បរិហារ​សារព័ត៌មាន​ខ្មែរអំពី​ការ​ប្រលង​សិស្ស​ពូកែ


ពេល​ខ្ញុំ​អាន​សារព័ត៌មាន​ដើម​អម្ពិល មើល​ទូរទស្សន៍​ប៉ុស្តិ៍​ទទក និយាយ​អំពី​ការ​ប្រលង​សិស្ស​ពួកែ​ឆ្នាំ​២០១០នេះ ​ព័ត៌មានរបស់​គេ​និយាយ​តែ​ថា៖ ឆ្នាំ​នេះ​ឯកឧត្តម​នេះ​ចុះ​ចែក​រង្វាន់ សិស្ស​ម្នាក់​ៗ​បាន​ប្រាក់​រង្វាន់ xxx មេដាយ​មាសមានចំនួន​ xx ប្រាក់មាន​ចំនួន​xxx។ល​។ បែប​មើល​ទៅ​ពួក​គាត់​សរសេរ​ទុក​ចុះ​ផ្សាយ​ឆ្នាំ​ក្រោយ​ទៀតមិន​ដឹង​។

តែសិស្សមក​ពី​ណា​បាន​លេខ​មួយ? ឈ្មោះ​អ្វី? សាលា​ណា? គ្មាន​សោះ​។ ​គ្រាន់​តែ​ចុះ​ឈ្មោះ​គ្នាបន្តិច​ទៅ សាលា​គ្នា​បន្តិច​ទៅ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ ក៏​មិន​បាន​។

តាម​តែ​ខ្ញុំ​ធ្លាប់​ទស្សនា​តាម​ទូរទស្សន៍​វិញ បើ​ថត​ពីការ​ចែក​រង្វាន់​សិស្ស​ពូកែ​វិញ ថត​ខ្លាច​តែ​ជាប់​មុខ​សិស្ស​ពូកែ។ មិន​ដឹង​ជា​យ៉ាងម៉េច?។ តើ​គេ​គ្មាន​របៀប​ធ្វើ​ឱ្យ​សិស្ស​ពូកែ​ហ្នឹង​មាន​តម្លៃ​ចេញ​តាម​ទូរទស្សន៍​បន្តិច​ទេ​ឬ? 

បើ​នៅ​លើទូរទស្សន៍ ​៩០ភាគ​រយ​ឃើញ​តែមុខតារា នោះ​ឱ្យ​ក្មេង​មើល​ឃើញ​តម្លៃ​នៃ​ការសិក្សា​យ៉ាងម៉េច? មួយឆ្នាំ​ ការ​ប្រលង​សិស្ស​ពូកែមាន​តែម្ដង​ប៉ុណ្ណោះ ផ្សាយ​ឱ្យ​ហ៊ឹក​ហ៊ាក់​បន្តិច​មិន​បាន​។

បើ​កាសែត​វិញ រឿង​កាប់សំលាប់ រំលោភវិញ ចូល​ទំព័រមុខ​តែម្ដង ព័ត៌មាន​ពិសេស!!!!

ហើយ​លទ្ធផល​សិស្ស​ពូកែ​ឆ្នាំ​នេះ សម្រាប់​ថ្នាក់​ទី​១២ ត្រូវ​បាន​ផ្សាយ​ជា​ដំបូង​តាម​ប្លក​របស់ ពិសិដ្ឋ ដែល​មាន​ដូច​ខាង​ក្រោម៖

