សៀវភៅ Harry Potter ត្រូវគេហាមប្រាមនៅអាមេរិចឬ?


បញ្ជី​ខ្មៅ​មួយត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋអាមេរិច : ក្នុង​រវាង​ដប់​ឆ្នាំ​ចុងក្រោយនេះ​ សៀវភៅ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​របស់ J.K. Rowling បាន​ឋិត​ក្នុង​លំដាប់​មុខ​គេ​ក្នុង​ចំណោម​សៀវភៅ​ដែល​ពួក​អាមេរីកាំង​ចង់​ឱ្យ​ហាម​ប្រាម។ តើ​សៀវភៅ​រឿង Harry Potter មិនសម​ជា​សៀវភៅ​សម្រាប់​ក្មេង​អាន​ឬ?


​ J.K. Rowling ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នៅ​លើ​ទឹក​ដី​ត្រើយ​ម្ខាងនៃប៉ាស៊ីភិច​ថា លើកទឹក​ចិត្ត​អំពើ​ធ្មប់ និង​ បិសាច តាម​រយៈ​សៀវភៅ​រឿង Harry Potter ។ យោង​តាម​ចំណាត់​ថ្នាក់​របស់ សមាគម​បណ្ណាល័យ​អាមេរីកាំង ដែល​ដឹក​នាំ​ដោយ Leslie Burger រឿង Harry Potter បាន​ជាប់​លេខ​លើ​គេ​ក្នុង​ចំណោម​សៀវភៅ​ដែល​ត្រូវ​ហាម​ប្រាម : រវាង​ឆ្នាំ​២០០០ និង ២០០៥ មាន​ការ​ប៉ុនប៉ង​៣០០០ករណី​ក្នុងការ​លុប​បំបាត់​សៀវភៅ​នេះ​ចេញ​ពី​សាលា​និង​បណ្ណាល័យ។

រឿង Harry Potter ត្រូវបាន​គេ​បន្ទោស​ត្រង់​ចំណុច​បី​ធំៗ (1) តួអង្គ​ប្រើ​អំពើ​ធ្មប់​ផ្ទុយ​ពី​ការ​អប់រំ​ក្នុង​គម្ពីរ​ប៊ីប (2) តួឯក​មិន​ផ្ដល់​គម្រូ​ល្អ​ដល់​អ្នក​អាន ដោយ​ជាទូទៅ​គេ​ឃើញ​ Harry Potter ប្រព្រឹត្តល្មើស​នឹង​វិន័យ​សាលា តែ​ទី​បំផុត​ត្រូវបាន​ទទួល​នូវ​ការ​សរសើរ​វិញ (3) ការ​ភ័យ​រន្ធត់ : អ្នក​ខ្លះ​គិត​ថា​រឿងនេះ​មាន​ចំណុច​ខ្លះ​ដែល​មាន​លក្ខណៈ​ភ័យ​រន្ធត់​មិន​សម​នឹង​ក្មេង​អាន។ រឿង​នេះ​ចាប់​ផ្ដើម​ដោយ​ក្មេង​កំព្រា Harry Potter មាន​ឪពុក​ម្ដាយ​របស់​វា​ត្រូវបាន​ភាវៈ​អាក្រក់​សម្លាប់​យ៉ាង​ព្រៃផ្សៃ មនុស្ស​ល្អ​ត្រូវ​មនុស្ស​អាក្រក់​សម្លាប់។ នេះ​ជា​ចំណុច​មួយ​ដ៏​គួរ​ឱ្យ​រន្ធត់​ដែល​ក្មេង​មិន​គួរ​អាន៕

———————————
Source:

  • Harry Potter, interdit aux États-Unis ?, Zigonet

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

23 Responses to សៀវភៅ Harry Potter ត្រូវគេហាមប្រាមនៅអាមេរិចឬ?

  1. ខេមរាវុធ និយាយថា៖

    ខ្ញុំឃើញគេដាក់តាំងសៀវភៅនេះតាមហាងលក់សៀវភៅនានា ដូចជាមិនលឺការហាមប្រាមអ្វីទេ។ បើទោះជាហាមឃាត់ក៏ហួសពេលទៅហើយដែរ ព្រោះរឿងនេះចេញយូរហើយៗ មានកុនសឹងគ្រប់ភាគទៀតផង។

