សហាយ​ឥណ្ឌា សហាយ​ខ្មែរ និយាយ​មិន​ត្រូវ​ជ្រុះ​ធ្មេញ


ពាក្យ​ថា សហាយ ក្នុងភាសា​ខ្មែរក្ដី ក្នុងភាសា​បាលី​ក្ដី កើត​ចេញ​ពីពាក្យសំស្ក្រឹត សហាយ ឬ សហាយៈ។

ក្នុងភាសា​សំស្ក្រឹត សហាយៈ មាន​ន័យ​ថា
1) អ្នក​រួម​ដំណើរ
2) មិត្ត​សម្លាញ់ ពួក​ម៉ាក
3) អ្នក​មាន​អាជីព​ដូចគ្នា
2) ជំនួយ​ការ (ដែល​បារាំង​ថា​អាស៊ីស្តង់ assistant)

តែ​ក្នុង​ភាសា​ខ្មែរ សហាយ​មាន​ន័យ​ថា
1) នាម មនុស្ស​ដែលជា​កំណាន់​លួចលាក់​ ..។ ឧ. សហាយ​របស់​នាង​ពៅ…។ កុំ​ទុក​ចិត្ត​មេឃ កុំ​ទុក​ចិត្ត​ផ្កាយ កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ…។
2) កិរិ. ទៅលួចលាក់​មាន​មនុស្សកំណាន់។ ឧ. មី​ពៅ​ វា​ទៅ​សហាយ​នឹងអាចារ្យ​ឆន។

ដូច្នេះ​ ប្រយ័ត​​ធ្វើ​ឯង​អ្នក​ចេះ​បាលី​បាគូ ប្រើ​ខុស​កាលៈ​ទេសៈ​ និយាយថា
“នាង​(ជំនួយការ)​ហ្នឹង​ជា​សហាយរបស់​បង​ទេ​អូន
ច្បាស់​ជា​ត្រូវ​ម៉ា​ដំបន់​ហើយ!!

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in វប្បធម៌​ទូទៅ and tagged . Bookmark the permalink.

9 Responses to សហាយ​ឥណ្ឌា សហាយ​ខ្មែរ និយាយ​មិន​ត្រូវ​ជ្រុះ​ធ្មេញ

  1. nimol និយាយថា៖

    ម៉េច​ក៏​ចេះ​តែ​ប្រើ​ខុស​ន័យ​ដើម​អ៊ីចឹង?
    ចំពោះ​ខ្មែរ​យើង​ ចូល​ចិត្ត​ប្រើ​ពាក្យ​សហាយ + ស្មន់។ លោក​គ្រូ​របស់​ខ្ញុំ តែង​តែ​និយាយ​លេង​ថា សហាយ​ស្មន់ ដែល​ស្មន់​ហ្នឹងមក​ពី​ពាក្យ​ថា ស្មន់​បណ្ដោះ​អាសាក់ > ស្ម័គ្រ​បណ្ដោះ​អាសន្ន។

    • វិចិត្រ និយាយថា៖

      ដឹង​យ៉ាងម៉េច​ទេ។ ដូចពាក្យ​ផ្កា​មាស អ៊ីចឹង ផ្កា​បូក​នឹងមាស សុទ្ធ​តែពាក្យល្អ ផ្កា​មាស ផ្កា​ពេជ្រ ​ន័យចំ​ល្អទេ តែហ៊ាន​និយាយ​ថា សំរស់​អូន​ល្អ​ដូច​ជា​ផ្កា​មាសមើល៍😀
      ពាក្យ​ដែល​មាន​ន័យ​ប្រែប្រួលមាន​ច្រើន​ទៀត ដូចពាក្យ ពាល ស្ទាវ … ។

      តាម​ពិត​ទៅ​ភាសា​គឺ​អ៊ីចឹង​ឯង ពី​ដើម​គេ​និយាយ​មាន​ន័យ​អ៊ីចេះ ក្រោយ​មក​ថា​អ៊ីចុះ។

  2. nimol និយាយថា៖

    លោក​គ្រូ សូម​ជួយ​ស្រាវជ្រាវ​ចង្វាក់ ម៉ាឌីហ្សូន បន្តិច​បាន​ទេ? តើ​គេ​សរសេរ Madizone ឬ Madison ? ខ្ញុំ​រក​តាម​google មិន​ឃើញ​សោះ។ តើ​មាន​ប្រភព​មក​ពី​ប្រទេស​ណា? ចូល​មក​ស្រុក​ខ្មែរ​ជំនាន់​ណា? អ្នក​ណា​នាំ​មក? ចំពោះ​ខ្ញុំ​យល់​ថា ចង្វាក់​នេះ​ប្រហែល​ជាមាន​ជីវិត​តែ​នៅ​ស្រុក​ខ្មែរ​ទេ​មើល​ទៅ។ ឲ្យ​តែ​មាន​ពិធី​អី​ក៏​ដោយ ចង្វាក់​នេះ​ តែង​តែ​មាន​មុខ​ជានិច្ច ដោយ​ទទួល​ការ​និយម​រាប់​អាន​ទាំង​ចាស់​ទាំង​ក្មេង។ ខ្ញុំ​ធ្លាប់​សួរ​បារាំង​ម្នាក់ គេ​មិន​ស្គាល់​ចង្វាក់​នេះ​ផង។

  3. សំពង់ និយាយថា៖

    ប៉ុន្តែពាក្យទ្វារមាស ល្អ ចំណែកពាក្យទ្វារដែក ទ្វារឈើ អាក្រក់

  4. nimol និយាយថា៖

    ម៉ាឌីសុន​បារាំង​​ខុស​ពី​ខ្មែរ​បន្តិច។ បទ​ភ្លេង​មិន​ពីរោះ​ដូច​បទ​ខ្មែរ​ដែល​ខ្ញុំ​ធ្លាប់​ស្ដាប់​សោះ។ បទ​ម៉ាឌីសុន​ខ្មែរ​ពី​មុន​និង​ឥឡូវ​ពីរោះ​និង​កន្ត្រាក់​អារម្មណ៍​ជាង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s