ចាស់​បុរាណ vs ក្មេង​ទាន់​សម័យ: ឌា​តែ​ក្នូច


ចាស់៖ ម៉េច​កូន​ស្លៀក​ពាក់​បែបហ្នឹង? ចូល​ឆ្នាំចូល​អី ម៉េចមិន​ស្លៀក​ពាក់​បែប​ខ្មែរ ស្លៀកហូលផាមួងអី​ទៅ
ក្មេង​៖ គេ​ស្លៀក​ទាន់​សម័យ​របស់​គេ​ ស្អាត​តើ​ម៉ែ?

……..
ចាស់​ផ្សេង​ទៀត៖ កុំ​ទៅ​ជឿ​ម៉ែ​ង៉ែង វា​ពីក្មេង​វា​ស្លៀកពាក់​ស៊ិចស៊ី​ ជាង​ក្មួយ​ឯង​ទៅទៀត!!!

សូមទស្សនា​វីដេអូខាងក្រោម​ ច្រៀង​ដោយនាង ម៉ម ឡូរ៉ា។ ការ​សម្ដែង​នេះ​ពិត​ជា​មាន​ន័យដ៏​ជ្រាលជ្រៅ ឆ្លុះបញ្ចាំង​សង្គ្រាម​រវាង​ចាស់​និង​ក្មេង​សម័យ​ថ្មី ដែល​ចាស់​ៗ ច្រើន​តែ​បន្ទោស​ថា ស្លៀក​ពាក់​មិន​បាន​សមរម្យ។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

10 Responses to ចាស់​បុរាណ vs ក្មេង​ទាន់​សម័យ: ឌា​តែ​ក្នូច

  1. ក្មេងទំនើង និយាយថា៖

    ឡូយមែនទែន ពិរោះណាស់ ចង់រាំណាស់នៀក ^_^

  2. Killer និយាយថា៖

    This is nice and elegant! i like the video^^

  3. ចាន់ផល និយាយថា៖

    😀 ស្វារាំចង្វាក់ស្វា😆 ឡូរ៉ា ច្រៀងពីរោះមែន!

  4. ក្មេងស្រែ និយាយថា៖

    1966 vs 2010! cool!
    Laura Morm, the artist which born with the talent!
    ពិតជាសំដែងក៏បានល្អ, ដឹកនាំក៏បានល្អ, ច្រៀងក៏បានល្អ!

    ចូលចិត្តជាងគេ គឺត្រង់ Credit ហ្នឹងម៉ង! តាមមើល តាមចាំ គឺដកស្រង់ចេញរឿងមួយ ដែលញ៉ុមធ្លាប់មើលតែមិនចាំឈ្មោះ អ្នកច្រៀងលឺឆាកហ្នឹងជាតារាជើងចាស់ ឈ្មោះ សាក់ ស៊ីស្បោង មែនទេលោកគ្រូ?