  2. kooms និយាយថា៖

    ខ្ញុំ​បាន​អាន​ខ្លះ​ដែរ​មិន​ឃើញ​មាន​ការ​ចំនុច​ល្អ​ត្រង់ណា​សោះ ហើយ​ការ​អប់រំក៏គ្មាន​ដែរ។

  3. ក្មេងស្រែ និយាយថា៖

    គ្មានការអប់រំ? ដោយសារការបកប្រែរបស់ខ្មែរយើងទេដឹង? តាមពិតញ៉ុមគិតថា គ្រប់អក្សសិល្ប សុទ្ធសឹងតែងឡើងក្នុងគោលបំណងអប់រំ, តែបើបង្កប់ខ្លាំងពេក គឺពិបាកនឹងទាញយកនូវការអប់រំ នោះមកប្រើ, ប្រហែលជាគេគិតថាក្មេងៗច្បាស់ជារកមិនឃើញនូវចំនុចអប់រំ ដែលគេបង្កប់នោះទេ ទើបគេចេញច្បាប់ហាមឃាត់បែបនេះ!

  4. sambatt និយាយថា៖

    យឺតពេកហើយ..សៀវភៅហ្នឹងគេលក់់សព្វគ្រប់់បណ្ណាល័យយូរមក
    ហើយ ហើយទោះបីបំបាត់់នៅបណ្ណាល័យនិង តូបសៀវភៅ
    តែវាលក់់ដាច់់អស់់រាប់់មិនអស់់រួចទៅហើយ!

  5. nimol និយាយថា៖

    រឿង​ហ្នឹង​ប៊ិះ​បាន​រង្វាន់​ប្រធានាធិបតី​អាមេរិក​ដែរ តែ​លោក​ប៊ូស គាត់​មិន​ព្រម​ឲ្យ​ដោយ​សារ​សាច់​រឿង​លើក​ទឹក​ចិត្ត​អំពើ​អាបធ្មប់។
    http://www.dailymail.co.uk/news/worldnews/article-1216983/JK-Rowling-lost-Presidential-Award-George-Bush-believed-Harry-Potter-encouraged-witchcraft.html

  6. វិចិត្រ និយាយថា៖

    ការហាមប្រាម​នោះ​វាមិនមែន​ចេញជា​ច្បាប់​ហាមអ្វី​នោះ​ទេ គឺ គេ​ហាមតាម​របៀប​ដូច​ចាស់ប្រដៅ​ក្មេង​នៅ​ស្រុក​ខ្មែរ​អញ្ចឹង។ នរណា​ធ្វើ​តាម​ក៏​ធ្វើ​ទៅ។

    តែ បណ្ណាល័យ និង សាលា​រៀន​**ខ្លះ​**នៅ​អាមេរិច មិន​អនុញ្ញាត​អោយ​ដាក់​សៀវភៅនេះ នៅក្នុងសាលា​រៀន​របស់ពួក​គេ​ទេ។ នៅ​កន្លែង​ខ្លះ​មាន​រហូត​ដល់​ប្រមូល​យក​ទៅ​ដុត​ចោល​ទៀតផង។

    ឯការ​ដាក់​លក់​នៅ​ទីផ្សារ វានៅ​ធម្មតា​ គ្មាន​នរណា​ទៅ​ហាម​កើត​ទេ។ ករណី​នេះ​ប្រៀប​ដូចជា ឌីស​រឿង​សិច មាន​លក់​នៅ​ផ្សារ តែ​គ្មាន​ដាក់​នៅ​បណ្ណាល័យ​អោយ​សិស្ស​មើល​ទេ។

    អាមេរិច​ជា​ប្រទេស​ជឿនលឿនមួយ តែ​ក៏​ជា​ប្រទេស​មួយ​ដែល​ប្រជាជន​ភាគ​ច្រើនជឿ​ស៊ប់​លើ​សាសនាដែរ។ អាមេរីកាំង 40% នៅតែ​ជឿ​ថា ផែនដី​គឺ​ព្រះ​អ្នក​បង្កើត។

  7. កុមារកាមទេព និយាយថា៖

    ខំតែមើល បាន៣ភាគហើយ សៀវភៅ ហារីនេះ ឥឡូវដល់ពេលបិទចោលទៀត!!!!
    ស្តាប់ត្រង់ថា មិនចេះសិល្ប៍អីនឹងគេសោះខ្ញុំ!!! អានយូរៗទៅចង់ចេះប្រើអាគម្គ អីហ្នឹងដែល តែចេះតែឆ្កួតៗម្តងៗដែរ!!!!

