បារាំង៖ ខឹង​ប្រពន្ធមាន​សហាយ ប្រើ​អិចស្កាវ៉ាទ័រ​ ចូក​ផ្ទះ​សហាយ​ចោល


សាលាក្ដី​កែប្រែ Caen របស់​បារាំង បាន​សម្រេច​ដាក់​ទោស​បុរសម្នាក់​អាយុ​៣២ឆ្នាំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ឱ្យ​ឋិត​ក្រោម​ការ​ព្យួរទោស​*រយៈ​ពេល​​បួន​ខែ ដោយ​សារ​តែគាត់​បាន​សងសឹក​គូ​សត្រូវ​ស្នេហា​ដោយ​បំផ្លាញ​ផ្ទះ​សហាយ​នោះ​ចោល​។

រឿងនេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ២០ធ្នូ ក្នុង​ភូមិមួយ​នៅ​ជិត Bayeux (Calvados) ។ ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ​ ព្រោះ​តែ​ភរិយា​គាត់​បាន​បោះ​បង់​គាត់​ចោល​ទៅរក​គូស្នេហ៍​ថ្មី​ដែល​ជាអ្នក​ភូមិ​ផង​របង​ជាមួយ បុរស​ជា​ប្ដីនិង​ជា​ថៅកែ​ក្រុមហ៊ុន​ឈូសឆាយ​ដី​បាន​ប្រើ​គ្រឿងចក្រ​ប្រភេទត្រាក់តូប៉ែល (គ្រឿងចក្រ​មាន​តួនាទី​ជា​អិចស្កាវ៉ាទ័រផង និង ប៊ុលដូស៊័រ​ផង) ឈូស​កម្ទេច​ផ្ទះ​សហាយ​របស់​ប្រពន្ធ​គាត់​អស់​មួយ​ចំហៀង។

នៅ​ពេល​ដែល​ត្រលប់​មក​ដល់​ផ្ទះ​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​២០នោះ បុរស​ជា​សហាយ បាន​ឃើញ​ផ្ទះ​របស់​គាត់​ស្ទើរ​តែ​រលំ។ គាត់​ដើរ​តាម​ស្នាម​ដាន​គ្រឿងចក្រ​ដែល​បន្សល់​ទុក​នៅ​លើ​ទឹក​កកតាម​ផ្លូវ ក៏​ឃើញ​ត្រាក់តូប៉ែល​មួយគ្រឿងនៅ​ក្នុង​ផ្ទះ​របស់​អ្នក​នៅ​ជិត​គ្នា។

ក្រៅ​ពី​ឋិត​នៅ​ក្រោមការព្យួរទោស គាត់​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​សងការ​ខូចខាត​ប្រមាណ​ជា 160 000 អឺរ៉ូ​បន្ថែម​ទៀត។


គ្រឿងចក្រ ត្រាក់​តូប៉ែល

———————
Source

  • Prison avec sursis pour le mari jaloux qui avait détruit la maison de son rival au tractopelle, AP.

*ដាក់​ទោស​បុរស​នេះ​ឱ្យ​នៅ​ក្រោម​ការតាមដាន​រយៈ​ពេល​៤ខែ

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s