ប្រភេទ​ទឹកអប់ដែល​​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​


កាណា​ដានិង​សហរដ្ឋអាមេរិច- ទឹក​អប់​ម៉ាក Curious របស់​ប្រ៊ីតនី​ស្ពៀ, ម៉ាក Halle របស់ ហ៊ែលី​ប៊ែរី និង Glow របស់​ជេន្នី​ហ្វ៊័រ​ឡូប៉េ សុទ្ធ​តែមាន​ជាតិ​គីមី​ដែល​អាច​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អាលែរស៊ី ឬ​រំខាន​ដល់​ដំណើរ​ការ​ប្រព័ន្ធ​អង់ដូគ្រីន​របស់​ជនជាតិ​កាណាដា​និង​អាមេរិច​ដែល​ប្រើ​ប្រាស់​ផលិតផល​ទាំង​នេះ។ នេះ​ជា​លទ្ធផល​ស្រាវ​ជ្រាវ​របស់ Défense environnementale Canada និង Campaign for sale cosmetics របស់​សហរដ្ឋអាមេរិច។

គេ​បាន​យក​ទឹក​អប់​១៧​ម៉ាក​ផ្សេង​គ្នា​ដែល​ទិញ​ពី​ទីផ្សារ​នៅ​កាណដា​និងសហរដ្ឋ​អាមេរិច​ ទៅ​ពិសោធ​នៅ​មន្ទីរ​​ពិសោធន៍​ឯករាជ្យ​កាលីហ្វរនីញ៉ា។ ការ​សិក្សា​បាន​រក​ឃើញ​ថា ផលិតផល​ក្រអូប​នីមួយៗ​មាន​សារធាតុគីមី​អាថ៌កំបាំង​ជាមធ្យម​១៤​មុខ និង​ជាសរុប ៣៨​ប្រភេទ ដែល​មិន​បាន​បង្ហាញ​នៅលើ​ប្រអប់​។

ទឹក​អប់​ម៉ាក​ Seventy Seven របស់​ក្រុមហ៊ុន American Eagle មានសារធាតុគីមី​អាថ៌កំបាំង​ចំនួន​២៤​ប្រភេទ​ ដែល​ចំនួន​នេះ​ជា​ចំនួន​ខ្ពស់​បំផុត។

សារធាតុ​គីមី​ជាមធ្យម​ចំនួន​១០​ប្រភេទ​ដែល​អាច​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អាលែរស៊ី ដូចជា​ឈឺ​ក្បាល មាន​ដង្ហើម​លាន់​សូរ​ដូច​ហួច ថប់​ដង្ហើម​ និង​ស្នាម​កន្ទួល​លើ​ស្បែក ត្រូវបាន​គេ​រក​ឃើញក្នុងចំណោម​គ្រឿង​ក្រអូប​នីមួយៗ​ទាំង​នោះ។ ទឹក​អប់ម៉ាក Acqua di Gio របស់​ក្រុមហ៊ុន Giorgio Armani ដែល​គេ​ទិញ​ពី​កាណាដា​មាន​សារធាតុគ្រោះថ្នាក់​១៩​ប្រភេទ​ដែល​ចំនួន​នេះ​ជា​ចំនួន​ច្រើន​ជាង​គេ​បង្អស់។

គេ​បាន​រក​ឃើញ​ថា ទឹក​អប់​នីមួយៗមាន​ជា​មធ្យម​នូវ​​សារធាតុ​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រព័ន្ធ​អង់ដូគ្រីន​ចំនួន​១២​ប្រភេទ។ ទឹក​អប់​ម៉ាក Halle របស់ហ៊ែលីប៊ែរី, Quicksilver (ទិញ​នៅ​កាណាដា), Glow របស់ ជេន្នីហ្វ៊័រ​ឡូប៉េ មាន​សារធាតុ​៧​ប្រភេទ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រព័ន្ធ​អង់ដូគ្រីន ដែល​ក្នុង​នោះ​មាន​៦​ប្រភេទរំខាន​ដល់​អរម៉ូនអេស្ត្រូសែន និងមួយ​ទៀត​បង្ក​បញ្ហា​ដល់​ក្រពេញ​ទីរ៉ូអ៊ីដ*។
នៅ​លើផលិតផល​ទាំង​១៧​ដែល​គេ​បាន​សិក្សា​នោះ មាន​ផលិត​ផល​១២​ប្រភេទ​ដែល​មាន​សារធាតុ​ឌីអេទីលផ្តាឡាត់ ដែល​ជា​សារធាតុ​គីមីមួយ​ប្រភេទ​ដែល…

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s