  8. វិសាល និយាយថា៖

    ចំនុចអាក្រក់របស់រឿងនឹងគឺធ្វើអោយមនុស្សវក់នឹងអានរឿងនឹងរហូតភ្លេចបាយភ្លេចទឹក!

  9. វិចិត្រ និយាយថា៖

    ចំពោះ​ខ្ញុំ​សៀវភៅមិន​បាច់មានអប់រំ​អី អោយ​តែ​អាន​ទៅ​ជក់ គឺ​សៀវភៅ​ល្អ​ហើយ។ ព្រោះ​អស់​នេះ​សំរាប់កំសាន្ត ហើយបើ​ចង់​អោយ​គេ​អប់រំ អាន​សៀវភៅ​សីលធម៌ សៀវភៅ​ធម៌​វិញ។

    តែ​ស្រុក​ស៊ីវីឡៃ គេ​ខុស​ពី​យើង ហើយ​ដែល​យើង​គួរ​ធ្វើ​តាម​គេ។

    សៀវភៅ កម្មវិធី​ទួរទស្សន៍ វីដេអូ គេ​បែង​ចែក​ប្រភេទ​សំរាប់​កុមារ ប្រភេទ​សំរាប់មនុស្ស​ធំ។ នៅ​ស្រុក​យើង ទូរទស្សន៍​ ក្មេង​មើល​ស្រេច​តែ​ចិត្ត មិន​ដឹងកម្មវិធីនេះសំរាប់​ចាស់​សំរាប់ក្មេង​អីទេ។ ដូច្នេះការ​សំដែង​នៅ​ស្រុក​យើង អោយ​តែ​និយាយ​ពាក្យ​អី​ចំអេសចំអាស​បន្តិច តាំង​នាំគ្នា​រិះគន់​ថា ធ្វើ​អោយ​ក្មេង​ខូច។ ហេតុដូច្នេះ​ហើយ ភាសាក្នុងកុន​ខ្មែរ និង​ភាសា​មែនទែន​ក្នុង​សង្គម​ខ្មែរ ជា​ភាសា​ពីរ​ខុស​គ្នា។

    ស្រុក​គេ​ជឿន​លឿន ទូរទស្សន៍ចាក់​រឿងសិច​ក៏ចាក់​ទៅ កុន​ប្រើសំដីមិន​សមរម្យ​ក៏​ប្រើ​ទៅ (ក្នុងកំរិតមួយ) តែ​ត្រូវហាម​មិន​អោយ​ក្មេង​មើល។ ម៉ែ​ឪ​ត្រូវ​ចេះ​យក​ចិត្ត​ទុក​ដាក់​លើ​កូន​ខ្លួន​ឯង។

  10. វិសាល និយាយថា៖

    បើខ្ញុំចាំមិនខុសទេនាយករដ្ឋមន្រ្តីអង់គ្លេស(អតីតនាយករដ្ឋមន្រ្តី?)ធ្លាប់បាន
    សរសើរដល់អ្នកនិពន្ធរឿងហារីថាបានជួយដល់ប្រព័ន្ធអប់រំនៅអង់គ្លេសគឺ
    ដោយសារតែរឿងហារីនឹងហើយទើបក្មេងៗនៅអង់គ្លេសភាគច្រើនចាប់
    ផ្តើមដុះគំនិតចូលចិត្តអានសៀវភៅវិញ!

    • វិចិត្រ និយាយថា៖

      ប្រហែល​អញ្ចឹង​មែន​ដឹង

    • វិចិត្រ និយាយថា៖

      Wikipedia:

      – Rowling is a close friend of Sarah Brown, wife of British Prime Minister Gordon Brown.
      – Rowling has received honorary degrees from St Andrews University, the University of Edinburgh, Napier University, the University of Exeter and the University of Aberdeen. On 5 June 2008, Rowling spoke at the Harvard University commencement ceremony where she received another honorary degree.In 2009 Rowling was awarded the Légion d’honneur by French President Nicolas Sarkozy.

