ពី​អ្វី។ អត្ថន័យ​មានតែ​មួយ​ប៉ុណ្ណោះ។ ឧទាហរណ៍​ គេ​សរសេរ​ថាចុច​ប៊ូតុង ក សំរាប់​បាញ់​មីស៊ីល ចុច ខ សំរាប់​ចុះ គឺត្រូវ​សរសេរ​​អោយ​ច្បាស់​ៗបែប​នេះ។

    – អត្ថបទ​ប្រលោម​ កំនាព្យ​ … គឺ​គេ​សរសេរ​ដើម្បី​អោយ​អាន​បក​ស្រាយ ស្រមើស្រមៃ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន យល់​ឃើញ​យ៉ាងម៉េច​ក៏​យល់​ទៅ ….អាន​ទៅ​ពិរោះ តែមិន​ដឹង​មាន​ន័យ​ថា​ម៉េច​អោយ​ប្រាកដ។ ឧទាហរណ៍​ គេ​សរសេរ​ថាចុច​ប៊ូតុង មួយ​នោះ សំរាប់​បាញ់​មីស៊ីល ចុច ប៊ូតុង​មួយ​ទៀត សំរាប់​ចុះ គឺអ្នក​អានត្រូវ​​ស្រមៃ​ខ្លួន​ឯង​ទៅ។

    ដូច្នេះ​ហើយ​អត្ថន័យ​របស់​កំនាព្យ​មួយ​នេះ ស្រេច​តែ​អ្នក​ទាំង​អស់​គ្នា​យល់​ឃើញ​ទេ 😀

    • ហនុមាន ថា:

      លោកគ្រូ មានប្រសាសន៍ ត្រូវហើយ ។​កំណាព្យ មានប្រភេទ ច្រើនណាស់ មានកំណាព្យដែល ចងក្រងជាពាក្យជួន នឹង និយមន័យ ដែលជ្រៅ ។ មានកំណាព្យខ្លះ យើងអាចអានយល់ភ្លាមៗ ដោយ មិនបាច់ប្រើការពិចារណា មានខ្លះត្រូវការ ស្វែងយល់ ពី និយមន័យនៃ កំណាព្យ ។ ក្រុម អ្នក និពន្ធ ជប៉ុន នឹង​អ្នកនិពន្អ អាមេរិកាំង ភាគច្រើន ប្រើ កំណាព្យ ដែល មានចួន ខាង និយមន័យ ដែលហៅថា haiku

      បើតាមការសង្កត របស់ ខ្ញុំ អ្នកនិពន្ កំណាព្យ ជា ជនជាតិ ជប៉ុន គាត់ ចង់និយាយ ពី ការ រអូ៊រទាំ របស់ មនុស្សម្នាក់ មានន័យថា សូមសម្រាយជាភាសាខ្មែរ សម័ញ្ញ គ្រាន់យើងស្រួលស្តាប់

      លលកចំកួតអើយ
      កុំឡើយមកធ្ងូ រអ៊ូ
      ពេៀសពេញ ធ្វើអោយ
      អញខ្នាញ់ឭពេញអស់ហើយ !

      ប្រែមកជាភាសា​ខ្មែរ រវាង សង្សា នឹង សង្សា នឹងរវាង ប្តី នឹង ប្រពន្ធ មានន័យថា

      កុំរអូ់ច្រើនពេក និយាយអាដែលៗមួយរយសិុបដងហើយ ស្មានតែបងហ្នឹងថ្លង់អីហ្នឹង? 😀

  7. រចនា ថា:

    ខ្ញុំ​ទើប​ប្រទះ​អត្ថបទ​តូច​នេះនៅ​ក្រប​សៀវភៅ​របស់​សមូហកម្ម​អក្សរសិល្បិ៍​ នូ ហាច Vol. 6 ដែរ… អាន​មិន​យល់​ដូច​គ្នា!

  8. 😀 កំណាព្យល្អ! កំណាព្យល្អ!

  9. sambatt ថា:

    ខ្ញុំជឿថាខ្មែរយើងទេដែលបកប្រែកាព្យហ្នឹង..គឺគេបកប្រែរបៀបតាមពាក្យភាសាអង់់គ្លេស
    នីមួយៗ..ដល់់គិតមកជាភាសាខ្មែរអាចឆ្គង ..តែមិនមែនស្ដាប់់មិនបានទេ។
    កាព្យខាងលើអាចបកប្រែដូច្នេះក៏បាន៖
    អាមៀមគូកអើយ
    បើចង់់យំ
    កុំយំដាក់់អញ
    យំដាក់់លោកខែទៅ
    អញដឹងរឿងឯងហើយ។

    យើងអត់់អាចបកប្រែថា៖អញដឹងរឿងឯង អស់់ ហើយ ទេ ..បកប្រែថា៖អញដឹងរឿងឯងហើយ ប៉ុណ្ណឹងសមជាង។

    មនុស្សនិយាយទៅកាន់់សត្វគឺចឹង^_^

    ក្នុងកំណាព្យនេះ, មៀមគូក ក្នុងន័យប្រៀបធៀប គឺជាមនុស្សដែល
    ចូលចិត្តយំរអ៊ូរទាំច្រើន ទោះគេដឹងរឿងខ្លួនឯងហើយក៏នៅតែយំចង់់អោយគេអាណិត
    អោយគេជួយយកអាសារ..ចឹងត្រូវបានគេតបវាចារដោយប្រើកំណាព្យខាងលើដើម្បី
    អោយមៀមគូកដឹងខ្លួន , អោយឈប់់យំអោយគេឯងដឹងឮទៀត។

    • ហនុមាន ថា:

      មៀមគូកយ៉ាងណាចុះ ? មិនមែនមៀមរ៉េ គឺ លលក (និយាយលេងរ៉េ ចង់ថាមេចក៏បានដែរ​តាមតែការយល់ខ្លួនឯងចុះ​) អ្នកមិនដឹងអត់ដឹងរ៉េ​ទាល់អ្នកដឹងបានយល់ ! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s