រៀបចំអ៊ីមែល ដើម្បីកុំឱ្យច្របូកច្របល់


នៅ​ពេល​ដែលយើង​ទទួល​​អ៊ីមែលមួយ​ថ្ងៃៗប្រហែល​១០០​មែល នៅ​ពេល​នោះ ពេល​ខ្លះ​យើង​មើល​មិន​ឃើញ​មែល​ដែល​សំខាន់​សម្រាប់​យើង។

ហេតុអ្វី​ក៏​មាន​មែល​ច្រើន​ម្ល៉េះ? ឧទាហរណ៍ ​យើងមានគណនី​ក្នុង Facebook។ នរណាម្នាក់​លើ​ Facebook បាន​បញ្ចេញ​យោបល់​លើ​រូបថត​ដែល​យើង​បាន​ចែក​គ្នាមើល​លើ​ Facebook នោះ​យើង​នឹង​ទទួល​បាន​អ៊ីមែល។ បើ​នរណាម្នាក់ ចែក​រូបថត​ដែរ ហើយ​មាន​ដាក់​Tag ឈ្មោះ​យើង​នៅ​លើ​រូបថត​នោះ ហើយមាន​មនុស្ស​បួន​ដប់​នាក់​បញ្ចេញ​យោបល់​លើ​រូបថត​នោះ យើង​នឹង​ទទួល​បាន​មែល​បួន​ដប់​តាម​ហ្នឹង​ដែរ។ ដូច្នេះ​បើយើង​មានគណនី​លើ​វ៉ិបសាយ​ច្រើន​ផ្សេង​ទៀត ដោយ​ប្រើអាសយដ្ឋាន​តែមួយ ដូចជា​ មែល yahoo នោះ​មួយ​ថ្ងៃៗ យើងនឹង​ទទួល​បាន​អ៊ីមែលក្នុង​ចំនួន​ដ៏ច្រើន ដែលអាច​ឱ្យ​យើង​មើល​រំលងមែលសំខាន់​បំផុត​ដែល​គេ​ផ្ញើ​មក​យើង។

ដើម្បី​ជៀសវាង​បញ្ហា​នេះ ជា​ដំណោះ​ស្រាយ ខ្ញុំ​បាន​បង្កើត Filter ។ មាន​ន័យ​ថា ធ្វើ​ការ​រែង​អ៊ីមែល​ដែល​ចូល​មក អ៊ីមែល​ណា​មក​ពី​ខាង​ Facebook ដាក់​មួយ​ដុំ អ៊ីមែល​ណាមក​ពី​ខាង WordPress ដាក់​មួយ​ដុំ។

អ៊ីមែល​ក្នុង Folder “Inbox”

អ៊ីមែល​ក្នុង Folder “Facebook”

ខ្ញុំ​ប្រើមែល​របស់ yahoo ។ របៀប Filter មែល​មាន​ដូចតទៅ៖ ដើម្បី​បង្កើត Filter សម្រាប់​មែល​មក​ពី Facebook…

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to រៀបចំអ៊ីមែល ដើម្បីកុំឱ្យច្របូកច្របល់

  1. កេសី និយាយថា៖

    ម្ចាស់ផ្ទះអើយ link ដែលអោយអានបន្តនោះ ចុចអត់ដើរទេ…

  2. ក្មេងកាមទេព និយាយថា៖

    ចំនែកខ្ញុំ មាន ៦ accounts ហើយ account មួយៗហ្នឹង មាន ជាង ២០០០ messages មិនដឹងពេលណា រៀបចំអស់ បើខ្ញុំពូកែទាក់ទងគេចឹងនោះ!!!!! ដល់តែគេទាក់ទងវិញ គឺឈឺក្បាលតែម្តង!!!!

  3. ក្មេងកាមទេព និយាយថា៖

    អត់មានបានសូវ reply ទេ ពេលខ្លះលុបចោលតែម្តង ហើយពេលខ្លះ select យកទាំងអស់ reply ក្នុងពេលតែមួយ តែភាគច្រើនខ្ញុំអត់មានចាំបាច់មើលច្រើនទេ លុបចោលដោយស្រួល!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s