      – White House officials in the Bush administration believed that the Harry Potter series promoted witchcraft

      សង្ឋេប៖ មនុស្ស​ភាគ​ច្រើន គាំទ្រ​រឿងនេះ តែ​ក៏មានអ្នក​ខ្លះ​មិន​គាំ​ទ្រដែរ។ ចំនុច​សំខាន់នោះ គឺ​រឿងនេះ​ជា​រឿង​សំរាប់មនុស្ស​ទូទៅ រឺ​រឿង​សំរាប់មនុស្ស​ធំ?

    • កុមារកាមទេព និយាយថា៖

      ហ្នឹងហើយ ក្មេងៗ អនឡាញសឹងរាល់ថ្ងៃ ឲ្យតែពេលចេញពីរៀមម៉ោង៣មិនទាន់ផង នាំគ្នាសម្ងំក្នុងបន្ទប់ អនឡាញជាមួយខ្ញុំ!!! ប្រព័ន្ធអប់រំល្អអី!!!
      មេគេហ្នឹង អា UK ហ្នឹងហើយ អាសគ្មានគេប្រៀប!!!!

  11. វិសាល និយាយថា៖

    ចុម close friendផង អត់ដឹងសោះ!
    របស់មួយមិនមែនល្អគ្រប់ដប់។
    រឿងនឹងតែងសំរាប់កូនក្មេងតែពេលចេញលក់សូម្បីតែមនុស្សធំក៏ចូលចិត្តអានវាដែរ។

  12. វិសាល និយាយថា៖

    ត្រង់ចំនុច(2) “តួឯក​មិន​ផ្ដល់​គម្រូ​ល្អ​ដល់​អ្នក​អាន ដោយ​ជាទូទៅ​គេ​ឃើញ
    ​Harry Potter ប្រព្រឹត្តល្មើស​នឹង​វិន័យ​សាលា តែ​ទី​បំផុត​ត្រូវបាន​ទទួល​នូវ
    ​ការ​សរសើរ​វិញ។” ត្រង់ល្មើសវិន័យសាលាបើនិយាយយកល្អវិញគឺអ្នក
    និពន្ធចង់បង្ហាញពីចរិតក្មេងដែលចេះដឹងចង់លឺ ចូលចិត្តធ្វើអ្វីដែលគេហាម
    មិនអោយធ្វើ…ចឹងបើយើងឃើញថាចំនុចនឹងអាក្រក់យើងមិនត្រូវធ្វើតាមទេ!
    មិនមែនថាតួឯកធ្វើអីក៏ល្អ ធ្វើអីក៏ត្រូវទេ។ ត្រង់ថាបែរជាបានការសរសើរវិញ
    នោះដូចជាមិនត្រូវ ក្នុងសាច់រឿងហារីធ្វើល្មើសមែនតែបានសរសើរដោយ
    សារបានជួយសាលានិងអ្នកដទៃពីគ្រោះថ្នាក់។

    • វិចិត្រ និយាយថា៖

      តាម​ពិត​អ្នក​ដែល​ប្រឆាំង​នឹង​សៀវភៅ​នេះ គេ​បារម្ភ​ថា ក្មេង​តូចៗ (មិន​ដឹង​អាយុត្រឹម​ណាមក​ត្រឹម​ណា​ទេ) វា​មិន​ចេះ​ពិចារណា​វែង​ឆ្ងាយ​ដូច វិសាលឯង ដូចខ្ញុំ​ដូចមនុស្ស​ធំ​ឯ​ទៀត​ទេ។
      ដូច្នេះ​ហើយ​សៀវភៅ​កុមារ​ច្រើន​តែមាន​ន័យ​ត្រង់ៗ ល្អៗ ងាយៗ ដែល​យើងមនុស្ស​ធំ​អាន​ទៅ​ មិន​ចូល​ចិត្ត​តែម្ដង។

  13. Fidele និយាយថា៖

    ហាម​ក៏​ហាម​ទៅ ឲ្យ​តែ​ល្អ​មើល​ មើល​តែ​ទាំង​អស់​ហ្នឹង!:mrgreen: ក្រោយ​ពី​អាន​ចប់​វគ្គ​ទី​ប្រាំពីរ​មក ​ខ្ញុំ​គិត​ថា​រឿង​នេះ​ក៏​មាន​តម្លៃ​អប់រំ​ដែរ មិន​អត់​ទេ គ្រាន់​តែ​ថា​ប្រើ​ហិង្សា​បន្តិច​បន្តួច​មែន។😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s