មានមតិរិះគន់រឿងដេញថ្លៃយកប្រពន្ធ ក្នុងតម្លៃគោល១លានដុល្លារ


កាសែត​កោះ​សន្តិភាព​បាន​ចុះផ្សាយ​អត្ថបទ​មួយកាល​ពី​ថ្ងៃ​ពុធនេះស្ដី​ពី​ម្ដាយ​ម្នាក់​ដែល​ដាក់​កូនស្រី​របស់​ខ្លួន​ក្នុង​ការ​ដេញ​ថ្លៃ​រើស​ស្វាមី។ តម្លៃ​ខ្លួន​កូនស្រី​នោះ​ត្រូវ​តែ​យ៉ាង​តិច​បំផុត១លានដុល្លារ។

អ្នកនិពន្ធបាន​បញ្ជាក់​ក្នុងរង្វង់​ក្រចក​ខាងក្រោមអត្ថបទ​ថា​ « អត្ថបទ​ខ្សែភាព​យន្ត »

* ដោយមិនទាន់បានអាន​ដល់​ចំណុច​ចុងក្រោយ ខ្ញុំ​ចម្លែក​ចិត្ត​ជា​ខ្លាំង « អីក៏​សំបើម​ម្ល៉េះ? »

អត្ថបទ​នេះ​បាន​បង្ក​ឱ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ដល់​កាសែត​កោះ​សន្តិភាព បង្ខំ​ឱ្យ​កោះ​សន្តិភាព​កែ​តម្រូវ​ពាក្យ « អត្ថបទ​ខ្សែភាព​យន្ត » មក​ជា « (អត្ដ​បទ​សំរង់​ចេញពីទំព័រ​សំរាប់​ថត​ខ្សែភាពយន្ដ) »

« អត្ដ​បទ​សំរង់​ចេញពីទំព័រ​សំរាប់​ថត​ខ្សែភាពយន្ដ » ដូចជា​មិន​មាន​ន័យ​អ្វី​ឡើយ។ ខ្ញុំមិន​ដែល​ឃើញ​​នរណា​សរសេរ « អត្តបទ » មាន​តែ « អត្ថបទ »។ « សំរង់​ចេញ (គុ.)» គួរតែ​ជា « ស្រង់​ចេញ (កិរិ.)» ។ « ទំព័រ​សំរាប់​ថត​ខ្សែ​ភាព​យន្ត » អាហ្នឹង​ស្អី​គេ?

ទោះ​ជា​យ៉ាងណា​ក្ដីវា​បង្ហាញ​ពី​ឆន្ទៈ​របស់​ម្ចាស់​អត្ថបទ​ក្នុងការ​បញ្ជាក់​ថា អត្ថបទ​នេះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ តាម​ពិត​ទៅ សរសេរ​ត្រឹម​ថា « អត្ថបទ​ខ្សែភាព​យន្ត » តែ​ប៉ុននេះ​មាន​ន័យ​គ្រប់​គ្រាន់​ពេក​ទៅ​ហើយ។

កំហុស​អ្នក​ណា? គឺ​កំហុស​អ្នក​អាន!!!! ប្រញាប់​ប្រតិកម្ម​ពេក ដោយ​អាន​អត្ថបទ​របស់​គេ​មិន​បាន​ដិតដល់។

ថ្ងៃ​ព្រហស្បតិ៍​នេះ កាសែត​ដើម​អម្ពិល​បាន​ប្រឹង​ដើរសម្ភាស​អ្នក​ប្រឆាំងនឹង​អត្ថបទរឿង​ដេញ​ថ្លៃ​កូន​ស្រី​នេះ។ អ្នក​មាន​មតិប្រឆាំង​មាន​ទាំង​និស្សិត អ្នក​ធ្វើ​ការ​ធម្មតា គ្រូបង្រៀន។ តាម​ពិត​ទៅ​ខ្ញុំ​មិន​ដឹង​ថា នៅ​ពេល​ដែល​គេ​រិះគន់​អត្ថបទ​មួយនេះរបស់​កោះសន្តិភាព តើ​គេ​បាន​អាន​អត្ថបទ​នេះ​ពីរ​បី​ដង ដោយ​ផ្ទាល់​ហើយ​ឬនៅ​ទេ?

