ទង់​ជាតិ​ខ្មែរ​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាងអាវាសែ.. ស្រេច​តែ​លើ​ចិន


មាត្រា​ទី​៦ នៃ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ចែង​អំពី​ទង់​ជាតិ​ ​ភ្លេង​ជាតិ និង​សញ្ញា​ជាតិនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

រូប​ទង់​ជាតិ​ខ្មែរ​កំណត់​ក្នុង​ឧបសម្ព័ន្ធ​ទីមួយ​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​

នៅ​លើ​ទង់​ជាតិ​នេះ​យើង​មាន​ពណ៌​ខៀវ អម​សង្ខាង​ពណ៌​ក្រហម និង​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​នៅ​កណ្ដាល។ រដ្ឋធម្មនុញ្ញ​គេ​មិន​បាន​ចែងឱ្យ​បាន​ច្បាស់​អំពី​សមាមាត្រ​កម្ពស់​របស់​ពណ៌​នីមួយៗ​ទេ។ បន្ទាប់​មក​ទៀត​រូប​អង្គរ​មាន​លក្ខណៈ​លម្អិត​ជ្រុល។

ដោយ​សារ​តែ​គុណ​វិបត្តិ​បន្តិច​បន្តួច​នេះ ឥលូវ​នេះ​យើង​ចាប់​ផ្ដើម​ពិនិត្យ​មើល​ទង់ជាតិខ្មែរ ដែល​មាន​នៅ​លើ​អ៊ីនធឹនែត​ម្ដង​មួយៗ។ សូម​អ្នក​ពិនិត្យ​ចំណុច​ដូចតទៅ​នេះ៖ កាំ​ជណ្ដើរ​ បង្អួច ក្បាច់​កំពូល​ប្រាសាទ។ល។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to ទង់​ជាតិ​ខ្មែរ​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាងអាវាសែ.. ស្រេច​តែ​លើ​ចិន

  1. ក្មេងស្រែ និយាយថា៖

    ថ្វីត្បិតកំណែទំរង់ក្រោយៗមានសភាពមើលទៅស្អាតជាងមុន, តែកំណែរទាំងអស់នេះ ធ្វើអោយបាត់បងសភាពដើម ព្រមទាំងប្រឆាំងនឹងរដ្ឋធម្មនុញ្ញផងដែរ ។ គួរតែមានការពិនិត្យមើលឡើងវិញដោយរាជរដ្ឋាភិបាល!

  2. peehs07 និយាយថា៖

    បែបគេធ្វើជារាងបាយសីទេដឹង! ខ្ញុំមិនសូវស្រឡាញ់ទេ ពីព្រោះវាអត់ពេញលក្ខណៈជាប្រាសាទអង្គររបស់ខ្មែរ តែប្រាសាទចិនល្អជាង, មែនទេ? នេះដោយសារតែ ស្តេចគ្មានអំណាចចឹងឯង!

  3. Fidele និយាយថា៖

    ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​លើ​រឿង​នេះ​សោះ!😯 អរគុណ​ដែល​បាន​ជួយ​ដាស់​តឿន!:mrgreen:

  4. posoky និយាយថា៖

    That’s one they called freedom rite? Democrazy??? They just sit and quiet why they don’t get permission
    Why all authority afraid? How do you think if one of them is your mother, dad ….?

  5. ជីវិតអមតៈ និយាយថា៖

    ខ្ញុំក៏មិនដឹងថាប្រើទង់ជ័យមួយណាត្រឹមត្រូវទេ។ ចេះតែប្រើៗទៅ…
    ដូចនេះមានតែមន្រ្តីរដ្ឋអំណាចទេដែលអាចជួយកែតម្រូវការលក់ដូរនិង
    ប្រើប្រាស់ទង់ជ័យខ្មែរឲ្យត្រឹមត្រូវបានណា…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s