ខ្មែរ​បង្កើត*​ទីលាន​ប្រជាធិបតេយ្យ* សម្រាប់​បាតុករ


កន្លែង​ដែល​នឹង​ក្លាយជា​ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​ខាងមុខ។

កម្ពុជា​បាន​បង្កើត « ​ទីលាន​ប្រជាធិបតេយ្យ » ដែល​ជា​ទីកន្លែង​សម្រាប់​ធ្វើ​បាតុកម្ម​នានា​ ដែល​ទង្វើ​នេះ​ត្រូវបាន​គេរិះគន់​ថា ជា​ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ដើម្បី​ការពារ​ខ្លួន និង​បំបិទ​សំឡេង​ប្រឆាំង។

យោង​តាម​សារព័ត៌មាន​កោះ​សន្តិភាព ទីកន្លែង​នោះ​ឋិត​នៅ​អតីត​កន្លែង​គួកជេ​ឡាន គឺ​នៅ​លើ​ផ្លូវ​១០៦ និង ១០៨ ។

ទីលាន​ប្រជាធិបតេយ្យ​នឹងក្លាយ​ជា​កន្លែង​តែមួយ​គត់​សម្រាប់​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម។ បាតុកម្មនៅ​កន្លែង​ដទៃ​ទៀត​ផ្សេង​ពី​នេះ ក្នុងរាជធានី​ភ្នំ​ពេញ នឹង​ត្រូវហាម​ឃាត់។

លោក​ទូច ណារ៉ុថ បាន​ឱ្យ​ដឹង​ថា កន្លែង​នេះ​ជា​កន្លែង​សម្រាប់​បញ្ចេញ​មតិ ហើយ​ជា​ទី​ធ្លា​​សាធារណៈ​ដែល​អាច​ប្រមូល​ផ្ដុំ​មនុស្ស​បាន​ប្រាំពាន់​នាក់។

គំនិត​បង្កើត​ ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​យក​គម្រូ​តាម​ប្រទេស​សិង្ហបុរី ដែល​ប្រទេស​នេះ​ទើប​តែ​អនុញ្ញាត​ឱ្យ​អាច​ធ្វើ​បាតុកម្ម​បាន​នៅ​ឆ្នាំ​២០០៨​នេះ ប៉ុន្តែ​កន្លែង​នោះមាន​ឈ្មោះ​ត្រឹម​ថា Speakers corner មាន​ន័យ​ថា កន្លែង​បញ្ចេញ​មតិ។ គំនិតសិង្ហបុរី ត្រូវបាន​យកម៉ូដែល​តាម​កន្លែង​មួយ​នៅ​ក្រុង​ឡុង ដែល​មាន​ឈ្មោះ​ថា Hyde Park ប៉ុន្តែ​ច្បាប់​ចក្រភព​អង់គ្លេស​ អនុញ្ញាត​​ឱ្យ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ផ្សេងបាន។
————————-
Source:
– Cambodia has Freedom park, Reuters
– កន្លែង​គួ​ក​ជេ​រថយន្ដ​ផ្លូវ​លេខ​១០៦ និង​១០៨ ក្លាយជា​ទីលាន​ប្រជាធិបតេយ្យ, កោះ​សន្តិភាព

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to ខ្មែរ​បង្កើត*​ទីលាន​ប្រជាធិបតេយ្យ* សម្រាប់​បាតុករ

  1. ទឹម បឿន និយាយថា៖

    ដូច​កាន់តែ​យ៉ាប់​ហើយ

  2. ក្មេងកាមទេព និយាយថា៖

    ទីលានកន្លែងសួននេះ ត្រង់ចំនុចដែលចង្អុលនេះ តិចទៀត គេបិទ ធ្វើអាជីវកម្មដ៏ធំមួយហើយ មានគំរោងសាងសង់អ្វីម៉្យាង

  3. peehs07 និយាយថា៖

    បើមានបង្កើតទីលានប្រជាធិបតេយ្យហើយ រដ្ឋាភិបាលគួរតែបង្កើតទីលានដល់អ្នកដើរសុំទាន ផងដែរ ពីព្រោះអ្នកសុំទានដើររញេយរញាយ ប៉ះពាល់ដល់ចរាចរណ៍ និងប៉ះពាល់ដល់ កិត្តិយសខ្មែរផងដែរ ហើយព្រះសង្ឃនិមន្តដើរបិណ្ឌបាតវិញក៏ប្រហែលជាប៉ះពាល់ ចរាចរណ៍ ផងដែរ ចឹងព្រះសង្ឃគួរតែមានទីលានរបស់ព្រះអង្គសំរាប់បិណ្ឌបាតផងដែរ។ ក្រៅពីនោះ នៅមានភាពរញេយរញាយផងដែរ ខាងស្ត្រីអ្នករកស៊ីផ្លូវភេទ គួរតែមានទីលានសំរាប់ពួកគាត់ ផងដែរ នេះដើម្បីរក្សារបៀបរៀបរយ និងជួយការពារមេរោគអេដ្ស៍ផងដែរ។

    តើអស់លោក-លោកស្រីយល់យ៉ាងម៉េចដែរ?