អក្សរសិល្ប៍ខ្មែរ
១. លី ច័ន្ទមករា (ភេទស្រី មកពី វិ.ព្រះមុនីវង្ស ខេត្តបាត់ដំបង)
២. ម៉ៅ ស្រីណា (ភេទស្រី មកពី វិ.ក្រចេះក្រុង ខេត្តក្រចេះ)
៣. ប៊ូ បូរិទ្ធិ (ភេទប្រុស មកពី វិ.ហ៊ុនសែនស្អាង ខេត្តកណ្ដាល)
៤. សៀ លីហួង (ភេទស្រី មកពី វិ.ឫស្សីកែវ រាជធានីភ្នំពេញ)
៥. តាំង អេង (ភេទស្រី មកពី វិ.ព្រះមុនីវង្ស ខេត្តបាត់ដំបង)
៦. ម៉ឹង សុខវិសិដ្ឋ (ភេទប្រុស មកពី វិ.ទួលទំពូង រាជធានីភ្នំពេញ)
៧. ភា សុធារី (ភេទស្រី មកពី វិ.ព្រះអង្គដួង ខេត្តព្រៃវែង)
៨. សុផល សុរាសី (ភេទស្រី មកពី វិ.ហ៊ុនសែនតាខ្មៅ ខេត្តកណ្ដាល)
៩. លុយ យូអ៊ី (ភេទស្រី មកពី វិ.ទួលទំពូង រាជធានីភ្នំពេញ)
១០. ហោ កែវមយូរ៉ាដូ (ភេទប្រុស មកពី វិ.ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ)
គណិតវិទ្យា
១. ជា ពុំសក្ខិណា (ភេទប្រុស មកពី វិ.ជាស៊ីមសន្ធរម៉ុក រាជធានីភ្នំពេញ)
២. ថា ប៊ុណ្ណា (ភេទប្រុស មកពី វិ.ហ៊ុនសែនស្អាង ខេត្តកណ្ដាល)
៣. គឹម សុទ្ធា (ភេទប្រុស មកពី វិ.ជាស៊ីមសន្ធរម៉ុក រាជធានីភ្នំពេញ)
៤. ស្រ៊ាង សុធារិទ្ធ (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៥. វុទ្ធា វង្ស (ភេទ ប្រុស មកពី វិ.ព្រះសីហនុ ខេត្តកំពង់ចាម)
៦. ផាវ មករា (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៧. តាន់ ប៊ុនណុង (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៨. ទុំ ដារ៉ូ (ភេទប្រុស មកពី វិ.ហ៊ុនសែនកោះធំ ខេត្តកណ្ដាល)
៩. ហួត ជីវ៉ា (ភេទប្រុស មកពី វិ.ក្រចេះក្រុង ខេត្តក្រចេះ)
១០. ទី ម៉ូឡៃ (ភេទប្រុស មកពី វិ.នេតយ៉ង់ ខេត្តបាត់ដំបង)
រូបវិទ្យា
១. ងួន វឌ្ឍនា (ភេទប្រុស មកពី វិ. ទួលទំពូង រាជធានីភ្នំពេញ)
២. អ៊ុយ លីហេង (ភេទប្រុស មកពី វិ.ទួលទំពូង រាជធានីភ្នំពេញ)
៣. យាន សៀងលីដែត (ភេទស្រី មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៤. កាំង លីស៊ាង (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)
៥. កាំង ធារ៉ា (ភេទប្រុស មកពី វិ.ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ)
៦. លឹម លាងហ័ង (ភេទប្រុស មកពី វិ.ស្រីសន្ធរ ខេត្តកំពង់ចាម)
៧. ក្រេម សូណា (ភេទប្រុស មកពី វិ.មិត្តភាពខ្មែរជប៉ុន ខេត្តព្រៃវែង)
៨. ជី គីមឡាង (ភេទស្រី មកពី វិ.អង្គរ ខេត្តសៀមរាប)
៩. ឆែម ចិន្តា (ភេទប្រុស មកពី វិ.អូរអំបិល ខេត្តបន្ទាយមានជ័យ)
១០. សួន សុវណ្ណ (ភេទប្រុស មកពី វិ.បាក់ទូក រាជធានីភ្នំពេញ)

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ព័ត៌មាន and tagged , . Bookmark the permalink.

13 Responses to បរិហារ​សារព័ត៌មាន​ខ្មែរអំពី​ការ​ប្រលង​សិស្ស​ពូកែ

  1. ច័ន្ទរឿន និយាយថា៖

    ឆ្លុះបញ្ចាំងបានល្អវិចិត្រ។ គួរតែផ្ញើអត្ថបទនេះទៅស្ថានីយ៍ទូរទស្សន៍ និង​ការសែតដែលអ្នកបានលើកឡើង។ ខ្ញុំសង្ឃឹមថាគេ​នឹងមិនឆ្លើយតប តែវា​ជា​ការបង្កើនការចាប់អារម្មណ៍មួយដែរ។

