របៀប​បក​ចេក​ ដ៏ងាយស្រួល


ពាក្យ​ខ្មែរ​យើង​ច្រើន​និយាយ​ថា ស្រួល​ដូច​បក​ចេក។ តែ​វិធី​បក​ចេក មាន​វិធីងាយ និង​វិធី​មិន​សូវ​ងាយ។ វីដេអូ​ខាង​ក្រោម​បង្ហាញ​ពី​វិធី​បក​ចេក​ដែល​ងាយ​បំផុត។


ខ្ញុំ​បាន​មើល​វីដេអូ​នេះ​លើក​ដំបូង ខ្ញុំ​អត់​យល់​សោះ​ថា​គេ​ចង់​និយាយ​អំពី​អ្វី? គេ​បង្ហាញ​ថា បើ​បក​ចេក​ពី​ខាង​ទង នោះ​ជា​វិធី​ពិបាក​បក​ តែ​បើ​បក​ពី​ខាងចុង​មកវិញ​បានងាយ។ ខ្ញុំ​ឆ្ងល់​ថា ក្រែងចេក​គេ​បក​តែអញ្ចឹង​តើ?

ក្រោយ​មក​ទើប​ខ្ញុំ​យល់។ ខ្ញុំ​លួច​សង្កេត​ពួក​អឺរ៉ុប​ស៊ី​ចេក។ ពួក​គេ​បក​ចេកពី​ខាង​ទង!!!! ។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in វប្បធម៌​ទូទៅ and tagged . Bookmark the permalink.

5 Responses to របៀប​បក​ចេក​ ដ៏ងាយស្រួល

  1. សុភា និយាយថា៖

    តែខ្ញុំឃើញពួកណឹង ញ៉ាំចែក បកចែកចេញពីសំបកហើយបានកាន់ចេកផ្ទាល់ញុំ។ ខ្ញុំធ្លាប់និយាយជាមួយគេម្តងហើយរឿងណឹង។ ចាំមើលខ្ញុំលួចសង្កេតរឿងគេបកវិញមើលចឹង

  2. sambatt និយាយថា៖

    កាលនៅស្រុកខ្មែរ ខ្ញុំធ្លាប់់តែបកចេកពីខាងចុងផ្លែ..
    តែដល់់មកនៅស្រុកគេនេះ បែរជាបកចេកពីខាងទងទៅវិញ..
    ខើញគេធើចឹងក៏ធើតាមគេទៅ..ម្យ៉ាងដែរ គ្រាន់់តែកាច់់ទងឮសូរផស់់
    ហើយបកបានភ្លាម។កាលនៅស្រុកខ្មែរ បកចេកពីខាងចុងមកនោះ
    គឺយកម្រាមដៃក្ដិចចុង ឫច្របាច់់ចុងអោយបែក ទើបចាប់់ទាញយកមុខសំបក
    ចុះមកក្រោម…ជួនកាលពិបាកដែរ វារឹង ..ចឹងទាល់់តឺអោយក្បាលខាំបំបែក។
    រីឯខាងទងវិញជួនកាលក៏ពិបាកដែរ..ព្រោះគ្រប់់ទងចេកទាំងអស់់មិនអាចកាច់់
    បាក់់បានដូចគ្នាទេ…ពេលកាច់់មិនបា់់គឺស្វិចតែម្ដង។
    មែនហើយ..ការនាំគ្នានិយាយថា ស្រួលដូចបកចេក…ជួនកាលមិនស្រួលនោះទេ។

    • sambatt និយាយថា៖

      ខ្ញុំចង់់សើចខ្លួនេងតិចចុះ..និយាយពីកាច់់ទងចេកបាក់់នោះ..
      មិនមែនបាក់់ទងចេកនោះទេ ..តាមពិតគឺដាច់់ត្រង់់កន្លែងទងភ្ជាប់់មក
      សំបកចេក។ហើយកាលណាចេកទុំ វាស្រួលបកជាងចេកដែលទុំមិនទាន់់
      ល្មមញុំាឫទុំជោរ។ទងចេកមិនអាចកាច់់បាក់់បានទេ ស្វិតណាស់់!!!

  3. ចាន់ផល និយាយថា៖

    haha😆 តាំង​ពី​តូច​មក ខ្ញុំ​បក​ចេក​តែ​ពី​ខាង​ក្បាល​ទេ!

  4. ទឹម បឿន និយាយថា៖

    អ៊‍ីចឹង ពួក​អឺរ៉ុប​ល្ងង់​ជាង​ខ្មែរ​ហើយ ត្រង់​ហ្នឹង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s