  5. ក្មេងកាមទេព និយាយថា៖

    ចូលចិត្តមើលណាស់ ពិសេស

  6. និមល និយាយថា៖

    – ការ​ថត សម្ដែង កាត់​តរូប​ភាពនិង​សំឡេង ល្អ​ណាស់។
    – និយាយ​ពី​រឿង​ហ្នឹង នឹក​ឃើញ​កាល​ខ្ញុំ​ជជែក​ជាមួយ​ចាស់ៗ ដែល​គាត់​មិន​ពេញ​ចិត្ត​ព្រាប សុវត្ថិ។ គាត់​ថា ចម្រៀង​ព្រាប សុវត្ថិ​សម្រាប់​តែ​ក្មេងៗ ស្ដាប់​ទេ ចំពោះ​គាត់​ចំណូល​តែ​ស៊ិន ស៊ីសាមុត។ គាត់​ពេញ​ចិត្ត​តែ​ចម្រៀងចាស់ៗ ចំណែក​ចម្រៀង​​ថ្មី​ដែល​ក្មេង​សម័យ​ឥឡូវ​ច្រៀង​ គាត់​ស្ដាប់​មិន​ចូល។ ម្យ៉ាង​ទៀត គាត់​ថា​បទ​ចម្រៀង​ឥឡូវ​លោត​កញ្ឆេង​ គ្មាន​សម​ជា​ខ្មែរ​សោះ។ ខ្ញុំ​ក៏​សួរ​ទៅ​គាត់វិញ​ថា ចុះ​កាល​ពី​សម័យ​រួច​ពី​អាណានិគម​បារាំង ចង្វាក់​ដូច​ជា Cha Cha Cha, Madison, Twist, Jerk… ដែល​លោត​កញ្ឆេង​ដែរ​ អា​ហ្នឹង​ជា​របស់​ខ្មែរ​អត់? ម៉េច​ក៏​ក្មេង​ៗ​សម័យ​នោះ​ទទួល​យក​បាន? តើ​ចាស់​ពី​សម័យ​នោះ​មាន​ធ្លាប់​ហាម​ឃាត់​ទេ? គឺ​ហាម​ឃាត់​ដូច​គ្នា។ ចុះ​ឥឡូវ​ម៉េច​ក៏​មក​ហាម​ក្មេងៗជំនាន់​ក្រោយ​ចឹង? ចាស់​ធ្លាប់​ជា​ក្មេង​ ប្រាកដ​ជា​យល់​ពី​អារម្មណ៍​ក្មេង​ហើយ គឺ​វា​ឃ្លាន​អ្វី​ដែល​ថ្មី។ មក​ដល់​បច្ចុប្បន្ន​នេះ ចង្វាក់​ទាំង​លើ​នេះ វា​ក្លាយ​ជា​ចង្វាក់​ប្រពៃណី​របស់​ខ្មែរ​ទៅ​ហើយ។ ករណី​ដូច​ជា​ចង្វាក់​ម៉ាឌីសុន​ជា​ដើម វា​ក្លាយ​ជា​ទី​ពេញ​និយម​រាប់​អាន​របស់​មនុស្សខ្មែរ​គ្រប់​វ័យ​ទៅហើយ។ ខ្ញុំ​ជឿថា​ចង្វាក់​នេះ ប្រហែល​ជា​មាន​អាយុ​រស់រាន​តែ​នៅ​ស្រុក​ខ្មែរ​ទេ​សព្វ​ថ្ងៃ​នេះ។ ចំពោះ​ចម្រៀង​ស៊ិន ស៊ីសាមុត ខ្ញុំ​ក៏​ជឿថា​ពេល​គាត់​ចេញ​ច្រៀង​ដំបូង មាន​ចាស់ៗ​សម័យ​នោះ​មិន​ពេញ​ចិត្ត​គាត់​ដែរ ។ ដោយ​សារ​អី?ដោយ​សារ​គាត់​(ចាស់ៗ) នៅ​តែ​ជាប់​ចិត្តនឹង​ចម្រៀង​បុរាណ​ មិន​ព្រម​ដាក់​ចិត្ត​ស្ដាប់​របស់​ថ្មី។ សួរ​ថា​ចម្រៀង​លោក​ស៊ិន ស៊ី​សាមុត​ច្រៀង​ភាគ​ច្រើន​ចង្វាក់​អី? មិន​មែន​ចង្វាក់​បរទេស ដូច​ជា​ Slow, Slow Rock, Boléro, Boléro Lent … ទេ​អី? នេះ​មិន​ទាន់​និយាយ​ពី​ចង្វាក់​ញាក់ៗ ផង។
    – ករណី​ហ្នឹង​មិន​ខុស​ពី​ភាសា​ទេ ពេល​ក្មេង​ៗ ឥឡូវ និយាយ​អង់គ្លេស ចាស់​ៗ​ថា យី​អា​នេះ ភ្លេច​ខ្មែរ​អស់​ហើយ។ មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង​ គាត់​ក៏​និយាយ​បារាំង ឬ បើ​មិន​អ៊ីចឹង​ទេ សូត្រ​ធម៌​ជា​ភាសាបាលី​ដោយ​មិន​ដឹង​ខ្លួន មិន​ទាំង​ដឹង​ថា​សូត្រ​​ហ្នឹង​មាន​ន័យ​ថា​ម៉េច​ផង។
    សរុប​សេចក្ដី​មក ឌៀ​តែ​ក្នូច។

    • វិចិត្រ និយាយថា៖

      បើ ចំរៀង​ឥលូវខ្ញុំ​ចូលចិត្ត​ ណុបបាយ៉ារិទ្ធិ និង ទិត្យ វិច្ឆិកា ជាង។ តែទិត្យ វិច្ឆិកា មុខគាត់​ដូចឈ្លើយ😀 សម​តែ​តួ​រំលោភ

    • ក្មេងស្រែ និយាយថា៖

      កូន៖ ម៉ែ ជួយហុចវិទ្យុអោយកូនតិចមក ។ (កូនទើបតែមកពីទីក្រុងពេលរៀនចប់ ចង់ប្រើភាសាខ្មែរ អោយចំៗន័យ)
      ម៉ែ៖ ស្អីគេវិទ្យុ មីកាទូច?
      កូន៖ គឺអា១នេះ!!! (កូនទៅចាប់កាន់វិទ្យុ)
      ម៉ែ៖ យីមីនេះ! ទៅរៀននៅទីក្រុងយូរទៅ វាមិននិយាយខ្មែរទេ អាហ្នឹងគេហៅតា រ៉ាត់យ៉ូ! ខ្មែរមិននិយាយ ទៅនិយាយបរទេស! ចឹងបានអញស្តាប់មិនបាន!

  7. CPA និយាយថា៖

    Nice song and choreography but the producer is not so thoughtful because they still presented the guys with cigarette in this video.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s