អ្នក​និពន្ធ​តែង​ប្រើ​សិល្បវិធី​ផ្សេងៗគ្នា ដើម្បី​ទាក់​ទាញ​អ្នក​អាន។ ជួនកាល​គេ​ដាក់​ចំណង​ជើង​ថា « ព្រាប សុវត្ថិ ញ៉ែនាងស៊ឹម សូលីកា » ដល់ពេល​អាន​អត្ថបទ​ទៅ​ តាម​ពិត​ញ៉ែ​ក្នុង​សាច់​រឿងអ្នក​នេសាទ​ក្រពើ​សោះ​។

« ឮគេថា » ខុស​ពី « បាន​ឃើញ »

« ឮគេថា » មិន​មែន​ជា​សច្ចភាព​ទេ

« ក្អែក​មួយ​ជា​ក្អែក​ដប់ »

« មើល​ឱ្យ​ជាក់​សឹម​ញាក់​ចិញ្ចើម »

——————–
ប្រភព

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

20 Responses to មានមតិរិះគន់រឿងដេញថ្លៃយកប្រពន្ធ ក្នុងតម្លៃគោល១លានដុល្លារ

  1. Samady KS និយាយថា៖

    ខ្ញុំ​ក៏​គិត​​បែប​ហ្នឹង​ដែរ​ព្រោះ​​កាល​​ពី​ព្រឹក​មិញ​នេះ​គ្រាន់​តែ​មក​ដល់​ការិយាល័យ​ភ្លាម​ ក៏​អង្គុយ​អាន​កាសែត​លេង ហើយ​ប្រទះ​អត្ថបទ​នេះ​ខ្ញុំ​​ក៏​បាន​រិះ​គន់​ក្នុង​ចិត្ត​ថា មិន​គួរ​សរសេរ​​បែប​នេះ​ឡើយ…​អាន​ឡើង​ចប់​សេចក្ដី ចុង​បញ្ចប់​គ្រាន់​តែ​និយាយ​ថា អត្ថបទ​ខ្សែភាព​យន្ត ខ្ញុំ​គិត​ថា​ អីយ៉ា.. ល្បិច​ខាង Marketing របស់​កាសែត​នេះ​ពិត​មិន​អន់​ឡើយ

  2. យ៉ា និយាយថា៖

    ការ​ពិត​មិន​គួរ​យក​រឿង​ភាព​យន្ត​មក​ចុះ​ផ្សាយ​ដូច​ជា​រឿង​មែន​ទែន​នោះ​ទេ វា​នាំ​ឲ្យ​គេ​យល់​ច្រឡំ ពិសេស​ប្រុស​ៗ🙂

  3. kooms និយាយថា៖

    ពីដំបូង​ខ្ញុំក៏ច្រឡំដែរនឹង មក​ពីអ្នក​និពន្ធ​មិន​បាន​បញ្ចាក់អោយ​បាន​ច្បាស់​ នៅក្នុង​អត្ថបទ​របស់គាត់ សរសេ​នឹងណា… ហើយ​ក្នុង​នោះមាន​ដាក់ទាំង​លេខទូរសព្ទ នឹង អ៊ីម៉ែល​ទៀត​ផង។

  4. កុមារកាមទេព និយាយថា៖

    នៅស្រុកគេមានលក់សៀវភៅអាសអាភាសគោកទឹកគោកដី គេមិនទាំងខ្វល់ផង ចុះហេតុអីគ្រាន់តែលក់កូនមួយហ្នឹង ឲ្យអភិជន អីក៏សំមើម ប្រតិកម្មខ្លាំងម៉្លេះ?
    តាមយោបល់ជាអ្នករៀននោះ៖
    ពាក្យថាដេញថ្លៃស្រីគ្រប់លក្ខណ៍ នេះ បើកអានគិតឲ្យយល់ គេថា គ្មានខុសត្រង់ណាផង តែបើអានមិនទាន់ចប់រឿង ប្រហែលជាប្រតិកម្ម!!!!

    កាសែត​កោះ​សន្តិភាព ប្រហែលជាយកអ្នកថ្មីមកផ្សាយ ហើយអ្នកថ្មីនោះ ជាមនុស្សរវើរវាយ!!!
    និយាយនិយាយមក រវល់រឿងរបស់គេ គឹគ្មានបានការអីទាល់តែសោះ!!!!!

