លោក​សយ សុភាព ពេល​នេះ​ប្រហែលត្រូវ​អ្នកស្រុក​បរាមុខម្ដង​ហើយ


ក្នុង​រឿង​ទំនាស់​ដី​ធ្លីមួយ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល​រវាង​អ្នក​ស្រុក​ និងក្រុមហ៊ុន​ហេងអភិវឌ្ឍន៍ សារព័ត៌មានដើម​អម្ពិល​បាន​ចុះ​ផ្សាយអត្ថបទ​របស់​ខ្លួន​ ដែលមើល​ទៅ​លម្អៀង​ទៅ​ខាង​ក្រុម​ហ៊ុន​ឯកជនមួយ​នេះ។

យោង​តាម Phnom Penh Post, អត្ថបទ “ទំនាស់​ដីកណ្ដាល​ស្ទឹង: អជ្ញាធរ​ប្រកាស​ចំណាត់​ការ ….” ចុះ​ថ្ងៃ​ទី 10 ឧសភា 2010 របស់​ដើម​អម្ពិល បានបង្ក​ឱ្យ​មាន​ការ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង​ដល់​អ្នក​ស្រុក​ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នោះ ដោយ​អ្នក​កាសែត​ដើម​អម្ពិល​បាន​ដក​ស្រង់​តែ​សំដី​របស់​តំណាង​ក្រុម​ហ៊ុន និង​អ្នក​ដែល​ការពារ​ផល​ប្រយោជន៍​ក្រុម​ហ៊ុន តែមិន​បាន​ដក​ស្រង់​សំដី​របស់​អ្នក​ស្រុក។

លោក​ហឹម សុផល​ តំណាង​កសិករ​ដែល​បាត់​បង់​ដី​ធ្លី​ បាន​និយាយ​ថា គាត់និង​អ្នកភូមិ​ផ្សេង​ទៀត ​គ្រោងនឹង​ទៅ​សួរ​លោក​សយ​សុភាព​ដល់​ទី​ស្នាក់​ការថា​ហេតុ​អ្វី​ក៏​កាន់​ជើង​ក្រុមហ៊ុន។​

លោក​សយសុភាព​បាន​ឱ្យ​ដឹង​ថា គាត់​មិន​បាន​កាន់​ជើង​ខាងណា​នោះ​ទេ គាត់​សរសេរ​តាម​ការ​​លើក​ឡើង​របស់​ប្រភព​ព័ត៌មាន​តែ​ប៉ុណ្ណោះ*។

លោក​សយសុភាព​ អគ្គនាយក​សារព័ត៌មាន​ដើមអម្ពិល ដ៏​ល្បីល្បាញ បាន​លក្ខណៈ​ពិសេសមួយ ដែលគ្មាន​អ្នក​កាសែត​ណាមាន​ដូចគាត់៖ រូបថតដែល​យក​មក​ចុះផ្សាយ ដែលរូប​​គាត់បាន​​ចុះ​ទៅយក​ការណ៍​ គឺ​ត្រូវតែមាន​រូបគាត់​នៅ​ក្នុង​នោះ ហើយ​ឱ្យ​មាន​លក្ខណៈ​ជា​បុគ្គល​សំខាន់​នៅ​ក្នុង​រូបនោះ

—–

Source:

  • Villagers accuse media [Deum Ampil] of bias in land dispute , Phnom Penh Post

—-
* គាត់​មិន​បាន​លើក​ឡើង​ពីការ​បក​ស្រាយ​របស់​អ្នក​ស្រុកផង​​ទេ នេះ​ហើយ​ដែល​គេ​ហៅ​ថាការកាន់​ជើង​នោះ

** ពេល​ខ្លះ សូម្បី​តែ​លិខិត​ជនអនាមិក សំដី​សំដៅ​គ្មាន​សីលធម៌​ក៏​គាត់​យក​មក​ចុះ​ផ្សាយ​ដែរ​ no-comment-dap/

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to លោក​សយ សុភាព ពេល​នេះ​ប្រហែលត្រូវ​អ្នកស្រុក​បរាមុខម្ដង​ហើយ

  1. posoky និយាយថា៖

    ខ្ញុំធ្លាប់សសេរលិខិត ពីការអាណាធិប្បតេយ្យនៅច្រកព្រលានយន្តហោះ ដូចជាការសុំលុយពីគយឆែក Passport ពិនិត្យអីវ៉ាន់ នឹងមានអ្នកមកជួយលើកអីវ៉ាន់សំលុយ។ល។
    បីបួនដងតែមិនឃើញផ្សាយម្តងសោះ។

  2. ធារិទ្ធ និយាយថា៖

    សយ​ សុភាព គឺ​ប្រៀប​បាន​នឹង​វីរបុរស​របស់​ប្រជាជន​ខ្លះហើយ​ណា​លោក​គ្រូ​ ព្រោះគាត់​ហ៊ាន​បកអាក្រាត​ត្រង់​ៗ ទៅលើ​មន្ត្រី​រឺឧកញ៉ាមួយ​ចំនួន។ តែ​បើមើល​ឲ​មែន​ទែន​ទៅ គាត់​ហ៊ាន​បរិហា​កេរ្តិ៍តែបុគ្គល​ណា​ដែល​មិន​ជាប់​ខ្សែរយះ​ជាមួយសម្ដេច​តេជោ​ប៉ុណ្ណោះ។ និយាយ​ឲ​ចំ​ទៅ​ គឺជា​ក្រុម​ហៃ​អើ របស់សម្តេច​តេជោ ហើយ​មិន​យូរ​ទេ ស្រុក​ខ្មែរ​នឹង​ត្រូវ​ធ្លាក់​ទឹក​តាម​ពួក​នេះ​មិន​ខាន។

    • វិចិត្រ និយាយថា៖

      តាម​ពិត​ទៅ​ត្រង់​គាត់​ហ៊ាន​បក​អាក្រាត​មន្ត្រី រឺ អ្នក​មាន​មួយ​ចំនួននោះ គឺ​ល្អ​ហើយ។ គាត់មិន​ហ៊ាន​បក​អាក្រាត​អ្នក​ផ្សេង​ទៀត មិន​អី​ទេ ព្រោះ​យើងរាល់​គ្នា​ដឹង​ហើយរឿងសុវត្ថិភាព​ផ្ទាល់​ខ្លួន

      បើអ្នក​កាសែតផ្សេង​ទៀតធ្វើ​បាន​ដូចសយសុភាព បកអាក្រាត​មន្ត្រីផ្សេងដែល​សយ សុភាព​មិន​ហ៊ាន​បក​អាក្រាតរឺជា​បក្សពួក​សយសុភាព នោះ​ប្រហែល​បក​អាក្រាតបាន​មន្ត្រីខូច​យ៉ាង​ហោច​ណាស់​ក៏​៥០ភាគរយ​ដែរ​

  3. KC និយាយថា៖

    ពូជ​ឆ្កែរ​ពូកែរ​យក​ចិត្ត​ម្ចាស់​របស់​វា​ណាស់ មិន​ដឹង​ថា​មាន​ថ្ងៃ​ណា​មួយ​ព្រុស​ច្រឡំ​មនុស្ស ឬ​ក៏​ជ្រុល​មាត់​ទៅ​ខាំ​មនុស្ស​របស់​គេ​ ពេល​នោះ​ច្បាស់​​ជា​ត្រូវ​ដំបងបែក​ក្បាល​​ជា​មិន​ខាន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s