  4. posoky និយាយថា៖

    មិចគេមិនព្រមបង្កើតទីលានជុះផងដែរទៅ ពេលត្រូវជុះត្រូវរត់ ជិះម៉ូតូ ឡារត់មកជុះកន្លែងដែលអជ្ញាធ កំណត់អោយទៅ ចូលចិត្តធ្វើអីខា្លចការពិត មិនចេះមើលប្រទេស កាន់លទ្ឋិប្រជាធិបតេយ្យ ដទៃផងទេ ។

  5. ក្មេងស្រែ និយាយថា៖

    បើមកតវ៉ា ត្រូវតែមកតវ៉ានៅទីនេះ, ចុះបើគេអត់មកមើល អ្នកតវ៉ាត្រូវបាតុកម្មជាមួយខ្មោចហី? យ៉ាប់!

  6. ទឹម បឿន និយាយថា៖

    អាហ្នឹង​គេ​បង្ហាញ​ថា ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ មាន​តែ​ម៉ា​ដុំ​ហ្នឹង😀

  7. វ៉ាមឿន​ និមល និយាយថា៖

    តិចទៀត​ គេនឹងបង្កើត​ទីលាន​សំរាប់​នាយករាជមន្រ្តី​ ជំទាលហើយ។​ ជយោ!

  8. denith និយាយថា៖

    ចុះមិនបង្កើតទីលានសំរាប់ញ៉ែគ្នាទៀតទៅ ព្រោះឥលូវ ពួកក្មេងៗ វាបញ្ចេញសកម្មភាព អត់ដឹងកន្លែង អត់ដឹងពេលទេ ។

  9. sambatt និយាយថា៖

    បាត់់តុកម្មមានពីរផ្នែក៖
    ១.បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល…ដែលគេទើបបានកំណត់់ទីកន្លែងអោយ
    ដើម្បីងាយស្រួលពួកទាហានប៉ូលីសត្រួតត្រា ឫ បង្រ្កាប ឫបាញ់់កំចាត់់កំចាយដោយកាំភ្លើង
    ទឹក ឫកាំភ្លើងមែនទែន!
    ២.បាតុកម្មគាំទ្ររដ្ឋាភិបាល ដែលរដ្ឋាភិបាលមិនបានកំណត់់អោយទេ..ចឹងធ្វើនៅទីណា
    ក៏មិនអីដែរ ហើយម្យ៉ាងទៀត ក៏គ្មានប៉ូលីស ឫ ប៉េអិម មកត្រួតត្រា ឫបង្រ្កាបអីដែរ…ចង់់
    ពួកនោះមានកាំភ្លើងដេញបាញ់់សំលាប់់នរណាប្រឆាំងរដ្ឋាភិបាលក៏អត់់អីដែរ។

    រដ្ឋាភិបាលគួរដោះស្រាយរាល់់ការធ្វើបាតុកម្មដោយសន្តិវិធី មិនត្រូវបញ្ជូនមនុស្សសំងាត់់
    ណាទៅគប់់គ្រាប់់បែក សំលាប់់បាតុករទេ។គិតទៅ បាតុកម្មធំៗទាំងប៉ុន្មាននៅស្រុកខ្មែរ
    យើងកាលពីជាងដប់់ឆ្នាំមុន គ្មានត្រូវបានរដ្ឋាភិបាលដោះស្រាយអោយបន្តិចសោះ…មានតែ
    បង្រា្កបដោយអំពើហឹង្សាយ៉ាងសាហាវជាទីបំផុត។ស្ាដយណាស់់ដែលប្រជាជនខ្មែរនៅតេបោះឆ្នោត
    អោយរដ្ឋាភិបាលសព្វថ្ងៃបន្តការដឹកនាំប្រទេសតទៅមុខគ្មានទីបញ្ចប់់ដូចនេះ!!!

  10. កូនខ្មែរ-បារាំង និយាយថា៖

    របបប្រជាធិបតេយ្យនៅស្រុកខ្មែរកំពុងតែដាំក្បាលចុះ ឆ្ពោះទៅរករបបអំណាចផ្ដាច់ការធិបតេយ្យ ហើយមើល៍ទៅ! គួរឲ្យព្រួយបារម្ភជាទីបំផុត !
    តែបើយោលទៅតាមរបាយការណ៍របស់អង្គការ Golbal Witness ប្រទេសខ្មែរសព្វថ្ងៃគឺរបប « ចោរធិបតេយ្យ » ឬ « រដ្ឋចោរធិបតេយ្យ » « Kleptocratic State » Etat de la Cleptocratie !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s