  5. ដើមត្នោត មួយ និយាយថា៖

    ពិតជាប្រធានបទល្អ!! តែប៉ុណ្ណេះ កាសែតលក់ដាច់អស់ទាស់!
    ខ្ញុំសុំសរសើរគាត់ ព្រោះគាត់ចេះអោយតំលៃកូនគាត់ ចេះគិតដល់អនាគតកូន។ គាត់ចេះគិតដល់ សង្គមខ្មែរបច្ចុប្បន្ន គិតដល់អ្នកក្រខ្មែរ ដែលថាគាត់នឹងចំណាយ កន្លះលានដុល្លារ សំរាប់ជួយអ្នកក្រ និងអ្នកចាស់ជរា ព្រោះអ្នកក្រខ្មែរ ចាស់ជរាខ្មែរ រស់គ្មានទីពឹង ត្រូវទទួលគំនាប ពីពួកអ្នកមានលុយ។

    ជាធម្មតា ម្តាយខំចិញ្ចឹមកូនពីទើបកើត ដល់ធំ ចង់បានអនាគត របស់កូន ខ្ពស់។ គាត់ក៏បារម្ភណាស់ ប្រុសៗបច្ចុប្បន្ន បើមានលុយទៅស្រីញី អត់គិតដល់ប្រពន្ធ។

    ចំណុចមិនល្អ កូនគាត់អត់សេរីភាពស្រលាញ់ បុរស តាមអារម្មណ៍របស់ខ្លួន ប៉ុន្តែតាមម្តាយ ប្រសើរជាង ព្រោះគាត់មានបទពិសោធជីវិត ជាងក្មេង។

    សុភមង្គល របស់ស្នេហា គឺអាពាហ៍ពិពាហ៍ ប៉ុន្តែ សុភមង្គល របស់អាពាហ៍ពិពាហ៍ មិនមែនស្នេហាទេ ប៉ុន្តែសេដ្ឋកិច្ច។

    បើការគ្នាហើយ ស៊ីតែស្នេហា មិនខ្វល់ធ្វើការរកលុយ ចិញ្ចឹមស្នេហា ចិញ្ចឹមកូន ប្រាកដជាវេទនាទាំងកូន ។

  6. វិចិត្រ និយាយថា៖

    តែ​បើ​ការ​ហើយមាន​លុយ ប្ដីមុខ​ដូច​ងោះ ក៏គ្មាន​សុភមង្គល​ដែរ។
    សុភមង្គល​ ត្រូវការ​ធាតុ​ទាំង​ពីរនេះ ស្នេហា និង​ ទ្រព្យសម្បត្តិ។

    រឿង​ថា ចាស់មាន​បទពិសោធន៍​ជាង​ក្មេង​មិន​ប្រាកដ​ថា​ត្រូវ១រយភាគ​រយ​ទេ។ ចាស់ខ្លះ​លក់​កូន​តែម្ដង។

  7. ដើមត្នោត មួយ និយាយថា៖

    នៅប្រទេសគេ ស្រីៗក្មេងៗ ស្រលាញ់តែអ្នកមានលុយ អ្នកមានការងារធ្វើ អ្នកមានមុខជំនាញ ព្រោះស្រីៗទាំងនោះដឹងណាស់ លុយសំខាន់ ជាងស្នេហា ស្នេហាជួនកាលណាយ លុយមិនចេះណាយទេ ព្រោះអាចបំរើជីវិត បំរើស្នេហា… បានងាយ

    • វិចិត្រ និយាយថា៖

      ហើយ​ស្មាន​តែស្រុក​ខ្មែរគេ​ស្រលាញ់​អ្នក​សុំទាន? ស្រុក​ណា​ក៏​មាន​មនុស្សមុខ​លុយ​ដែរ។
      ស្រីក្មេង​ៗទាំង​នោះ​បោក​ចាស់ៗ យក​លុយ រួច​ទៅ​សហាយ​គ្នា​នឹង​ប្រុស​ក្មេង​ៗ គ្នា​វា​ដដែល​ហ្នឹង។

      អ្វី​ដែល សំខាន់​បំផុត គឺ គ្មាន​ការបង្ខិតបង្ខំ។ ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ រឺ ជ្រើស​រើសមនុស្សមានលុយ ជា​សិទ្ធិ​របស់​សាម៉ីខ្លួន​គេ មិន​ត្រូវមាន​ការបង្ខិត​បង្ខំ​ក្រោម​លេស​ប្រពៃណី​ទំនៀម​ទំលាប់​ឡើយ។

  8. ចាន់ផល និយាយថា៖

    ខ្ញុំ​អត់​បាន​អាន​​អត្ថបទ​នោះ​ម្ដង​ទេ តែ​ខ្ញុំ​ជឿ​លើ​ការ​វិភាគ​របស់​បង​ចិត្រ ហេហេ😀