  2. Phann Sophearin និយាយថា៖

    Thanks for this info; I’m also eager to know about it. Touching on this issue, i think one factor is that the organizer/ministry may have to pay the media to broadcast this news, and as you know how those people work!!! Another factor, usually the ministry should play a role on this matter, but in real case they may just don’t bother to do it!!! Lastly, I think educational story is not the focus of those media; they just prefer to touch on political, social, or economical issue only, and because we (students) may not be their targeted audience, that’s why!!! Anyway, let’s spread a word…🙂

  3. វ៉ាមឿន និមល និយាយថា៖

    វិចិត្រអើយ​កុំ​ខឹង​អី នេះជាជំងឺមួយរបស់សង្គមយើង ដែលខ្ញុំ​ហៅថា​ជំងឺ​ “អែបអប”។ ទូរទស្សន៏ និងកាសែត​ស្រុក​យើង​សរសេរ​តែ​អ្វី​ដែល​លើក​ជើង​អស់​លោក​អ្នក​ធំ​តែ​ប៉ុណ្ណោះ។​ បើ​សិស្ស​ពូែក​ជា​កូនរបស់សម្តេច​ទាំង​ឡាយ​វិញ​អស់​លោក​កាសែត​ទូរទស្សន៏​សរសេរ​ចាក់​ផ្សាយ​មួយ​អាទិត្យ​ឯណោះ។​ កាសែតដើមអម្ពិលជាកាសែត​ែដល​គ្មានលក្ខណៈវិជ្ជាជីវៈ​ទាល់តែសោះ​ េហីយពត៌មានវិញ​មិន​មាន​លក្ខណៈ​អភ្យាក្រិត​អ្វីសោះ។

  4. posoky និយាយថា៖

    វាមិនខុសពី អាគាំងទេ ហេហេ អារឿងធំៗ ម៉ាកំព្លុស ថ្ងៃណាក័ឃើញ ថៃហ្គៃវូដ រឿងស្រីញី ហើយបើសាសន៍អាគាំងសរវិញ គ្រាន់ឆ្មាជាប់ដើមឈើរ វាផ្សាយដែរ ។
    ខ្ញុំគាំទ្រយោបល់លោក វ៉ាមឿននិមល សម័យនេះគឺសម័យដៃជោ គឺថាត្រូវចេះជោ តាំងពីមន្រ្តី អុកញ៉ា ឧត្តមសេនីយ លើកបន្តុប (មិនដែលឃើញឆ្លងកាត់សាលាទាហ៊ានធំៗ) រហូតដល់អ្នករកស៊ី តារាចំរៀង មិនតែប៉ុណ្ណឹង រហូតដល់សាលាអន្តរជាតិ ក៍មានជួយលើកជើង តាមរយះសញ្ញាប៍ត្រ ។ល។ ដូចខ្ញុំគិតអីចឹង មើលទួទស្សន៍ រឺ ស្តាប់វិទ្យុ បើមិនលឺសម្តេចដៃជោទេ គឺរន្ទះបាញ់ងាប់ម៉ាពូជហើយមើលទៅ ។

    បន្តិចទៀតធ្វើបង្គន់លុយខ្លួនឯងសោះក៍ សូមអរគុណសម្តេចដែលបានអោយខ្ញុំសង់បង្គន់ ជុះបានហើយ។

  5. កូនខ្មែរ-បារាំង និយាយថា៖

    No comment on Cambodia today !

  6. ផ្កាយ NoVeLs និយាយថា៖

    មែន​ហ្នឹង​! បើ​ខ្ញុំ​ជា​អ្នក​កាសែត ឬ​អ្នក​កាន់​កម្មវិធី​ទូរទស្សន៍​ណា​មួយ ខ្ញុំ​នឹង​ទៅ​​សម្ភាសន៍​ផ្ទាល់​ទៀត​ផង!
    ហេតុ​អី​គ្មាន​ការ​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ពូកែ​បន្តិច​សោះ?
    យ៉ាប់!

