ស្រី​ស្អាត​នឹង​ក្លាយ​ជា​គ្រោះថ្នាក់​សម្រាប់​សុខភាព​បុរស



នាង​ជេស្ស៊ីកា អាល់បា

វ៉ាឡង់ អេស្ប៉ាញ- ការ​ស្រាវជ្រាវបង្ហាញ​ថា ការជួប​ប្រទះ​នឹង​ស្រី​ស្អាត​ អាច​ជា​គ្រោះថ្នាក់​សម្រាប់​សុខភាព​បុរស។

យោង​តាម​ការ​ស្រាវ​ជ្រាវរបស់​សកលវិទ្យាល័យ​វ៉ាឡង់ ការ​ជួប​គ្នា​ជាមួយ​ស្រី​ស្អាត​ម្នាក់​ដែល​ទាក់​ទាញ​បំផុត​លើស​ពី​ប្រាំ​នាទី អាច​បង្កើន​កម្រិត​ករទីសុល (Cortisol) ដែល​ជា​អរម៉ូន​ស្ត្រេស នៅ​ក្នុង​ខ្លួន​មនុស្ស​ប្រុស។ ករទីសុល ជា​អរម៉ូន​ផលិត​ក្នុង​ខ្លួន​មនុស្ស​ ដែល​បរិមាណ​របស់​វា​បាន​កើន​ឡើង​ពេល​ឋិត​ក្នុង​ស្ថានភាព​ស្ត្រេស​ផ្លូវ​ចិត្ត។ អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ផងដែរ​ពី​ទំនាក់​ទំនង​រវាង​ករទីសុល​និង​ជំងឺ​បេះដូង។

អ្នក​ស្រាវជ្រាវ​បាន​ឱ្យ​និស្សិតប្រុស៨៤នាក់​​ដោះស្រាយ​ស៊ុដូគុ (sudoku) នៅ​ក្នុងសាល​មួយ​ដែល​មាន​មនុស្ស​ចម្លែក​ពីរនាក់ ប្រុស​ម្នាក់​ ស្រីម្នាក់ (ស្រី​ស្អាត)។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​ពេល​ដែល​ស្ត្រី​នោះ​ចេញ​ពី​បន្ទប់​ កម្រិត​ស្ត្រេស​មិន​បាន​កើន​ឡើង​ទេ ប៉ុន្តែ​ពេល​នាង​នៅ​ក្នុង​សាល​នេះ កម្រិត​ស្ត្រេស​បាន​កើន​ឡើង។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ ការ​គិត​របស់​បុរស​ទាំង​នេះ​ចំពោះ​ស្រី​ស្អាត​ម្នាក់​ ពិត​ជាមិន​ល្អ​ទេ ព្រោះ​វា​បាន​បង្កើន​កម្រិត​ស្ត្រេស​ និង​កម្រិត​ករទីសុល។ ករទីសុល​ មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម បេះ​ដូង និង​អសមត្ថភាព​ផ្លូវភេទ។

————————————————————————-
Source :

  • Les belles femmes seraient mauvaises pour la santé, Zigonet

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

12 Responses to ស្រី​ស្អាត​នឹង​ក្លាយ​ជា​គ្រោះថ្នាក់​សម្រាប់​សុខភាព​បុរស

  1. nimol និយាយថា៖

    បើ​អ៊ីចឹង គួរ​ឲ្យ​បារម្ភ​ណាស់​ខ្ញុំ​។ ចុះ​បើ​ស្រី​មិន​ស្អាត​វិញ មាន​ប៉ះពាល់​អី​ទេ?

  2. ក្មេងកាមទេព និយាយថា៖

    ស្រីស្អាតជាមេគ្រោះថ្នាក់ ខ្ញុំឮតាមគេថាអីចឹង!!!
    ចុះចំនែក ហ្គេយ៍វិញយ៉ាងម៉េចដែរ ម៉េចទៅវិញចឹង?

  3. Fidele និយាយថា៖

    តែ​ខ្ញុំ​មើល​ស្រី​ស្អាត​ដូច​អត់​ឃើញ​មាន​ស្ត្រេស​ផង។😀 ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍។:mrgreen:

  4. posoky និយាយថា៖

    ខុសហើយឧទាហរណ៍នៅក្នុងបន្ទប់ធ្វើការមួយ មានស្រីស្អាតពីនាក់ ហើយមានបុរសម្នាក់ តំលៃគឺថាបុរសនោះគាត់មានសេចក្តីសុខដល់កំពូល ទោះបីមានបញ្ហាយ៉ាងគាត់ក៍សប្បាយចិត្តដែរនៅពេលមកដល់កន្លែងធ្វើការ និយាយអោយចុំបន់អោយតែមានម៉ោងធ្វើការ😀 ។ ផ្ទុយមកវិញបើកន្លែងធ្វើរការមានស្រី អាក្រក់ពីនាក់ ខ្ញុំជឿថាគឺផ្ទុយពីខាងលើហើយ។

    • វិចិត្រ និយាយថា៖

      ប្រហែល​ពួក​អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋានច្រលំ​។ ឃើញ​ស្រី​ស្អាត​រវើរវាយ​ផ្ដេសផ្ដាស​គិត​ស៊ូដូគុ​អត់ចេញ​ ជាតិ​ករទីសុល​កើន​ឡើង គេ​ច្រលំ​ថាស្ត្រេស។ សង្ស័យ​តាម​ពិត បុរស​អស់​នោះ​កំពុង​រវើរវាយ​ដល់​ឋាន​ព្រះចន្ទ​សោះ😀

  5. sambatt និយាយថា៖

    តិច គ្រាន់់តែមើលរូបភាពស្រីស្អាត(ខាងលើ) ខូចសុខភាពដែរ?

  6. sambatt និយាយថា៖

    គេមានថាស្រីៗជួបបុរសស្អាត កើតស្រ្តេស ដែលនំាអោយខូចសុខភាពដែរទេ​?

  7. វណ្ណ និយាយថា៖

    Let me take this article posted in my FB.

  8. yun vuthy និយាយថា៖

    ស្រីស្អាត់មិនដូចគ្នាទេ មានភាគខ្លះប្រព្រឹត្តអំពើមិនគប្បី ។ ស្រីស្អាត់ត្រូវចេះប្រើគុណសម្បត្តិនេះអោយមានប្រយោជន៏សំរាប់ខ្លួនឯង គ្រួសារ និងសង្គម។

  9. engsamnang និយាយថា៖

    អូ ស្រីស្អាតគ្រោះថ្នាក់ អញ្ជឹងបន្តិចទៀតស្រីស្អាតមិនសៅកែអស់ហើយអី។

  10. yun vuthy និយាយថា៖

    មានស្រីស្អាត់ធ្វើអោយសង្គមស្រស់បំព្រង​ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s