  9. ក្មេងស្រែ និយាយថា៖

    ក៏ធ្លាប់ប្រទះច្រើនហើយអាចឹងៗ តែភាគច្រើនគឺចំណងជើងអត្ថបទ ដែលសរសេរនៅលើក្រប ទស្សនាវដ្តី! តាមពិតញ៉ុមមិនបានអានកាសែតអីទេ ទើបតែដឹងកាលពីម្សិលម៉ិញ ហើយក៏បានរកលើអ៊ីនធើណេត ឃើញសូម្បីតែ KI media ក៏បានដាក់ប្រកាស់តិះទៀនដែរ ។ ការធ្វើបែបនេះជាល្បិចម៉ាឃីធីងមែនហើយ តែវាធ្វើអោយប៉ះពាល់អារម្មណ៍ខ្លាំងណាស់! គួរតែមានសីលធម៌វិជ្ជាជីវៈជាអ្នកនិពន្ធថែមទៀត!

    • វិចិត្រ និយាយថា៖

      តាម​ពិត​កាសែត​ទស្សនាវដ្តី​គេ​សរសេរ​តែ​ស្ទីល​អញ្ចឹង​តាំង​ពីណា​ពីណីមក​
      តែ​ដូច​ជា​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះ​អញ្ចឹង?

    • ចាន់ផល និយាយថា៖

      សុំ​វិភាគ​នឹង​គេ​ដែរ…😀 បើ​តាម​ខ្ញុំ​គិត អត្ថបទ​មួយ​នោះ​​គឺ​មិន​ខុស​ពី​គេ​ទិញ​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​ទេ ហើយ​អត់​ខុស​អី​ទេ ព្រោះ​គេ​​បាន​បញ្ជាក់​ថា​អត្ថបទ​ខ្សែ​ភាព​យន្ត​ហើយ បើ​ខុស គឺ​ព្រោះ​អ្នក​អាន​ចាប់​មិន​បាន​​ខ្លួន​ឯង​ប៉ុណ្ណោះ។ កាសែត​​មួយ​ច្បាប់​នេះ​ប្រាកដ​ជា​ប្រើ​ដើម្បី​ថត​ភាពយន្ត​​នោះ​ហើយ ដែល​គេ​ឆ្លាត​ត្រង់​ថា បើ​គង់​នឹង​បោះ​ពុម្ព​កាសែត​​ថត​រឿង​អស់​លុយ​ទទេៗ ជួល​ទំព័រ​កាសែត​មែនទែន​​ចុះ​ផ្សាយ​តែ​ម្ដង​ទៅ មិន​ត្រឹម​តែ​រឹត​តែ​ឡូហ្សិក​​​ទេ ថែម​ទាំង​​បាន​ល្បី​ដូច​ជា​ពេល​នេះ​ទៀត!

      ខ្ញុំ​វិភាគ​នេះ គឺ​អត់​ទាន់​បាន​អាន​កាសែត​នោះ​ម្ដង​ទេ😉 (និយាយ​ការងារ​ខ្លួន​ឱ្យ​ហើយ ហេហេ)

  10. ក្មេងនរក និយាយថា៖

    មួយលានដុល្លារដូចថោកពេកហើយ សូមថែម២លានទៀតម៉ោ!!! ចាស់យ៉ាងណាក៏ចាស់ទៅ ឲ្យតែមាន មិនយូរមិនឆាប់ ងាប់មុនផង!!! ហើយ ទ្រព្យសម្បត្តិស៊ីចាយមួយជិវិត ក៏មិនអស់ផង!!!

    រឿងនេះល្បីទៅគ្រប់តំបន់ហើយ តិចទៀត អ្វីដែលកើតឡើងនោះគឺគេនឹងចាត់ទុកជារឿងធម្មតា
    ហើយ ការលក់កូនស្រី ក្មេងកុមារីក៏ដូចគ្នា ឲ្យតែបានដុល្លា ហើយ យកធ្វើបុណ្យបន្តិចបន្តួចទៅ ចាត់ទុកថារួចគ្នា!!! នេះគ្មានអ្វីអស្ចារ្យទេ!!!!
    គ្រាន់តែជាការយល់ខុសពីអត្ថបទនូវអ្វីដែលគេសរសេរប៉ុណ្ណោះ!!!!

  11. ហាហា រើសសំរាមដូចខ្ញុំអីចឹង ទោះមានម៉ាលានដេញថ្លៃ ក៍អត់ត្រូវលក្ខខ័ណ្ឌដែរ ទាល់តែអភិជនឯណានោះទៅវិញ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s