  7. kooms និយាយថា៖

    ចំពោះ​រឿង​នេះ​ខ្ញុំ​និយាយ​លែង​​ចេញ​ទៅ​ហើយ វាជា​ការលើក​ចិត្ត​របស់​ពួក​គាត់​នឹង​អ្នក​សិក្សា​ផ្សេងៗទៀត តែ​ពួក​គេ​បែ​ជា​មិន​ធ្វើ​ទៅ​វិញ!

  8. kim chan និយាយថា៖

    ខ្ញុំក៏យល់ឃើញដូច​អ្នករាល់គ្នាដែរ… សិស្សពូកែក្រោយពីបាន​ជាប់ហើយ​បាន​ប្រាក់​ឧបត្ថម្ភ​បន្តិច​បន្តួចហើយ គឺ​ចប់ហើយ…គ្មានន័យ​អីទៀត​ទេ….នៅពេលថ្ងៃ​​ចែករង្វាន់ដល់សិស្សពូកែ….គេប្រកាសថានឹងមានសប្បុរសជន​ឧបត្ថម្ភនេះ​ ឧបត្ថម្ភនោះបន្ថែមតែ ក្រោយ​ចែករង្វាន់ចប់គ្មានសោះ​ សូម្បី១រៀល…ណឹងកាលខ្ញុំទទួលរង្វាន់កាលពីឆ្នាំ ២០០៥…ហើយក្រោយមកក៏ចឹងទៀត…យ៉ាប់ម៉ងស្រុកខ្មែរ…
    បើនៅស្រុកគេវិញ សិស្សពូកែចឹង ប្រហែលរដ្ឌគេចិញ្ចឹមបណ្តុះបណ្តាលផង…

  9. Samphea និយាយថា៖

    Hello sophearin, I think you were my student when you were trainning in NIE as a smart student for IJSO to Indonesia.
    About this issue matter of smart students, sometime I think they just organise as pretending a good will, and they ignore afterwards. It seems a culture of our society….I don’t know why????

    • Phann Sophearin និយាយថា៖

      Oh… Teacher!!! It has been long time we are not in touch. How are you so far? Are you in Cambodia already? I’m really glad to get in touch with you again. By the way, I already lost your email address; would you mind giving me again so that I can further keep in touch. I wish you all the best, especially after this new year.

  10. sambatt និយាយថា៖

    នៅស្រុកខ្មែរ រដ្ឋាភិបាលប្រើទូរទស្សន៏ មានការធ្វើនយោបាយ
    មានការសំងាត់់ មានការពុករលួយ ….!
    ប្រទេសសេរីនិយម ទូរទស្សន៏ មិននៅក្រោមសំពាធ នយោបាយពីគណៈបក្សកាន់់អំណាចទេ!
    គណៈបក្សប្រជាជនខ្លាំងម៉េះណ៎! កាន់់កាប់់ទូរទស្សន៏តែឯង!
    តាមពិតទូរទស្សន៏ មិនត្រូវនៅក្រោមឥទ្ធិពលរបស់់គណៈបក្សណាទាំងអស់់!!!

  11. samphea និយាយថា៖

    សួស្តី សុភារិន​​ ខ្ញុំសុខសប្បាយធម្មតា។​ ខ្ញុំខានបង្រៀនសិស្សពូកែ បី បួន ឆ្នាំហើយ ជាប់មកបំពេញវិជ្ជាគុណ នៅស្រុកជប៉ុនសិន។​ ពីរឆ្នាំទៀតទើបចប់។ បែកស្រុកខ្មែរ បួនឆ្នាំ ឥឡូវឃើញមានការរីកចម្រើន គ្រាន់ហើយ ជាពិសេសប្រព័ន្វទំនាក់ទំនងគ្នា។ សុភារិន អាចសរសេរ អ៊ីម៉េល មកកាន់ pensamphea@yahoo.com ខ្ញុំរីករាយដែលបានទំនាក់​ទំនងសុភារិន ឡើងវិញ។ ចំណែក វិចិត្រ ប៊ុនស៊ឺ និងអ្នកផ្សេងទៀត (ខ្ញុំមិនចាំឈ្មោះអស់) ខ្ញុំមិនដែលបានលឺដំណឹង សោះ។ ជួបគ្នាទៀត​តាមរយៈអ៊ីម៉េល៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s